សូមគោរពអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ខែ មីនា 30, 2008
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ.trackback
សូមគោរពអញ្ជើញប្រិយមិត្តទាំងអស់ ចូលរួមសប្បាយរីករាយ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមេសា គ.ស២០០៨ ព.ស ២៥៥២ (ព.ស ២៥៥១ ចំពោះប្រទេសឡាវ…) ខាងមុខនេះ នៅអន្តេវាសិកដ្ឋាននិស្សិតបរទេស។ ចំពោះប្រិយមិត្តដែលពុំមានរាយនាមឈ្មោះក្នុងលិខិតអញ្ជើញខាងក្រោម ក៏អាចចូលរួមបានដែរ។ សូមអរគុណ!












សូមទាសផ្កាយខ្្ញុំបានសរសេរដល់ទៅពីរ។
សូមទោសណាផ្កាយ។
បូកមួយនេះទៀតវាឡើងដល់បីឯណ៎
Yes, Thanks.
*បានជាភាប្រើពាក្យសុំនោះព្រោះវាជាពាក្យគួរសម
សំរាប់មនុស្សស្រីណាផ្កាយ។
ចា៎!ភាសូមអរគុណដែលមានបំណងធានាខ្លួននាំភាដើរលេងនៅប្រទេសឡាវ។
ប៉ុន្តែគួរអោយសោកស្តាយណាស់ដោយភាគ្មានវាសនាទេណាផ្កាយ។
ពេលមកដល់ស្រុកខ្មែរកុំភ្លេចសរសេរប្រាប់ភាផងដើម្បីកុំអោយខកបំនងណាផ្កាយព្រោះភាមិនអាចនាំធានាថាភានឹងបានទៅជួបនឹងផ្កាយបានទេណា។
អារម្មណ៍របស់ផ្កាយយ៉ាងម៉េចដែរក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ
នេះមិនគិតមក
លេងស្រុកយើងទេរឺ។ឥឡូវអាកាសធាតុនៅស្រុកយើងបែបធ្វើទុក
ខ្លាំងណាស់ណាផ្កាយដោយម្នាក់ៗផ្តាសាយសឹងតែគ្រប់គ្នា។
ចុះនៅស្រុកឡាវវិញនោះយ៉ាងម៉េចដែរផ្កាយ?
ពេលចូលឆ្នាំខ្មែរប្រពៃណីយជាតិយើងខ្ញុំសូមអោយផ្កាយជួបតែ
សំនាងល្អណា។
ចាស!បានជាភាប្រើពាក្យសុំនោះព្រោះវាជាភាសារបស់មនុស្សស្រីដែលត្រូវនិយាយ
ដើម្បីអោយវាសមនឹងខ្លួនជាស្រីដែលមានគំនិត។
ហើយម្យ៉ាងទៀតវាជាភាសាគួរសមសំរាប់កូនខ្មែរណាផ្កាយ។ភាសប្បាយ
ចិត្តណាស់ទោះភាមិនបានទៅចូលរួមដល់ប្រទេសឡាវក៏ដោយក៏ភាសប្បាយដែរ។មានអីពិបាកចិត្តបើភាបានស្គាល់អ្នកនិពន្ធវ័យក្មេងម្នាក់ហើយហ្នឹង។
ជាតិនេះពិតជាសំនាងមែនណាផ្កាយ។ស្រួលភាសុំរៀនពីផ្កាយផង។
ព្រោះភានៅមិនទាន់ចេះសរសេររឿងរឺក៏កំនាព្យនៅឡើយទេ(និយាយតាមត្រ
ង់មិនភូតទេ)។អូយ!ភាមិនហ៊ានអោយអ្នកនិពន្ធវ័យក្មេងធានាខ្លួន
នាំដើរលេងទេព្រោះភាមិនសូវចូលចិត្តដើរលេងជាមួយប្រុសៗផងវៗ
មានអ្នកយល់ច្រឡំ។រាល់ថ្ងៃកំពុងតែភ័យផងពេលណាដែលជួបមិត្តប្រុសនិយាយគ្នា
ដោយចៃដន្យក៏រអៀសខ្លួនខ្លាចញាតិតិះដៀលណាស់។មិនបានទេសម័យ
ឥឡូវវាអញ្ចឹង។គ្រាន់តែថ្ងៃមុនភាបានជួបនិយាយជាមួយមិត្តប្រុស
ដោយចៃដន្យមានអ្នកសួរថាអង្សាបងភាឯងមែនរឺ?
