jump to navigation

ផ្កាយNovels

ស្នាដៃរបស់​ផ្កាយ​NoVeLs ​ដែល​ប្រិយ​មិត្ត​អាច​អាន​បាន៖

»»»សង្សារប្រុស(២០០៩) (សូម​ដក​រឿង​នេះ​ចេញ​វិញ​ជា​បណ្តោះ​អាសន្ន ព្រោះ​រឿង​នេះ​កំពុង​ត្រៀម​បោះ​ពុម្ព)

»»»ទូរស័ព្ទនិម្មិត(២០០៨)

»»»​ថ្ងៃ១០ធ្នូ(២០០៨)

»»»បរិញ្ញាប័ត្រ​បាន​ពីកាក​សំរាម(២០០៨)

»»»​បរិញ្ញាប័ត្រ​បាន​ពី​កាក​សំរាម(អត្ថបទ​ល្ខោន​សម្រាប់​ដឹក​នាំសម្តែង​លើឆាក)

»»»មិត្ត​ភាព​មួយ

»»»មាលាដួង​ចិត្ត(នូ​ ហាច)

»»»​ផ្លូវ​ខ្មោច​លង

»»»​អាវ​ខ្មោច

»»»​ទាយាទឡានខ្មោច

»»»​រាត្រីលោះព្រលឹង

»»»​ផ្ទះខ្មោចសណ្ឋិត

»»»​ពាក្យសន្យា

»»»​ម៉ូតូឌុប

»»»​សន្ទនាខ្មោច

»»»​ផ្កាយ​ធ្លាក់​ពី​លើ​មេឃ

»»»​វិញ្ញាណ

»»»​ស្រមោល​អាថ៌​កំបាំង

»»»​បុប្ផារី

»»»​ស្នាម​របួស

»»»​រក្សា​ដួង​ចិត្ត

»»»​ស្នេហ៍​គ្មាន​និស្ស័យ

ឆាប់ៗ​នេះ…

វិចារ»

1. រេនបូ - ខែ ធ្នូ 16, 2009

archphkai ខ្ញុំអានរឿងទូរសព្ធនិមិត្ត អូ ពិតជាល្អមើលណាស់ ផ្នែកខ្លះ វាស្ទើតែស្រដៀងនឺងខ្ឡួនឯងផ្ទាស់ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តសោះ ព្រោះវាកំសត់ពេកនៅចុងបញ្ចប់ ។​សូមនិពន្ធរឿងដែលហេបភីអិនឌិងទៅណា ដើម្បីអោយជីវិតរបស់អ្នកអាន ពេញដោយក្តីសង្ឃឺម និងជំនឿចិត្ត ជីវិតរបស់មនុស្សម្នាក់ វាមិនសំណាងអាក្រក់បែបនេះទេ។ សូមទោសណាដែលនិយាយការពិតយ៉ាងគ្រោតគ្រៀតបែបនេះ ព្រោះខ្ញុំចូលចិត្តនិយាយត្រង់ពីអ្វីដែលមាននៅក្ន្ងងចិត្ត។
អរគុណដែលបានអោយខ្ញុំអានស្នាដែដ៏ពិសេសរបស់អាចម៍ផ្កាយឯង។
រេនបូ

2. phakan - ខែ សីហា 16, 2009

សំបូរគេនិយាយគ្នាណាស់ណ៎

Samady KS - ខែ កញ្ញា 22, 2009

សុំ​សួរ​មួយ​មើល៏… ហេតុ​អី​ក៏​ដាក់​ឈ្មោះ​ថា អាចម៍ ផ្កាយ​ចឹង? តើ​វា​មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច​ដែរ?

អាចម៍ផ្កាយ - ខែ កញ្ញា 23, 2009

ស្គាល់​អាចម៍​ផ្កាយ​ទេ? បើ​ឃើញ​ពី​សភាព​អាចម៍​ផ្កាយ​យ៉ាង​ណា ជីវិត​ខ្ញុំ​ក៏​ស្រដៀង​នោះ​ដែរ ទើប​ខ្ញុំ​ប្រើ​ឈ្មោះ​អាចម៍​ផ្កាយ​ទៅ…

