jump to navigation

ដើមកំណើតអប្សរា ខែ មករា 6, 2008

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ.
trackback

អប្សរាគឺជាបេះដូងនៃសិល្បៈវប្បធម៌ខ្មែរ   តែសម្រាប់ខ្មែរភាគច្រើន

មិនសូវជាចាប់អារម្មណ៍នឹងអ្វីដែលជារបស់ខ្លួននិងនៅជិតខ្លួនទេ

ហើយបើមានគេ(បរទេស)សួរថាតើអប្សរាមានកំណើតមកពីណា?

គេប្រហែលជាត្រូវគ្រវីក្បាលជំនួសការឆ្លើយតបហើយ។ខ្ញុំមិនដឹង

ថាមានខ្មែរប៉ុន្មាននាក់ដែលដឹងថាអប្សរាមានកំណើតមកពីណានោះ

ទេ   ដូចនេះសម្រាប់អ្នកមិនដឹង សូមទទួលចាំទុកផង   ព្រោះវាជាអត្ត

សញ្ញាណជាតិវប្បធម៌របស់ជាតិយើង។អប្សរាមានកំណើតពីលទ្ធផល

នៃការកូរសមុទ្រទឹកដោះ   ដែលមានដំណើររឿងដូចតទៅ៖

a1.png

រូបភាពបង្ហាញពីការកូរសមុទ្រទឹកដោះរវាងពួកទេវតានិងអសុរ

កាលដើមឡើយ   គ្មានអ្វីទាំងអស់។មានតែមហាសមុទ្រដើមគេមួយគឺ

សមុទ្រទឹកដោះ ដែលគ្របដណ្តប់លើចក្រវាឡ។  នៅពេលនោះមាន

តែពួកទេវៈនិងពួកអសុរៈតែប៉ុណ្ណោះ ដែលធ្វើជាម្ចាស់នភាល័យ។គេឮ

តែស្នូរនៃការប្រយុទ្ធគ្នាមិនចេះចប់មិនចេះហើយរវាងក្រុមទាំងពីរ។មិន

មានក្រុមណាមួយអាចយកជ័យជំនះបានជាស្ថាពរឡើយ។ជានិច្ចកាល

នៅពេលដែលអ្នកចំបាំងខ្លះដួលទៅហើយ ​រមែងមានអ្នកឯទៀតហក់

ចូលទៅក្នុងសមរភូមិភ្លាម។

 a3.png

អប្សរាសើចចេញធ្មេញ

នៅពេលដែលឃើញថា  លទ្ធផលនៃការប្រយុទ្ធនេះមិនងាយដឹងឈ្នះ

ចាញ់នោះ​ទាំងទេវៈ​ទាំងអសុរមានបំណងចង់បានទឹកមន្តអមតៈ

សម្រាប់ពួកខ្លួន។ ប៉ុន្តែទឹកអម្រឹតដ៏ល្បីល្បាញនេះ​នៅកប់ក្នុងបាត

សមុទ្រទឹកដោះឯណោះ ហើយដើម្បីយកទឹកអម្រឹតនេះបាន  គេត្រូវ

តែកូរសមុទ្រនេះ។ភាគីម្ខាងៗក៏ប្រមូលយុទ្ធជនរបស់ខ្លួនមកតម្រង់ជា

មួយជួរ។ក្រុមទេវៈឈរនៅខាងស្តាំ   ឯក្រុមអសុរនៅខាងឆ្វេង។ភ្នំមន្ទរ

ក៏ត្រូវបានគេភើចយកពីភ្នំព្រះសុមេរុ៍ហើយត្រូវបានគ្រុឌនាំយកមកធ្វើ

ជាឈើវឹក  ចំណែកស្តេចនាគឈ្មោះវាសុកីធ្វើជាព្រ័ត្រ   សម្រាប់ឲ្យគេ

ទាញ។ដើម្បីទប់កុំឲ្យភ្នំមន្ទរលិចព្រះវិស្ណុបានប្រែកាឡាជាអណ្តើកកូម៌ៈ

ដែលជាភាគមួយនៃអវតារទាំងដប់របស់ព្រះអង្គ    មកទ្រភ្នំមន្ទរនេះ។

ពួកអសុរកាន់ខាងកន្ទុយនាគ  ចំណែកពួកទេវៈកាន់ខាងក្បាល។ទាំង

ពីរក្រុមទាញនាគទៅវិញទៅមកធ្វើឲ្យកក្រើករញ្ជួយអស់សមុទ្រ។

ក្រោមកំលាំងកូរវឹកដ៏ខ្លាំងក្លានៃគូបដិបក្ខទាំងពីរក្រុមរលកគង្គាក៏រញ្ជួយ

បែកពពុះខ្លាំងឡើងៗ។

 a4.png

អប្សរាលៀនអណ្តាតព្រែក(រូបខាងឆ្វេង)

