តោះរៀនធ្វើភាពយន្តទាំងអស់គ្នា! ខែ មីនា 5, 2008
Posted by អាចម៍ផ្កាយ in រៀនធ្វើកុន.trackback
កើតមកមួយជាតិនេះ មិនដឹងជាជំពាក់កម្មអ្វីនឹងវិស័យភាពយន្តទេ ព្រោះតាំងពីតូចម្ល៉េះ ទោះអត់លុយយ៉ាងណាក៏ដោយ ក៏បេះពីមាត់បេះពីកដែរ ។មិនហ៊ានទិញនំស៊ីទេ គឺខំសន្សំទុក ទុកធ្វើអី? ទុកចូលមើលកុន ។មិនគ្រាន់តែប៉ុណ្ណឹងទេ ហ៊ានទៅដល់លួចខ្វេះកូនជ្រូកម៉ែ យកទៅមើលកុនទៀត ។ម៉ែវ៉ៃម្តងជាពីរដងមិនរាង រហូតដល់ថ្ងៃមួយ ម៉ែទៅផ្សារបាត់លួចខ្វេះទៀត… បានលុយភ្លាមញាត់កាប៉ាវខោ(ហោប៉ៅ) រត់ត្រុយទៅរោងកុន ។នេះបានគេថាទេវតាមានភ្នែក កូនកំហូចហ៊ានលួចលុយម៉ែ មកមើលកុន ទេវតាណាជួយ?… អរពេកបានលុយមកមើលកុន រត់ឆ្លងថ្នល់មិនមើលឡាន ឡានបុកជិតងាប់ម្តងទៅ!
ណ្ហើយ! ឈប់និយាយរឿងអកុសលនេះទៀតហើយ និយាយរឿងអកុអស់វិញម្តង! អស់អី?… គឺអស់ភាពរីកចម្រើន អស់ភាពទៅមុខនឹងគេហើយ«វិស័យភាពយន្តខ្មែរ»! បើយើងម្នាក់ៗនាំគ្នាបានតែរអ៊ូ បានតែថ្ងូរ ថាអន់ថាមិនកើត តែមិនព្រមនាំគ្នាជួយ នាំគ្នាចូកចែវ ឬរុញចម្លងទូកនេះឲ្យដល់ត្រើយនឹងគេ ។
ឥឡូវខ្ញុំបានសម្រេចចិត្តហើយថា ទោះខ្ញុំមិនធ្លាប់រៀនឬធ្វើកុននេះពីមុនមកក៏ដោយ ក៏ខ្ញុំនឹងខំតស៊ូព្យាយាមស្រាវជ្រាវរកឯកសារ មកសិក្សានិងរៀនបន្ថែមពីវិស័យនេះ ដើម្បីចែករំលែកចំណេះដឹងភាពយន្តខ្លះៗ ជូនដល់អ្នកដែលចាប់អារម្មណ៍ និងដើម្បីអនាគតត្រៀមខ្លួនក្លាយជា អ្នកនិពន្ធសេណារីយោឬអ្នកដឹកនាំរឿងតាមបំណងប្រាថ្នា ។
ដូច្នេះសូមកុំភ្លេចណា៎!… ចូលមកជាមួយខ្ញុំ ហើយចាប់ដៃគ្នាកសាង វិស័យភាពយន្តយើងឲ្យរីកចម្រើនឡើង ។
ឆាប់ៗនេះហើយ!!!









តែប៉ុណ្ណឹងទេ? ខំតែមើល!!! ចាំណា! នឹងចាំរៀននិពន្ធជាមួយគ្នា! ចង់ចេះដល់ហើយ, ពេលមើលរឿងម្ដងៗ ចង់តែទៅប្រាប់អ្នកដឹកនាំថា ធ្វើបែបនេះឆ្គងណាស់, មិនសូវសមទេ… តែទៅមិនរួច ព្រោះគាត់មិនដឹងនៅណាផង!!!
