ក្រុមយុវអ្នកនិពន្ធខ្មែរ ខែ ធ្នូ 29, 2007
Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ.trackback
ក្រុមអ្នកនិពន្ធវ័យក្មេងត្រូវបានបាត់មុខមួយរយៈធំពីវត្តលង្កា ដែលជានិច្ចកាលពួកគេតែង
មកប្រជុំគ្នារៀងរាល់ពីរសប្តាហ៍ម្តងក្នុងថ្ងៃអាទិត្យ ។ តែឥឡូវក្រុមនេះបានលេចមុខជាថ្មីម្តង
ទៀតហើយដោយដូរឈ្មោះថា «ក្រុមយុវអ្នកនិពន្ធខ្មែរ»(យ.អ.ខ)។តាមតែខ្ញុំបានទទួល
ដំណឹងកាលពីប៉ុន្មានខែកន្លងទៅនេះ ក្រុមនេះបានដូរទីកន្លែងប្រជុំពីវត្តលង្កាទៅជួបជុំគ្នា
នៅសាកលវិទ្យាល័យភូមិន្ទវិញម្តង។ មានថ្ងៃមួយនោះ(ចាំមិនច្បាស់) យ.អ.ខត្រូវបាន
កាសែតក្នុងស្រុកមួយ ចុះផ្សាយពីការងាររបស់ពួកគេ ដោយសរសេរចំណងជើងថា
«អ្នកនិពន្ធលើវាលស្មៅ» ព្រោះក្រុមអ្នកនិពន្ធវ័យក្មេងទាំងនោះបានយកវាលស្មៅខាងមុខ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើជាទីតាំងពិភាក្សាផ្តោះប្តូរយោបល់គ្នា។
អត្តសញ្ញាណក្រុមយុវអ្នកនិពន្ធខ្មែរ
«រចនាបថប្លែកគ្នារបស់អ្នកនិពន្ធ ដើម្បីអ្នកអានទាំងអស់គ្នា»
១.អក្សរសិល្ប៍គឺជាព្រលឹងរបស់ក្រុម សោតឯទស្សនៈឬរចនាបថរឿងគឺជាព្រលឹងរបស់អ្នក
និពន្ធម្នាក់ៗ។
២.ស្នាដៃដែលត្រូវបោះពុម្ពផ្សាយ ត្រូវឆ្លងកាត់ការវាយតម្លៃពីសមាជិកក្រុមដោយការរិះគន់
ឬកែអក្ខរាវិរុទ្ធ ប៉ុន្តែមិនកែពាក្យពេចន៍របស់អ្នកនិពន្ធឡើយ។
៣.ដើម្បីមានអ្នកអានច្រើនត្រូវមានអ្នកនិពន្ធច្រើន។ សូមស្វាគមន៍មិត្តអ្នកនិពន្ធគ្រប់មជ្ឈ
-ដ្ឋាន ដើម្បីអក្សរសិល្ប៍ខ្មែរ។
៤.ទាក់ទងឲ្យទូលំទូលាយជាមួយមិត្តអ្នកអាន ដោយរង់ចាំការរិះគន់ឬការឧបត្ថម្ភផ្សេងៗ…
គម្រោងបង្កើតសៀវភៅរបស់យ.អ.ខ
ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ
១.ធ្វើគំរូសៀវភៅលេខ១ របស់ក្រុម ដើម្បីជាផ្លូវដើរស្វែងរកអ្នកឧបត្ថម្ភបោះពុម្ពផ្សាយ។
២.ដោយសំអាងលើពាក្យស្លោករបស់ក្រុម ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ និង
ជំហរស្រឡាញ់អក្សរសិល្ប៍ជាតិរបស់យុវជនខ្មែរ ជឿថានឹងមានអ្នកចេះដឹងជាច្រើនជួយ
ជ្រោមជ្រែងសកម្មភាពនេះ។
៣.សៀវភៅលេខ១ មានរូបរាងនៅលើទីផ្សារសៀវភៅ សមាជិកក្រុមបន្តធ្វើគំរូសៀវភៅ
លេខ២ និងដើរស្វែងរកអ្នកឧបត្ថម្ភបោះពុម្ពដដែល។
៤.ប្រាក់ដែលបានមកពីការលក់សៀវភៅ និងអ្នកឧបត្ថម្ភនឹងធ្វើឲ្យក្រុមអាចធ្វើការបោះពុម្ព
បានទៀងទាត់ ព្រមទាំងមានប្រាក់ជូនដល់អ្នកនិពន្ធទៀត។








ជាការល្អណាស់ក្នុងការប្រមូលផ្តុំជាក្រុមហើយជួយគ្នាក្នុងការនិពន្ធ
ខ្ញុំសូមសំដែងការកោតសរសើរនិងក្នុងនាមខ្ញុំជាអ្នកស្រលាញ់ការតែងនិពន្ធនេះ
ខ្ញុំសូមការងាររបស់ក្រុមនេះមានការចំរើនទៅមុខ
ខ្ញុំគាំទ្រអក្សរសាស្រ្តខ្មែរ!
