jump to navigation

«ទន្លេសាប» ជាពាក្យផ្សំ២ភាសា? ខែ មេសា 19, 2008

Posted by អាចម៍ផ្កាយ in ចំណេះដឹងទូទៅ, ភាសា អក្សរសាស្រ្ត.
trackback

អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដូចខ្ញុំទេថា ពាក្យ «ទន្លេសាប» នេះមានកំនើត ដូចម្តេច? ហើយជា ពាក្យ​របស់ ភាសា​ណា​ឲ្យ ប្រាកដ?

ចាប់តាំង ពីខ្ញុំ បាន រៀ នភាសាថៃនិង ភាសាឡាវមក ហើយ​​ពេល​អាន ឯកសារ​នានា​ប៉ះ​លើ ពាក្យ «ទន្លេ សាប» (ថៈល៉េ សាប) ខ្ញុំក៏ចាប់ ផ្តើម ឆ្ងល់ភ្លាម តើពាក្យ នេះ ជា ពាក្យ ខ្មែរ, ថៃ ឬឡាវ? ហើយ ហេតុ ដូចម្តេច បាន​ជា​ភាសា​នានា (ក្រៅ​ពី​ភាសា​ទាំង​បី) គេប្រើពាក្យ នេះ ដែរ? ឬពាក្យ នេះ មានកំណើត ចេញពីប្រទេសណាមួយ​ ក្នុង ចំនោម​ទាំង៣ប្រទេសនេះ?

សម្រាប់ ពេល នេះ ចម្ងល់ ខាងលើ បាន ស្រាយ ចេញខ្លះៗហើយគឺនៅពេលខ្ញុំបានជួប សម្តេចព្រះសង្ឃរាជ ជួនណាត តាម វចនានុក្រម​ខ្មែរ​របស់ សម្តេច ព្រះសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ទី​៤០៩ បាន​ពន្យល់ ថា៖

ទន្លេសាប . ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយ ស្រដៀង​សមុទ្រ តែមាន​ទឹកសាប។ ក្នុង កម្ពុរដ្ឋ យើង មាន​​ទន្លេ​​សាប មួយ នៅ ខាង ទិស ពាយព្យក្រុង ភ្នំពេញ ជា ទីសម្បូរ មច្ឆជាតិបំផុត ជាង បឹង ជាង ទន្លេ ឯទៀត ក្នុង លោក បើ ស្រាវ ជ្រាវ រក ដើម កំណើត ពាក្យ «ទន្លេ សាប» នេះ គួរ យល់ ថា សៀម ហៅ សមុទ្រ ថា ទះលេ(.. ថៈល៉េ), សាប ខ្មែរ ថា «មិនប្រៃ», សៀមថា ចឺត(.. ជឺត«មិន ប្រៃ»​, គួរ តែ សៀម ហៅ បឹង ធំស្រដៀង នឹង សមុទ្រ នេះ ថា ទះលេចឺត (ថៈ ល៉េជឺត)​=​«សមុទ្រ​​សាប», មិនដូច្នោះ ទៅ ជា ទះលេសាប, ទះលេជាពាក្យ សៀម, សាប ជា ពាក្យ ខ្មែរ, សៀម ថា ទះលេ «សមុទ្រ», ខ្មែរ ថា ទន្លេ «មហានទី», ទន្លេ សាប ថា«ទន្លេមិនប្រៃ» គឺទន្លេ មានទឹកសាប, តើមាន ទន្លេ ប្រៃ នៅ ឯណា ដែរ ឬទេ? គ្មានទេ, បើគ្មាន ទន្លេ ប្រៃ ទេ ម៉េច ក៏មាន ទន្លេ សាប? បើ ខ្មែរ ហៅ បឹង ធំ នោះ ថា សមុទ្រ សាប, សៀម ថា ទះ លេ ចឺត យ៉ាង នេះ វិញ ទើប សម។ ប៉ុន្តែ យើង កែ ពាក្យ នេះ ឲ្យ ទៅជា សមុទ្រ សាប ទះលេចឺត វិញ ពុំ កើត ទេ ព្រោះ ពាក្យ ថា ទន្លេ សាប នេះ មាន ចុះ ក្នុង ផែន ទី លោក រួច ទៅ ហើយ , ក្នុង សាកល លោក គេ ស្គាល់ ថា ទន្លេសាប ទះលេ សាប អស់ ទៅ ហើយ, ត្រូវ តែ ទុក ឲ្យ នៅ ដូចដដែល ពុំគួរ កែឡើយ។

