jump to navigation

ស្នាមញញឹម…? ខែ មីនា 25, 2008

Posted by ផ្កាយ​Novels in អត្ថបទសាកល្បង.
trackback

អ្នក​ញញឹម​… ត្រជាក់​… ប្រកប​ដោយ​លក្ខណៈគួរ​ឲ្យ​គេ​ទូ​ទៅ​ ចង់​ចូល​ជិត​។ អ្នក​សុភាព​ ស្ងប់​និង​ស្ងៀម​ ស្លូត​ទូលាយ​ ជ្រៅ​និង​នឹង​។ អ្នក​តែង​ព្យាយាម​សញ្ជឹង​​ ថ្លឹង​និង​​គិត​​ដោះ​ស្រាយ​ រឿង​រ៉ាវ​លំបាក​វេទនា​សព្វ​បែប​យ៉ាង​របស់​មនុស្ស​។ អ្នក​ពិត​ជា​មាន​មេត្តា​ធម៌​ និង​មនុស្ស​ធម៌​ដល់​កំពូល​ បើ​អត់​អ្វី​បាយ​និង​អំបិល​ក៏​បាន​ដែរ​ ត្រង់​ឲ្យ​ធ្វើ​​បាប​គេ​ គឺ​មិន​ធ្វើ​ទេ​។

អ្នក​លា​ចាកភព​​លោក​យូរ​ណាស់​ហើយ​ តែ​ឃើញ​នៅ​រស់​ជា​និច្ច​។​ ​ខ្ញុំ​ស្រឡាញ់​អ្នក​ណាស់​… ហើយ​ជន​ណា​មាន​ត្រចៀក​ ច្រមុះ​ មាត់​ ថ្ងាស ចិញ្ចើម​ និង​ភ្នែក​ដូច​អ្នក​ ជន​នោះ​ខ្ញុំ​ស្រឡាញ់​រហូត​ខ្ញុំ​ស្លាប់​ ព្រោះ​បើ​មិន​ដល់​ថ្នាក់​ជា​ម្លប់​ដ៏​ត្រជាក់​ដូច​អ្នក​ ហោច​ណាស់​ក៏​ជន​នោះ​ខំ​លះ​បង់​ការ​ធ្វើ​បាប​គេ​សព្វ​បែប​យ់ាង​ ហើយ​ខំ​សាង​សុខ​ឲ្យ​អ្នក​ផង​ទាំង​ពួង​បន្តិច​បន្តួច​ដែរ​។

អ្នក​មិនជាប់​ជំពាក់​នឹង​មាស​ពេជ្រ​ កែវ​កង​ស្រី​ស្នំ​ឆ្វេង​ស្តាំ​ វិមាន​ល្វឹង​ល្វើយ​ សេនា​ហែ​ហម ឬ​ពាក្យ​លើក​តម្កើង​ហួស​ពិត​ជា​ដាច់​ខាត​… បើ​លោភ​ក៏​មិន​លន់​ដែរ គឺ​គ្រាន់​តែ​ជក់​ចិត្ត​ក្នុង​ការ​ចង់​ឲ្យ​គេ​គ្រប់​គ្នា​បាន​សុខ​ បាន​ជា​ បាន​បាយ​ បាន​ផ្ទះ​នៅ​ បាន​ពេទ្យ​ថែ​ បាន​ជួប​ជុំ​ក្រុម​ញាតិ​ និង​ឃ្លាត​សង្គ្រាម​  ឃ្លាត​​ទាត់​ធាក់​កាប់​ចាក់​ បង្ហូរ​ឈាម​  ស្លាប់​មុន​អាយុ​ប៉ុណ្ណោះ​។

ជីវិត​អ្នក​មាន​ប្រយោជន៍​ណាស់​ចំពោះ​ផែន​ដី​ ហើយ​ពេល​នេះ​ទៀត​ បើ​មិន​បាន​ធ្វើ​ក៏​បាន​ត្រឹម​ខ្ញុំ​និង​គេ​ឯទៀត​ខ្លះ​ ស្រឡាញ់​អ្នក​យ៉ាង​ស្មោះ​ នឹក​អ្នក​យ៉ាង​ស្មោះ​ និង​​ដក​ចិត្ត​ពី​អ្នក​ពុំ​រួច​នោះ​ដែរ​។ អ្នក​អស់​គ្រឿង​សៅ​ហ្មង​ពី​ក្នុង​ខ្លួន​ហើយ​… អ្នក​ឈ្នះ​ខ្លួន​ឯង​ហើយ​… អ្នក​ជ្រះ​និង​ថ្លា​ដូច​ទឹក​ច្រោះ​ឬទឹក​ជ្រោះ​ ក្នុង​ពិភព​លោក​នេះ​ ពេល​នេះ​មាន​គេ​ថា​អ្នក​អា​ក្រក់​កើត​ទេ​  មាន​ជាង​ណា​ចេះ​តែ​ង​ថ្ម​ឲ្យ​ល្អ​មុខ​ដូច​នេះ​ទេ​…​ ហើយ​ពេល​ណា​ទើ​ប​ធម្ម​ជាតិ​ផ្តល់​លក្ខណៈ​ឥត​ខ្ចោះ​ឥត​ខ្ចក​ទាំង​អស់​នេះ​ ឲ្យ​មនុស្ស​ទូ​ទៅ?

