ថៃ,ខ្មែរ,ឡាវ,វៀតណាម ដោយខារ៉ាបាវ(Carabao) ខែ សីហា 8, 2007
Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ, ភាពយន្តឯកសារ.trackback
នេះគឺជាបទចម្រៀងមួយបទ ដែលបង្ហាញពីសម្ព័នភាពរវាងខ្មែរ ថៃ
ឡាវនិងវៀតណាមដែលផលិតឡើងដោយខារ៉ាបាវ(ភេសជ្ជៈខារ៉ាបាវ?)។
រូបភាពក្នុងវីដេអូនេះបានបង្ហាញពីទង់ជាតិគ្រប់ប្រទេសទាំងបួន ប៉ុន្តែអ្វី
ដែលប្លែកនិងគួរឲ្យចាប់អារម្មណ៍នោះគឺទង់ជាតិប្រទេសវៀតណាម
(ក្នុងបទចម្រៀងហៅតែយួនៗ!) បែរជាប្លែកខុសពីទង់ជាតិដែលប្រើសព្វថ្ងៃ
ទៅវិញ(ឬមួយគេប្រើទង់ជាតិពីរតែខ្ញុំមិនដឹង?) ហើយម្យ៉ាងទៀតទស្សនីយភាព
ក្នុងបទចម្រៀងនេះបង្ហាញតែពីប្រទេសខ្មែសុទ្ធសាធ។ចំពោះប្រទេសបីផ្សេង
ទៀតគេបង្ហាញតែទង់ជាតិប៉ុណ្ណោះ។
សូមអញ្ជើញទស្សនាដោយមេត្រី!!!









ចំរៀងនេះពិរោះណាស់ ហើយមានអត្ថន័យទៀត បើយើងគ្រប់គ្នាគិតដូចពាក្យក្នុងចំរៀងនោះគឺប្រសើរហើយ តែខ្ញុំខ្លាចតែមិនមែនដូច្នោះ ។
ខ្ញុំក៏គិតអ៊ីចឹងដែរ! ប្រហែលនេះគ្រាន់តែជាមនោគមវិជ្ជារបស់គេប៉ុណ្ណោះ។
រវាងប្រទេសទាំងបួន ខ្ញុំដូចជាមិនទាន់ឃើញមានប្រទេសណាមួយភ្ជាប់ចំណង
សម្ព័ន្ធភាពនឹងគ្នាបានល្អសោះក្រៅពីការចង់កេងចំណេញពីគ្នា។
អូ៎ទេ! ឃើញមានដែរ គឺឡាវនិងវៀតណាម មើលខាងក្រៅគេដូចជាបងប្អូន
បង្កើតនឹងគ្នាអ៊ីចឹង តែខាងក្នុងមិនដឹងយ៉ាងម៉េចដែរ…
និយាយអ៊ីចឹង! បងមានបានដឹងព័ត៌មានពីបងបឿនខ្លះទេ? ខ្ញុំដូចជាបាត់ដំណឹង
ពីគាត់សូន្យឈឹងតែម្តងនៀក!!!
អ្ហូ៎! រត់ទៅមើលនៅផ្ទះគាត់មួយភ្លែតសិន ក្រែងបានជួប។…ទៅហើយ!!!….
ប្រុយ!!!…(រៀនលួចស្ទីលបងរ៉ាត់!..ហា៎ស!..ហា៎!!!…សមខ្លះទេ?)
Got no answer to your first question but that to the second i think may be because the one who posted the video is Khmer and he made the video out of the pictures (s)he had of Cambodia.
I have sent the video uploader a message. Hope (s)he will drop by and give you the exact answers you want.
អរគុណភីហើយ! ដែលបានខ្នះខ្នែងជួយដល់រឿងនេះ។
ខ្ញុំនឹងរង់ចាំស្តាប់ចំលើយ!
ផ្ទះភីមានសុទ្ធតែជនជាតិអង់គ្លេសហ្ន៎! ខ្ញុំអត់សូវចេះនិយាយម៉ានផង…
ស្តាប់ក៏មិនសូវបាន! ចាំថ្ងៃក្រោយខ្ញុំស្ពាយវចនានុក្រមតាម ចាំខ្ញុំទៅលេង!!!
ទង់ជាតិវៀតណាមខាងត្បូង
អូ! ពិតជាអ៊ីចឹងមែន, អរគុណបងដែលបានប្រាប់!!!
អត់ដែលដឹងសោះ…
អរគុណអាចន៍ផ្កាយ ដែលបានទៅលេងដល់ផ្ទះ ពេលម្ចាស់ផ្ទះគេមិននៅ ។ អត់ទាន់បានពិនិត្យមើលឥវ៉ាន់ក្នុងផ្ទះផងទេ
បើតាមខ្ញុំស្មាន អ្នកធ្វើវីដេអូននេះជាខ្មែរ ។