រឿង«កំណប់ភុជង្គនាគ» ខែ មីនា 18, 2008
Posted by អាចម៍ផ្កាយ in ប្រលោមលោក, សៀវភៅល្អៗ.trackback
ប្រតិកម្ម… មរណៈ… ស្នេហា…
រឿងមួយដែលលើកតម្កើងខ្មែរ តែបន្ទុះបង្អាប់ថៃ…
-ចំណងជើងៈ កំណប់ភុជង្គនាគ
-អ្នកនិពន្ធៈ វង់ ផឿង
-ប្រភេទៈរឿងស៊ើបអង្កេត(ចារកម្មអន្តរជាតិ)
បំរាមអ្នកនិពន្ធ
- អាយុក្រោម១៦ឆ្នាំ អានមិនបាន
- ហាមមិនឲ្យប្រែជាភាសាបរទេស
- ហាមមិនឲ្យយកទៅសម្តែងរឿងល្ខោន ឬភាពយន្ត
- ហាមមិនឲ្យលួចយកលំនាំតាម ទោះមួយវគ្គណាក្តីដោយឥតអនុញ្ញាត។
ថ្វីបើខ្ញុំអានរឿងនេះ ចប់៣,៤ដងហើយក៏ដោយ ក៏ខ្ញុំនៅតែជក់ចិត្តដិតអារម្មណ៍ ចង់អានម្តងហើយម្តងទៀត។ ពោលគឺខ្ញុំមិនគ្រាន់តែជក់ចិត្ត ចំពោះបែបបទនិពន្ធប៉ុណ្ណោះទេ តែខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតប្រតិកម្មរបស់អ្នកនិពន្ធ ដែលចេះច្នៃស្នាដៃឲ្យមានភាពរស់រវើក ហើយមានមូលដ្ឋានអ្នកជាតិនិយម។
ចំណុចសំខាន់ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងលើរឿងនេះ គឺអ្នកនិពន្ធបានសរសេរលើកតម្កើងតម្លៃជាតិខ្មែរយ៉ាងធំធេង ហើយបន្តុះបង្អាប់ប្រទេសថៃយ៉ាងចាស់ដៃ។ ដូចមានឃ្លាថា «ចិត្តធម៌ជាគុណវិបត្តិមួយដ៏ថោកទាប បើកាលនាគេធ្វើចំពោះអាក្រពើសៀម ដូចកំពូជសាសន៍អាឯងនេះ!», «ជាតិក្រោយអូនសូមសច្ចា អធិដ្ឋានបួងសួង សូមឲ្យព្រះអាទិទេព បង្កើតអមរា(តួថៃ)ជានារីខ្មែរ ហើយឲ្យបានជាគូរួមវាសនា អស់កាលអនន្តជាមួយបងអច្ឆរិយា…» ។ល។
ខ្ញុំធ្លាប់អានស្នាដៃរបស់អ្នកនិពន្ធ វង់ ផឿង បាន២,៣រឿងដែរដូចជាៈ កំណប់ភុជង្គនាគ ទេវរូបខ្មៅ គេចាប់ស្ត្រីម្នាក់ របាំងមុខអាថ៌កំបាំង ហើយនៅមានស្នាដៃជាច្រើនទៀតដែលខ្ញុំមិនទាន់បានអាន ដូចជាៈ
-ផែនដីនេះគឺផ្នូរខ្មោច
-ផែនទីមហាកំណប់
-ជួបគ្នានៅឋាននរក
-បេសកកម្មនៅហុងកុង
-បេសកកម្មកេសរកូល
-បញ្ជីមច្ចុរាជ
-អ្នកទោសនៃកោះខ្មោច ជាដើម។
លោក វង់ ផឿង ត្រូវបានអ្នកអានឲ្យរហស្សនាមថា «បិតាអច្ឆរិយាក.០០៥» នេះក៏ព្រោះតែ គ្រប់ស្នាដៃរឿងរបស់គាត់ទាំងអស់ តែងប្រើឈ្មោះ «អច្ឆរិយាក.០០៥» ជាតួអង្គវីរបុរស។
លោកអ្នកអាចចូលទៅកាន់គេហៈទំព័រ មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស ដើម្បីរកអានក៏បាន ឬចុចអានតាមវគ្គនីមួយៗខាងក្រោមនេះ ៖
- វគ្គ «ត្រីងៀតមានជីវិត»
- វគ្គ «កញ្ញាអមរា»
- វគ្គ «មាស១០០០គ.ក្រ»
- វគ្គ «បុរសទ្រូងស្រាលត្រគៀកធ្ងន់»
- វគ្គ «នាគចាស់ពីរជួបគ្នា»
- វគ្គ «ផ្លែផ្កានៃការក្បត់»
- វគ្គ «ដឹងផិតត្បិតទឹកអប់»
- វគ្គ «អុកងាប់មួយក្រឡា»
- អវសានបទ
សូមអញ្ជើញរីករាយអានទាំងអស់គ្នាចុះ សង្ឃឹមថាស្នាដៃមួយនេះពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ!!!