ទាំង​អស់​គ្នា​សាក​ល្បង​ទាយ​ទៅ​មើល​ តើ​នេះ​ជា​ស្នាម​ញញឹម​អ្វី​?

វិចារ»

1. soursdey - ខែ ឧសភា 6, 2008

:) ខ្ញុំចាំថា ខ្ញុំដែលបានអានកំណាព្យ រឺ មេរៀនមួយដែលរៀបរាប់អំពីសម្រស់របស់ប្រាសាទបុរាណនេះ។ ពេលបានអានអត្ថបទរបស់ផ្កាយ ក៏ នឹកឃើញហើយនឹកព្រួចទៅដល់កាលនៅរៀន…

2. អាចម៍ផ្កាយ - ខែ ឧសភា 6, 2008

បាទ! គឺ ស្នាម​ញញឹម​បាយ័ន។
នៅ​ឱកាស​ក្រោយ​ ខ្ញុំ​នឹង​ផ្សាយ​ពី​អត្ថបទ​នេះ។

3. soursdey - ខែ ឧសភា 6, 2008

ស្នាមញញឹមលោកតាព្រហ្ម? ​រឺបាយ័នមុខបួន?

4. អាចម៍ផ្កាយ - ខែ ឧសភា 6, 2008

ដឹង​ទេ​សួស្តី​ថាស្នាមញញឹម​តាព្រហ្ម គឺ​ត្រូវ​៩៩ភាគរយ​ទៅ​ហើយ តែ​មិនទាន់​ចំ​អ្វី​ដែល​ខ្ញុំ​ចង់​បាន។
ឯបង​រដ្ឋឆ្លើយ កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅ វិញ​ហើយ។

5. naraths - ខែ ឧសភា 6, 2008

ស្រីភា​និយាយ​ដូច​សរសេរ​ចឹង កិកិ! អ! សរសេរ​ដូច​និយាយ… ឈ្មោះ​ខ្ញុំ មាន “ s” ដើម្បី​ស្រួល​ចំណាំ​ផង​ទេ ហាហា ស្នាម​នេះ​មិន​មែន​ ស្នាម​នោះ​មិន​មែន​មាន​តែ​ស្នាម​ញញឹម​អាចម៍​ផ្កាយ​ហ្នឹង​ឯង!

ស្នាម​ញញឹម​នៃ​សន្តិភាព :)

6. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

ជិត​ត្រូវ​ហើយ ខ្វះ​តែ​តិច​ទៀត​ទេ!
ស្នាម​ញញឹម​នោះ​ ស្រាល​ស្រទន់ ហើយ​ត្រជាក់​ដូច​សួស្តី​ថាចឹង។
មិន​យូរ​មិន​ឆាប់​ ខ្ញុំ​នឹង​និយាយ​ឲ្យ​ច្បាស់​ពី​ស្នាម​ញញឹម​នេះ​។

7. soursdey - ខែ ឧសភា 5, 2008

ស្នាមញញឹមរបស់តាព្រហ្ម? ​ញញឹមស្រាល ស្រទន់ មើលទៅទាក់ចិត្តណាស់។

8. អាចម៍ផ្កាយ - ខែ មេសា 3, 2008

ឈ្មោះ​របស់​បង​រដ្ឋ​មាន​« s​ » ដោយ​សារ​គាត់​រមាស់​ខ្លាំង​ពេក :-) និយាយ​លេង​ទេ
គឺ​ដោយ​សារ​ត្រកូល​គាត់​ផ្តើម​​សរសេរ​ដោយ​ «s» Sao Narath ។​ ដឹង​តែ​ប៉ុណ្ណឹង​ទេ ចង់​ដឹង​បន្ថែម​ទាល់​តែ​ទុក​​ឲ្យ​ម្ចាស់​គេ​មក​ឆ្លើយ​ចុះ។
ស្នាម​ញញឹម​នេះ​ បញ្ជាក់​នូវ​សេចក្តី​សន្តោស​ មេត្តា​ ករុណា​ដូច​ស្រី​ភា​និយាយ​គឺ​ត្រូវ​ហើយ ស្នាម​ញញឹម​នេះ​ជា​ស្នាម​ញញឹម​អ្វី? របស់​អ្វី​មួយ ឬបុគ្គល​ណាម្នាក់​?

