អំពីខ្ញុំ
ខ្ញុំឈ្មោះ អាចម៍ផ្កាយ….ប្រាប់បានតែប៉ុណ្ណឹងសិនទេ អ្វីៗផ្សេងទៀតសូមលាក់សិនហីយ!!!
ព្រោះបើប្រាប់ទាំងអស់… លែងមានឈ្មោះជាអ្នកនិពន្ធអាថ៌កំបាំងហើយ!!!… មែនទេ???
សូម្បីតែរូបក៏អាថ៌កំបាំងដែរ… សូមមើលចុះ!!!
ប្លក់នេះ នឹងសង្គត់ធ្ងន់ទៅលើ«អ្នកនិពន្ធនិងប្រលោមលោក» ដោយក្នុងនោះរួម
មានផ្នែកតូចៗជាច្រើនទៀតដូចជា រឿងខ្លី កំណាព្យ និងការរៀននិពន្ធរឿងជាដើម។ ប្លក់
នេះនឹងព្យាយាមធ្វើយ៉ាងណា បង្រៀនលោកអ្នកឲ្យចេះសរសេរ រឿងខ្លី និងនិពន្ធប្រលោម
លោក ដើម្បីត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ។ ទន្ទឹមនឹងនេះស្នាដៃចំណានៗ បទពិសោធន៍
ល្អៗ និងជីវប្រវត្តិរបស់អ្នកនិពន្ធល្បីៗ ក៏នឹងត្រូវដាក់ជូនក្នុងគេហទំព័រនេះដែរ ព្រោះវាជា
ចំណុចស្វែងយល់ និងជាមេរៀនដ៏ពិសិដ្ឋសម្រាប់អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធថ្មី)។
សូមបញ្ជាក់ថា អ្នកបង្កើតប្លក់នេះពុំមែនជាអ្នកនិពន្ធអាជីព ឬក៏ជាអ្នកនិពន្ធដែល
មានឈ្មោះល្បីល្បាញអីនោះដែរ គឺគ្រាន់តែជាកូនខ្មែរម្នាក់ដែលមានឧបនិស្ស័យក្នុងផ្នែក
នេះ(ស្រឡាញ់ការសរសេរ)ប៉ុណ្ណោះ។








Dearest Archphkai,
I wish you all success in your occupation na ARCHPHKAI, and promise to help you and solve all your problems.
Best Regards,
Your Brother
ដាក់ឈ្មោះខ្មែរ ថាអាចម៍ផ្កាយ ចុះជាអង់គ្លេចម៉េចក៏ដាក់ត្រឹមតែ Star អញ្ចឹង? ហេហេហេ! និយាយលេងទេ!
សូមផ្តល់ជាកម្លាំងចិត្តក្នុងការតស៊ូពុះពារទៅខាងមុខទៀត ។ សង្ឃឹមថាពួកយើងនឹងបានអានស្នាដៃរបស់អាចន៍ផ្កាយដែលមានលក្ខណៈជាខ្សែររឿងវែងៗក្នុងពេលឆាប់ៗខាងមុខនេះ!
ខ្ញុំចូលចិត្តអានប្រលោមលោក តែខ្ញុំអាចសរសេរ ឬ និពន្ធបានទេ ដូចជាគ្មាននិស្ស័យខាងហ្នឹងសោះ! អរគុណច្រើនដែលមានផ្នែកមួយសម្រាប់រៀននិពន្ធរឿង!
ជំរាបសួរ,
ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់សិល្បៈការតែងនិពន្ធម្នាក់ ខ្ញុំសម្តែងនូវក្តីអំណរសារទរជាពន្លឹកដែលកូនកវីទើបតែពន្លកពកថ្មីនេះៗ ធ្វើបាន ុ។គ្រប់សកម្មភាពរបស់អ្នកពោរពេញទៅដោយសមត្ថភាពដែលកូនខ្មែរជំនាន់ក្រោយគួរតែតម្រាប់តាមវីរៈរបស់អ្នក។
ធម្មតាទេពួកយើងមិនមែនអ្មកនយោបាយ, គ្រប់ដង្ហើមរបស់ពួកគេតែងមានមនុស្សរាប់សិបអ្នកចាំកត់ចម្លងកំណតើហេតុរបស់ពួកគាត់ តែសម្រាប់ពួកយើងមានតែខ្លួនយើងជាអ្នកកត់ដោយខ្លួនឯង……
(នៅំមានត)
សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានគាំទ្រ!
