jump to navigation

មាលាដួងចិត្ត«វគ្គ៩» ខែ តុលា 14, 2007

Posted by អាចម៍ផ្កាយ in ប្រលោមលោក, សៀវភៅល្អៗ.
trackback

           ដោយមានការពិបាកក្នុងការអាប់ឡូតរឿងមាលាដួងចិត្ត ជាបន្ត

ខ្ញុំក៏សម្រេចចិត្តភ្ជាប់ប្លក់ថ្មីមួយទៀត   ដើម្បីបំរើអារម្មណ៍មិត្តអ្នកអានណា

ដែលនៅអាលោះអាល័យ និងមិនទាន់បានអានរឿងនេះចប់។

ដូច្នេះដើម្បីអានរឿងមាលាដួងចិត្ត  ជាបន្តទៀតនោះ   សូមចូលទៅកាន់ៈ

http://kwriter.wordpress.com

វិចារ នានា»

1. កែវ ឈុន - ខែ តុលា 15, 2007

រឿងមាលាដួងចិត្ដ ជាប្រលោមលោកមួយខ្សែ ដែលអានហើយធ្វើអោយត្រជាក់ចិត្ដ នឹក ស្ងើចសរសើរដល់ស្នេហាឆ្លងដែននៃតួអង្គ ទាំងពីរ ស្នេហាដ៏ផ្អែម ក្រអូបឈ្ងុយ ដូចមាលា​មែនៗ ។ ក្នុងសាច់រឿង តួអង្គប្រុសដែលមានទឹកចិត្ដស្នេហាជាតិ យ៉ាងជ្រាលជ្រៅ ង៉ក់ង​ដោយ ខ្វះការពិចារណា​រកហេតុផលខុសត្រូវអោយបាន គ្រប់ជ្រុងជ្រោយ ប្ដេជ្ញា​បោះបង់​ស្នេហា​ក្នុងមូល​ហេតុជាតិជាធំ។

រឿងមាលាដួងចិត្ដ ជាប្រលោមលោកមួយ ប្រកបដោយ​មនោសញ្ចេតនា និង បង្កប់​ទៅដោយ​ប្រវត្ដិសាស្រ្ដ​ដ៏ជ្រាលជ្រៅនៃ​ដែនដី បាត់ដំបងទៀតផង។ ត្រង់ចំនុចនេះ​ហើយ ដែលធ្វើ​អោយខ្ញុំចង់​រំលឺកនូវប្រវត្ដិអែកសារ «បាត់ដំបងសម័យលោកម្ចាស់» បន្ដិច ខ្លី​ដូច​តទៅ៖

បាត់ដំបងសម័យលោកម្ចាស់ និយាយ​អំពីអំនាចផ្ដាច់ការ​នៃ​លោកម្ចាស់ (ស្ដេចត្រាញ់​គ្រប់​គ្រងនៅបាត់ដំបង សម័យសៀមកាន់កាប់) និង ពួកអភិជន។ លោកម្ចាស់ និង ពួក​អភិជន ម្នាក់ៗ មានដី​ស្រែចំការ​ធំល្វឹងល្វើយ គេប្រើពួកទាសករ អោយធ្វើស្រែចំការ មិន​អើពើពី ការអភិវឌ្ឍន៍អ្វីទេ ហើយអោយកំរៃត្រឹម បាយមួយចំអែតប៉ុណ្ណោះ ពួកអ្នកជា ដែល​មាន ដីស្រែចំការបន្ដិចបន្ដូច ត្រូវលោកម្ចាស់ ហូតពន្ធ យ៉ាងច្រើន លើសលុប ដូច្នេះអ្នកជា ក៏មាន ជីវភាពមិនខុសគ្នាពីទាសករប៉ុន្មានទេ។

រឿងដែលខ្ញុំចង់លើកមកនិយាយត្រង់នេះគឺរឿងប្រពន្ធចុងរបស់លោកម្ចាស់ដ៏ច្រើនលុប ដែលអ្នកនិពន្ធរឿងមាលាដួងចត្ដិបាន បានលើកយកមកនិយាយក្នុងវគ្គទី២ នៃដំនើរ ទីឃាវុធ ទៅកាន់ស្ថានីយ៍រថភ្លើងបាត់ដំបង។ លោកម្ចាស់ចូលចិត្ដរបាំ រាំ ចៀងខ្លាំងណាស់ កាលនោះ ក្រុមល្ខោនស្រី ត្រូវបានបង្កើតឡើង។ លោកម្ចាស់ ចាត់អោយគេ ជ្រើសរើស សិល្ប​ការនី​ក្មេងៗ ស្អាតៗ អាយុ ១៤ ទៅ ១៥ឆ្នាំ ភាគច្រើជាខ្មែរ ធ្វើជាក្រុមល្ខោន។ អូវពុកម្ដាយ ដែល​មានកូនក្រមុំស្អាតៗ ជាច្រើន ត្រូវជាប់ទោស ដាក់គុក ជាប់ច្រវាក់ រហូត ដល់ប្រហារជីវិត ដោយលាក់កូនក្រមុំ មិនអោយទៅរាំល្ខោន តាមការជ្រើសរើសរបស់ លោកម្ចាស់ ។

