jump to navigation

​របៀបសំពះខ្មែរKHMER SALUTATION ខែ មីនា 10, 2008

Posted by ផ្កាយ​Novels in វប្បធម៌ប្រពៃណី.
trackback

ដោយ​សង្កេត​ឃើញ​ថា​ ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​ ការ​ធ្វើ​គារវកិច្ច​គោរព​គ្នា​ទៅ​វិញ​ទៅមក​​ បាន​ប្រាស​ចាក​ពី​គុណ​ធម៌​ គុណ​តម្លៃ​ និង​របៀប​បែប​បទ​​ដ៏​ល្អ​ផូរ​ផង់​​ របស់​ដូន​តា​ខ្មែរ ទើប​ខ្ញុំ​លើក​យក​របៀបសំពះ​ខ្មែរមក​ចុះ​ផ្សាយនៅ​ទីនេះ ដោយ​សង្ឃឹម​ថាកូន​ខ្មែរ​គ្រប់​រូបនឹង​ពេញចិត្ត​ ហើយ​យក​ទៅ​អនុវត្ត​តាម។ ប្រការ​ម្យ៉ាង​ទៀត ខ្ញុំ​សង្កេត​ឃើញ​ថា មិនត្រឹម​តែ​ពិធីករ​ពិធីការិនីខ្មែរ​ តាមទូរទស្សន៍​តែប៉ុណ្ណោះ​ទេ សូម្បី​តែ​ថ្នាក់​ដឹកនាំ​ខ្មែរ ក៏​សំពះ​មិន​បាន​ត្រឹម​ត្រូវ​ដែរ គឺ​ធ្វើឡើង​ទាំង​ច្រងេង​ច្រងាង ដូច​ប្រញាប់​ទៅស្លាប់​ឯណាអ៊ីចឹង!!!

សំពះខ្មែរSAMPEAH

ksampeah.png

ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។

The Khmer show of salutation or mutual recognition is to raise both hands, join palm to palm, like the lotus.

សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង​CHEST

មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។

People of the equal age or friend or rank ought to respect each other by placing the budding lotus hands at the chest.

សំពះកម្ពស់​ត្រឹម​មាត់MOUTH

អ្នក​ដែល​មាន​ឋានៈ​តូច​ ឬ​អាយុ​តិច សំពះ​អ្នក​ដែល​មានឋានៈខ្ពស់​ ឬអ្នក​មានអាយុ ច្រើន​ជាង​ គប្បី​លើក​ដៃ​ប្រណមដោយ​ចុង​ម្រាម​នៅ​​ត្រឹម​មាត់​ ឯ​អ្នក​ដែល​មាន​​​​ឋានៈ​ខ្ពស់​ឬអា​យុ​ច្រើន ត្រូវ​សំពះ​តប​វិញ​ដោយ​ប្រណម​ដៃ​កម្ពស់​ដើម​ទ្រូង។

A younger person or lower in rank ought to respect an older person or higher in rank by placing the budding lotus hands at the mouth.

ksampeah1.png

សំពះ​កម្ពស់​ត្រឹម​ចុង​ច្រមុះNOSE

កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គប្បី​លើក​ដៃ​ឡើង ហើយ​ដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ។

Children and grandchildren or students to respect their parents and grandparents or teacher by placing the budding lotus hands at the nose.

ksampeah3.png

សំពះ​កម្ពស់​ចិញ្ចើមEYEBROW

សម្រាប់​ថ្វាយបង្គុំ​ព្រះ​សង្ឃ វត្ថុ​សក្តិ​សិទ្ធ​ ថ្វាយ​បង្គុំ​ព្រះ​មហាក្សត្រ​។

ksampeah2.png

ខ្លឹមសារ​សង្ខេប

  1. កម្ពស់​ដើម​ទ្រូងៈ សម្រាប់​វ័យ​ ឋានៈ​ស្មើ​គ្នា ឬមិត្តភក្តិ
  2. កម្ពស់​មាត់ៈ វ័យ​ចាស់​ជាង ឋានៈធំជាង​ ឬ​ចៅហ្វាយ
  3. កម្ពស់​ច្រមុះ: មាតាបិតាជីដូន​ជីតា ឬគ្រូ​បាអាចារ្យ
  4. កម្ពស់​ចិញ្ចើមៈ ព្រះ​មហាក្សត្រ ព្រះសង្ឃ​ឬវត្ថុ​សក្តិ​សិទ្ធ
  5. កម្ពស់​ចិញ្ចើម​ឡើង​លើៈ ទេវតា​ ព្រះ​ឥន្ទ​ព្រះព្រហ្ម ឬបួង​សួង។

វិចារ»

1. សុធា - ខែ ធ្នូ 27, 2009

សូមអរគុណចំពោះការនាំស្នើររសំពះបែបខ្មែរនេះ។
ជាតិនឹងរំលំព្រោះបាត់បង់នូវទំនៀមប្រពេណៃ។​

