ព្រោះតែការយល់ច្រលំ… ខែ មករា 9, 2008
Posted by ផ្កាយNovels in ទស្សនៈសង្គម, រយពាន់យោបល់.trackback
ការយល់ច្រលំអាចធ្វើឲ្យកល្យាណមិត្តដែលធ្លាប់តែស្រឡាញ់រាប់អានគ្នា
ដូចបងប្អូន ក្លាយជាសត្រូវនឹងគ្នាបាន!!!…
ការយល់ច្រលំអាចធ្វើឲ្យសង្សារដែលស្រឡាញ់គ្នាចាក់ទឹកមិនលិច បែក
បាក់គ្នាបាន។
ការយល់ច្រលំអាចធ្វើឲ្យប្តីប្រពន្ធដែលធ្លាប់តែល្អូកល្អឺននឹងគ្នា ប្រែជាលែង
លះគ្នាបាន។
ដូច្នេះមុននឹងធ្វើអ្វីមួយ ម្នាក់ៗមិនត្រូវសម្រេចចិត្តធ្វើដោយយកកំហឹងទល់នឹង
កំហល់ឡើយ គឺគប្បីប្រើសតិបញ្ញាពិចារណារកហេតុផលឲ្យបានច្បាស់លាស់
ជាមុនសិន។
រឿងរ៉ាវជាច្រើនតាំងពីភាពយន្ត ប្រលោមលោក រឿងបុរាណប្រជាប្រិយនានា
សុទ្ធតែធ្លាប់បានឆ្លុះបញ្ចាំងឲ្យឃើញអស់ហើយនូវទំនាស់ដែលកើតឡើងពីការ
យល់ច្រលំ។ខ្ញុំសូមលើកយកឧទាហរណ៍មួយដែលតែងតែកើតឡើងជារឿយៗ
គឺ…មានកល្យាណមិត្តពីរនាក់ជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើការនៅក្នុងអង្គភាព
ផ្សេងគ្នា។ទាំងពីរនាក់តែងតែនិយាយប្រាប់គ្នាជានិច្ចថា ថ្ងៃនេះឬថ្ងៃនោះគេនឹង
ចុះផ្សាយព័ត៌មានអ្វីដើម្បីបានជាយោបល់ថាគួរចុះផ្សាយឬអត់។ថ្ងៃមួយ
មិត្ត(ក) បានទៅយកព័ត៌មាននៅខេត្តដាច់ស្រយាល ដែលសូម្បីតែ
កាសែតក៏គ្មានទៅដល់ផង ដូច្នេះគេមិនបានដឹងថា មិត្តម្ខាងទៀត
(មិត្តខ)បានផ្សាយអ្វីថ្មីឡើយ។ភ្លាមៗនោះ ស្រាប់តែមិត្ត(ក)នឹកឃើញ
ថាអាទិត្យក្រោយពេលគេត្រលប់ទៅវិញគេនឹងចុះផ្សាយពី ក្រមុំជន
ជាតិភាគតិច ដែលមិត្ត(ខ) ក៏ទទួលបានព័ត៌មានពីជនជាតិភាគតិច
នេះដែរ កាលពីគេទាំងពីរបានមកកំសាន្តជាមួយគ្នាក្នុងខែមុន។គិត
ឃើញដូចនេះហើយមិត្ត(ក)ក៏ទូរស័ព្ទប្រាប់មិត្ត(ខ)ពីរឿងនេះ។ស្តាប់
មិត្ត(ក)និយាយចប់ហើយ មិត្ត(ខ)ក៏និយាយថា ល្អតើ!..តែ….