វិចារ នានា»

1. ស្រីភា - ខែ មេសា 20, 2008

ភាមិនដែលឆ្ងល់ទេចំពោះរឿងហ្នឹង។
ភាអរគុណហើយដែលបានសរសេរអោយកូនខ្មែរជំនាន់
ក្រោយបានដឹងអំពីប្រវត្តិបឹងទន្លេសាបនេះ។
តែភាដូចជាមិនទាន់សូវច្បាស់ទេអំពីបឹងទន្លេសាប។
និយាយអញ្ចឹងផ្កាយ!បានរៀបរាប់ពីបឹងទន្លេសាបអស់ហើយ
រឺនៅ??​
ភាចង់ទៅឡាវហើយថៃតែភាមិនចេះនិយាយភាសារបស់ពួកអ្នក
ទាំងនោះទេ។
បើផ្កាយចេះសូមជួយបង្រៀនភាផង។
ភាសុំបើកឆាកមុនគេហើយណា។
ពិតជាផ្កាយមិនប្រកាន់ទេណាផ្កាយ។
សុខសប្បាយ

2. ស្រីភា - ខែ មេសា 20, 2008

ផ្កាយ!ភាសុំសួរមួយណា។
ភាសង្ឃឹមថាផ្កាយច្បាស់ជាមិនខឹងភាទេអំពីសំនួរហ្នឹង។
ភាបានចូលទៅកាន់វិបសាយរបស់គេម្នាក់
ផ្កាយអើយរបស់គេនោះស្អាតណាស់ណាផ្កាយ។
ភាចង់អោយផ្កាយធ្វើដូចគេដែរ។
តើផ្កាយចេះធ្វើទេ។
ដាក់រូបថតរឺក៏អ្វីផ្សេងក៏បានអោយវាមានចលនាហោះទៅ
ហោះមក៎។
ផ្កាយអាចធ្វើបានតេ??
ភាសង្ឃឹមថាភានឹងបានឃើញមុនថ្ងៃទី២០​ខែ៨​ណាផ្កាយ។

3. អាចម៍ផ្កាយ - ខែ មេសា 20, 2008

នៅ​ទី​នេះ​ខ្ញុំ​មិន​បាន​ពិពណ៌នា​អំ​ពី​បឹង​ទន្លេ​សាប​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​​និយាយ​ពី​ដើម​កំណើត​របស់​ពាក្យ​ «ទន្លេ​សាប​»​ ប៉ុណ្ណោះ។
សម្រាប់​ការ​បង្រៀន​ខ្ញុំ​មិន​កំណាញ់​ទេ​ភា សំខាន់​លើ​ខ្ញុំ​មាន​ពេល​សម្រាប់​ភា​ឬ​អត់ បើ​គ្រាន់​តែ​ម៉ែល​ក៏​ខ្ញុំ​ឆ្លើយ​តប​យឺត​ដែល​នោះ​។ តែ​មិន​ថ្វី​ទេ​ ឆាប់​ៗ​នេះ​ខ្ញុំ​នឹង​ផ្ញើ​ឯកសារ​ខ្លះ​ៗ​ទៅ​ភា​ដើម្បី​រៀន​។
កុំ​និយាយ​អារឿង​ដាក់​រូប​ហោះ​ហើរ​អីនោះ​ភាអើយ សូម្បី​តែ​ដាក់​រូប​ឲ្យ​គេ​មើល​ធម្មតា​ សម្រាប់​ខ្ញុំ​ក៏យ៉ាប់​ដែរ សុំ​ទោស​ផង​ចុះ។