2. Buntha - ខែ មេសា 24, 2008

i would like to know how to salute in khmer
please let me know also

High respect from me

3. Sreyphea - ខែ មេសា 2, 2008

ភាគិតដូចផ្កាយដែរមិនមែនត្រឹមតែពួកអាយវីទេដែលត្រូវចេះពីលក្ខណះ
សំពះរបស់ខ្មែរគឺគ្រប់គ្នាទាំងអស់អោយតែជាប់សាត់សាលោហិតជា
ខ្មែរត្រូវតែចេះពីរបៀបសំពះនេះ។ផ្កាយភាសូមអរគុណដែលផ្កាយមាន
មានះសិការដ៏ល្អមួយសំរាប់ភានឹងកូនខ្មែរគ្រប់រូបអោយបានជា្រប
ពីរបៀបសំពះរបស់ខ្មែរទាំងអស់គ្នា។
ភាសូមបញ្ចប់តែត្រឹមនេះហើយព្រោះពេលនេះម៉ោង2:00 at night​
ហើយ។

4. អាចម៍ផ្កាយ - ខែ មីនា 15, 2008

ចុះ​មាន​ទៅ​ឆ្អី!​ :)
មាន​តែ​អរគុណ​សួស្តី​ទៅ​វិញ​ទេ ដែល​ខំ​ពាំ​នាំ​ចំណេះ​ដឹង​នេះ​ យក​ទៅ​ចែក​ចាយ​ឲ្យ​កូន​ខ្មែរ​បានយល់។
ឲ្យ​តែ​ខ្មែរ​គ្រប់​រូប​បាន​យល់​បាន​ស្គាល់​ ពី​អ្វី​ដែល​ហៅ​ថា​ខ្មែរ​ច្បាស់​នោះ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។

5. សួស្តី - ខែ មីនា 14, 2008

បើមិនប្រកាន់ទេ ខ្ញុំសុំអត្ថបទនេះ យកទៅចែកកូនខ្មែរផ្សេងៗអាននៅទំព័រមួយ។ អរគុណទុកជាមុន។

6. កូនខ្មែរ - ខែ មីនា 14, 2008

ល្អណាស់បង អាចផ្កាយ មានបងមួយ គ្រាន់ជួយដាស់តឿន ឬជាកៀរគរ​ឲ្យកូនខ្មែរយើង ចេះស្គាល់របស់ខ្លួនឯង ផង។ ចេះស្គាល់អំពីសីលធម៌ ចរិយាធម៌ ការគោរពគ្នាទៅវិញទៅមក។

7. vutha - ខែ មីនា 12, 2008

ពេល​បច្ចុប្ប​នេះ​ ក្មេង​ៗ​សម័យ​ឥឡូវ​មិន​សូវ​ដឹង​ពី​របៀប​នៃ​ការ​សំពះ​ពេល។ ចំពោះ​មនុស្ស​ប្រុស​វិញ​ ពូកែ​ខាង​ចាប់​ដៃ​គ្នា​តាម​បែប​ពួក​មច្ចឹម​ប្រទេស​ ប្រហែល​ជា​វា​ស្រួល​ជាង​មើល​ទៅ? យើ​គួរ​តែ​រក្សា​ពី​របៀប​នៃ​ការ​សំពះ​នេះ​ ខ្ញុំ​តែង​ឃើញ ពេល​ពួកបរទេស​ជួន​ខ្មែរ​យើង​ គឺ​ពួក​វា​តែង​តែសំពះ​យើង​ជារបៀបខ្មែរ តែ​ជា​យើង​វិញ​ចូលចិត្ត​ទៅ​ចាប់​ដៃ​ទៅ​វិញ៕ ទោះបី​ជួប​បរទេស​ក៏ដោយ​ យើង​គួរ​តែ​ចាប់​ផ្តើម​សំពះ​ ដើម្បី​បង្ហាញ​ពី​វប្បធម៌ខ្មែរ៕

8. naraths - ខែ មីនា 12, 2008

ស្អី​គេ បូរាណ វី​អាយភី យ៉ាង​ម៉េច?

9. Boeun - ខែ មីនា 12, 2008

គ្រប់គ្នា​គួរ​តែ​ចេះ​របៀប​អស់​ទាំង​នេះ។

10. អាចម៍ផ្កាយ - ខែ មីនា 11, 2008

មិន​មែន​ពួក​វី​អាយ​ភី​ក៏​ដោយ​ ឲ្យ​តែ​ខ្មែរ​ត្រូវ​តែ​ចេះ​ទាំងអស់​គ្នា​ហ្នឹង!
ឃើញ​គ្នាខុស​ជួយ​កែ​ទើប​ល្អ។

11. បូរាណ - ខែ មីនា 11, 2008

អូយ ច្រើនម៉េះ? ខ្ញុំអត់ចាំទេ សំណាងដែរខ្ញុំមិនមែនជាវីអាយភី កុំអីអាចម៏ផ្កាយចាប់​កំហុសខ្ញុំងាប់ហើយ…