មួយរយៈនេះខ្ញុំមិនបាននៅកន្លែង ដូចនេះទើមមិនដឺងថាមានប្រិយមិត្តថ្មីៗចូលមក
កាន់ប្លក់របស់ខ្ញុំ ដែលជាហេតុធ្វើឲ្យយឹតយូរក្នុងការឆ្លើយតប។
ត្រូវ! យើងមិនមែនជាអ្នកនយោបាយទេ! តែយើងកត់ត្រានូវរាល់សកម្មភាពរបស់់ពួកគេ!
ខ្ញុំចង់សរសេររឿងថ្មីមួយ មិនទាក់ទងនឹងនយោបាយដឹកនាំ តែមិនដឹងសរសេរយ៉ាម៉េចកើតទេ បើវាត្រូវតែមានជាចាំបាច់!!!
បាទ!ត្រឹមត្រូវហើយ អ្វីដែលយើងឃើញ អ្វីដែលយើងដឹង យើងត្រូវតែសរសេរ គ្មានអ្វីដែល
អាចមកឃាត់ឃាំងយើងបានទេ… បើយើងមិនសរសេរ ពេលវេលានឹងកប់បាត់នូវរឿងរ៉ាវទាំង
នោះអស់ជាមិនខាន។
លោកគ្រូយូ បូ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានមានប្រសាសន៍ថា អ្នកនិពន្ធត្រូវ
ប្រឈមមុខនឹងបញ្ហា៣យ៉ាងគឺ ទី១ជាប់គុក, ទី២រត់ចោលស្រុក, និងទី៣ត្រូវគេសម្លាប់។
ដូច្នេះ បើយើងចង់ក្លាយជាអ្នកនិពន្ធ យើងត្រូវហ៊ាននិយាយការពិតដោយមិនត្រូវខ្លាចអ្វីទាំងអស់។
តើមានអ្វីត្រូវខ្លាចទៅ? យើងនិយាយស្អីដែលពិត។ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។ ក្រៅពីធ្វើជាអ្នកនិពន្ធ ខ្ញុំក៏ចង់ក្លាយជាអ្នកកាសែតដែរ និយាយអ្វីដែលឃើញ ហើយប្រាប់គ្រប់គ្នាអោយបានដឹង….
ដូចបងមួយទៀតហើយ! តាមពិតក្នុងជីវិតបង បងមានគោលបំណងបីយ៉ាងគឺ
ទី១ចង់ក្លាយជាគ្រូបង្រៀន(បណ្ឌិតអក្សរសាស្រ្តខ្មែរ),ទី២ចង់ក្លាយជាអ្នកនិពន្ធ
ប្រលោមលោកនិងភាពយន្ត,និងទី៣ចង់ក្លាយជាអ្នកសារព័ត៌មាន។
មែនហ្អេះបង? សប្បាយចិត្តណាស់នៀក! ខ្ញុំកំពុងតែគិតថា ត្រូវធ្វើបែបណា ដើម្បីសម្រេច? បងកំពុងរៀន មហាវិទ្យាល័យអីដែរ?
ដើម្បីសម្រេច ងាយស្រួលណាស់សម្រាប់ប្អូនដែលនៅស្រុកខ្មែរ។ ប្អូនអាចទៅ
ទាក់ទងរៀនបន្ថែមបាននៅសមាគមអ្នកនិពន្ធខ្មែរ ឥឡូវនេះមានគេបើកបង្រៀន
ច្រើនណាស់។
ពីមុនបងរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្តខ្មែរ តែ
រៀនមិនទាន់បានចប់ផង អ្វីៗក៏ត្រូវប្រែប្រួលអស់តែបងមិនទាន់អស់សង្ឃឹមទេ!
