jump to navigation

សូម​គោរព​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ខែ មីនា 30, 2008

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ.
trackback

សូម​គោរព​អញ្ជើញ​ប្រិយ​មិត្ត​ទាំង​អស់​ ចូល​រួម​សប្បាយ​រី​ក​រាយ​ ក្នុង​ឱកាស​អបអរ​សា​ទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០២ ខែ​មេសា គ.ស២០០៨ ព.ស ២៥៥២ (ព.ស ២៥៥១ ចំពោះប្រទេសឡាវ…) ខាង​មុខ​នេះ​ នៅ​អន្តេ​វាសិក​ដ្ឋាន​និស្សិត​បរទេស​។ ចំពោះ​ប្រិយ​មិត្ត​ដែល​ពុំ​មាន​រាយ​​នាម​ឈ្មោះ​ក្នុង​លិខិត​អញ្ជើញ​ខាង​ក្រោម​ ក៏​អាច​ចូល​រួម​បានដែរ។ សូម​អរគុណ!

1.png

newyear2.png


វិចារ នានា»

1. សុទ្ធិពង្ស - ខែ មីនា 30, 2008

ចង់ទៅលេងក្រមុំលាវដល់ហើយ
————————-
ប្លកថ្មីរបស់ខ្ញុំ

2. សុភ័ក្ត្រ - ខែ មីនា 31, 2008

ខ្មែរ​ឡើង​២៥៥២​ហើយ​បាទ

3. ពុទ្ធី - ខែ មីនា 31, 2008

ឃើញតែលិខិតអញ្ជើញ មិនទាំងដឹងអាស័យដ្ឋាន នៅជើងមេឃណាផង!

4. បូរាណ - ខែ មីនា 31, 2008

០២ ខែមេសា?

5. សុទ្ធិពង្ស - ខែ មីនា 31, 2008

សួស្តីប្អូន ហេតុអ្វីបានជាខ្មែរប្អូនសរសេរ ព.ស. ២៥៥២ តែលាវ ២៥៥១ ឆ្ងល់ដល់ហើយ

6. អាចម៍ផ្កាយ - ខែ មីនា 31, 2008

មួយ​រយៈនេះ​ខ្ញុំ​រវល់​ខ្លាំងណាស់! សុំទោស​ចំពោះ​ការយឺតយ៉ាវ​ផ្សេងៗ…
បងពង្សៈ អរគុណ​ច្រើន​ចំពោះ​ការជួយ​របស់​បង! ចូល​ឆ្នាំ​មកលេង​ឡាវ​មក ថៃនិង​ឡាវ​ជិត​គ្នាហ្នឹង! បើ​មក​ ខ្ញុំ​ធានាណែនាំ​ស្រី​ឡាវ​ឲ្យ​ស្គាល់! :) ស្រីឡាវ​ស្អាតៗណាស់!!!
ការ​ប្រើ​ពុទ្ធ​សករាជ​របស់​ខ្មែរ​យើង​ខុស​ពី​ឡាវ​ ថៃ​ និង​ ភូមា ចំពោះ​ហេតុ​ផល​យ៉ាង​ណា​នោះ​ខ្ញុំ​នឹង​ប្រាប់​នៅ​ពេល​ក្រោយ​ គឺឆាប់ៗនេះ​ហើយ មិន​ឲ្យ​រំលង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទេ។