3. សុភា - ខែ កក្កដា 21, 2009

ហាហា ទី​បំផុត​ចេញ​មុខ​ហើយ ចឹង​បាន​ពួក​មាក់​ខ្ញុមថា ក្មេង​ក្នុង​ភូមិ :P

អាចម៍ផ្កាយ - ខែ កក្កដា 22, 2009

​ចង់​លាក់​ដែរ តែ​ព្រោះអូន​សម្លាញ់! :D
គេ​មិន​ឲ្យ​លាក់​ទេ ព្រោះខ្លាច​អ្នក​ដទៃលង់​ស្នេហ៍! :lol:

4. អាចម៍ផ្កាយ - ខែ ឧសភា 21, 2009

សុំ​តប​វិញ៖
នៅ​ឡាវហ៎? មា​នច្រើន​គួរ​សម​ដែរ ពេល​នេះ​សរុប​ទៅ៣៦នាក់។

សុភា - ខែ ឧសភា 21, 2009

អូរ​មាន​ច្រើន​គួរ​សម មិន​ដែល​ដឹង​សោះ ធ្លាប់​ដឹង​តែ​និស្សិត​ឡាវ​ដែល​មក​រៀន​នៅ​ខ្មែរ។ និយាយ​ទៅ​នៅ​ឡាវ​ណឹង អី​ក៏គេ​ តាំ(បុក) ដែរ តាំតាំងពីនំបញ្ចុក គុញទាវ សណ្តែកគួរ​ ឡើង មិន​ត្រឹម​តែ​តាំ​មាក់ហុង​ទេ : D។ និយាយ​រឿង​មួយ​ទៀត ខ្ញុំដូចជាស្គាល់​សិស្ស​ពូកែ​ខ្មែរ​ម្នាក់​នៅ​កំពង់ចាមទៅ​រៀន​នៅ​ណឹង (ស្គាល់ព្រាលៗ អត់ច្បាស់រ៉េ)។

អាចម៍ផ្កាយ - ខែ ឧសភា 25, 2009

មែន​ហើយ ស្អីក៏​បុក​ដែរនៅ​ទីនេះ !!!
សិស្សពូកែ​ខ្មែរ​នៅ​កំពង់ចាមហ៎? ហើយ​គេ​មក​រៀន​នៅ​លាវ? ឈ្មោះ​អីដែរ​ ចាំ​ខ្ញុំ​ស៊ើបសួរ​ឲ្យ? ហើយ​ខ្ញុំ​នឹង​និយាយពីភាប្រាប់​គេណា!

5. សុភា - ខែ ឧសភា 20, 2009

សុំ​សួរ​មួយ!

នៅ​ឡាវ​មាន​សិស្ស​ខ្មែរ​ទៅ​រៀន​ច្រើន​ទេ? ប៉ុន្មាន​អ្នក​ដែរ?

6. ផល - ខែ ឧសភា 7, 2009

វិចិត្រឆ្ងល់ត្រូវណាស់!​​ ខ្មែរយើងដូចជាអត់ទាន់ស្គាល់វចនានុក្រម ប្រើវចនានុក្រមប្លែកពីគេ។

7. វិចិត្រ - ខែ សីហា 29, 2008

ប្រហែលជា​ពាក្យ​នេះ​មាន​ប្រវត្តិ​ដូច​ពាក្យ បដិមាករ និង បដិមា ទេដឹង?។
រឺ​បើ​មិន​អញ្ចឹង​ទេ ខ្ញុំ​ក៏​លឺ​តែ​គេ​និយាយ​ថា វិប្បដិសារី​នេះ​ដែរ មិន​ដែល​លឺ​នរណា​ថា វិប្បដិសារៈ​ទេ។
ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​វចនានុក្រម ជា​សៀវភៅ​បង្រៀន​មនុស្ស​អោយ​និយាយ និង​សរសរ រឺ ក៏​ជា​កំនត់​ត្រា​ពាក្យ​ពេចន៍​ដែល​ប្រើ​ប្រាស់​ក្នុង​សង្គម​របស់​សាសន៍​ណាមួយ?៕
..

