ក្រុមយុវអ្នកនិពន្ធខ្មែរ ខែ ធ្នូ 29, 2007
Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ.16 comments
ក្រុមអ្នកនិពន្ធវ័យក្មេងត្រូវបានបាត់មុខមួយរយៈធំពីវត្តលង្កា ដែលជានិច្ចកាលពួកគេតែង
មកប្រជុំគ្នារៀងរាល់ពីរសប្តាហ៍ម្តងក្នុងថ្ងៃអាទិត្យ ។ តែឥឡូវក្រុមនេះបានលេចមុខជាថ្មីម្តង
ទៀតហើយដោយដូរឈ្មោះថា «ក្រុមយុវអ្នកនិពន្ធខ្មែរ»(យ.អ.ខ)។តាមតែខ្ញុំបានទទួល
ដំណឹងកាលពីប៉ុន្មានខែកន្លងទៅនេះ ក្រុមនេះបានដូរទីកន្លែងប្រជុំពីវត្តលង្កាទៅជួបជុំគ្នា
នៅសាកលវិទ្យាល័យភូមិន្ទវិញម្តង។ មានថ្ងៃមួយនោះ(ចាំមិនច្បាស់) យ.អ.ខត្រូវបាន
កាសែតក្នុងស្រុកមួយ ចុះផ្សាយពីការងាររបស់ពួកគេ ដោយសរសេរចំណងជើងថា
«អ្នកនិពន្ធលើវាលស្មៅ» ព្រោះក្រុមអ្នកនិពន្ធវ័យក្មេងទាំងនោះបានយកវាលស្មៅខាងមុខ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើជាទីតាំងពិភាក្សាផ្តោះប្តូរយោបល់គ្នា។
អត្តសញ្ញាណក្រុមយុវអ្នកនិពន្ធខ្មែរ
«រចនាបថប្លែកគ្នារបស់អ្នកនិពន្ធ ដើម្បីអ្នកអានទាំងអស់គ្នា»
១.អក្សរសិល្ប៍គឺជាព្រលឹងរបស់ក្រុម សោតឯទស្សនៈឬរចនាបថរឿងគឺជាព្រលឹងរបស់អ្នក
និពន្ធម្នាក់ៗ។
២.ស្នាដៃដែលត្រូវបោះពុម្ពផ្សាយ ត្រូវឆ្លងកាត់ការវាយតម្លៃពីសមាជិកក្រុមដោយការរិះគន់
ឬកែអក្ខរាវិរុទ្ធ ប៉ុន្តែមិនកែពាក្យពេចន៍របស់អ្នកនិពន្ធឡើយ។
៣.ដើម្បីមានអ្នកអានច្រើនត្រូវមានអ្នកនិពន្ធច្រើន។ សូមស្វាគមន៍មិត្តអ្នកនិពន្ធគ្រប់មជ្ឈ
-ដ្ឋាន ដើម្បីអក្សរសិល្ប៍ខ្មែរ។
៤.ទាក់ទងឲ្យទូលំទូលាយជាមួយមិត្តអ្នកអាន ដោយរង់ចាំការរិះគន់ឬការឧបត្ថម្ភផ្សេងៗ…
គម្រោងបង្កើតសៀវភៅរបស់យ.អ.ខ
ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ
១.ធ្វើគំរូសៀវភៅលេខ១ របស់ក្រុម ដើម្បីជាផ្លូវដើរស្វែងរកអ្នកឧបត្ថម្ភបោះពុម្ពផ្សាយ។
២.ដោយសំអាងលើពាក្យស្លោករបស់ក្រុម ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ និង
ជំហរស្រឡាញ់អក្សរសិល្ប៍ជាតិរបស់យុវជនខ្មែរ ជឿថានឹងមានអ្នកចេះដឹងជាច្រើនជួយ
ជ្រោមជ្រែងសកម្មភាពនេះ។
៣.សៀវភៅលេខ១ មានរូបរាងនៅលើទីផ្សារសៀវភៅ សមាជិកក្រុមបន្តធ្វើគំរូសៀវភៅ
លេខ២ និងដើរស្វែងរកអ្នកឧបត្ថម្ភបោះពុម្ពដដែល។