សូមប្រាប់ផ្កាយជាមុនសិនហើយកុំអោយខកបំនងនឹងភាណាផ្កាយ
។ពេលមកដល់ប្រទេសខ្មែរហើយភាមិនហ៊ានធានាខ្លួននាំដើរលេង
ទេព្រោះខ្លាចនាំផ្កាយវង្វេងបាត់ទៅ(គេវាយភាស្លាប់)។ចាស!ភាមិនដែល
សរសើរនរណាងាយៗទេ។តែរបស់ផ្កាយល្អមែនណា!
(ំមិនភូតទេ!)
ចាសៗៗ!!! ដឹងហើយលោកគ្រូ! ថ្ងៃណាបើកទូរស័ព្ទ សូមលោកគ្រូធំមេត្តាប្រាប់សិស្សផង, ចង់ឱ្យសូត្រមន្តរំដោះគ្រោះបន្តិច!!!
រចនាៈ ចង់ដែរតែមិនទាន់មានវាសនា! បងនៅមិនទាន់បាននិយាយពីប្អូនប្រាប់គេទេ ព្រោះចេះតែរវល់។ ទៅប្រឡងថ្ងៃណា ប្រាប់បងផង! ប្អូនត្រូវតែខំរៀនសិនចឹងទៅ ដើម្បីត្រៀមខ្លួនផ្តួលគូរប្រកួតឲ្យដួល ដឹងទេ!
ស្រីភាៈ អញ្ជើញទាំងអស់គ្នាហើយតើ ម៉េចចាំបាច់សុំ? ឃើញទេ ហួសពេលបាត់! កម្មវិធីដំណើរការទៅហើយ… បើភាបានមកដល់ស្រុកឡាវខ្ញុំនឹងធានាសុំខ្លួននាំដើរលេងហើយ។ ពេលខ្ញុំទៅ ស្រុកខ្មែរថ្ងៃណា ខ្ញុំនឹងប្រាប់ភាជាមុន។ អរគុណដែលបានសរសើរខ្ញុំ។
បងភ័ក្រ្តៈ នេះជាចំណេះដឹងមួយដែលយើងគួរតែដឹងហើយ បើយើងស្គាល់ខ្លួនយើងច្បាស់ យើងនឹងអាចស្គាល់អ្នកដទៃ នៅពេលយើងស្គាល់អ្នកដទៃ យើងនឹងដឹងថា រវាងយើងនិងអ្នកដទៃខុសគ្នាដូចម្តេច។ ខ្ញុំសង្កេតឃើញអ្នកផលិតប្រក្រតិទិនខ្មែរមួយចំនួន មិនបានយល់ដឹងពីចំណុចនេះទេ ដូច្នេះហើយប្រក្រតិទិនខ្លះដាក់ឆ្លងពុទ្ធសករាជនៅខែមករា ខ្លះនៅថ្ងៃចូលឆ្នាំ(មិនប៉ះចំខែពិសាខ) តែក៏មានខ្លះដាក់ត្រូវ គឺឆ្លងនៅថ្ងៃទី១កើតខែពិសាខ។
ពុទ្ធសករាជលាវ និងខ្មែរ ខុសគ្នាមួយឆ្នាំ តែជាតិពីរនេះដូរសករាជដូចគ្នា (ពេលដូចគ្នា) ខុសប្លែកពីជាតិថៃ ដែលប្ដូរពុទ្ធសករាជចំថ្ងៃជាមួយនឹងគ្រឹស្ទសករាជទៅវិញ គឺថ្ងៃទី០១ មករា។ ហេតុដូចនេះហើយទើបបណ្ដាលឲ្យពុទ្ធសករាជខ្មែរ និងថៃដូចគ្នាតែ៤ខែប៉ុណ្ណោះ។ គឺ មកទល់ថ្ងៃនេះទាំងខ្មែរ និងថៃ ប្រើពុទ្ធសករាជ ២៥៥១។ ដែលខ្មែរ នឹងឡើងសករាជ ២៥៥២ រយៈពេលសង្ក្រាន្ត ឬជាផ្លូវការនៅថ្ងៃ១កើត ខែពិសាខ (ដែលឆ្នាំនេះចំនឹងថ្ងៃ ២០ ឧសភា)៕
អាចម៍ផ្កាយតើភាសុំចូលរួមផងបានទេ?