បង​ភ័ក្រ្តៈ មែន​ហើយខ្មែរ​យើង​ព.ស២៥៥២ហើយ តែ​ឡាវ​ព.ស២៥៥១ ដូច្នេះ​នៅ​ប្រទេស​គេ​ចំពោះ​​ការ​ងារ​ផ្លូវ​ការ​ យើង​ត្រូវ​ប្រើ​តាម​ប្រ​ទេស​គេ​សិន​ហើយ មើល​ខាង​លើមើល​ខ្ញុំ​ក៏​បាន​បញ្ជាក់​ដែរ។​
ពុទ្ធីៈ ឱ!​ភ្នែក​ពុទ្ធី​ស្រវាំង​ទេ​ដឹង​? ខាង​លើ​សំបុត្រ​ក៏​ខ្ញុំ​សរសេរ​ ក្នុង​សំបុត្រ​ក៏​ខ្ញុំ​សរសេរ គឹ​នៅ​
អន្តេ​វាសិក​ដ្ឋាន​និស្សិត​បរទេសនៃ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ(ដុងដុក) គឺ​មាន​តែ​មួយ​ទេ​ សួរ​ពី​ណា​ក៏​គេ​ស្គាល់​ដែរ។​
បូរាណៈ មែន​ហើយ គឺ​ថ្ងៃ​ទី​០២​ ខែ​ មេសា គឺ​យើង​ធ្វើ​មុន​កំណត់​បន្តិច​ព្រោះ​ បើកៀក​ថ្ងៃ​ចូល​ឆ្នាំ​សិស្សនិស្សិត​ និង​គ្រូភាគ​ច្រើន​ ត្រូវ​ទៅ​លេង​ស្រុក​កំណើត​ ដូច្នោះអ្នក​ចូល​​រួម​អាច​នឹង​មិន​បាន​គ្រប់​​គ្នា​។

7. ហេង - ខែ មីនា 31, 2008

ខ្ញុំ​សូម​សរសើរ​ដែល​បងៗ ចេះ​នាំ​គ្នា​ប្រារព្វ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទី​នោះ ! តែ​បងៗ​អត់​នាំ​គ្នា​មក​លេង​ស្រុក​ទេ ?

8. និមល - ខែ មីនា 31, 2008

និយាយអ៊ីចឹង តើលាវមានចូលឆ្នាំដូចខ្មែរនិងថៃទេ? សូមជួយប្រាប់ផង។ បើថៃ, គេប្រើពាក្យ«សង្ក្រាន» ចុះលាវវិញ?

9. និមល - ខែ មីនា 31, 2008

បើចង់ដឹងថា ហេតុអ្វីបានជាពុទ្ធសករាជគិតតាមខ្មែរនិងតាមថៃខុសគ្នា សូមរកអានសៀវភៅ«ខ្មែរមានសករាជ,,, តែប្រើសករាជ,,,» របស់លោកតា លី សុវីរ ទៅដឹងហើយ។ ខ្ញុំចាំមិនបាន ទើបមិនហ៊ានប្រាប់។

10. Bandith - ខែ មីនា 31, 2008

យ៉ូ…យ៉ូ…សួស្តីតាំងអស់គ្នាពី ទីក្រុងតូក្យូ, ប៉ាទេស ចាប៉ុន…ខ្ញុំម៉ោដល់ហើយតាំងពីព្រឹកម៉ិញម៉ោង ៨ព្រឹក។

ហ៊ីម….ស្តាយដល់ហើយ កុំថាដល់នៅចង់ទៅលេងក្រមុំស្រុកលាវ តាស្រុកខ្មែរ​ក៍ខ្ញុំមិនបានទៅប្រារព្ធពិធីជាមួយគ្រួសារហង ហិក​ ហិក​ ហិក… :-(

11. naraths - ខែ មេសា 1, 2008

ឯណា​មិន​ឃើញ​លិខិត​អញ្ជើញ​ខ្ញុំ​ចឹង!!
យ៉ា! សាបាយឌី ពីម៉ៃ!!