សុទ្ធតែគិតដូចខ្ញុំទាំងអស់គ្នាហ្នឹង… ខ្ញុំចាំរៀនពីអាច់ផ្កាយដែរហើយ ព្រោះចង់ធ្វើអ្នកដឹកនាំដែរ ខឹខឹខឹខឹ
ហាហា នេះពិតជាអគ្គមហាគំនិតមែន អាចម៌ផ្កាយ! អនុញ្ញាតឲ្យខ្ញុំចូលរួមជាកម្លាំងចិត្តមួយផ្នែកដែរម៉ោ។ ពីណាថារឿងខ្មែរមិនកើត? ចាំថាមានរឿងមួយដែលធ្វើឲ្យមនុស្សចិត្តរឹងដូចខ្ញុំម្នាក់នេះ អាចស្រក់ទឹកភ្នែកបាន គឺរឿងជាងគំនូរ របស់អ្នកស្រីម៉ៅសំណាង បើខ្ញុំមិនច្រឡំ តែខ្ញុំមិនបានចាំថាពីណាជាអ្នកដឹកនាំរឿងនោះទេ។ ចំពោះរឿងវិទ្យាសាស្រ្ត គឺយើងពិតជាពិបាកមែន តែបើរឿងមនោសញ្ចេតនា យើងដូចជាធ្វើបានល្អត្ហើ… ខ្ញុំគិតដូចរចនាដែរ ចំពោះសាច់រឿងគឺល្អៗហ្តា តែការសម្តែងវាដូចជាឆ្គងច្រើនដែលជាហេតុធ្វើឲ្យទស្សនិកជនពិបាកគាំទ្រ។ មិនមែនប្រឹងសរសើរបរទេសនោះទេ ប៉ុន្តែអ្នកសម្តែងរបស់គេពិតជាពូកែដាក់មនោសញ្ចេតនាមែន ហើយសំដែងដូចធម្មជាតិច្ហឹង សូម្បីតែកូនក្មេង។ ខ្ញុំថាការសម្តែងទើបជាបញ្ហាចោទ សាច់រឿងគួរតែនៅលំដាប់ទីពីរដែលត្រូវពិចារណា។ អូ ខ្ញុំចាំទទួលអនុសាសន៍ពីអាចម៏ផ្កាយម្នាក់ដែរ ពីអ្វីដែលអាចម៏ផ្កាយនឹងចែករំលែក
បងរដ្ឋ! បងសរសេរឈ្មោះលោកគ្រូខ្ញុំខុសហើយ! ឆាប់កែចេញឱ្យឆាប់!!! អាច់ ហ្នឹងមិនដឹងប្រែថាម៉េចទេ? ចេះតែសរសេរតែពាសតាម៉ងហើយបងនេះ!!!
គេសរសេរកាត់ ! យីកូននេះ.. ម្ចាស់គេអត់ថាអីផង … លុបអត់បានទេ ទាល់តែម្ចាស់ប្លក់លុបបាន ។ ហាហា ឈ្មោះវែងពេក ហ្នឹងណា៎… ចឹងចាំហៅកាត់ថា «អផ» បានអត់? មើលម្ចាស់គេ បានអត់ !! សុំសិទ្ធិឲ្យហើយ ខឹខឹខឹ
តាមចិត្ត! បងប្អូនណាចង់ថាម៉េចក៏បាន ខ្ញុំសុំបើកបេះដូងទទួលគ្រប់យ៉ាង ។
ឈ្មោះប៉ុណ្ណឹងថាវែង ២ព្យាង្គដូចតែគេដូចតែឯងដែរហ្នឹង ។
ចុះហៅឈ្មោះមួយនោះបានអត់? ឈ្មោះនោះ បើហៅតែម៉ាម៉ាត់ចប់បាត់!!!
អត់បានដាច់ខាត!
ចាត់ទុកថាអានេះ ជាលក្ខខណ្ឌក្នុងការបើកចំហបេះដូងលើកនេះទៅចុះ!!! ហេ..ហូ
ចង់មកបើកចំហបេះដូងអីនៅហ្នឹង!!! តិចប្រាប់គេអស់ឡូវ!!!
*យេ! មានគេខ្លាចមួយហើយ!!!
លោកឪ! អាឡូវនៅណា? នេះចាំយូរហើយណា!!!
សុំវរណា៎… កុំប្រាប់គេអី… កុំមាត់! ចាំបងឲ្យលុយចាយ…
យក៍ហ្អេ៎!?… តែកុំភ្លេចលក្ខខណ្ឌយើង!!!
បើត្រូវការតួរំលោភកុំភ្លេចខ្ញុំ ហាហា
ហើយបងនៅណាហ្នឹង? បើមិនបង្ហាញខ្លួនទេ ប្រយ័ត្នថារ៉េនណាកាចណា?
យូរហើយ ម៉េចមិនសួរ!
អត់ដឹងថាប្អូនមកចាំ រត់ទៅសិន!..ប្រុច!!!
អីយ៉ា ! មានផ្លូវហើយខ្ញុំ ! បើខ្វះតួជាទាហានកុំភ្លេចខ្ញុំឱ្យសោះណា !
គេចាំឡើងផ្សារភ្នែកហើយ!!!
ជូនពរអោយបំណងអ្នកបានសំរេច!
