ភាពយន្តថៃថតនៅខ្មែរ ខែ សីហា 1, 2007
Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ.trackback
ខ្សែភាពយន្តថៃរឿងGhost Game ឬ ឡាថាភី ដែលថតនៅគុកទួលស្លែង
ប្រភេទៈ ភាពយន្តភ័យរន្ធត់
ចាងហ្វាងៈ សារ៉ាវុធ វីជានសាន(Sarawut Wichiensarn)
សម្តែងដោយៈ ថានយ៉ាណាន(Jeen), មហាភិរុណ, វ័តចារីន(Mam)…
សង្ខេបរឿងៈ
មានយុវជនថៃ១១នាក់បានមកចូលរួមលេងហ្គេមក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ
ថា«TV reality show» ដែលអ្នកចូលរួមទាំងអស់ត្រូវតែស្ថិតក្នុងគុកខ្មែរដែលមានខ្មោច
លងដ៏សាហាវ ហើយពួកគេអាចនឹងឈ្នះប្រាក់សុទ្ធចំនួន៥លានបាត។គុកនោះគឺគុក
ទួលស្លែង ដែលពោលពេញទៅដោយសាកសព គ្រោងឆ្អឹងនិងក្បាលខ្មោចជាច្រើន។
អ្នកចូលរួមម្នាក់ៗត្រូវបានគេឲ្យដេកក្នុងម្ឈូស, ដំលលាដ៍ក្បាលខ្មោច,ដកសក់ខ្មោច, ដេក
ត្រាំក្នុងទឹកជាមួយខ្មោច… និងធ្វើទារុណកម្មគ្នាដូចប៉ុលពតធ្លាប់ធ្វើចំពោះរាស្រ្តខ្មែរដែរ។
ទីបំផុតអ្នកចូលរួមលេងហ្គេម និងអ្នកថតកម្មវិធីទូរទស្សន៍ទាំងអស់ត្រូវបានស្លាប់។
សូមអញ្ជើញទស្សនាឈុតរឿងនេះនៅៈ
http://www.youtube.com/watch?v=on4K5W3cFf4រឿងនេះ ខ្ញុំធ្លាប់មើលម្តងដែរ កាលពីកំឡុងខែមេសាកន្លងទៅនេះ តែពុំបានមើលពី
ដើមមកទេ គឺរំលងហួសបន្តិចហើយទើបបានមើល។ ពេលមើលដំបូងខ្ញុំចាប់អារម្មណ៍
ថា តួអង្គក្នុងរឿងនេះ ស្លៀកពាក់ដូចជំនាន់ប៉ុលពត និងមានទិដ្ឋភាពដូចធ្លាប់ឃើញនៅ
កន្លែងណាម្តង។ បានបន្តិចមកក៏ស្រាប់តែឃើញអក្សរខ្មែរនៅលើជញ្ជាំងទ្វារ តែមិនបាន
ចាប់អារម្មណ៍ទេ។ លុះត្រាតែតួអង្គរើសបានសៀវភៅចាស់មួយយកមកអានទើបប្រឹង
អានតាមសាកមើលស្រាប់តែ….«ថ្ងៃទី១៥កើត…ម៉ោង១២អាធ្រាត្រ…» ម៉េចក៏អាន
បានស្រួលម្ល៉េះ? ពេលនោះហើយទើបខ្ញុំដឹងថានោះគឺជាអក្សរខ្ែមរយ៉ាងពិតប្រាកដ
ហើយចាប់ផ្តើមប្រឹងតាមដានរឿងយ៉ាងយកចិត្តទុកដាក់ ប្រឹងស្តាប់ពាក្យថៃគ្រប់ម៉ាត់
ដើម្បីចង់ដឹងថាតើថៃសរសេរអ្វីពីខ្មែរ?… ព្រោះចរិកថៃមួយនេះមិនគួរឲ្យទុកចិត្តបានឡើយ។
លុះពេលខ្ញុំមើលរឿងនេះចប់ហើយខ្ញុំត្រឹមបានតែដឹងថារឿងនេះនិយាយពាក់ព័ន្ធនឹងអ្នក
ទោសខ្មែរនៅជំនាន់ប៉ុលពតប៉ុណ្ណោះ។ ពេលនោះចិត្តខ្ញុំខ្វាយខ្វល់មែនទែនស្តាយណាស់
ដែលមិនបានមើលពីដើមមក…. ចង់ដឹងតើថៃនិយាយអ្វីពីខ្មែរ?… និយាយល្អឬអាក្រក់?…
ហើយចង់មើលរឿងនេះទៀតដើម្បីស្តាប់ឲ្យបានច្បាស់ថាគេនិយាយពីអ្វីខ្លះ?…
ចាប់តាំងពីពេលនោះមក ខ្ញុំតែងដើរសួររកទិញភាពយន្តរឿងនេះនៅគ្រប់ហាង
លក់ឌីសទាំងអស់តែមិនដែលបានប្រទះសោះ មានតែគេ
ប្រាប់ថាលក់អស់ហើយៗ…ព្រោះរឿងនេះចេញតាំងពី
ឆ្នាំ២០០៦ម្ល៉េះ។ លុះថ្ងៃមួយសួរគេទៅ គេថាមាន ខ្ញុំអរស្ទើរហោះ!