a5.png

អប្សរាណូបាដែលមានសុដន់រលោងស្រិលដោយមនុស្សអង្អែល

វឹកអស់រយៈពេលមួយពាន់ឆ្នាំ   ភោគទ្រពយ៉ាងច្រើនឥតគណនាបាន

ផុសឡើងពីទឹក ក្នុងនោះមានព្រះនាងលក្ម្សី(មហេសីព្រះវិស្ណុ)   អៃរាវ័ត

(ដំរីក្បាលបី)   ប៉ុន្តែក៏មានថ្នាំពុលម្យ៉ាងដែរ  ដែលអាចបំផ្លាញចក្រវាឡ

ទាំងមូលបាន។ព្រះសិវៈក៏ទទួលថ្នាំពុលនេះមកលេបទុកនៅត្រឹមបំពង់

ធ្វើឲ្យបំពង់កនេះឡើងពណ៌ខៀវ។នៅទីបំផុត​ទឹកមន្តអមតៈក៏ផុស

ចេញមក។ដើម្បីបញ្ចៀសកុំឲ្យពួកអសុរដណ្តើមយកទឹកមន្តនេះបានព្រះ

វិស្ណុក៏កាឡាខ្លួនជានារីមួយរូបប្រកបដោយសម្ផស្សដ៏មានមន្តស្នេហ៍ដើម្បី

បង្វែរអារម្មណ៍របស់ពួកអសុរ។អាស្រ័យដោយល្បិចនេះ  ពួកទេវៈក៏បាន

យកទឹកមន្តអមតៈមកចែកគ្នាសោយ។តែទោះជាយ៉ាងនេះក្តី  ក៏រាហូដណ្តើម

យកបានប៉ុន្មានតំណក់នឹងគេដែរ។ជាសំណាងល្អព្រះសុរិយានិងព្រះចន្ទ្រ

បានបកអាក្រាតរឿងនេះ  ​ទើបព្រះវិស្ណុបានកាត់ខ្លួនរបស់រាហ៊ូដាច់ពាក់

កណ្តាលទៅ។

រតនសម្បត្តិជាច្រើនទៀតនៅតែបន្តផុសឡើងពីរលកសមុទ្រ។ក្នុងចំណោម

រតនសម្បត្តិទាំងនោះ  មានពួកតួអង្គដ៏ស្រស់បំព្រង ដែលបន្លឺសំឡេងច្រៀង

រងំនិងសម្តែងកាយវិការរេរាំទាក់ទាញអារម្មណ៍ពពួកទេវតាឲ្យភ្លឹកភ្លាំង។អារក្ខ

ទេវតាទាំងនេះគឺទេពអប្សរានោះឯង។ដោយពេញចិត្តនឹងសោភ័ណ ព្រមទាំង

a21.png

រូបអប្សរា ដែលគេជឿថាកើតពីការកូរសមុទ្រទឹកដោះ

សិល្បៈរបស់ពួកទេពអប្សរទាំងនោះ  ​ពួកទេវតាក៏នាំពួកនាងទៅឯស្ថាន

ត្រៃត្រិង្សអស់ទៅ។ចាប់តាំងពីពេលនោះមក  ​ពួកទេពអប្សរតែងរាំថ្វាយ

ទេវតាបង្កឲ្យមានការសប្បាយរីករាយមិនចេះរីងស្ងួត។ប៉ុន្តែពួកនាងមិនរួញ

រា  នឹងលបចេញមកលេងឯស្ថានមនុស្សលោកឡើយ។

សុប្បិយ៉ា ប្រុយ-នុត Suppya Bru-Nut

កំណត់សំគាល់ៈ

នៅប្រាសាទអង្គរវត្ត មានអប្សរាទាំងអស់ចំនួន១៦៣៥

អប្សរា។ក្នុងចំនោមនោះមានអប្សរា៣ប្រភេទដែលមាន

លក្ខណៈប្លែកនិងគួរឲ្យចាប់អារម្មណ៍គឺ៖

1.     អប្សរាសើចចេញធ្មេញ(មើលរូបខាងលើ)