ព្រោះភាមានបំនងចង់ដើរលេងប្រទេសដែលនៅជិតខាងរបស់ប្រទេស
យើងខ្លាំងណាស់។
តែភាបែបគ្មានវាសនានឹងបានទៅទេ។
ភាចង់អានរឿងរបស់អ្នកដោយផ្ទាល់ផងបានទេ
បើមិនយល់ទាស់ទេ។តើអង្កាល់ទើបអាចម៍ផ្កាយមកលេង
ស្រុកខ្មែរទៅ។អាចម៍ផ្កាយកុំភ្លេចសំដីរបស់អាចម៍ផ្កាយណា។
ភានៅចាំវាជានិច្ច។
ភាសង្ឃឹមថាអ្នកនឹងសប្បាយរីករាយចំពោះការកំសាន្យរបស់អ្នក។
អ្នកជាមនុស្សពូកែណាសណា។
រីករាយណាស់ដោយបានស្គាល់អ្នក។(អាចម៍ផ្កាយ។
បងមិនគិតចង់មកលេងស្រុកទេហ៍? កុំភ្លេចប្រាប់គេពីប្អូនប្រុសរបស់បងផង, ប្រយ័ត្នវង្វេងមិនស្គាល់គ្នា… អាឡូវមិនសូវអនឡាញទេ សម្រុករៀនបន្តិច…
ហេងៈ ព្រោះតែបងៗយើងខ្លះ ចង់ទៅលេងស្រុកខ្មែរហ្នឹងហើយ ទើបពួកយើងចាត់ពិធីមុនពេលកំណត់ជិតកន្លះខែបែបនេះ ថ្ងៃ៣,៤ហ្នឹងបងៗខ្លះទៅដល់ស្រុកខ្មែរហើយ អនិច្ចាតែបងយើងទេ…
និមលៈ ខ្មែរ លាវ ថៃ ភូមា មានថ្ងៃចូលឆ្នាំជាមួយគ្នា តែប្រើពុទ្ធសករាជខុសគ្នា ព្រោះខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្នកាល ឯពួកគេប្រើពុទ្ធសករាជអតីត។ ចំពោះសេចក្តីលំអិត ខ្ញុំនឹងបញ្ជាក់នៅពេលក្រោយ។
ឡាវហៅថ្ងៃចូលឆ្នាំថា «សុងកាន» ឬ «ប៊ុនសុងកាន, ບຸນສົງການປີໃໝ່»
បងបណ្ឌិតៈ មិនបាច់ចង់មកលេងក្រមុំឡាវទេ ប្រពន្ធនៅកៀកជាប់ចែះផង តិចពិបាករត់ផ្អើលជប៉ុន… ជូនពរជោគជ័យថ្មី!
បងរដ្ឋៈ បងប្អូននៅពិភពប្លក់ មិនបាច់សំបុត្រអញ្ជើញទេ បើហុចសំបុត្រទៅ ក្រែងលោមានពាក្យថា«ចាំបាច់សំបុត្រ មើលតែមនុស្សមិនធ្លាប់ស្គាល់គ្នា!
ឯណាមិនឃើញលិខិតអញ្ជើញខ្ញុំចឹង!!
យ៉ា! សាបាយឌី ពីម៉ៃ!!