ដល់គេរកបានបន្តិចគេក៏ប្រាប់ថាគេភ្លេច! គេទើបតែលក់អាឌីសចុងក្រោយ
អស់អម្បាញ់ម៉ិញនេះ!
តើមានបងប្អូនណាធ្លាប់បានមើលរឿងនេះទេ?
សូមជួយចែកចាយផង!!!
ខ្ញុំរកបានត្រឹមតែឈុតខ្លីនេះប៉ុណ្ណោះ។
យល់យ៉ាងម៉េចដែរ?… គិតថាថៃថតរឿងយើងបែបនេះល្អទេ?








ខ្ញុំឆ្ងល់ណាស់!!! ជួយប្រាប់ផងបានទេ???…
ហេតុអីខ្ញុំមិនអាចដាក់រូបភាពនៅចន្លោះកណ្តាលអត្ថបទនេះបាន?
ហេតុអីរូបភាពក្នុងword ខ្ញុំមិនអាចចម្លងមកបង្ហាញនៅទីនេះបាន?
ដើម្បីចម្លងរូបភាពយន្តពីYoutubeមកដាក់ទីនេះគេត្រូវធ្វើដូចម្តេចខ្លះ?
សូមអរគុណជាអនេកសម្រាប់ការឆ្លើយតប!!!
ខ្ញុំបានឮពីរឿងនេះ ដែរតែមិនដែលបានទស្សនាសោះ! គ្រប់កាសែតក្នុងស្រុកក្រៅស្រុក គេសុទ្ធតែចុះផ្សាយពីរឿងនេះ ដែលពួកគេបានរិះគន់យ៉ាងខ្លាំងចំពោះភាពយន្តនេះ ជាពិសេសគឺប្រជាជនខ្មែរគ្រប់រូបមិនពេញចិត្តទង្វើនេះឡើយ… ព្រោះថាថៃបានយកប្រវត្តិសាស្រ្តខ្មែរមកលេងសើចក្នុងល្បែងសួរខ្មោចដែលដាក់បញ្ចាំងក្នុងកម្មវិធីទូរទស្សន៍របស់ថៃ ។
បន្ទាប់ពីមានការផ្ដឹងតវ៉ាភ្លាម ភាពយន្តនេះ ត្រូវបានផ្អាកបញ្ចាំងភ្លាមក្រោយពីខ្លួនគេដាក់បញ្ចាំងជាសាធារណៈបានពីរបីថ្ងៃ … (មិនច្បាស់ដែរ គ្មានឯកសារក្បែរខ្លួន)….. ។
ចំពោះខ្ញុំវិញ ជាអ្នកដែលចូលចិត្តភាពយន្តយ៉ាងខ្លាំងនោះ មិនថាភាពយន្តបែបណាក៏ដោយអោយតែផលិតបានល្អគឺបានហើយ ។ តែដោយសារនេះជាការផលិតរបស់ប្រទេសថៃ ទើបមានការមិនពេញចិត្ត តែបើសូម្បីរឿងនេះផលិតដោយខ្មែរវិញក៏ខ្ញុំយល់ថាមិនសមរម្យដែរ (គំនិតខ្ញុំ) ។ តែចំពោះភាពយន្តមួយដែលផលិតបានល្អគឺខ្ញុំគាំទ្រជានិច្ច តែក៏គួរគិតពីអារម្មណ៍អ្នកទស្សនាផងដែរ ។
ខ្ញុំចង់មើលរឿងនេះណាស់! តែថ្ងៃនេះមិនអាចបើក YOUTUBE បានសោះ … អរគុណអាចម៍ផ្កាយដែររកឃើញវីដេអូនេះ…
មើលឈុតវីដេអូននេះពីយូធូប អត់មានត្រង់ណាគួរឲ្យរន្ធត់នោះទេ ហើយក៏គ្មានអីគួរឲ្យចាប់អារម្មណ៍ដែរ ។