បានតែប៉ុណ្ណេះមិត្ត(ក)ក៏ឆ្លើយកាត់បើអ៊ីចឹងបានហើយ! អរគុណ
ច្រើនណ៎ា..អាទិត្យក្រោយជួបគ្នា! មួយអាទិត្យកន្លងមក មិត្ត(ក)
បានត្រលប់មកទីក្រុងវិញហើយប្រញាប់ទិញកាសែតមើលភ្លាម។
គេឃើញលើទំព័រកាសែតរបស់មិត្ត(ខ) បានសរសេរពីក្រមុំជន
ជាតិភាគតិច ដែលគេទើបតែនិយាយប្រាប់ពីអាទិត្យមុន។គេ
ខឹងយ៉ាងខ្លាំង ក្តាប់ក្រដាសកាសែតឡើងទក់គុំខឹងនឹងមិត្ត(ខ)
ថាមិត្ត(ខ)មិនស្មោះនឹងខ្លួនចង់បានតែមុខមាត់ ភាពល្បីល្បាញ
និងកេរ្តិ៍ឈ្មោះតែម្នាក់ឯង។តែធាតុពិតគេបានយល់ខុសនឹងមិត្ត
(ខ) ព្រោះថ្ងៃដែលគេចាកចេញទៅនោះ មិត្ត(ខ)បានព្រាងព័ត៌
មាននេះទុកជាស្រេចទៅហើយ គឺនឹងត្រូវត្រៀមផ្សាយក្នុងពេល
ពីរថ្ងៃខាងមុខទៀត។ នៅថ្ងៃដែលមិត្ត(ខ)បានចេញផ្សាយនោះ
មិត្ត(ក)ក៏ទូរស័ព្ទមកដូចខាងលើ ពេលគេនិយាយហើយមិត្ត(ខ)
ចង់តបថាល្អតើ!..តែខ្ញុំបានផ្សាយវារួចហើយ ខ្ញុំផ្សាយពីជីវិត
ដូច្នេះឯងអាចផ្សាយពី ការអំពាវនាវរកជំនួយសម្រាប់ជួយ
ពួកគេបាន។ តែថ្ងៃនោះទូរស័ព្ទក៏ដាច់ទៅមិត្ត(ខ)ក៏មិនបានបក
ស្រាយ។
ប៉ុន្តែរឿងនេះប្រសិនបើមិត្ត(ក)ប្រើបញ្ញាគិតតែបន្តិច នោះទំនាស់
នឹងមិនអាចកើតឡើងបានទេ។ តែគេបានយកកំហឹងមកដាក់ខ្លួន
មិនបានជាគិត ប្រែជាមានវិប្បដិសារីអស់។ ដំណោះស្រាយគឺ
ប្រសិនបើមិត្ត(ក) គេមើលថ្ងៃខែដែលចុះផ្សាយលើទំព័រកាសែត
ហើយប្រៀបធៀបនឹងថ្ងៃខែដែលគេបានទូរស័ព្ទមកមិត្ត(ខ) នោះ
គេនឹងដឹងភ្លាមថាមិត្ត(ខ)ចុះផ្សាយមុនគេនិយាយ ឬគេនិយាយ
មុនមិត្ត(ខ)ចុះផ្សាយ។










មែនការដោះស្រាយបញ្ហាដោយកំហឹង ពិតជាមិនល្អឡើយ វាបណ្តាលអោយកំហុសកើតឡើងរិតតែធ្ងន់ ជាពិសេសនៅពេលដែលមានទំនាស់យើងត្រូវចេះប្រើសតិបញ្ញារបស់ យើង។ ពិតប្រាកដ ភាពមិនស្មោះត្រង់ជាឧបសគ្គនៃមិត្តភាព។ បើជាមិត្តល្អត្រូវជឿជាក់លើគ្នា ហើយត្រូវបង្ហាញជំនឿទុកចិត្តលើគ្នា ទៅវិញទៅមក។ ការយល់ច្រលំនាំអោយបាត់ នូវកាទុកចិត្ត។ ដើម្បីអោយមិត្តជឿជាក់ យើងត្រូវបង្ហាញភាពស្មោះត្រង់!
am agree with ur idea , before get angry and leave echother , they should talk , not just keep distance and then live in dark place without hearing any aswear ,
អានច្រលំហើយ!
ការពិតមិត្ត(ក)ទេតើជាអ្នកខឹង មិនមែនមិត្ត(ខ)ទេ។
ហេតុអី(ខ)មិនបកស្រាយ?
មិនមែនគេមិនបកស្រាយទេ តែបញ្ហាស្ថិតត្រង់ថា
មិត្ត(ក)ព្រមទទួលស្តាប់ឬមួយក៏អត់? បើស្តាប់
ទំនាស់នឹងបញ្ចប់ដោយងាយ!!!
សូមទោសចុះពេលដែលមិត្ត ខ ខឹងនឹងមិត្ត ក
ម្តេចមិត្ត កមិនបក។
ព្រោះបើយើងមិនខុសផង ខ្លាចអីនឹងបកស្រាយ! មែនទេ!!! លើកលែងតែយើងគិតថាយើងមានកំហុសដែរ ដែលយើងមិនហ៊ានបកស្រាយ!!
អូខេ! សុំជឿសិនចុះ! ចាំពេលណាមានលុយ ចាំឱ្យបង!!!
យំព្រោះតែមិនជឿ តែពេលនេះបងសុំឲ្យប្អូនទទួលជឿសិនចុះ ព្រោះវាជាការពិត។
ចាស! ប្អូននឹងធ្វើឱ្យបាន… យំព្រោះហេតុអី? ព្រោះស្ដាយក្រោយ… យំព្រោះមិនអស់ចិត្ត… យំដោយសារតែមិនជឿ ហើយក៏យំព្រោះចង់យំ…
ប្អូនបានអាន ហើយថែមទាំងយំទៀត!
ហេតុអីទៅ? បើប្អូនមិនទាំងជឿថាមិត្តល្អមានផងនោះ!