៤.ប្រាក់ដែលបានមកពីការលក់សៀវភៅ និងអ្នកឧបត្ថម្ភនឹងធ្វើឲ្យក្រុមអាចធ្វើការបោះពុម្ព
បានទៀងទាត់ ព្រមទាំងមានប្រាក់ជូនដល់អ្នកនិពន្ធទៀត។
សំបុត្រខ្មៅ ខែ ធ្នូ 8, 2007
Posted by អាចម៍ផ្កាយ in រឿងខ្លី.13 comments
«ចាប់តាំងពីពេលដែលគ្នាគ្មានឯង គ្នាពិតជាវេទនាណាស់… គ្នាតែង
នឹកឃើញរាល់អនុស្សាដែលកន្លងមក គ្នាចង់បានវាម្តងទៀត។គ្នាមិនចង់
យំ តែគ្នាធ្វើមិនបានព្រោះមិត្តភាពយើងវាកប់ជ្រៅពេក គ្នាមិនដឹងថាត្រូវ
បំភ្លេចឯងដោយវិធីណាទេ។នៅពេលនេះអ្វីដែលគ្នាចង់ដឹងខ្លាំងបំផុត នោះ
គឺសុខទុក្ខរបស់ឯង តើឯងនៅទីណា? ឯងកំពុងតែធ្វើអ្វី? ចុះគ្នានឹកឯង
នោះ ឯងមានដឹងទេ? គ្នាសូមសន្យាថាត្រូវតែសាងក្តីស្រមៃរបស់ពួកយើង
ឲ្យបានសម្រេច តែឯងត្រូវសន្យាថាឯងត្រូវត្រលប់មករកគ្នាវិញ ទោះបី
ត្រឹមក្តីស្រមៃក៏ដោយណាសម្លាញ់។
គ្នាអាចចាំបាន នៅរាល់យប់ដែលគ្នារងារគេងអោបដៃ គឺឯងជាអ្នកយក
ភួយមកដណ្តប់ឲ្យគ្នា។ពេលគ្នាមានរបួស គ្នាមើលទៅឯងដូចជាឈឺជាង
គ្នាទៅទៀត។ពេលគ្នាសើចគឺជាសេចក្តីសុខរបស់ឯងមែនទេ? មែនហើយ
ឯងធ្លាប់ប្រាប់គ្នាថា ឯងសប្បាយចិត្តណាស់នៅពេលឃើញគ្នាសើចយ៉ាង
នេះ។ចុះពេលដែលគ្នាយំ តើឯងពិបាកចិត្តខ្លាំងយ៉ាងណា? ឲ្យគ្នាសូម
ទោសដែលកន្លងមកគ្នាធ្វើឲ្យឯងមិនសប្បាយចិត្ត ប៉ុន្តែតទៅគ្នាលែងឲ្យ
ឯងឃើញទឹកភ្នែករបស់គ្នាទៀតហើយ។គ្នាសូមអរគុណដែលឯងមាន
ទឹកចិត្តសម្រាប់គ្នាជារហូតមក ហើយគ្នាប្រាកដជាចងចាំនូវគ្រប់ទង្វើល្អ
របស់ឯង។ឯងជាវត្ថុដែលមានតម្លៃបំផុតក្នុងជិវិតរបស់គ្នា ឯងជាមនុស្ស
ទី១ដែលបង្ហាញឲ្យគ្នាស្គាល់សេចក្តីសុខពិតតាមរយៈស្នាមញញឹម និង
តម្លៃពិតរបស់មិត្តល្អ។ប៉ុន្តែគួរឲ្យស្តាយណាស់ ដែលក្នុងពេលនេះសូម្បី
តែសាច់របស់ឯងត្រជាក់ឬក្តៅក៏គ្នាមិនអាចស្ទាបដឹងផង។
គ្នាមិនយល់ទេ ហេតុអីបានជាព្រហ្មលិខិត លេងសើចនឹងពួកយើងខ្លាំង
ម្ល៉េះ?… តើវាមានបេះដូងទេ?… ទោះបីគ្រប់យ៉ាងគ្រាន់តែជាមិត្តភាពមួយ
ប៉ុន្តែតម្លៃនៃពាក្យថា មិត្តនេះគឺវាមានន័យធំធេងណាស់សម្រាប់គ្នា ហើយ
គ្នាក៏រីករាយបើគ្នាអាចដូរជីវិតគ្នាយកជីវិតឯងមកវិញបាន។»
សន្តានពិតរបស់ខ្មែរ ខែ ធ្នូ 5, 2007
Posted by អាចម៍ផ្កាយ in ដំណឹងពីសបប.ឡាវ.add a comment
សូមចុចអាននៅទីនេះ







