jump to navigation

សំបុត្រខ្មៅ ខែ ធ្នូ 8, 2007

Posted by ផ្កាយ​Novels in រឿងខ្លី.
trackback

«ចាប់តាំងពីពេលដែលគ្នាគ្មានឯង គ្នាពិតជាវេទនាណាស់… គ្នាតែង

នឹកឃើញរាល់អនុស្សាដែលកន្លងមក គ្នាចង់បានវាម្តងទៀត។គ្នាមិនចង់

យំ តែគ្នាធ្វើមិនបានព្រោះមិត្តភាពយើងវាកប់ជ្រៅពេក គ្នាមិនដឹងថាត្រូវ

បំភ្លេចឯងដោយវិធីណាទេ។នៅពេលនេះអ្វីដែលគ្នាចង់ដឹងខ្លាំងបំផុត នោះ

គឺសុខទុក្ខរបស់ឯង តើឯងនៅទីណា? ឯងកំពុងតែធ្វើអ្វី? ចុះគ្នានឹកឯង

នោះ ឯងមានដឹងទេ? គ្នាសូមសន្យាថាត្រូវតែសាងក្តីស្រមៃរបស់ពួកយើង

ឲ្យបានសម្រេច តែឯងត្រូវសន្យាថាឯងត្រូវត្រលប់មករកគ្នាវិញ ទោះបី

ត្រឹមក្តីស្រមៃក៏ដោយណាសម្លាញ់។

គ្នាអាចចាំបាន នៅរាល់យប់ដែលគ្នារងារគេងអោបដៃ គឺឯងជាអ្នកយក

ភួយមកដណ្តប់ឲ្យគ្នា។ពេលគ្នាមានរបួស គ្នាមើលទៅឯងដូចជាឈឺជាង

គ្នាទៅទៀត។ពេលគ្នាសើចគឺជាសេចក្តីសុខរបស់ឯងមែនទេ? មែនហើយ

ឯងធ្លាប់ប្រាប់គ្នាថា ឯងសប្បាយចិត្តណាស់នៅពេលឃើញគ្នាសើចយ៉ាង

នេះ។ចុះពេលដែលគ្នាយំ តើឯងពិបាកចិត្តខ្លាំងយ៉ាងណា? ឲ្យគ្នាសូម

ទោសដែលកន្លងមកគ្នាធ្វើឲ្យឯងមិនសប្បាយចិត្ត ប៉ុន្តែតទៅគ្នាលែងឲ្យ

ឯងឃើញទឹកភ្នែករបស់គ្នាទៀតហើយ។គ្នាសូមអរគុណដែលឯងមាន

ទឹកចិត្តសម្រាប់គ្នាជារហូតមក ហើយគ្នាប្រាកដជាចងចាំនូវគ្រប់ទង្វើល្អ

របស់ឯង។ឯងជាវត្ថុដែលមានតម្លៃបំផុតក្នុងជិវិតរបស់គ្នា ឯងជាមនុស្ស

ទី១ដែលបង្ហាញឲ្យគ្នាស្គាល់សេចក្តីសុខពិតតាមរយៈស្នាមញញឹម និង

តម្លៃពិតរបស់មិត្តល្អ។ប៉ុន្តែគួរឲ្យស្តាយណាស់ ដែលក្នុងពេលនេះសូម្បី

តែសាច់របស់ឯងត្រជាក់ឬក្តៅក៏គ្នាមិនអាចស្ទាបដឹងផង។

គ្នាមិនយល់ទេ ហេតុអីបានជាព្រហ្មលិខិត លេងសើចនឹងពួកយើងខ្លាំង

ម្ល៉េះ?… តើវាមានបេះដូងទេ?… ទោះបីគ្រប់យ៉ាងគ្រាន់តែជាមិត្តភាពមួយ

ប៉ុន្តែតម្លៃនៃពាក្យថា មិត្តនេះគឺវាមានន័យធំធេងណាស់សម្រាប់គ្នា ហើយ

គ្នាក៏រីករាយបើគ្នាអាចដូរជីវិតគ្នាយកជីវិតឯងមកវិញបាន។»