ការដែលទៅធ្វើជាសិល្បការនីរបស់លោកម្ចាស់នេះ សិល្បការនី ទាំងអស់ ត្រូវបាត់ បង់សេរីភាពអស់រលីងតែម្ដង។ សិល្បការនី ត្រូវតែទៅរស់នៅ ក្នុងកំផែង របស់លោក ម្ចាស់ ត្រូវហាមឃាត់ យ៉ាងដាច់ខាតមិន អោយមានទំនាក់ទំនង ស្នេហា ជាមួយបុរស ដទៃ សិល្បការនីល្មើសត្រូវមានទោស ប្រហារជីវិត។ សិល្បការនី ជាអុបករណ៍ សំរាប់ បំរើ​ការណ៍សប្បាយ គ្រប់បែបយ៉ាង ហើយដាច់មុខរបស់លោកម្ចាស់។ សិល្បការនី ដែល​មាន​រូបស្អាត ត្រូវ​លោក​ម្ចាស់តែងតាំង ជាប្រពន្ធចុង ទី១ ទី២ រហូតជាង ៣០អែនោះ ហើយ​ចែក​មាសប្រាក់ លុយកាក់ អោយចាយតាមការគួរ សិល្បការនី ដែលមានរូប​អន់​បន្ដិច​ត្រូវគេ​ចាត់ទុកជាស្រី​បំរើការ​ផ្សេងៗ តាមត្រូវការ​ក្នុងវិមាន​លោក​ម្ចាស់ ពូកនេះ​ត្រូវ​បរិភោគ​បាយ​រួម​គ្នាដោយ​មានអ្នកបំរើរៀបចំ​អោយ តែមិនមានម្ហូបអាហារល្អ គាប់ប្រសើរទេ គឺ​ចែក​បាយ​មួយ​ចាន សំលមួយចានម្នាក់ ពេលខ្លះ​មាន​តែទឹកគ្រឿង និង ត្រកួន​មួយ​បាច់​ប៉ុណ្ណោះ។

សូមទោសដែលខ្ញុំលើកប្រវត្ដិសាស្រ្ដមកសរសេរ

កែវ ឈុន

2. អាចម៍ផ្កាយ - ខែ តុលា 17, 2007

លោកគ្មានទោសកំហុសអ្វីទេ​ ការដែលលោកលើកយកប្រវត្តិសាស្រ្តនេះមក
និយាយនោះ។​ តាមពិត​វាធ្វើឲ្យខ្ញុំកាន់តែរីករាយនិងមានអំណរកាន់តែទ្វេឡើង
ថែមទៀតដែលបានយល់ជ្រាបកាន់តែច្បាស់ថែមទៀតពីរឿងមាលាដួងចិត្ត។
ពីមុនខ្ញុំក៏ធ្លាប់ពើបប្រទះនឹងសៀវភៅដែលនិយាយពីបាត់ដំបងសម័យលោក
ម្ចាស់នេះដែរ តែមិនបានអានឲ្យចប់ទេគឺគ្រាន់តែអានយកត្រួសៗ​ និងមើល
រូបភាពដែលមានក្នុងនោះប៉ុណ្ណោះ។
នៅពេលនេះខ្ញុំសូមអរគុណលោកអ៊ំយ៉ាងខ្លាំង ដែលបានរំឭករឿងនេះ
ដល់ខ្ញុំ ហើយវាកាន់តែជួយបញ្ជ្រាបប្រវត្តិសាស្រ្តមួយឲ្យកាន់តែច្បាស់ថែម
ទៀតទៅក្នុងរឿងមាលាដួងចិត្ត។

3. naraths - ខែ តុលា 17, 2007

យ៉ាង​ម៉េច​ហើយ​អាចម៍ផ្កាយ ដោះស្រាយ​ជា​មួយ​រូបភាព​បាន​ហើយ​ឬ​នៅ? ខ្ញុំ​យ៉ត​យ៉ាវ​ឆ្លើយ​តប​ព្រោះ​រវល់​ពេក ។ មិន​ថ្វី​ទេ សង្ឃឹម​ថា​អាច​ដោះ​ស្រាយ​បាន​មិន​ជា​​អ្វី​ធំ​ដុំ​ផង ។ សាក​ចូល​ទៅ​ blog 4khmer របស់​បឿន​ទៅ គេ​មានណែនាំ​វ៉ិបសាយ​សំរាប់​ដាក់​រូប​ ។

រដ្ឋ

4. អាចម៍ផ្កាយ - ខែ តុលា 18, 2007

អរគុណហើយបង!
មួយរយៈនេះខ្ញុំក៏រវល់ឥតឈប់ដែរ​ ហើយក៏ប្រហែលបាត់មុខមួយរយៈទៀតដែរ។
អរគុណសម្រាប់ជំនួយរាល់លើករបស់បងណា៎!

5. khmerpoemboy - ខែ តុលា 21, 2007

អាចម៍ផ្កាយចំមែន!!រវល់នុះរវល់!!ខ្ញុំរង់ចាំអានយូរសែនយូរ។ទ្រាំមិនបាន
ក៏ខំស្វែងរកវែបសាយផ្សេងទៅ។ឥឡូវអានចប់ហើយ។
ទោះយ៉ាងណាក៏សូមអរគុណច្រើន។

6. khmertale - ខែ តុលា 27, 2007

ល្បង​អាចម៍​ផ្កាយ​អាច​ប្រើប្រាស់​វិបសាយ http://flickr.com ដើម្បី​ដាក់​រូបភាព តែ​មាន​កំណត់​ត្រឹមតែ ២០០ រូបភាព​ប៉ុណ្ណោះ ឬ​ក៏​អាច​សាកល្បង http://picasa.com

7. អាចម៍ផ្កាយ - ខែ វិច្ឆិកា 3, 2007

ខ្ញុំសោកស្តាយដែលមិនអាចបម្រើអារម្មណ៍ប្រិយមិត្តបានល្អ…
ខ្ញុំសូមទោសផងណា ខ្មែរផូអ៊ីមបយ!

អរគុណច្រើនដល់khmertale ដែលបានផ្តល់យោបល់! ខ្ញុំធ្លាប់
សាកល្បងម្តងហើយ តែធ្វើមិនកើតព្រោះសមត្ថភាពមិនដល់។