អីគេ គេអត់ទាន់រើសតួផង នាំគ្នាដាក់ពាក្យបាត់.. កិកិ
អ៊ីចឹងបានថាហ្នឹងបងរដ្ឋ! កុនខ្មែរមិនដួលទេឲ្យតែមានអ្នកធ្វើ ខ្លាចតែយើងមិនធ្វើតើ!!!
ធ្វើម៉េច បើគ្មានជំនាញ គ្មានបានសូត្រអីឯណា ធ្វើតាមចំណូលចិត្ត ទៅម៉េចរួច… ធ្វើកុនត្រូវមានក្បួនខ្នាត បានបាន
ចឹងបានថា!!! តែបងនិយាយខុសហើយ, ចាំបាច់ខ្លាចធ្វើអី? បើយើងខ្លួនឯងសម្រេចថានឹងធ្វើហើយហ្នឹង!!!
Sorry Tye Unicode ort chenh te Kh’nhum, and English is not good teat te min derng tver mech teh Ber chab arum tov have trov te Choul ruvm de hehehe…
Bong Arch Pkay I very proud of you that you have this Idea. I think you really like film. you have very interested history about that but……. Laurch luy Mee Yab morng…. heehehehhhe
anyway, I think as you also. I want to be sit on the lode I want every body know me as a great Film Director. I like to see the film from Holywood, Bolywood, World Disney (animation cortoon) Some Korea Movie, Singapor, China, and also Khmer Movie, I used to be a director for Spiel presenter for my TV program Youth Today program broad cast on CTN. but as I am not Director I just do this work for my free time cause I am a producer for Documentary Film.
I think as all of you also we can make a very nice film that talking about life for Drama. But we can’t why???
We need to have a very good team work. NOt only about Script,
Director or Actor they are all very important but team work have to be very strong. I mean have to be Mean Ka Cherl cheak Tov ler Knea tov Vinh Tov Mok. Skerl Toun Neatii Knea Men Bonpean Knea Tov Vinh Tov Mok. I think Have many people that they can work but it not easy to find them. as I know the producer when he have the money (Small money even sometime a lot) they have a very nice Script they find Director and they find Team Work they just choose most of them even don’t know what is film mean.. What I mean they not yet have a professional team work yet the people that work for them only work for money. they just know what I will do but they do more or lest as they don’t understand about that.
So first We already have a very good Script, a very good team work(Producer…but Don’t inclue Director, actor,) and we have a very good director I think Actor we can Ke chanai ban na…. cause Director he have to decide about that if he/she can’t decide or make a wrong Decision it will influence to the his work also.
orkk Oohhh okay anyway it too long to writing here Bong Arch Pkay
I think maybe I can learn some thing from you but how can I learn them????? hope to hear from you soon na…
Ors Kun Chrern!!
Rasmey
YOur Sweetboy (just my nick name te na)
good idea resmey! and also experiene it.
រស្មី៖ អរគុណសម្រាប់គំនិតដ៏ល្អ!!!
ពិតជាពិសេសណាស់សម្រាប់យោបល់របស់រស្មី ស្តាប់មើលទៅរស្មីពិតជាមានបទពិសោធន៍មិនតិចទេអំពីភាពយន្តនេះ។ បើខ្មែរយើងនៅមានអ្នកស្រឡាញ់ភាពយន្តដូចជារស្មី បងណារដ្ឋ ឬក៏ខ្ញុំដែរនោះ ខ្ញុំជឿថាអនាគតវិស័យភាពយន្តយើងនឹងអាចស្តារឡើងវិញបាន។
ដោយខ្ញុំជាមនុស្សមា្នក់ដែលមមាញឹកបំផុត សឹងតែរកពេលគេងមិនបាន ដូច្នេះទើបខ្ញុំមិនសូវបានចូលមើលក្នុងប្លក់ និងឆ្លើយតបដល់អ្នកអាន។ គួរពុំគួរក៏សុំអភ័យទោសផងណា!
សុំម្យ៉ាង កុំហៅខ្ញុំថាបងអី… ខ្ញុំខ្លាចចាស់
ប៉ុណ្ណឹងខ្លាចចាស់!!! នៅស្រុកខ្មែរ អាយុស្របាលយើងអី គេហៅពូហើយដឹងអត់??? ខ្ញុំថាតិចទៀតគេនាំគ្នាហៅអ៊ំផងមិនដឹង… ខឹខឹខឹ
ខ្ញុំធ្លាប់តាមដានកម្មវិធី យុវវ័យថ្ងៃនេះដែរ ឃើញថា ការសម្ដែងមានលក្ខណៈជាធម្មជាតិ, គួរឱ្យចាប់ចិត្ត, ទាំងការនិយាយស្ដី កាយវិការ… ការប្រើពន្លឺ…
បងរស្មី៖ សូមជួយណែនាំផង!!!