ខេមរិន្ទណារ៉ា

វិចារ»

1. khmerman - ខែ មករា 30, 2009

នេះ​ពិត​ជា​អ្នក​ពូកែខាង​Web មែន​ ព្រោះ​ថា​គេហទំព័រ​របស់​អ្នកគឺពិត​ជា​មាន​រឿង​ដែល​ចាប់​អារម្មណ៍​ច្រើន​។

បើអ្នក​មាន​ការចាប់​អារម្មណ៍​ខ្ញុំសូម​បង្ហាញ​នូវ​វិប​សាយ​មួយដែរ​ដែល​អ្នក​ក៏អាច​ឃើញ​ព័តមានដ៏សំបូរ​បែប​ជា​រៀង​រាល់​ថ្ងៃ ការពិភាក្សា និង​អាច​ទទួល​យក​នូវ​ឯកសារ​ផ្សេង​ៗ​ដែល​ទាក់ទង​និង​ច្បាប់​ក្នុង​ស្រុក​ខ្មែរ​និង​សាកលលោក​ទៀត​ផង។​ http://women.open.org.kh/km/gentlemen+with+women

សូមចូល​ទៅ​កាន់​ទំព័រ​តំណ​ខាង​លើ​ នោះ​មិត្ត​អ្នក​អាន​ទាំង​អស់​និង​អាច​ចែក​រំលែក​នូវ​គំនិត​របស់​អ្នក​ហើយ​ក៏​ដូច​ជា​ទទួ​ល​យក​នូវ​ព័ត៌មាន​ផ្សេង​ៗ​ដែរណា!

បំណង​ល្អ​ពី​មិត្ត​អ្នក​ចូល​ចិត្ត​ឆែក​អ៊ីនធឺណេត

បុរសខ្មែរ

2. បូរាណ - ខែ កុម្ភៈ 7, 2008

អូ សរសេរឡូយៗមែន! ប៉ុន្តែប៊ែកហ្គ្រោនសស្គុះហ្នឹង ម៉េចបានថាសំបុត្រខ្មៅចឹង?

3. Rachna_Rainna - ខែ មករា 9, 2008

សាធុៗៗ!!!

4. Mr.V - ខែ ធ្នូ 30, 2007

ខ្ញុំ​ចង់​ដែរ តែ​វាសនា​ប្រហែល​មិន​ដល់​ទេ សុំ​ធ្វើ​ត្រឹម​ជា​អ្នក​អាន​ចុះ! ជូន​ពរ​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​បាន​សម​បំណង​គ្រប់​ៗ​គ្នា​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​​ឆ្នាំ​សាកល​នេះ! ជា​ពិសេស​អាចម៍​ផ្កាយ សូម​ឲ្យ​បាន​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី មាន​ស្នាដៃ​ច្រើនៗ​ឲ្យ​អ្នក​អាន​បាន​អាន ! សួស្តី​ឆ្នាំ​ថ្មី​!

5. អាចម៍ផ្កាយ - ខែ ធ្នូ 29, 2007

ពេលណាក៏បាន រីករាយស្វាគមន៍ជានិច្ច!!!

6. naraths - ខែ ធ្នូ 29, 2007

ចុម​! នាំ​គ្នា​ធ្វើ​អ្នក​និពន្ធ​អស់​ហើយ… ចាប់​អារម្មណ៍​ដែរ តែ​មិន​មែន​ពេល​នេះ​ទេ សុខ​ចិត្ត​តាម​ពី​ក្រោយ​ប៉ាកិតប៉ាកិត​ចុះ :)

7. អាចម៍ផ្កាយ - ខែ ធ្នូ 28, 2007

បងពិតជាសោកស្តាយណាស់… តែមិនដឹងធ្វើម៉េច???
ប​ងសុំទោស! បងនឹងព្យាយាមតែបងមិនសន្យាទេ ថាត្រូវតែត្រលប់មកដូចដើម,
ព្រោះថ្ងៃមុខយ៉ាងណាបងមើលមិនដឹងទេ… បងធ្លាប់សន្យានឹងរ៉េនណាច្រើនដង
ហើយ តែបងបានក្បត់តែរហូតមក ដូច្នេះបងមិនសន្យាទៀតទេ។