អរគុណ ណាស់។ ពិតជាល្អអានមែន… មានរឿងអីល្អ ជួយណែនាំទៀតម៉ោ….
… ២០០៨-១៩៩២=១៦… តែមិនទាន់ចូលនៅឡើយ, ទាល់តែខែប្រាំពីរ ទើបគ្រប់, បែបនេះ មិនបាច់មើលទេ!!!
បូរាណៈ កុំប្រាប់ណា៎!… ថាល្អអានព្រោះអាណុង!!!
ចាំតិចទៀត ដាក់អាថ្មីទៀតហើយ!!!
រ៉េនណាៈ សូមចូលរួមសោកស្តាយផង ដែលអានមិនបាន ចាំគ្រប់អាយុសិនណា៎ បើហ៊ានតែលួចអាន លោកវង់ ផឿង ប្រាកដជាងើបមកសួស្តីទាំងយប់ហើយ… ព្រោះខុសបម្រាមអ្នកនិពន្ធ។
អរគុណច្រើនណាស់!!… អាចម៍ផ្កាយ ដែលសរសេររំលឹក នូវស្នាដៃជាច្រើននៃវិរបុរសម្នាក់ ដែលខ្ញុំធ្លាប់តែគោរព ស្រលាញ់ និង កោតសរសើរលោកយ៉ាងខ្លាំងក្រៃលែង។
សូមនិយាយមួយអ្នកនាង រចនាបន្ដិច!!… (សូមអភ័យទោសទុកជាមុនណា៎ !..)
មើលវិធីគណនាអាយុរបស់អ្នកនាងរចនា ធ្វើអោយឃើញថា នាងមានអាយុ ១៥ ឆ្នាំ ៧ខែ មិនទាន់ពេញ ១៦ឆ្នាំ។
អញ្ចឹងសូមអនុញ្ញាតអោយខ្ញុំគណនាអាយុនាងជាថ្មី ចាប់តាំងពីអ្នកនាងតាំងគ៌ររហូតដល់ថ្ងៃប្រសូត្រ នាងមានអាយុយ៉ាងតិចបំផុត ៧ខែ ជាធម្មាតា ៩ខែ។
១៥ ឆ្នាំ ៧ខែ + ៩ខែ = ១៦ឆ្នាំ ៤ខែ។
ឃើញថានាង មានអាយុ លើស ១៦ឆ្នាំហើយ។ រឿងដែលអ្នកនាងខ្លាចខុសច្បាប់ហាម មិនហ៊ានអាន «អច្ឆរិយាក០០៥» នោះ ខ្ញុំមានការសង្ស័យទៅលើរឿងមួយផ្សេងវិញ។
លើគ្រាប់សៀវភៅហ្នឹង លោកក្បាលត្រង៉ោល ធ្មេញជំពើស ភ្នែកប៉ុនៗពងមាន់ម្នាក់ ហាក់ពុងសំលក់សំលឹងដាក់នរណាមិនដឹង។ បែបរឿងលោកហ្នឹងទេអ្ហី?..។
ង៉ៃមុនស្ងាត់សូន្យឈឹង អ្នកនាងចូលមកម្នាក់អែងផង ខ្សឹបៗប្រាប់ខ្ញុំថា «ខ្លាចគាត់ហ្នឹងអែង» មកម្នាក់អែងស្ងាត់ៗអញ្ចឹង បើស្ទុះរត់ កុំងាកក្រោយអោយសោះណា៎!!… ប្រយ័ត្នគ្រេចចង្កេះ
។
អរគុណចំពោះការដកស្រង់អត្ថបទខាងលើនេះ ពិតជាគួរអោយចាប់អារម្មណ៍មែន ទែន។
សួស្តីប្អូន
ប្រភេទរូបភាពដែលយើងត្រូវការតម្លើងវេបសាយហ្នឹងយើងសមគួរ