12. អាចម៍ផ្កាយ - ខែ មេសា 1, 2008

ហេងៈ ព្រោះ​តែ​បង​ៗ​យើង​ខ្លះ​ ចង់​ទៅ​លេង​ស្រុក​ខ្មែរ​ហ្នឹង​ហើយ​ ទើប​ពួក​យើង​ចាត់​ពិធី​មុន​ពេល​កំណត់​ជិត​កន្លះ​ខែ​បែប​នេះ​ ថ្ងៃ៣,៤ហ្នឹង​បងៗ​ខ្លះ​ទៅ​ដល់​ស្រុក​ខ្មែរ​ហើយ អនិច្ចា​តែ​បង​យើង​ទេ… :-(
និមលៈ ខ្មែរ លាវ​ ថៃ​​ ភូមា​​ មាន​ថ្ងៃ​ចូល​ឆ្នាំ​ជា​មួយ​គ្នា តែ​ប្រើ​ពុទ្ធសករាជ​ខុស​គ្នា ព្រោះ​ខ្មែរ​យើង​ប្រើ​ពុទ្ធ​សករាជ​បច្ចុប្បន្ន​កាល ឯពួកគេ​ប្រើ​ពុទ្ធ​សករាជ​អតីត​។ ចំពោះ​សេចក្តី​លំ​អិត​ ខ្ញុំ​នឹង​បញ្ជាក់​នៅ​ពេល​ក្រោយ។​
ឡាវ​ហៅ​ថ្ងៃ​ចូល​ឆ្នាំ​ថា «សុងកាន» ឬ «ប៊ុនសុងកាន, ບຸນສົງການປີໃໝ່»
បងបណ្ឌិតៈ មិនបាច់​ចង់​មកលេង​ក្រមុំ​ឡាវ​ទេ​ ប្រពន្ធ​នៅ​កៀក​ជាប់​ចែះ​ផង​ តិច​ពិបាក​រត់​ផ្អើល​ជប៉ុន… ជូនពរ​ជោគជ័យ​ថ្មី​!
បង​រដ្ឋៈ បង​ប្អូន​នៅ​ពិភព​ប្លក់​ មិន​បាច់​សំបុត្រ​អញ្ជើញ​ទេ បើ​ហុច​សំបុត្រ​ទៅ​ ក្រែង​លោ​មានពាក្យ​ថា«ចាំ​បាច់​សំបុត្រ​ មើល​តែ​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា! :-)

13. រចនា - ខែ មេសា 1, 2008

បង​មិន​គិត​ចង់​មក​លេង​ស្រុក​ទេហ៍? កុំ​ភ្លេច​ប្រាប់​គេ​ពី​ប្អូន​ប្រុស​របស់​បង​ផង, ប្រយ័ត្ន​វង្វេង​មិន​ស្គាល់​គ្នា… អាឡូវ​មិន​សូវ​អនឡាញ​ទេ សម្រុក​រៀនបន្តិច…

14. Sreyphea - ខែ មេសា 2, 2008

ភាសង្ឃឹមថាអ្នកនឹងសប្បាយរីករាយចំពោះការកំសាន្យរបស់អ្នក។
អ្នកជាមនុស្សពូកែណាសណា។
រីករាយណាស់ដោយបានស្គាល់អ្នក។(អាចម៍ផ្កាយ។

15. Sreyphea - ខែ មេសា 2, 2008

អាចម៍ផ្កាយតើភាសុំចូលរួមផងបានទេ?
ព្រោះភាមានបំនងចង់ដើរលេងប្រទេសដែលនៅជិតខាងរបស់ប្រទេស
យើងខ្លាំងណាស់។
តែភាបែបគ្មានវាសនានឹងបានទៅទេ។
ភាចង់អានរឿងរបស់អ្នកដោយផ្ទាល់ផងបានទេ
បើមិនយល់ទាស់ទេ។​តើអង្កាល់ទើបអាចម៍ផ្កាយមកលេង
ស្រុកខ្មែរទៅ។អាចម៍ផ្កាយកុំភ្លេចសំដីរបស់អាចម៍ផ្កាយណា។
ភានៅចាំវាជានិច្ច។

16. សុភ័ក្ត្រ - ខែ មេសា 3, 2008

ពុទ្ធសករាជ​លាវ និង​ខ្មែរ ខុស​គ្នា​មួយ​ឆ្នាំ តែ​ជាតិ​ពីរ​នេះ​ដូរ​សករាជ​ដូច​គ្នា (ពេល​ដូច​គ្នា) ខុស​ប្លែក​ពី​ជាតិ​ថៃ ដែល​ប្ដូរ​ពុទ្ធសករាជ​ចំ​ថ្ងៃ​ជាមួយ​នឹង​គ្រឹស្ទសករាជ​ទៅ​វិញ គឺ​ថ្ងៃ​ទី​០១ មករា។ ហេតុ​ដូច​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​ពុទ្ធសករាជ​ខ្មែរ និង​ថៃ​ដូច​គ្នា​តែ​៤​ខែ​ប៉ុណ្ណោះ។ គឺ មក​ទល់​ថ្ងៃនេះ​ទាំង​ខ្មែរ និង​ថៃ ប្រើ​ពុទ្ធសករាជ ២៥៥១។ ដែល​​ខ្មែរ នឹង​ឡើង​សករាជ ២៥៥២ រយៈ​ពេល​សង្ក្រាន្ត ឬ​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​១​កើត​ ខែ​ពិសាខ (ដែល​ឆ្នាំ​នេះ​ចំ​នឹង​ថ្ងៃ ២០ ឧសភា)៕