អរគុណបងដែលជួយផ្តល់កំលាំងចិត្ត!
អក្សរសាស្រ្តខ្មែររីកចម្រើនបាន ទាល់តែខ្មែរយើងចេះរួមគ្នា មិនថាអ៊ីចឹង?
My computer can’t read unicode, hmm
ពិតជាល្អណាស់ សំរាប់ខ្មែរយើង នឹកឃើញនូវអ្វីដែលជារបស់ខ្មែរ ខ្ញុំក៏ចង់ក្លាយជាកវីមួយរូបដែរ តែវាមិនចេះនិពន្ធសោះតាហ្មងហ្នឹង!
ពិតជាគួរឲ្យស្ងើចសរសើរខ្លាំងណាស់ ដែលយុវអ្នកនិពន្ធខ្មែរមានគំនិតផ្តួចផ្តើមយ៉ាងនេះ ខ្ញុំសូមគាំទ្រទាំងស្រុង។ ហើយបើមានឪកាស ខ្ញុំសូមចូលរួមស្តាប់ការពិភាក្សាដែរ
Piseth: You can download khmer unicode from this site:
http://www.khmeros.info/drupal/
កូនខ្មែរៈ សម្រាប់ខ្ញុំមិនពូកែទេខាងកំណាព្យ តែអាចសរសេរបានតាមចំនាប់ចួន
ក្បួនខ្នាតខ្មែរ។ជាការល្អដែលកូនខ្មែរមានបំណងចង់ក្លាយជាកវី ខ្ញុំគិតថាអ្វីដែល
យើងចង់ ទោះពិបាកយ៉ាងណាក៏យើងអាចធ្វើបានដែរ ឲ្យតែមានឆន្ទៈ!
ខំប្រឹងទៅខ្ញុំគាំទ្រ!!!
បងវណ្ណាៈ អរគុណបងដែលបានគាំទ្រ សម្រាប់ការចូលរួមស្តាប់ ក៏ដូចជាការ
ចូលជាសមាជិក ពួកខ្ញុំបើកទូលាយជានិច្ច!!!
សមាជិកក្រុមនេះ មានប៉ុន្មានឱ្យប្រាកដណ? ស្គាល់មិនទាន់អស់នៅឡើយ!
សួរបង បងក៏ដឹងមិនច្បាស់ដែរព្រោះបងបានមកឆ្ងាយហើយ។ បើរ៉េនណាចង់ដឹង
ច្បាស់ ទាល់តែទាក់ទងសួរចាន់ផលហើយ!!!
មិនដឹងទេ, បងចាន់ផលមិនប្រាប់! រ៉េនណាជួបតែប្រាំនាក់ប៉ុណ្ណោះ! គាត់ថានៅមានរាយរង នៅមានក្រៅ ហើយនៅមានក្នុងស្អីទៀតទេ!!!
មិនមែនគាត់មិនប្រាប់ទេ តើគេលាក់ដើម្បីអ្វី?
ប្រហែលចាន់ផលក៏មិនដឹងចំនួនពិតប្រាកដដែរ ព្រោះក្រុមនេះមានចេញមានចូល
តែរហូតហ្នឹង។
បងសង្ឃឹមថា រ៉េនណាពិតជាអាចជួយជ្រោមជ្រែងក្រុមនេះឲ្យដើរទៅមុខបាន!!!
មិនប្រាកដទេ? ហេតុអីបានជាប្អូន មិនមែនបងចាន់ផល? មិនមែនបងៗផ្សេងទៀតក្នុងក្រុម?
មិនប្រាកដមែនចំនួន តែអ្នកដែលមានមនសិការយើងដឹង!
គឺយើងរួមដៃទាំងអស់គ្នា ហើយបងមានទំនុកចិត្តលើប្អូនជាពិសេស!!!
ម៉េចក៏បងទុកចិត្តប្អូនម្ល៉េះ? ប្អូនគ្មានអ្វីអស្ចារ្យនោះទេ, ប្អូនគ្មានសង្ឃឹមថាអាចជួយអ្វីឱ្យបានច្រើន ហើយរឹតតែគ្មានជំនឿថាអាចធ្វើបាន!
តើអូនមានអាសយដ្ឋានទាក់ទងពួកគេទេ? បងចង់សុំបន្តិចណា។ អរគុណទុកជាមុន។ ភាព
បងអាចទាក់ទងគាត់បាននៅទីនេះ, ម្ចាស់ទូរស័ព្ទគឺ បងចាន់ផល, បងអាចប្រាប់គាត់ថា បងស្គាល់គាត់តាមរយៈប្លក់បងអាចម៍ផ្កាយ ឬ ប្រាប់ឈ្មោះខ្ញុំក៏បាន (រចនា)
ក្រុមយុវអ្នកនិពន្ធខ្មែរ
ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ
ទូរស័ព្ទ(+៨៥៥)៩២ ៤៨២ ៥៧៨
អរគុណហើយ។