ធ្វើប្រភេទវាជា Gif ទើបធ្វើអោយវេបសាយរបស់យើងដំណើរការលឿន
រូបថតដែលប្អូនដាក់នេះវាធ្ងន់ណាស់ហើយគេមិនសូវនិយមដែរ បើវេបសាយ
ជាវដាច់វិញរូបថត គេកាត់វាតូច ៗ ហើយយកមកតវិញតែយើងមើលមិនដឹងហើយ
គិតថារូបថតហ្នឹងធំ ។
——————
ប្លកថ្មីរបស់ខ្ញុំ
ខ្ញុំអត់ចេះផងបង បើមានពេលជួយប្រាប់ផងមើល!
ពេលខ្លះវាជាpng ដល់ខ្ញុំចង់កែជាgif មិនដឹងកែយ៉ាងម៉េច?
លោកអ៊ំឈុន ខ្ញុំគិតថា លោកអ៊ំដូចជាទ្រង់ញាណម៉េចមិនដឹងទេ! (សុំលេងសើចបន្តិចចុះ តែវាជាការពិត!)។ ខ្ញុំភ្លេចគិតពីចំណុចដែលខ្ញុំនៅក្នុងផ្ទៃរបស់ម៉ែឱ្យឈឹងតែម្ដងហើយ! ហើយ… ខ្ញុំក៏ឆ្ងល់ថា អ៊ំធ្វើម៉េចដឹងបានថាខ្ញុំកើតប្រាំពីរខែ? ពិតជាគួរឱ្យឆ្ងល់មែន! ការពិតទៅ មនុស្សណាដែលមិនស្រឡាញ់សៀវភៅ? តែខ្ញុំគិតថា ទោះជាមនុស្សដែលស្រឡាញ់សៀវភៅកម្រិតណា ក៏នៅតែមានករណីលើកលែងដូចគ្នាដែរ!
ហេតុដែលធ្វើឱ្យខ្ញុំមិនចង់អានសៀវភៅនេះ គឺដោយសារតែ៖
១. ក្របសៀវភៅ
២. សាច់រឿងដែលបានដឹងត្រួសៗ
៣. កាលៈទេសៈដែលមិនអំណោយផលដល់ការអានសៀវភៅប្រលោមលោក (តែត្រេកអរនឹងសៀវភៅច្បាប់ផ្សេងៗដែលមានក្នុងទំព័ររបស់អ៊ំ, វាប្រាកដជាជួយខ្ញុំបានច្រើនក្នុងពេលប្រឡងខាងមុខ!)
ជាចុងក្រោយ សុំទោសអ៊ំប្រសិនបើមានការជ្រុលជ្រួស។ ហើយក៏មានសំណួរមួយសួរអ៊ំផងដែរ, ថ្ងៃមុន ខ្ញុំបានប្រទះឃើញអក្សរក្នុងទូរទស្សន៍ដាក់ថា «បាវចនា នៃព្រះពុទ្ធសាសនា», ស្រវាអីក៏មិនទាន់ ឯពេលទៀតសោតក៏លឿន,ខ្ញុំមិនអាចទាំងមើលបាវចនានោះឱ្យចប់ទៀតផង, ដូច្នេះ ខ្ញុំសង្ឃឹមថាលោកអ៊ំនឹងអាចជួយខ្ញុំបាន!
អរគុណ,
រចនា,
សូមអានចំលើយនៅទំព័រ នាងរចនាផ្ទាល់
សូមអរគុណ
Le Petite Prince, i’ve been red it since i was 9, that time i was studying french, and it so touched my heart.
I’m so glad that SIPAR made this book in khmer !