4. ស្រីភា - ខែ មេសា 20, 2008

មិនជាអ្វីទេណាផ្កាយ។
ភាទេដែលជាអ្នកត្រូវនិយាយពាក្យថាសុំទោសនោះមិនមែនផ្កាយទេព្រោះ
ភាដឺងហើយថាផ្កាយរវល់តែនៅតែចង់អោយផ្កាយបង្រៀនទៀត។
ពិតជាញាប់មែនណាភានេះ។
ហេតុអីក៏ផ្កាយមិនចេះ?អាចប្រាប់ភាបានទេ?ផ្កាយកុំនិយាយអញ្ចឹង!
វិបសាយរបស់ផ្កាយពិតជាស្អាតណាស់ណាផ្កាយ។
ពិតមែនណាភាមិននិយាយកុហកផ្កាយទេ។
ទោះរបស់គេផ្សេងមានរូបភាពហោះក៏ដោយក៏របស់ផ្កាយ
​មិនចាញ់របស់គេប៉ុន្មានទេ(អ្នកនិពន្ធវ័យក្មេង)។
ឈ្មោះអ្នកនិពន្ធវ័យក្មេងខាងលើនេះពិតជាពិរោះណាស់។
តែទាស់ត្រង់អ្នកនោះមិនបានប្រាប់ពីឈ្មោះពិតរបស់គេ។
អាចប្រាប់ភាបានទេអំពីឈ្មោះពិតរបស់ផ្កាយ?
ភាចង់ដឹងណាផ្កាយ។
៥ខែខាងមុននេះដោយរាប់ចាប់ពីខែ៤​ថ្ងៃទី២០​ទៅ
រហូតដល់ខែ៨​ថ្ងៃទី២០ភាត្រូវប្រយត្ន័បំផុតហើយ
ភាក៏មិនដឹងថ្ងៃណាដែរ
ណាផ្កាយ។
ហើយភាមិនដឹងថាភានិងផ្កាយបានជួបមុខគ្នារឺអត់ទេ។
ភាសង្ឃឹមថាភាប្រាកដជាមិនអីទេ។
ភារង់ចាំជួបផ្កាយ(អ្នកនិពន្ធវ័យក្មេង)។ភាចង់អាន
សៀវភៅរឿងដែលសរសេរដោយដៃផ្កាយផ្ទាល់។
តើផ្កាយអាចសរសេរហើយបោះពុម្ពលក់បានទេ?
ចុះផ្កាយចេះធ្វើរួបដូចដែលភាបានផ្ញើទៅផ្កាយទេ?
យ៉ាងម៉េចហើយរឿងមេរៀនរបស់ភានោះតើផ្កាយមានអានវាទេ?
មិនអីទេណាផ្កាយបើគ្មានពេលអានវាក៏មិនអីដែរ។
សូមទោសភាបានសរេសរច្រើនរាល់លើក។
ភាបានសរេសរឈ្មោះប្លក់របស់ភា
នៅខាងក្រោយសំបុត្ររបស់ភាហើយ(សំបុត្រអ៊ីម៉េល)។

5. សុភ័ក្ត្រ - ខែ មេសា 20, 2008

ខ្ញុំ​ក៏​បាន​សិក្សា​ស្រាវជ្រាវ​ល្មម​គួរ​សម​ដែរ​អំពី​ពាក្យ “ទន្លេ​សាប” នេះ។
ខ្ញុំ​ឯកភាព​ទាំង​ស្រុង​នឹង​សម្ដេច​ព្រះសង្ឃរាជ៕

6. វាសនា - ខែ មេសា 21, 2008

សូមជំរាបសួអាចម៍ផ្កាយ
ពិតជាល្អមែនដែលបានឆ្ងល់នៅពាក្យថាទន្លេសាប ហើយបានស្រាវជ្រាវ ដើម្បីដោះស្រាយចម្ងល់នេះ ហើយខ្ញមបាទបុំដែលគិតថាខ្មែរយកពាក្យថៃ ទៅប្រើដែរ ខ្ញុំគិតថាថៃទៅវិញទេដែលជាអ្នកយកភាសារបស់គេមកប្រើនោះ

