jump to navigation

សេណារីយោ​រឿង​«អាត់​បី»សេកង់ទី៧ ខែ ឧសភា 2, 2008

Posted by អាចម៍ផ្កាយ in រៀនធ្វើកុន, សេណារីយោ(នាដកថា).
trackback

សេកង់​ទី៧

ពេល​វេលាៈ យប់​ដដែល

ទីកន្លែងៈ ផ្ទះលីឡា

តួសម្តែងៈ ពិសិដ្ឋ, លីឡា

សម្លៀក​បំពាក់ៈ ពិសិដ្ឋ​ខោអាវ​កំប្លេ​ដំណេក, លីឡា​អាវ​រ៉ូប​ដំណេក

-យប់​ដដែល​ នៅ​ក្នុង​បន្ទប់​ដំណេក​នៃ​ភូមិ​គ្រឹះដ៏​ទំនើប​មួយ​ លោក​សិដ្ឋ​ស្លៀក​ពាក់​ខោអាវ​ដំណេក អង្គុយ​ផ្អែក​ខ្នង​នឹង​ក្បាលគ្រែ​ដាក់​ខ្នើយ​ឱប​លើ​ភ្លៅ កំពុង​ចុចប្រដាប់​បញ្ជា​ប្តូរ​បុស្ត៍​ទូរទស្សន៍​មើល​។

-នារី ក្មេង ស្អាត ឆើត ឆាយ ម្នាក់ ពាក់ អាវ ដំណេក ចេញ ពីបន្ទប់ ទឹក កំពុង ដោះ ប្រដាប់ ក្តោប សក់ កុំ ឲ្យ ទទឹក ដាក់ នៅ លើ ទូ សម្អាង រួច រលាស់ សក់ ចូល មក អង្គុយ ប្រកៀក លោក សិដ្ឋ ញញឹម ម្ញ៉ិក ម្ញ៉ក់

លីឡាៈ បង​មក​នៅ​ជា​មួយ​អូន​រាល់​យប់​បែប​នេះ លោក​ស្រី​ផ្ទះ​ធំ​មិន​ខឹង​ទេ​អ្ហេះ?

-សិដ្ឋ​ញញឹម​ស្ងួត​ងាក​មក​ឱប​ថើប​លីឡា

សិដ្ឋៈ មនុស្ស​មាន​កំហុស​រាប់​មិន​អស់​ដូច​គេ​នោះ​ មាន​សិទ្ធិ​ស្អីមក​ហួង​ហែង​បង? បង​សុខ​ចិត្ត​រស់​នៅ បិទ​បាំង​មុខមាត់​រៀង​ខ្លួន​ជាង​២០​ឆ្នាំ ចាត់ទុក​ថាបង​ល្អ​បំផុត​ហើយ!

-លីឡា​ផ្តេក​ក្បាល​លើ​ទ្រូង​ពិសិដ្ឋ

លីឡាៈ បើ​បង​គិត​រឿង​មុខ​មាត់​យ៉ាង​នេះ​ ពេល​ណា​ទើប​អូន​បាន​ធ្វើ​ជា​ភរិយា​ពេញ​មុខ​របស់​បង​នោះ​?

-សិដ្ឋ​កៀក​ចង្កេះ​លីឡា

សិដ្ឋៈ ពេញ​មុខ​ឬ​មិន​ពេញ​មុខ​ វា​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា​បេះ​ដូង​បង​នៅ ជាមួយ​អ្នក​ណា?

-លីឡា​ញញឹម​ស្រស់​ គេ​ឱបគ្នា​យ៉ាង​ណែន​ សិដ្ឋ​បបោស​អង្អែល​លីឡា​ដោយ​ភាព​ថ្នាក់​ថ្នម​​រមៀល​ពេញ​គ្រែ

-លោក​ស្រីផានី​អង្គុយ​សិត​សក់​បង្អូស​ក្រាសមួយៗសម្លឹង​ខ្លួ​ន​ឯង​ក្នុង​កញ្ចក់​ទូសម្អាង​មុខ​ស្រពោន