17. អាចម៍ផ្កាយ - ខែ មេសា 3, 2008

រចនាៈ ចង់​ដែរ​តែ​មិន​ទាន់​មាន​វាសនា! បង​នៅ​មិន​ទាន់​បាន​និយាយ​ពី​ប្អូន​ប្រាប់​គេ​ទេ ព្រោះ​ចេះ​តែ​រវល់​។​ ទៅ​ប្រឡង​ថ្ងៃ​ណា​ ប្រាប់​បង​ផង​! ប្អូន​ត្រូវ​តែ​ខំ​រៀន​សិន​ចឹង​ទៅ ដើម្បី​​ត្រៀម​ខ្លួន​ផ្តួល​គូរ​ប្រកួត​ឲ្យ​ដួល​ ដឹង​ទេ!
ស្រីភាៈ អញ្ជើញ​ទាំង​អស់​គ្នា​ហើយ​តើ​ ម៉េច​ចាំ​បាច់​សុំ? ឃើញ​ទេ​ ហួស​ពេល​បាត់​!​ កម្ម​វិធី​ដំណើរ​ការ​ទៅ​ហើយ… បើ​ភា​បាន​មក​ដល់​ស្រុក​ឡាវ​ខ្ញុំ​នឹង​ធានាសុំ​ខ្លួន​នាំ​ដើរ​លេង​ហើយ។ ពេល​ខ្ញុំ​ទៅ ស្រុក​ខ្មែរ​ថ្ងៃ​ណា​ ខ្ញុំ​នឹង​ប្រាប់​ភា​ជា​មុន​។​ អរគុណ​ដែល​បាន​សរសើរ​ខ្ញុំ។
បង​ភ័ក្រ្តៈ នេះ​ជា​ចំណេះ​ដឹង​មួយ​ដែល​យើង​គួរ​តែ​ដឹង​ហើយ​ បើ​យើង​ស្គាល់​ខ្លួន​យើង​ច្បាស់​ យើង​នឹង​អាច​ស្គាល់​អ្នក​ដទៃ​ នៅ​ពេល​យើង​ស្គាល់​អ្នក​ដទៃ​ យើង​នឹង​ដឹង​ថា រវាង​យើង​និង​អ្នក​ដទៃ​ខុសគ្នា​ដូច​ម្តេច​។​ ខ្ញុំ​សង្កេត​ឃើញ​អ្នក​ផលិត​ប្រក្រតិ​ទិន​ខ្មែរ​មួយ​ចំនួន​ មិន​បានយល់​ដឹង​ពី​ចំ​ណុច​នេះ​ទេ ដូច្នេះ​ហើយ​ប្រក្រតិ​ទិន​ខ្លះដាក់​ឆ្លង​ពុទ្ធ​សករាជ​នៅ​ខែ​មករា ខ្លះ​នៅ​ថ្ងៃ​ចូលឆ្នាំ​(មិនប៉ះ​ចំ​ខែ​ពិសាខ) តែក៏​មាន​ខ្លះ​ដាក់​ត្រូវ​ គឺ​ឆ្លង​នៅ​ថ្ងៃ​ទី១កើត​ខែ​ពិសាខ។

18. រចនា - ខែ មេសា 3, 2008

ចាស​ៗៗ!!! ដឹង​ហើយ​លោក​គ្រូ! ថ្ងៃ​ណា​បើក​ទូរស័ព្ទ សូម​លោក​គ្រូ​ធំ​មេត្តា​ប្រាប់​សិស្ស​ផង, ចង់​ឱ្យ​សូត្រ​មន្ត​រំ​ដោះ​គ្រោះ​បន្តិច!!! :D

