គំរូសៀវភៅរបស់យ.អ.ខ ខែ ធ្នូ 29, 2007
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, សៀវភៅផ្សេងៗ.trackback
រូបគំរូសៀវភៅៈឆ្េវងក្របមុខ,ស្តាំក្របក្រោយ
រឿងស្នេហា រឿងកំប្លែង រឿងជីវិត…
ជាមួយនឹងអ្នកនិពន្ធជាច្រើនរូប ដើម្បីអ្នកអានគ្រប់គ្នា
បើសិនជាខ្ញុំជាដើមឈើដូចជាឯង ម្ល៉េះសមខ្ញុំមិនបាច់ឃ្លាតឆ្ងាយពីឯងទេ
ហើយបើឯងគឺជាមនុស្សមានជើងដើរដូចជាខ្ញុំ ពួកយើងពិតជាអាចទៅណា
មកណាជាមួយគ្នាបានហើយ។ រស់នៅជាមនុស្សពិតជាពិបាកណាស់! មិន
អាចធ្វើអ្វីតាមតែចិត្តនឹកឃើញឡើយ។ ខ្ញុំគ្រាន់តែចង់ដេកផ្អែកឯង អានរឿង
និទានឲ្យឯងស្តាប់… ក៏វាជារឿងខុសឆ្គងដែរឬ? ខ្ញុំត្រូវតែទៅរៀនបន្តដើម្បីថ្ងៃ
អនាគត ប៉ុន្តែខ្ញុំហាក់ដូចជាកំពុងបោះបង់ចោលសុភមង្គលមួយនៅក្នុងដៃខ្ញុំ
ចោលទៅវិញ។ ឳ! បើពេលវេលាចេះតែរសាត់ទៅមុខមិនឈប់យ៉ាងនេះ …
ហើយខ្ញុំក៏មិនបានរស់នៅក្បែរឯងទៀត តើពេលវេលាដែលពួកយើងនៅជា
មួយគ្នាកាន់តែតិចទៅៗហើយមែនទេ? ខ្ញុំមិនចង់ប្រលងប្រណាំងនឹងពេល
វេលាទេ ខ្ញុំគ្រាន់តែចង់ឲ្យពេលវេលាអាណិតកុំដើរលឿនពេក នៅពេលដែល
ខ្ញុំនៅជាមួយមិត្តសម្លាញ់របស់ខ្ញុំ។












ភាសូមមិនបញ្ចេញមតិអ្វីចំពោះការសរសេររបស់ផ្កាយទេ។
សូមទោស។
អ្វីដេលរ៉េនណារៀបរាប់ខាងលើនេះគឺដូចបងទាំងអស់ ធម្មជាតិ
ហាក់ដូចជាជីវិតរបស់បង ពេលទុក្ខសោក ឯកោឬសប្បាយ បងតែងចែករំលែកជាមួយនឹងធម្មជាតិជានិច្ច។ពេលភ្លៀងធ្លាក់ ពេលមេឃ
ស្រទុំ ពេលថ្ងៃរះនិងលិច ពេលខ្យល់បក់ សម្លេងផ្គរលាន់ ពេល
ពពករសាត់ ពេលមេឃស្រកានាគ…អ្វីៗទាំងអស់នេះសុទ្ធសឹង
ជាទីគយគន់និងជាទីចែករំលែកមនោសញ្ចេតនារបស់បង…
ផ្ដល់គឺបានផ្ដល់! តែគេមិនផ្ដល់អារម្មណ៍នោះមកយើងវិញទេ! បងដឹងទេថា រ៉េនណាគឺដូចខេមរិន្ទអញ្ចឹង, ខ្វល់ពីគេតែគេមិនខ្វល់ពិយើងឡើយ។
និយាយពីធម្មជាតិវិញ, រ៉េនណាស្រឡាញ់ខ្លាំងណាស់, មេឃ ជាពិសេសពេលថ្ងៃ, ទឹក ជាពិសេសទឹកភ្លៀង, ដើមឈើ, ធម្មជាតិ, ខ្យល់, សត្វ, អ្វីគ្រប់យ៉ាង… រ៉េនណាចូលចិត្តសម្លឹងមេឃពេលថ្ងៃ អង្គុយហាលខ្យល់ពេលយប់ អង្គុយមើលទឹកភ្លៀង អង្គុយសម្លឹងដើមឈើ…
ជឿមិនជឿទាល់តែចាំមើលទៀតហើយ!
បានន័យថារ៉េនណាក៏ផ្តល់មនោសញ្ចេតនាខ្លាំងទៅលើមិត្តភ័ក្តិ
និងធម្មជាតិដែរ?
តែហេតុអីរ៉េនណាមិនជឿថាលើលោកនេះមានមិត្តល្អ?
គ្រាន់បើ? លុបគ្រាន់បើចេញមិនបានឬយ៉ាងម៉េច? ជឿទេថា រ៉េនណាជាក្មេងម្នាក់នោះ?
មានន័យល្អគ្រាន់បើ!