សម្រាប់បច្ចុប្បន្ននេះ បងកំពុងរស់នៅប្រទេសឡាវ បើឲ្យបងប្រាប់ថាបងរៀន
មហាវិទ្យាល័យអ្វី បងប្រាប់មិនទាន់បានទេ សូមអភ័យទោសផងណា៎!
អ្នកនិពន្ធ ក៏ដោយ អ្នកសារព័ត៌មានក៏ដោយ, ឲ្យតែអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយអាចឲ្យអ្នកដទៃទទួលបាននូវការពិត ខ្ញុំសុទ្ធតែចង់ធ្វើទាំងអស់! បងប្រាប់ថា អ្នកនិពន្ធត្រូវប្រឈមមុខនូវបញ្ហាចម្បងបីយ៉ាង ខ្ញុំគិតថា អ្នកសារព័ត៌មានក៏ដូចគ្នា។ ខ្ញុំធ្លាប់ដឹងពីបញ្ហានេះខ្លះដែរ តែជាចៃដន្យដែរ ព្រោះចរិតរបស់ខ្ញុំចូលចិត្តធ្វើការណាដែលលំបាក។ កាន់តែលំបាក ខ្ញុំកាន់តែចង់ធ្វើ! ខ្ញុំមានទ្រឹស្ដីប្រចាំជីវិតមួយ អាចប្រាប់បាននៅទីនេះ គឺ គ្មានការងារណាដែលស្រួលទេ! វាអាចនឹងជួយលើកកម្លាំងចិត្តយើងបានខ្លះដែរ! នៅសាលា ខ្ញុំចូលចិត្តនិយាយពីនយោបាយច្រើនពេក ធ្វើឲ្យលោកគ្រូគាត់មិនសប្បាយចិត្ត! ខ្ញុំរៀនដល់ថ្នាក់នេះហើយ គ្រាន់តែសិទ្ធបញ្ចេញមតិខ្លួនឯងក៏គ្មានផង។ ឆ្ងល់ណាស់ ហេតុអីក៏យើងនិយាយដល់អ្នកធំមិនបាន? លោកគ្រូរបស់ខ្ញុំប៉ិនបំផុតខាងខ្លាច ឲ្យតែនិយាយដល់រឿងនយោបាយម្ដងៗ គាត់ប្រាប់ថា រឿងហ្នឹងនិយាយអត់បានទេ! ស៊យទៅទៀតដែល វាប៉ះចំអារឿង ដែលខ្ញុំចូលចិត្ត។ ពិបាកខ្លាំងណាស់ ដែលយើងទ្រាំលាក់ទុករឿងនៅក្នុងចិត្តច្រើន ហើយវាកាន់តែពិបាកទៀតក្នុងការស្វែងរកមនុស្សម្នាក់ដែលមានចំណូលចិត្តដូចយើង ដើម្បីនិយាយរឿងនោះឲ្យគេស្ដាប់! មានតែសៀវភៅទេ ដែលជាមិត្តពិតប្រាកដរបស់ខ្ញុំ! ហើយវាជាមូលហេតុមួយ ដែលបណ្ដាលឲ្យខ្ញុំ ស្រលាញ់ការតែងនិពន្ធ…
ប្អូនពិតជាមានមនសិការមែន បងសូមសរសើរ!
អ្នកនិពន្ធទាល់តែបែបនេះ ទើបជាអ្នកនិពន្ធពិតប្រាកដ។ អ្នកនិពន្ធខ្លះដែលបងបាន
ជួបគ្មានគុណធម៌ សីលធម៌ គ្មានសច្ចៈ និងគ្មានមនសិការលើសង្គមសោះ គឺគិត
តែសរសេរដើម្បីលុយ និងអំណាច គិតតែពីសរសេរលើកជើងអ្នកធំទោះបើអ្នក
នោះ ប្រព្រឹត្តខុសក៏ដោយ។
គ្រូដូចគ្រូរបស់ប្អូន បងក៏ធ្លាប់ជួបមិនតិចដែរ។ មនុស្សខ្លាចងាប់បែបនេះដាំចេក
ជួយជាតិបានទៅ!!! បើយើងនៅតែខ្លាច តើថ្ងៃខែឆ្នាំណា ទើបយើងមានសិទ្ធិ
សេរីភាពក្នុងនាមជាពលរដ្ឋម្នាក់បាន?