យ៉ូ…យ៉ូ…សួស្តីតាំងអស់គ្នាពី ទីក្រុងតូក្យូ, ប៉ាទេស ចាប៉ុន…ខ្ញុំម៉ោដល់ហើយតាំងពីព្រឹកម៉ិញម៉ោង ៨ព្រឹក។
ហ៊ីម….ស្តាយដល់ហើយ កុំថាដល់នៅចង់ទៅលេងក្រមុំស្រុកលាវ តាស្រុកខ្មែរក៍ខ្ញុំមិនបានទៅប្រារព្ធពិធីជាមួយគ្រួសារហង ហិក ហិក ហិក…
បើចង់ដឹងថា ហេតុអ្វីបានជាពុទ្ធសករាជគិតតាមខ្មែរនិងតាមថៃខុសគ្នា សូមរកអានសៀវភៅ«ខ្មែរមានសករាជ,,, តែប្រើសករាជ,,,» របស់លោកតា លី សុវីរ ទៅដឹងហើយ។ ខ្ញុំចាំមិនបាន ទើបមិនហ៊ានប្រាប់។
និយាយអ៊ីចឹង តើលាវមានចូលឆ្នាំដូចខ្មែរនិងថៃទេ? សូមជួយប្រាប់ផង។ បើថៃ, គេប្រើពាក្យ«សង្ក្រាន» ចុះលាវវិញ?
ខ្ញុំសូមសរសើរដែលបងៗ ចេះនាំគ្នាប្រារព្វពិធីចូលឆ្នាំខ្មែរនៅទីនោះ ! តែបងៗអត់នាំគ្នាមកលេងស្រុកទេ ?
មួយរយៈនេះខ្ញុំរវល់ខ្លាំងណាស់! សុំទោសចំពោះការយឺតយ៉ាវផ្សេងៗ…
ស្រីឡាវស្អាតៗណាស់!!!
បងពង្សៈ អរគុណច្រើនចំពោះការជួយរបស់បង! ចូលឆ្នាំមកលេងឡាវមក ថៃនិងឡាវជិតគ្នាហ្នឹង! បើមក ខ្ញុំធានាណែនាំស្រីឡាវឲ្យស្គាល់!
ការប្រើពុទ្ធសករាជរបស់ខ្មែរយើងខុសពីឡាវ ថៃ និង ភូមា ចំពោះហេតុផលយ៉ាងណានោះខ្ញុំនឹងប្រាប់នៅពេលក្រោយ គឺឆាប់ៗនេះហើយ មិនឲ្យរំលងមុនថ្ងៃចូលឆ្នាំខ្មែរទេ។
បងភ័ក្រ្តៈ មែនហើយខ្មែរយើងព.ស២៥៥២ហើយ តែឡាវព.ស២៥៥១ ដូច្នេះនៅប្រទេសគេចំពោះការងារផ្លូវការ យើងត្រូវប្រើតាមប្រទេសគេសិនហើយ មើលខាងលើមើលខ្ញុំក៏បានបញ្ជាក់ដែរ។
ពុទ្ធីៈ ឱ!ភ្នែកពុទ្ធីស្រវាំងទេដឹង? ខាងលើសំបុត្រក៏ខ្ញុំសរសេរ ក្នុងសំបុត្រក៏ខ្ញុំសរសេរ គឹនៅ
អន្តេវាសិកដ្ឋាននិស្សិតបរទេសនៃសាកលវិទ្យាល័យជាតិឡាវ(ដុងដុក) គឺមានតែមួយទេ សួរពីណាក៏គេស្គាល់ដែរ។
បូរាណៈ មែនហើយ គឺថ្ងៃទី០២ ខែ មេសា គឺយើងធ្វើមុនកំណត់បន្តិចព្រោះ បើកៀកថ្ងៃចូលឆ្នាំសិស្សនិស្សិត និងគ្រូភាគច្រើន ត្រូវទៅលេងស្រុកកំណើត ដូច្នោះអ្នកចូលរួមអាចនឹងមិនបានគ្រប់គ្នា។
សួស្តីប្អូន ហេតុអ្វីបានជាខ្មែរប្អូនសរសេរ ព.ស. ២៥៥២ តែលាវ ២៥៥១ ឆ្ងល់ដល់ហើយ
០២ ខែមេសា?
ឃើញតែលិខិតអញ្ជើញ មិនទាំងដឹងអាស័យដ្ឋាន នៅជើងមេឃណាផង!
ខ្មែរឡើង២៥៥២ហើយបាទ
ចង់ទៅលេងក្រមុំលាវដល់ហើយ
————————-
ប្លកថ្មីរបស់ខ្ញុំ