ហើយខ្ញុំសូមជំរាបអាចម៍ផ្កាយថាខ្ញុំបានប្លះផ្ទះថ្មិហើយណា សូមជួយផ្តូតំណរផងណាគឺ http://svayrieng.blogsome.com
សូមអគុណទុកជាមុន

7. និមល - ខែ មេសា 21, 2008

ខ្ញុំយល់ថាហេតុផលខាងលើនេះដូចជាមិនសូវសមស្របប៉ុន្មានទេ។
បើតាមខ្ញុំធ្លាប់បានអាននិងរៀនរឿងប្រជាប្រិយ «ធនញ្ជ័យ» គឺថា បានជាគេសន្មតហៅទន្លេនោះជា«ទន្លេសាប» ព្រោះតែកាលណោះធនញ្ជ័យបានយកទន្លេនោះធ្វើស្រែ គឺគាត់បានយកស្រូវទៅបាច«សាប»នៅលើផ្ទៃទន្លេនោះ ហើយនៅពេលមានទូកអ្នកស្រុកឆ្លងកាត់ គាត់នឹងពិន័យអ្នកទាំងនោះដែលហ៊ាន​ឆ្លងកាត់ធ្វើឲ្យខូចស្រូវរបស់គាត់។ តាមរយៈរឿងប្រជាប្រិយនេះ យើងក៏អាចដឹងពីការដាក់ឈ្មោះ ស្រុក ភូមិ ទន្លេ ដទៃទៀតដែរ។

8. និមល - ខែ មេសា 21, 2008

បន្ទាប់ពីនោះមក អ្នកស្រុកក៏នាំគ្នាហៅទន្លេនោះថា «ទន្លេសាប»។ គួរបញ្ជាក់ផងដែរថា ប្រាក់ដែលធនញ្ជ័យពិន័យបានពីអ្នកស្រុកនិងឈ្មួញនោះ គីគាត់ដាក់បញ្ចូលទៅក្នុ្ងឃ្លាំងរបស់រដ្ឋ។