បងក៏យ៉ាងនោះដែរ!សៀវភៅធ្វើឲ្យបងផ្លាស់ប្រែ ហើយក៏មានថ្ងៃនេះនិងថ្ងៃស្អែក។
ជាតិរបស់យើងមិនដឹងថ្ងៃណាបានប្រសើរជាងនេះទេ? មនុស្សរបៀបនោះ នៅស្ទើរគ្រប់ទីកន្លែង! អ្នកខ្លះថាបានតែថា តែឲ្យធ្វើ ខ្លាចឡើងញ័រ! ខ្ញុំចង់ធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីប្រេទេសរបស់ខ្លួនឯង! ធ្វើតែម្នាក់ឯងក៏ធ្វើដែរ! តែអារបៀបនោះ វាជួយបានច្រើនប៉ុណ្ណាទៅ? ណ្ហើយ! យើងបានធ្វើអ្វីដែលយើងគួរធ្វើរួចហើយ! អ្នកណាធ្វើមិនធ្វើខ្ញុំមិនខ្វល់! មិនជួយក៏បាន តែសូមកុំតែបំផ្លាញ!
បើចង់ឲ្យគេធ្វើដូចយើង គឺត្រូវតែចាប់ផ្តើមពីខ្លួនយើង!
បើយើងមិនធ្វើគំរូគេ តើមាននរណាដឹង ឃើញនិងយកគំរូតាម?
រឿងបែបនេះមិនខុសពីសុជីវធម៌ក្នុងការចោលសំរាមនោះទេ បើឃើញយើងចោល
គេចោលដែរ តែបើឃើញយើងយកដាក់ក្នុងធុងសំរាម បើមិនថ្ងៃនេះគឺថ្ងៃស្អែកគេ
នឹងធ្វើតាមយើង ព្រោះគេរអៀសខ្លួន។
Thanks for Mealea Doung Chet. I read it when i was young. Now I can read it again cos of u. I still like it.
អរគុណសម្រាប់ការដែលអ្នកចូលចិត្តអានស្នាដៃមួយនេះ!!!
ចូលចិត្តនោះ វាហួសពីចូលចិត្តហើយ!!! អានបួនដប់ដងហើយនៅ មិនធុញសោះ!!!
មែនហើយគឺលោកនិយាយនេះពិតជាត្រឹមត្រូវដែរ៕
ឡូយណាស់ហ្នៀក! អរគុណណាស់! ខំប្រឹងប្រែង, ជោគជ័យហ្នា៎!
ត្រូវម៉ាច់ ! កំពុងតែចូលចិត្តអានរឿងប្រលោមលោកផង ហេស ហេស !!!
Hello!
ផ្កាយភាសូមមិនបញ្ចេញមតិចំពោះសូមដីរបស់រ៉េនណាហើយនិងផ្កាយទេ។
តែមិនមែនមានន័យថាភាយល់ស្របរឺយល់ឆ្វេងស្តាំពីគំនិតរបស់ផ្កាយនិងរ៉េនណាដែរ។
ភាមិនសូវអានប៉ុន្មានទេព្រោះភាគ្មានពេលគ្រប់គ្រាន់សំរាប់មើល
អោយយល់ន័យទាំងអស់ឡើយគឺភាចាប់ក្តោបយកតែគំនិតសំខាន់
របស់អត្តន័យរឿងរឺអត្តបទ។ភាសូមនិយាយតែត្រឹមនេះទេព្រោះភា
ពិតពុំមានអ្វីសំរាប់និយាយផងបើផ្កាយនិយាយអស់ហើយហ្នឹង។
សួរស្តី! តើសុខសប្បាយជាទេនិង? ដូចជាខានសួរសុខទុក្ខគ្នាយូរហើយ៕
បាទ! សុខសប្បាយជាធម្មតា ចុះបងវិញសុខទុក្ខយ៉ាងណាដែរ? ខ្ញុំក៏មិនសូវជាបានទៅលេងបង ព្រោះទៅលើកណា ផ្ទះបិទទ្វារចាក់សោរហូត។