8. អាចម៍ផ្កាយ - ខែ សីហា 28, 2008

ប្រវត្តិ​របស់​អាចម៍​ផ្កាយ​យ៉ាង​ណា​នោះ​ នៅ​មិន​ទាន់​អាច​បកស្រាយ​ប្រាប់​នៅ​ពេល​នេះ​​បាន​ទេ​ គឺ​អាច​ដឹង​ត្រឹម​ព័ត៌មាន​ខ្លះ​ៗ​ដូច​ប្រាប់​ខាង​លើ​អ៊ីចឹង​ ឬ​ក៏​អាច​ស្វែង​យល់​បន្ថែម​តាមរយៈប្លក់​នេះ​ បានខ្លះៗ​ទៀតតាម​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​អ្នក​ដែល​ចង់​ស្គាល់។

ចំពោះ​ពាក្យ​វិប្បដិសារី​ ខ្ញុំ​ក៏​ធ្លាប់បាន​អាន​ និង​ដឹង​ពី​កំហុស​ឆ្គង​ក្នុង​ការ​ប្រើ​ប្រាស់​ដែរ (នេះ​បើ​ផ្អែក​តាម​វចនានុក្រម)។ ខ្ញុំ​មិន​ដឹង​ថា ការ​ប្រើ​ប្រាស់ពាក្យ​​នេះ​ ខ្មែរ​យើង​សរសេរ​ខុស​តាំងពីពេល​ណា ឬជំនាន់​ណា​មក​ទេ ព្រោះ​តាំង​ពី​ខ្ញុំ​កើត​ដឹង​ក្តី​មក ឬតាំង​ពីពេល​ចេះ​អាន​ចេះ​សរសេរ​មក ខ្ញុំ​ឃើញ​តែ​គេ​ប្រើ​ពាក្យ​«វិប្បដិសារី»នេះ​តែ​រហូត​មក សូម្បី​សៀវ​ភៅ​របស់​ក្រសួង​អប់រំគ្រប់​ជាន់​ថ្នាក់។
ខ្ញុំ​ទើប​តែ​មក​ភ្ញាក់​នៅ​ពេល​ឃើញ​លោក​ ឈៀង​ វិបុលសរសេរ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ប្រជាប្រិយ​ប៉ុណ្ណោះ​ ពេល​នោះ​ខ្ញុំ​ក៏​បាន​បាន​បើកវចនានុក្រមសម្តេច​ជួន​ណាតមើល គឺ​ពិត​ដូច​លោក​ថាមែន។ តែ​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​នៅ​​មិន​ទាន់​ឃើញ​​រាជបណ្ឌិត្យសភា ឬ​ស្ថាប័នស្រាវ​ជ្រាវ​ អក្សរសាស្រ្ត​ខ្មែរ​ណាមួយ​​ ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ ស្តី​ពីកំហុស​ឆ្គង​នេះ​ទេ ទើប​ខ្ញុំ​ចេះ​តែ​ប្រើ​តាម​ទម្លាប់​ដែល​ធ្លាប់​ប្រើ​មក​រហូត​ទៅ។

9. វិចិត្រ - ខែ សីហា 20, 2008

អាន​រឿង​១០ធ្នូ​រួច​ហើយ ក៏​ចាប់​អារម្មណ៍​ចង់​ដឹង​ថា អាចម៍ផ្កាយ​ជា​នរណា ទទួល​បាន​ការអប់​រំ​បែប​ណា​ខ្លះ។ល។ ចុច​ចុះ​ឡើង​រហូត​មក​ដល់​ទី​នេះ។
អាន​ចុះ​ឡើង​ក៏​ចាប់​អារម្មណ៍​នឹង​ពាក្យ​វិប្បដិសារី។ ពាក្យ​នេះ​ខ្ញុំ​ធ្លាប់​អាន​ចំនាប់​អារម្មណ៍​របស់​លោក​ឈាង​ វិបុល។ គាត់​ថា​ប្រើ​យ៉ាង​នេះ​មិន​ត្រូវ​ទេ។ គួរ​ថា​វិប្បដិសារៈ​វិញ (នេះ​បើ​ផ្អែក​លើ​វចនានុក្រម​ខ្មែរ)។ ក្នុង​វចនានុក្រម គេ​ថា​អញ្ចឹង​មែន។

10. រចនា - ខែ សីហា 19, 2008

និយាយ​ធ្វើ​ឡូយ​អី? មិន​តប​គឺ​មិន​តប​ហើយ!!! បង​រដ្ឋ​កុំ​ឆ្ងល់!!! (^^)
«កុំ​ចង់​ដឹង​នូវ​អ្វី​ដែល​គេ​មិន​ចង់​ប្រាប់»… ឃ្លា​ហ្នឹង​គឺ​អ្នក​ចង់​ដឹង (ហើយ​គេ​មិន​ប្រាប់) ជា​អ្នក​និយាយ​ទេ!!! :P

11. naraths - ខែ សីហា 11, 2008

ម៉ោ​និយាយ​ធ្វើ​ឡូយ​ទៀត… ទូរស័ព្ទ​អស់​លុយ​ទេ​ហ្អី?