9. អាចម៍ផ្កាយ - ខែ មេសា 21, 2008

ស្រីភាៈ ខ្ញុំ​មិន​ចេះ​មែន​ព្រោះ​ខ្ញុំ​មិន​ដែល​រៀន​សោះ​ពី​ការ​ប្រើ​កម្មវិធី​ផ្សេង​ៗ​ក្នុង​​ កុំព្យូទ័រ ចេះ​តែ​ប្រើ​តា​ម​គេ​ប្រាប់​ប៉ុណ្ណោះ​ អា​ណា​ពិបាកៗ គេ​ប្រាប់​យ៉ាង​ណា​ក៏​ពិបាក​ធ្វើ​កើត​ដែ​រ។
អរគុណ​ហើយ​ដែល​បាន​សរសើរ! ហេតុ​អី​ខ្ញុំ​មិន​ប្រាប់​ឈ្មោះ​ពិត​? ព្រោះ​ពី​មុន​ប្លក់​នេះ​ដាក់​ឈ្មោះ​​ថា(១.អ្នក​និពន្ធ​វ័យ​ក្មេង,២.អ្នក​និពន្ធ​អាថ៌​កំបាំង,៣.អ្នកនិពន្ធ​វ័យ​ក្មេង) ការ​ពិត​ទៅ​ខ្ញុំ​ចូល​ចិត្ត​លាក់​មុខ​, លាក់​ឈ្មោះ, លាក់​ប្រវត្តិ ហើយ​អ្វី​ៗ​ ដែល​អាថ៌កំបាំង​ខ្ញុំ​ចូល​ចិត្ត​ណាស់។ ដូច្នេះ​រូប​ដែល​ខ្ញុំ​ដាក់​នៅ​លើប្លក់​ សូម​កុំ​សូវ​ជឿ​ជាក់​ពេក​ថា​វា​ជា​រូប​ពិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សុំ​ទោស​ដែល​មិន​អាច​ប្រាប់​ឈ្មោះ​ពិត​បាន​។
ហេតុ​អី​ក៏​រយៈពេល​៤ខែ​នេះ​ ភា​ត្រូវ​ប្រយ័ត្ន? មាន​គ្រោះ​កាច​អ្វី​កើតឡើង​ចំពោះ​ភា​ឬ? ថែ​រក្សា​ខ្លួនណា៎! ការ​ជួប​គ្នា​ឬ​មិន​ជួប​ វាក៏​អាស្រ័យ​លើ​វាសនា​ និង​និស្ស័យ​ដែល​ណា​ភា បើ​យើង​មាន​និស្ស័យ​ យើង​ប្រាកដ​ជា​ជួប​គ្នា​។
សៀវ​ភៅ​ដែល​ខ្ញុំ​សរសេរ​ បោះ​ពុម្ព​បាន​៣ក្បាល​ហើយ​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ទទួល​ស្គាល់​តែ​១ក្បាល​ចុង​ក្រោយ​ប៉ុណ្ណោះ ចំពោះ​២ក្បាល​មុន គេ​បោះ​ពុម្ព​ខុស​ច្រើនពេក ហើយ​ចំណុច​ខ្លះ​ក៏​កែ​របស់​យើង​ទៀត​ ដូច្នេះ​មួយ​រយៈនេះ​ខ្ញុំ​នឹង​មិន​បោះ​ពុម្ព​ស្នាដៃ​ថ្មី​ទេ គឺ​ទុក​ថ្ងៃ​ណា​មាន​លុយ​បោះ​ពុម្ព​ដោយ​ខ្លួន​ឯង​វិញ​។
មេរៀន​នោះ​ខ្ញុំ​បាន​អាន​ខ្លះហើយ តែ​ខ្ញុំ​ចង់​បាន​មេរៀន​ក្នុង​វ៉ើត​ប្រែសជាង។ រូប​ថត​ហ៎? អត់​ចេះទេ សុំ​ទោស!

បងភ័ក្ត្រៈ ខ្ញុំ​យល់​ចឹង​ដែរ តែ​បង​មើល​មតិ​បង​និមលមើល៍ ខ្ញុំ​ក៏​គិត​ថា​សម​ហេតុ​ផល​ដែរ។

វាសនាៈ អរគុណហើយដែល​សរសើរ​ និង​ប្រាប់​ដំណឹង​ប្តូរ​លំនៅ! ខ្ញុំ​នឹង​ដូរ​ភ្លាម។

បង​និមលៈ អរគុណ​បង​និមល​យ៉ាង​ខ្លាំង​ ខ្ញុំ​មិន​គួរ​ភ្លេច​រឿង​នេះ​សោះ!
ខ្ញុំ​ក៏​ធ្លាប់​ដឹង​អំពី​រឿង​នេះ​ដែរ​ តែ​មិន​ដឹង​យ៉ាង​ម៉េច​បែរ​ជា​នឹក​មិន​ឃើញ​ ប្រហែល​សម្តេច​តា​ ភ្លេច​ដូច​ខ្ញុំ​ដែរ​ហើយ​មើល​ទៅ​!? ឬ​មួយ​ព្រះ​អង្គយល់​ថា គ្រាន់​តែ​ជា​រឿង​និទាន? ទោះយ៉ាង​ណា​​ខ្ញុំ​ក៏​ហាក់​ដូច​ជា​មានទំនោរ​មក​រឿង​«ធនញ្ជ័យ​»នេះ​ ខ្លាំង​ជា​ង​ដែរ បណ្ឌិតប្រវត្តិសាស្រ្ត​ធំៗនៅ​ថៃ​ម៉េ​ច​ គេ​នៅ​យក​រឿង​និទាន​ពួក​ថៃ​ឥសាន្ត មក​អះអាង។