ឥឡូវរ៉េនណាអាចទាក់ទងបងតាមម៉ែលដូចមុនបានដោយសរសេរជាភាសាអង់
គ្លេស, តែបើឃើញបងសរសេរជាខ្មែរក៏គួរសរសេរជាខ្មែរតបមកវិញដែរ។
រីករាយចំពោះប្អូនដែលបានចូលរួមនឹងក្រុមអ្នកនិពន្ធវ័យក្មេង!!!

8. Rainna - ខែ ធ្នូ 28, 2007

បង! បង​រវល់​ណាស់​មែន​ទេ? ប្អូន​ស្រី​នឹក! តែ​មិន​ដឹង​ទាក់ទង​បង​តាម​ណា​ឡើយ!

បង​រវល់, ប្អូន​មិន​អាច​រំខាន!
បង​រវល់ ប្អូន​មិន​អាច​ទាក់​ទង!
បង​រវល់ ប្អូន​មិនអាច​និយាយ!
បង​រវល់ តើ​ឱ្យ​ប្អូន​ធ្វើ​យ៉ាង​ណា​ទើប​បាន​បង​មក​និយាយ​លេង​ដូច​ពី​មុន?

ប្អូន​ស្រី​បង​ជិត​ក្លាយ​ជា​សមាជិក​ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​នៅ​ទី​នេះ ហើយ! ពួក​ប្អូន​កំពុង​មាន​បញ្ហា! សូម្បី​តែ ម៉ែល​ក៏​បង​មិន​អាច​តប តើ​ប្អូន​អាច​រក​អ្នក​ណា​និយាយ​ពី​រឿង​នេះ​ទៅ? បង​ប្រុស! បើ​បង​បាន​អាន, ឱ្យ​ប្អូន​ស្រី​ដឹង​ផង​ណា ថា​បង​នឹង​ឱ្យ​ប្អូនទាក់​ទង​បង​បាន​តាម​ណា​ល្អ!

9. អាចម៍ផ្កាយ - ខែ ធ្នូ 28, 2007

មិនយល់?…
សំបុត្រខ្មៅព្រោះ សំបុត្រនេះនិយាយពីរឿងទុក្ខសោក…
សំបុត្រខ្មៅព្រោះសំបុត្រនេះនិយាយពីមរណភាព…
សំបុត្រខ្មៅព្រោះសំបុត្រនេះនិយាយពីរឿងអតីតកាល…
សំបុត្រខ្មៅព្រោះសំបុត្រនេះពេញដោយវិប្បដិសារី…
សំបុត្រខ្មៅព្រោះ…អ្វីក៏បានតាមតែអ្នកអានគិត។

10. Rainna - ខែ ធ្នូ 21, 2007

បង​ហ្អា! ហេតុ​អី​ទើប​មាន​ឈ្មោះ​ថា សំបុត្រ​ខ្មៅ?

11. Rainna - ខែ ធ្នូ 10, 2007

រីករាយទិវាសិទ្ធិមនុស្សអន្តរជាតិ! សូមឱ្យកម្ពុជាប្រកបដោយសុខសន្តិភាព និង សេរីភាពប្រើនូវសិទ្ធិដែលមាន។

12. ១០ធ្នូរំឮករឿងខេមរិន្ទណារ៉ា « - ខែ ធ្នូ 9, 2007

[...] សំបុត្រខ្មៅមួយច្បាប់នេះ… [...]

13. អាចម៍ផ្កាយ - ខែ ធ្នូ 9, 2007

មិនមែនដកស្រង់ទេ តែវាជារឿងពិតតែមួយ…
វាជាមនោសញ្ចេតនាដែលណារ៉ាផ្ញើជូនខេមរិន្ទក្នុងឆ្នាំនេះ។

14. naraths - ខែ ធ្នូ 8, 2007

ដក​ស្រង់​ពី​រឿង មិត្តភាព​មួយ មែន​ទេ?