2.    អប្សរាលៀនអណ្តាតព្រែក(មើលរូបខាងលើ)

3.    អប្សរាណូបាមានសុដន់រលោង(មើលរូបខាងលើ)

វិចារ»

1. SAYON - ខែ កក្កដា 25, 2008

អរគុណផ្កាយច្រើនហើយ!! ទៅអង្គរ ៣​ ដងហើយអត់សូវបានមើលអប្សរាទេ
រវល់តែមើលអប្សរាស្លៀកខៅប៌យ!!!ហេហេ

2. Sreyphea - ខែ មីនា 29, 2008

ក្រោយពីខ្ញុំបានអានការសរសេរយ៉ាងក្បោះក្បាយរបស់អ្នក
ខ្ញុំហាក់ដូចជាដឹងច្រើនណាស់។ខ្ញុំសូមសរសើរដោយស្មោះអស់ពិចិត្ត
ការនិយាយរបស់អ្នកពិតសមជាអ្នកមានចំនេះវិជ្ជាខ្ពង់ខ្ពស់មែន។ខ្ញុំសូមអរគុណចំពោះការចែករំលែក។

3. ដើមកំណើតអប្សរា « ​អ្នកនិពន្ធវ័យក្មេង - ខែ កុម្ភៈ 25, 2008

[...] សូមចុចនៅទីនេះដើម្បីអានបន្ត! [...]

4. Rachna_Rainna - ខែ មករា 29, 2008

ប្រាកដ​ជា​អាច!!! អ្នក​ណា​មិន​ដឹង​ទេ តែ​កូន​សិស្ស​ម្នាក់​នេះ តាម​ជាន់​កែង​គ្រូ​តែ​ម្ដង!!! ជាន់​កែង​មិន​បាន, ជាន់​ក!!! :D

5. អាចម៍ផ្កាយ - ខែ មករា 28, 2008

ដាច់ខ្សែ ! គ្មានប្រវត្តិសាស្រ្តណាសិស្សដកពិន្ទុគ្រូទេ មានតែគ្រូដកពិន្ទុសិស្ស…
តែសិស្សដូចរ៉េនណា ប្រហែលជាអាចទៅរួច!!!???

6. Rachna_Rainna - ខែ មករា 28, 2008

ដាច់​អី​បង? និយាយ​ឱ្យ​ចប់​ៗ​ទៅ!! កុំ​ចូលចិត្ត​ប្រើ​អា​របៀប​បង្ហើប ហើយ​មិន​បង្ហាញ​ឱ្យ​សោះ, ប្រយ័ត្ន​ដក​ពន្ទុ​ខ្ទេច​ទៅ!

7. រជ្ជនី - ខែ មករា 28, 2008

ខ្លាច​តែ​ដាច់​ដង្ហើម​ទេ​ :D

8. អាចម៍ផ្កាយ - ខែ មករា 28, 2008

ល្មមៗបានហើយ កុំប្រឹងពេញទំហឹងពេក, ប្រយ័ត្នដាច់!!!

9. Rachna_Rainna - ខែ មករា 28, 2008

មិន​បាច់​បង​ភ័យ​ទេ, នឹង​ជួយ​ប្រាប់​ឱ្យ​ពេញ​ទំហឹង​តែ​ម្ដង!!!

10. អាចម៍ផ្កាយ - ខែ មករា 27, 2008

អូ៎​​ !​
មិនអីទេអ្នកទាំងពីរ គ្រាន់តែដឹងហើយជួយប្រាប់បន្តទៅជាការស្រេច!!!

11. រជ្ជនី - ខែ មករា 26, 2008

អគុណ​ច្រើន​សំរាប់​ការ​ចែក​រំលែក​​! :D

12. Rachna_Rainna - ខែ មករា 26, 2008

អរគុណ​បង​ប្រុស ដែល​បាន​ផ្ដល់​ព័ត៌មាន​យ៉ាង​លំអិត​ពី​រឿង​នេះ, ពី​មុន គ្រាន់​តែ​ដឹង​ថា​កើត​ពី​ការ​កូរ​សមុទ្ទ​ទឹក​ដោះ ប៉ុណ្ណោះ តែ​ពេល​នេះ ច្បាស់​ជាង​មុន​ហើយ!!!