តែបងជឿថា ប្អូនអាចនឹងមិនមានគំនិតដូចខាងលើនេះទេ… សង្ឃឹមថាថ្ងៃណាមួយរ៉េនណា
នឹងបានជួបមិត្តល្អពិតប្រាកដមិនខាន ហើយបើទោះជាថ្ងៃនេះមិនទាន់បានជួបក៏សូមកុំឲ្យ
រ៉េនណា បោះបង់ចោលនូវគំនិតដែលគិតដល់មិត្តភក្តិនោះឲ្យសោះ ថ្វីបើគេមិនអើពើនឹង
យើង ក៏យើងពេញចិត្តនឹងធ្វើអ្វីៗដើម្បីគេ…
ព្រោះប្អូនគ្មានទេមិត្តល្អ។ អានគឺបានអាន! http://rainnamail.wordpress.com/2007/12/21/%e1%9e%98%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%97%e1%9e%b6%e1%9e%96%e2%80%8b%e1%9e%98%e1%9e%bd%e1%9e%99/
ភាគច្រើនទស្សនៈរបស់ប្អូនតែងតែមានលក្ខណៈដូច ឬស្រដៀងបងជានិច្ច!
តែទស្សនៈមួយនេះគឺខុសគ្នាឆ្ងាយណាស់ ដូចមេឃនិងដី!!! បងមិនយល់
ដូចប្អូនទេ, មិត្តល្អគឺពិតជាមាន ហើយបងធ្លាប់ទាំងបានជួបផង។
ប្អូនថាមិត្តល្អប្រហែលជាគ្មានទេ, តើប្អូនធ្លាប់បានអានរឿង«មិត្តភាពមួយ»
របស់បងដែរឬទេ? បើប្អូនបានអាន ប្អូននឹងដឹងថាមិត្តល្អពិតជាមានមែន
ព្រោះរឿងនោះមិនមែនជារឿងប្រឌិតទេ តែវាជាស្រមោលអតីតកាលនៃ
រឿងពិតមួយ។ប្អូនអាចរកអានបាននៅប្លក់បងរដ្ឋ។
មិត្តល្អប្រហែលជាគ្មានទេ, មិត្តល្អពិតប្រាកដរបស់ខ្ញុំគឺសៀវភៅ!!!
Khmerpoemboy និយាយត្រូវ!
មិត្តល្អពិតប្រាកដ គេមិនដែលយល់ខុសនឹងគ្នាសូម្បីតែរឿងប៉ុណ្ណឹងទេ!!!
តែជួនកាលទាំងគេទាំងយើងល្អដូចគ្នា លុះមានការយល់ច្រលំកើតឡើង
ហើយមិនបានជាប្រើបញ្ញាគិត នោះទំនាស់នឹងកើតឡើងយ៉ាងនេះឯង!!!
នេះមកពីលោក ក និងលោក ខ មិនទាន់ក្លាយជាមិត្តល្អពិតប្រាកដ។
ចង់អោយគេល្អនឹងយើងលុះត្រាយើងល្អនិងគេដែរ។
(ការតេទៅម្តងទៀតហើយនិយាយឲ្យបានច្បាស់លាស់) នេះអាចជាលេសមួយ
របស់មិត្ត(ក)ដើម្បីចាប់ថ្នាក់មិត្ត(ខ)ថា ហេតុអីគេមិនតេត្រលប់ទៅវិញ ដើម្បី
និយាយប្រាប់ឲ្យច្បាស់!!!
យើងគ្រប់គ្នាអាចនឹងមានគំនិតគិតដូចមិត្ត(ក)ដែរ តែនេះមិនមែនជាហេតុផល
ដែលនាំឲ្យទំនាស់កើតឡើងទេ គឺមិត្ត(ក)ត្រូវពិចារណារកហេតុភេទឲ្យបាន
ច្បាស់លាស់សិន ដោយមិនចាំបាច់យកការមិនបានទូរស័ព្ទត្រលប់ទៅវិញជា
លេសឡើយ។គឺងាយណាស់បើគេឆ្លាត(គ្មានកំហឹងតែត្រូវគិតរកហេតុនិងផល)
បើនិយាយមិនចប់សេចក្ដី គួរតែតេទៅម្ដងទៀត ហើយនិយាយឱ្យចប់ តែវាពិបាកដែរ នេះជាកំហុសលោក ក ច្រើនជាង ។ និយាយរួម ចរិតរបស់មនុស្សគឺតែប៉ុណ្ណឹងមកហើយ ទោះជាស្រឡាញ់គ្នាប៉ុណ្ណា ក៏គង់មានកូនចិត្តច្រណែនជៀសមិនរួចឡើយ ។
http://4khmer.wordpress.com/2008/01/09/%e1%9e%9f%e1%9f%86%e1%9e%8e%e1%9e%bc%e1%9e%98%e1%9e%96%e1%9e%9a%e2%80%8b%e1%9e%8f%e1%9e%bc%e1%9e%85%e2%80%8b%e1%9e%98%e1%9e%bd%e1%9e%99%e2%80%8b%e1%9e%91%e1%9f%81%e2%80%8b/