ខ្ញុំមិនពេញចិត្តនឹងភាពយន្តមួយនេះទេ ។ បើតាមខ្ញុំយល់ពួកថៃ វាមកថតនៅខ្មែរ ក៏ព្រោះតែចង់ផ្សព្វផ្សាយភាពយន្តរបស់ពួកវាមកខ្មែរនេះដែរ ប៉ុន្តែសំណាងហើយដែលពួកវាបរាជ័យ ។ រាល់ថ្ងៃខ្ញុំធ្វើការជាមួយពួកថៃ ឃើញចរិតពួកវា គួរឲ្យស្អប់ខ្ពើមណាស់ អ្នកដែលនៅរួមការងារ មិនសូវជាអីប៉ុន្មានទេ មានអ្នកខ្លះ ក៏មានចិត្តគំនិតល្អដែរ តែបើអ្នកដែលមកថ្មីៗវិញ ១០សឹងទាំង១០ ទាំងនិយាយស្ដីទាំងកាយវិការរបស់វា ធៀបមកខ្មែរយើងនៅក្រោមបាតជើងរបស់ពួកវាឯណោះ ។ ពេលខ្លះខ្ញុំទប់អារម្មណ៍សឹងតែមិនបាន ចង់តែឡើងទៅដាក់វាឲ្យដួលនឹងកន្លែង ។ វាឌឺខ្មែរយើង៩ ពួកអាអស់ហ្នឹង ។ ដោយសារតែអ៊ីចឹងហើយ បានជាបាត់ម៉ូតូមួយ ខ្ញុំមិនខ្ចីទៅជ្រលក់ជាមួយពួកវា សុខចិត្តនៅស្ងៀមចាំមើលវាវិញ ។ តែពួកអាអស់ហ្នឹងវាអត់មានអើពើរអីសោះ សូម្បីតែតេមកសួរបន្តិចក៏អត់ដែរ ស្ងាត់ឲ្យជ្រៀប វាខ្លាចខ្ញុំរករឿង នាំវាត្រូវចំណាយលុយសងខ្លះ ។ អ្នកធ្វើការជាមួយគ្នាមួយចំនួន មិនសុខចិត្ត ហើយមកខ្សឹបខ្ញុំឲ្យសើរើ យកហេតុផលឲ្យពួកវាជួយចេញសងឲ្យបាន តែគិតទៅដូចគ្មានប្រយោជន៍ទេ នាំតែពិបាកដល់ខ្មែរគ្នាឯងដដែល ។ បើវាបាត់ទៅហើយ ក៏តាមដំណើរទៅចុះ ។
ខ្ញុំគ្មានចិត្តអីចង់គាំទ្រដល់ភាពយន្តពួកអាអស់ហ្នឹងអីបន្តិចទេ ។
សុំទោស ដូចជាមានកំហឹងបន្តិចថ្ងៃនេះ ទើបនិយាយអត់ដឹងក្បាលកន្ទុយ ។
គេបានបញ្ជាក់ហើយ។ រឿងនេះ យកតាមលំនាំគុកខ្មែរ ស២១ តែមិនបានថតនៅស្រុកខ្មែរ ពិតប្រាកដទេ។ គេគ្រាន់រៀបចំឲ្យដូចប៉ុណ្ណោះ។ តាមពិតថតនៅស្រុកថៃទេ។ អ្នកដឹករឿង ធ្លាប់បានមកទាក់ទងថតនៅស្រុកយើងដែរ តែខាងយើងមិនព្រម។
អូ៎មានរឿងដូច្នោះផង! ខ្ញុំមិនដឹងសោះពីមុនមកថាមានការប្តឹងផ្តល់គ្នាអំពីរឿង
នេះ។ វាសមដែរដែលខ្មែរខឹង ដូចបងរដ្ឋយល់អ៊ីចឹងវាមិនគួរណាយកប្រវត្តិ
សាស្រ្តខ្មែរ, និងការស្លាប់របស់រាស្រ្តខ្មែរមកធ្វើជាល្បែងលែងសើចអ៊ីចឹងសោះ។
ម្យ៉ាងក្នុងសាច់រឿងហាក់បង្ហាញថា ជនជាតិខ្មែរយើងនេះកាចសាហាវណាស់!!!