10. ស្រីភា - ខែ មេសា 21, 2008

ផ្កាយ​​​ បង​និមល​ បង​វាសនា នឹងបងសុភក្រ័្ត​ បើតាមភាគិតថា
ការបកស្រាយរបស់បងនិមលក៏ត្រូវម៉្យាងដែរតែមិនមែនថារបស់
ផ្កាយខុសទេណាផ្កាយ!​ ផ្កាយភាយល់ស្របទាំងរបស់ផ្កាយបូក
ជាមួយរបស់បងនិមល។(ភាសូមហៅបងហើយណាបងនិមល)។
សូមទោសណាផ្កាយ!
ចូលចិត្តអ្វីដែលអាថ៌កំបាំងរឺផ្កាយ?????
ជឿរឺមិនជឿភាក៏ទាន់បានគិតអំពីរូបថតនោះនៅឡើយទេ។
តែភាក៏អាចដឹងអំពីផ្កាយច្រើនមិនចាញ់ផ្កាយដឹងអំពីភាដែរណា។
ហេតុអីបានជារយះពេល៤ខែខាងមុខនេះភាត្រូវតែប្រយត្ន័?
ភាសូមទោសផងផ្កាយដោយភាមិនអាចប្រាប់ផ្កាយបានទេ។
យ៉ាងណាៗដល់ថ្ងៃនោះកើតឡើងផ្កាយនឹងដឹងដោយខ្លូនឯងជាមិនខានទេ។
(តែភាមិនចង់អោយវាកើតឡើងទេ​តែភាមិនដឹងថានឹងត្រូវធ្វើយ៉ាងណា?)
ok កុំគិតរឿងហ្នឹងអី!ចំពោះភាគឺភាមិនបានភ័យខ្លាចនឹងវាទេ
តែគឹភាភ័យខ្លាចតែវាកើតឡើងចំពោះសាច់ញាតិរបស់ភាទៅវិញទេតើ។
កុំគិតអីវានឹងមិនកើតឡើងទេ!
អរគុណច្រើន!(ថែរក្សាខ្លួនណា៎!)
ភាសង្ឃឹមថាយើងមាននិស្ស័យនឹងគ្នាចុះណាផ្កាយ!
អាចប្រាប់ភាបានទេថារឿងដែលផ្កាយបានបោះពុម្ពនោះមាន
ជំនងជើងដូចម្តេច?
ភាចង់អានណាស់!​ភាយល់ដូចផ្កាយដែរថាយើងគួរតែបោះពុម្ព
ដោយខ្លួនយើងល្អជាង។
មែនរឺផ្កាយ?????
ផ្កាយចង់បានមេរៀនវិបប្រេសមែនរឺមិនមែន??
ភាគិតថាចង់សួរផ្កាយដែរហ្នឹងណា។
តែមិនអីទេអារឿងហ្នឹងចាំភានឹងព្យាយាម។
សូមទោសផ្កាយប្លក់របស់ភាគឺភាបានធ្វើអោយខូចអស់ហើយព្រោះតែចិត្ត
ចង់ចេះចង់ដឹងនេះហើយទើបវាយ៉ាងនេះ។
ច្រើនទៀនហើយ!

11. សុទ្ធិពង្ស - ខែ មេសា 25, 2008

មាននិស្ស័យ ?

.-””-.,.-””-.
! I LOVE !
“. KHMER .”
”’- .,. -”’

12. សុទ្ធិពង្ស - ខែ មេសា 25, 2008

សួស្តីប្អូនប្រុស​
ម៉ិចដែរចូលឆ្នាំថ្មីនៅប្រទេសលាវ

13. ស្រីភា - ខែ មេសា 27, 2008

បងពង្សនិយាយមាននិស្ស័យតែមួយម៉ាត់នេះកាត់ន័យជ្រៅណាស់។
ពិបាកណាស់ណាបងពង្សនឹងយល់ន័យបងឯងនោះ។
សូមបកស្រាយបងណាបង។