jump to navigation

រង្វាន់អក្សរសិល្ប៍នូហាច ខែ តុលា 6, 2007

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ.
trackback

រង្វាន់អក្សរសិល្ប៍លើកទី៦ឆ្នាំ២០០៧-២០០៨

សមាគមអក្សរសិល្ប៍នូហាច សហការជាមួយអ្នកនិពន្ធខ្មែរនៅបរទេស និងអង្គការកំចាត់មីនជប៉ុន(JMAS)រៀបចំធ្វើការប្រកួតប្រជែងតែងនិពន្ធ

ដើម្បីលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរ។ វិញ្ញាសាមាន៖

១.ផ្នែករឿងខ្លី អ្នកនិពន្ធត្រូវសរសេរដោយបង្ហាញឲ្យឃើញ ពីទស្សនអំពីជីវិត ការអប់រំ ឬវប្បធម៌ និងទស្សនវិជ្ជាក្នុងដំណើរជីវិតរបស់ខ្លួន។ ផ្នែករឿងខ្លីនេះ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើស១៥ទំព័រ។

២.ផ្នែកកំណាព្យ ប្រធានបទសរសេរដោយសេរី តាមបែបទំនើបនិយម មានទស្សនវិជ្ជា សោភណភាព និងបែបបទត្រឹមត្រូវ។ ផ្នែកកំណាព្យ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើស៥ទំព័រ។

រង្វាន់ៈលេខ១$us២០០ លេខ២$us១៥០ និងលេខ៣$us១០០។

បញ្ជាក់ គ្រប់វិញ្ញាសាទាំងអស់ ដែលផ្ញើចូលរួមប្រកួតប្រជែង ជាបទនិពន្ធ ដែលមិនធ្លាប់ចូលរួមប្រឡងពីមុន។វិញ្ញាសាដែលគោរពតាមល័ក្ខខ័ណ្ឌខាងលើ

ត្រូវបានជ្រើសរើសពិនិត្យ។ រង្វាន់នឹងចែកជូន ក្នុងកម្មវិធីសិក្ខាសាលា របស់សមាគមអក្សរសិល្ប៍នូហាច នាថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០០៨

នៅខេត្តសៀមរាប។

កាលបរិច្ឆេទ សំណៅប្រឡងចាប់ទទួលពីខែកក្កដា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៨ជាកំណត់។ សូមលោក លោកស្រី កវី អ្នកនិពន្ធសរសេរអាសយដ្ឋាន និងលេខទូរស័ព្ទឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលធ្វើការទាក់ទង។

សូមផ្ញើស្នាដៃចូលរួមប្រកួតប្រជែង មកសមាគមអក្សរសិល្ប៍នូហាចដែលមានទីស្នាក់ការ ក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាន់ទី២ ឬសមាគមអ្នកសាបព្រោះ ប្រអប់សំបុត្រ លេខ១០១៨ភ្នំពេញ ឬតាមរយៈE-mail:khmerlite@yahoo.com

ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០២៣​ ៣៥៥​ ៤៨៤​ ឬ០១១​ ៧៦៥​ ៦៣៦

វិចារ នានា»

1. khmerpoemboy - ខែ តុលា 8, 2007

ចង់សរសេរកំណាព្យចូលប្រគូតនឹងគេដែរ
តែខ្លាចមេប្រយោគចេញក្អួតពេលអានកំណាព្យខ្ញុំ។

2. អាចម៍ផ្កាយ - ខែ តុលា 8, 2007

កំណាព្យបែបណាទៅ រហូតមេប្រយោគចេញក្អួតនោះ?
តាមប្រាប់អាចជាប់បាន បើស្ថិតលើទស្សនវិជ្ជាខ្ពស់ទោះបើអាក្រក់បែបណាក្តី
ព្រោះខ្ញុំធ្លាប់ឃើញ កំណាព្យខ្លះនិយាយពីអាចម៍ ពីដង្កូវក្នុងអាចម៍ ជាប់បានលេខ
សុទ្ធតែល្អៗ។

ខំប្រឹងទៅ ខ្ញុំគាំទ្រ!!!

3. ទឹម បឿន - ខែ តុលា 9, 2007

ខ្ជិល​សរសេរ​ណាស់ ខ្លាច​ជាប់​លេខ ១ ហាហាហា

4. អាចម៍ផ្កាយ - ខែ តុលា 9, 2007

មិនអីទេសរសេរទៅ! ចាំខ្ញុំប្រាប់គណៈមេប្រយោគឲ្យបងជាប់លេខ១០០០០០០០
ដើម្បីកុំឲ្យបងខ្លាចទៀត!!!

5. davithpheap - ខែ តុលា 10, 2007

Hello all,
We need staff urgently, if you need job, please read it :
http://www.hrinc.com.kh/recruitment/jobdisplay_.php?select=market&id=4135

6. អាចម៍ផ្កាយ - ខែ តុលា 12, 2007

អរគុណសម្រាប់ការចែកចាយដំណឹងនេះ!!!

7. rainnamail - ខែ តុលា 16, 2007

បង​ Khmerpoemboy ខ្លាច​មេ​ប្រយោគ​ចេញ​ក្អួត! បង​អាចម៍​​ផ្កាយ​ដឹង​ហេតុ​អី​អត់? មិន​មែន​កំណាព្យ​របស់​គាត់​មិន​ល្អ​នោះ​ទេ តែ​មេ​ប្រយោគ គាត់​ពុល​បាយ​ព្រឹក​តើ!!! កំណាព្យ​របស់​គាត់ បើ​ដាក់, ប្រាកដ​ជា​ជាប់​មុន​ព្រឹក​ទៅ​ទៀត!!!

បង​បឿន​គាត់​ខ្លាច​បាន​លេខ​តិច!!!

8. naraths - ខែ វិច្ឆិកា 14, 2007

ចង់​​ដាក់​ប្រកួត​ដែរ​ តែ​ខ្លាច​អត់​មាន​លេខ​ដាក់ ហេហេ!!