-​ឃើញ​រូប​ភាព​ភ្លឹប​ភ្លែត​ ម្ត​ង​ឃើញ​រូប​សិដ្ឋកំពុង​ប្រលែង​ប្រពន្ធ​ក្មេង​ ម្តង​ឃើញ​ផានី​អង្គុយ​ចុះ​យឺតៗ​លើ​គ្រែ លូក​ដៃ​អង្អែល​ខ្នើយ​មួយ​គូថ្នមៗ ទឹក​មុខ​ឈឺ​ចាប់​ក្រៀម​ក្រំ

-ឃើញ​សិដ្ឋ​ឱប​ថើប​លី​ឡា​ ឃើញ​ផានី​ប្រាស​ខ្លួន​ដេក​ស្រវា​ទាញ​ខ្នើយ​ឱប​មក​លើ​ទ្រូង​ ទឹក​ភ្នែក​ហូរ​ស្រក់​យឺត​ៗ​ពី​រង្វង់​ភ្នែក

វិចារ នានា»

1. raingsei - ខែ ឧសភា 2, 2008

អេសូមស្គាល់ផងបានទេ!ខ្ញុំមិត្តរបស់គុណ រតនា មកពីកំពង់ចាម រៀននៅសកលនោះ។!

2. បូរាណ - ខែ ឧសភា 2, 2008

សេណារីយោនេះ ដូចជាចាប់អារម្មណ៍ណាស់ហ្នៀក ម៉េចគេអត់និយាយឲ្យលម្អិតទិចទៅ?

3. អាចម៍ផ្កាយ - ខែ ឧសភា 2, 2008

Raingsei:(រង្សី?) ចុះ​មាន​ទៅ​ស្អី​ ខ្ញុំ​រីក​រាយ​ជា​និច្ច​!
ម៉េច​ក៏​ដឹង​ថា​ខ្ញុំ​ស្គាល់​គុណ​ រតនា?
បូរាណៈ ចង់​លំ​អិត​ សូម​ទៅ​មើល​នៅ​សេកង់​ទី​១, តែ​បើ​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត​ទាល់​តែ​យូរ។

4. រចនា - ខែ ឧសភា 3, 2008

ម៉េច​ក៏​មក​ដល់​សេកង់​ទី​៧​លឿន​ម្ល៉េះ???

5. raingsei - ខែ ឧសភា 3, 2008

ខ្ញុំរៀនថ្នាក់ជាមួយគុណ រតនានឹងណា!កាលខ្ញុំនៅសកល រតនាបានប្រាប់ខ្ញុំអំពីមិត្ត នឹងណា តែខ្ញុំមិនមានឱកាសស្គាល់។ ខ្ញុំធ្លាប់បានមើលប្រលោមលោករបស់មិត្តដែរ។ នៅពេលខ្ញុំឃើញមិត្តតាម ប្លក់ ខ្ញុំក៏ចង់ស្គាល់មិត្តទៅ។ ហេហេ!

6. svayrieng - ខែ ឧសភា 4, 2008

សួស្តី អាចម៍ផ្កាយ សុខសប្បាយទេ?​ សិដ្ឋមានកំហុសច្រើនមែនថែមទាំងមាន កិច ទៀតផង

7. អាចម៍ផ្កាយ - ខែ ឧសភា 4, 2008

រចនាៈ លឿន​អី ប្អូន​ស្រី​អើយ សេកង់​ទី​១​ផ្សាយ​ណាស់​ហើយហ្នឹង!
អត់​សូវ​មាន​អ្នក​មើល​ ទើប​យូរៗ​ដាក់​មួយ។
រង្សីៈ ដោយ​សារ​និស្ស័យ​ ទើប​ធ្វើ​ឲ្យ​យើង​ត្រូវ​តែ​វស្គាល់​គ្នាទាល់​តែ​បាន។
រតនាឥឡូវ​​សុខ​ទុក្ខ​យ៉ាង​ណា​ហើយ​? ខ្ញុំ​មិន​ដែល​បាន​ទាក់​ទង​ទៅគេ​សោះ។​
វាសនាៈ សុខ​ធម្មតា​ទេ​! ចុះ​ខាង​អ្នកស្វាយ​រៀង​វិញ?
ពិសិដ្ឋ​ពិត​ជា​ខុស​មែន​ តែ​គេ​មាន​ហេតុ​ផល​របស់​គេ​ម្យ៉ាង​ណា នេះ​ជា​អាថ៌​កំបាំង​នៅ​ក្នុង​សាច់​រឿង​។