«កុំ​ចង់​ដឹង​នូវ​អ្វី​ដែល​គេ​មិន​ចង់​ប្រាប់» អាង​តែ​គេ​មិន​ប្រាប់ យើង​នៅ​តែ​​អាង​អត់​ដឹង… តែ​ចំពោះ​អាត្មា​ភាព​វិញ ការ​ពិត​ឃ្លា​នេះ​គឺ​គេ​កំពុង​តែ​ប្រាប់​នូវ​អ្វី​ដែល​យើង​ចង់​ដឹង តែ​យើង​យល់​ច្រឡំ ថា​គេ​មិន​ចង់​ប្រាប់​ទៅ​វិញ ។ ធ្លាប់​មើល​រឿង​ចិន​មួយ គេ​និយាយ​ថា ជិត​ដូច​ឆ្ងាយ ឆ្ងាយ​ដូច​ជិត ដឹង​បាន​ន័យ​ថា​មិន​ដឹង មិន​ដឹង​បាន​ន័យ​ថា​ដឹង ។ គិត​ទៅ ទំនង​បស់​គេ​មែន…

12. រចនា - ខែ សីហា 4, 2008

ប្រហែល​ទេ​ដឹង? គេ​មិន​ចង់​និយាយ​ជាមួយ​ខ្លួន​ឯង​ផង ត្រដរ​តប sms គេ​ធ្វើ​អី?

13. អាចម៍ផ្កាយ - ខែ សីហា 3, 2008

Konika: Archphkai is a young Khmer writer, is a member of Khmer Writers’ Association, is a member of Khmer Youth Writer… more information than this I can’t tell you. Please wait next time :-D

រចនា៖ ប្អូន​គិត​ច្រើន​តែ​ខ្លួន​ឯង​ហ្នឹង​! រឿង​ដែល​គេ​មិន​ចង់​ប្រាប់​ ឬ​មិន​ទាន់​ប្រាប់​ គេ​មាន​មូល​ហេតុ​របស់​គេ​។ «កុំ​ចង់​ដឹង​នូ​វ​អ្វី​ដែលគេ​មិន​ចង់​ប្រាប់» ជា​គតិ​មួយ​ដ៏​ល្អ​។ នៅក្នុង​រឿង​១០០១យប់​ក៏​បាន​លើក​យក​មក​បញ្ជាក់ដែរ ភាគ​ច្រើន​នៃ​អ្នក​ដែល​ចង់​ដឹង​នូវ​អ្វី​ដែល​គេ​មិន​ឲ្យ​សួរ​ ច្រើន​ទទួល​ផល​វិបាក​ និង​វិប្បដិសារី…:-P ថ្ងៃ​នោះ​បង​គិត​ថា​ ប្អូន​ប្រហែល​ខឹង​បង​ស្លាប់​ហើយ​មើល​ទៅ​? បាន​ជា​SMSទៅ​១០​ដង​ ឥត​ឃើញ​តប :-(

14. រចនា - ខែ កក្កដា 31, 2008

កុំ​ទៅឆ្ងល់​អី កូនីកា, ទោះជា​សួរ​រហូត​ដល់​បែក​បំពង់​ក​ស្លាប់ ក៏​បង​ម្នាក់​ហ្នឹង​មិន​ប្រាប់​ដែរ!!! អ្វី​ដែល​ល្អ​នោះ​គឺ “ កុំ​ចង់​ដឹង​នូវ​អ្វី​ដែល​គេ​មិន​ចង់​ប្រាប់” ។ នេះ​ជា​មេរៀន​ដែល​ខ្ញុំ​រៀនពី​គាត់… មែនទេ​បង​អាចម៍​ផ្កាយ?

15. Konika - ខែ កក្កដា 31, 2008

archphkai? what is archphkai? who is archphkai? i can’t understand you…