ទោះស្លាប់ទៅហើយក៏នៅចងពៀរចងអាឃាតនឹងអ្នកនៅរស់រហូតសម្លាប់មិនឲ្យ
សល់ម្នាក់(អ្នកលេងហ្គេមនិងអ្នកថតកម្មវិធី)។មនុស្សជាតិទាំងមូលគួរតែនាំគ្នា
អាណិតអាសូរ និងសោកស្តាយចំពោះសោកនាដកម្មដែលប្រជាជនខ្មែរបានទទួល
មិនគួរណាគេនាំគ្នាធ្វើអាជីវកម្មលើជនរងគ្រោះទាំងប្រាសចាកធាតុពិតរបៀបនេះទេ…
ប៉ុន្តែបើមានរឿងដូច្នេះមែន ហេតុអីទូរទស្សន៍ខ្សែកាបថៃ(True Vision Film Asia)
នៅបន្តចាក់រឿងនេះទៀត??? ដូចលើកទី១ខ្ញុំបានមើលម្តង ហើយលើកទី២ពេលខ្ញុំ
បើកមើលទៅ វាក៏ចប់ល្មម…
មិនអីទេចិត្តបងបឿនដូចខ្ញុំដែរ! បើខ្ញុំមានរឿងដូចបងបឿនក៏ខ្ញុំមិនខ្ចីទៅ
ច្រលក់មាត់នឹងអាថៃចំកួតអស់ហ្នឹងដែរ!!! ព្រោះវានាំស៊យនិងមានរឿងវែង
ឆ្ងាយ។ សព្វថ្ងៃ ខ្ញុំខំព្យាយាមអានសៀវភៅជាភាសាថៃយ៉ាងច្រើនដើម្បីយល់
ឲ្យកាន់តែច្បាស់ពីវា សៀវភៅខ្លះវាហ៊ានសរសេរដៀលខ្មែរយើងថាយើងជា
ជាតិរម៉ិលគុណ វាធ្វើគុណយើង យើងឲ្យទោសវា! វាដៀលសម្តេចសីហនុ,
វាសរសេរប្រាប់បរទេសឲ្យប្រយ័ត្នពីសន្តានខ្មែរជាដើម។
អរគុណបងភ័ក្រ្តដែលបានប្រាប់!
ខ្ញុំក៏មិនបានដឹងច្បាស់ដែរអំពីរឿងហ្នឹង ខ្ញុំនិយាយដោយយោងទៅតាមប៉ុស្ត័រ
ភាពយន្ត និងការផ្សាយបញ្ជាក់របស់ថៃប៉ុណ្ណោះ។
ប្រហែលជាដូចតាភាក់និយាយមែន!
ខ្ញុំក៏គាំទ្រគំនិតណារដ្ឋ និង អាចន៍ផ្កាយដែរ ។
this film is not shoot in cambodia, it first banned by khmer goverment cause t might impact to the victims during khmer rouge , the thai director create this cinematory by toul sleng and chan ann style to shoot the film. reference:wiki encloypedia ghost game.