9. Sreyphea - ខែ មេសា 2, 2008

ផ្កាយសូមទោសដែលធ្វើអោយខកបំនងរបស់អ្នកអស់
រលីងទៅ។ខ្ញុំបានបើរបស់អ្នកជារៀងរាល់ថ្ងៃ។
ប៉ុន្តែខ្ញុំរកពេលមើលសឹងតែមិនទាន់ផងមួយណារត់ឆ្លើយឆ្លង
សំបុត្រជាមួយមិត្តភក្តិនៅសែនឆ្ងាយមួយណាទៀតខិតខំរៀន
នូវមេរៀនដែលលោកគ្រូបានដាក់អោយធ្វី។​
ខ្ញុំមិនមែនបើកហើយចោលទេខ្ញុំបានឆ្លាតពេលបន្តិចមកក្រលេក
មើលរបស់អ្នកខ្លះដែលតែជាពេលដ៏ខ្លីបំផុត។
ផ្កាយអើយដឹងថាខ្្ញុំរវល់ណាស់គឺខ្ញុំរវល់បំផុតគឺនៅពេលថ្ងៃ។តែភាទំនេរនៅពេល
យប់ច្រើនជាង។
ឥឡូវភាសូមនិយាយអំពីការសរសេររបស់ផ្កាយឯងចុះណា។
ភាថាស្នាមញញឹមដ៏ត្រជាក់ប្រកបដោយមនុស្សទាំងពួងរិតតែចង់
ចូលជិតនោះគឹជាស្នាមញញឺម៖​សូមកាត់បន្តិចពីសំដីរបស់Narathនារត្ន័មាន
ថែមSទៀតពិតជាចំលែកមែនខ្ញុំ។​ស្នាមញញឹមផ្កាត្រកូនគឺជាស្នាមញញឺមម្យ៉ាង
ដែរបានធ្វើអោយមនុស្សចង់គយគន់មែនតែចំពោះភាវិញភាយល់ថា
ស្នាមញញឹមនោះគឺស្នាមញញឹមដែលពោរពេញទៅដោយការ
ស្រលាញ់អានិតមេត្តាករុណា។
ញញឹមដោយការពេញចិត្ត។​ផ្កាយចេះនឹកឃើញសូរសំនួរមួយនេះ
ទៅកើត។តែក៏វាល្អម្យ៉ាងដែល។
សូមប្រាប់ភាផងណាថាស្នាមញញឹមនោះជាស្មាមញញឹមអ្វីតាមគំនិត
របស់ផ្កាយ។
សូមទោសណាផ្កាយដោយភាបានសរសេរច្រើនពេក។ភាថាភាមិន
ចង់សរសេរទេតែបើបានសរសេរហើយគឺវាច្រើនអញ្ចឹងឯង។
អូយ!យប់ណាស់ហើយភានៅតែមើលប្លក់របស់ផ្កាយទៀត។
ចង់មើលប្លក់ភា!ភាអោយមើលចុះតែសូមផ្តាំថាក្រោយពីបាន
អានប្លក់របស់ភាហើយសូមប្រាប់ភាផងណាថាវានៅខ្វះខាតត្រង់ណា។
សូមប្រាប់ទៅផ្កាយថាភាមិនពូកែខាងប្លក់នៅក្នុងWordPress
ភាចេះធ្វើតែក្នុងBlogger តែប៉ុណ្ណោះ។
OK​សូមនិយាយតែប៉ុនហ្នឹងសិនហើយណាផ្កាយ។

10. អាចម៍ផ្កាយ - ខែ មេសា 1, 2008

ខ្ញុំ​ដាក់​អា​នេះ​ផ្សាយ​ពេល​នេះ​ខក​បំ​ណង​ជា​ខ្លាំង​ ព្រោះ​គ្មាន​នរណា​ចូល​មក​មើល​សោះ។ ចង់​ដឹង​ថា​នឬណា​ហ្ន៎… អាចគិត​ដល់​ស្នាម​ញញឹម​នេះ​ដែរ? :-(

11. naraths - ខែ មេសា 1, 2008

ញញឹម​ផ្កា​ត្រកួន!!
ហេហេ ភូតឡិន!!