19. Sreyphea - ខែ មេសា 4, 2008

ចាស!បានជាភាប្រើពាក្យសុំនោះព្រោះវាជាភាសារបស់មនុស្សស្រីដែលត្រូវនិយាយ
ដើម្បីអោយវាសមនឹងខ្លួនជាស្រីដែលមានគំនិត។
ហើយម្យ៉ាងទៀតវាជាភាសាគួរសមសំរាប់កូនខ្មែរណាផ្កាយ។ភាសប្បាយ
ចិត្តណាស់ទោះភាមិនបានទៅចូលរួមដល់ប្រទេសឡាវក៏ដោយក៏ភាសប្បាយដែរ។មានអីពិបាកចិត្តបើភាបានស្គាល់អ្នកនិពន្ធវ័យក្មេងម្នាក់ហើយហ្នឹង។
ជាតិនេះពិតជាសំនាងមែនណាផ្កាយ។​ស្រួលភាសុំរៀនពីផ្កាយផង។
ព្រោះភានៅមិនទាន់ចេះសរសេររឿងរឺក៏កំនាព្យនៅឡើយទេ(និយាយតាមត្រ
ង់មិនភូតទេ)។អូយ!ភាមិនហ៊ានអោយអ្នកនិពន្ធវ័យក្មេងធានាខ្លួន
នាំដើរលេងទេព្រោះភាមិនសូវចូលចិត្តដើរលេងជាមួយប្រុសៗផងវៗ
មានអ្នកយល់ច្រឡំ។រាល់ថ្ងៃកំពុងតែភ័យផងពេលណាដែលជួបមិត្តប្រុសនិយាយគ្នា
ដោយចៃដន្យក៏រអៀសខ្លួនខ្លាចញាតិតិះដៀលណាស់។មិនបានទេសម័យ
ឥឡូវវាអញ្ចឹង។គ្រាន់តែថ្ងៃមុនភាបានជួបនិយាយជាមួយមិត្តប្រុស
ដោយចៃដន្យមានអ្នកសួរថាអង្សាបងភាឯងមែនរឺ?
សូមប្រាប់ផ្កាយជាមុនសិនហើយកុំអោយខកបំនងនឹងភាណាផ្កាយ
។ពេលមកដល់ប្រទេសខ្មែរហើយភាមិនហ៊ានធានាខ្លួននាំដើរលេង
ទេព្រោះខ្លាចនាំផ្កាយវង្វេងបាត់ទៅ(គេវាយភាស្លាប់)។ចាស!ភាមិនដែល
សរសើរនរណាងាយៗទេ។តែរបស់ផ្កាយល្អមែនណា!
(ំមិនភូតទេ!)

20. ស្រីភា - ខែ មេសា 6, 2008

Yes, Thanks.
*បានជាភាប្រើពាក្យសុំនោះព្រោះវាជាពាក្យគួរសម
សំរាប់មនុស្សស្រីណាផ្កាយ។
ចា៎!ភាសូមអរគុណដែលមានបំណងធានាខ្លួននាំភាដើរលេងនៅប្រទេសឡាវ។
ប៉ុន្តែគួរអោយសោកស្តាយណាស់ដោយភាគ្មានវាសនាទេណាផ្កាយ។
ពេលមកដល់ស្រុកខ្មែរកុំភ្លេចសរសេរប្រាប់ភាផងដើម្បីកុំអោយខកបំនងណាផ្កាយព្រោះភាមិនអាចនាំធានាថាភានឹងបានទៅជួបនឹងផ្កាយបានទេណា។
អារម្មណ៍របស់ផ្កាយយ៉ាងម៉េចដែរក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ
នេះមិនគិតមក
លេងស្រុកយើងទេរឺ។ឥឡូវអាកាសធាតុនៅស្រុកយើងបែបធ្វើទុក
ខ្លាំងណាស់ណាផ្កាយដោយម្នាក់ៗផ្តាសាយសឹងតែគ្រប់គ្នា។
ចុះនៅស្រុកឡាវវិញនោះយ៉ាងម៉េចដែរផ្កាយ?
ពេលចូលឆ្នាំខ្មែរប្រពៃណីយជាតិយើងខ្ញុំសូមអោយផ្កាយជួបតែ
សំនាងល្អណា។

21. ស្រីភា - ខែ មេសា 7, 2008

សូមទាសផ្កាយខ្្ញុំបានសរសេរដល់ទៅពីរ។
សូមទោសណាផ្កាយ។
បូកមួយនេះទៀតវាឡើងដល់បីឯណ៎