jump to navigation

សម្លេង​សាដៀវ ខែ ឧសភា 4, 2008

Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី, សៀវភៅល្អៗ.
trackback

សាដៀវជាឧបករណ៍ តន្ត្រី មួយ ប្រភេទ មាន ខ្សែ លួស ស្ពាន់តែ មួយ មាន សម្បក ឃ្លោក មួយ កំណាត់ទ្រភ្ជាប់ ពី ក្រោម ដង មាន ប៉ោលសម្រាប់ រឹត បន្ធូរខ្សែ ជា គ្រឿង ដេញ មាន សូរស័ព្ទ មូលរងំ តន្រ្តី ករ ដែល ចេះ ដេញ ស្តាប់ ទៅ ពិរោះលន្លង់ លន្លោច ណាស់។តំណរៀង មកគេ និយម ហៅថា «ដេញសាដៀវ » ខ្លះ ថា «ដេញ ឯកតន្ត្រី»

សាដៀវ,ខ្សែដៀវឬសាយ ដៀវ នេះ មាន អាយុរាប់ ពាន់ ឆ្នាំមកហើយ នៅ ក្នុង សង្គម កម្ពុជា យើង ឧបករណ៍នេះ មាន ឆ្លាក់ រូបភាពជាប់ នឹង ក្បាច់ ផ្តែរ រចនាបថសម្បូរព្រៃគុក នៅ សតវត្សទី៧ ឆ្លាក់ នៅ ជញ្ជាំង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ដែលបានកសាង តាំងពី សតវត្សទី៩ រហូត ដល់ សតវត្សទី១៣។

សាដៀវប្រគុំ សូរសម្លេង មិន រាបសារ ដូច ឧបករណ៍ដទៃ ទៀត ទេ គឺ ប្រគុំ ចេញ សំឡេង ផ្តក់ មុខ ផ្តក់ ក្រោយ ឮសូរ លេច ធ្លោ ជាង គេ ក្នុង ចំនោម ឧបករណ៍ដទៃ។ វាមាន សារៈសំខាន់ ណាស់ ក្នុង សង្គម ខ្មែរ ដូច្នេះ ទើប បុព្វបុរស យើង យក មក ឆ្លាក់ ជាប់នឹង ជញ្ជាំង ប្រសាទនានា។ បើយើង ឃើញ រូប ភាព នៅ លើ ជញ្ជាំង ប្រាសាទ បែបណា នោះ បច្ចុប្បន្ននេះ រូប រាង សាដៀវ នៅ តែ រក្សា រូប រាង ដើម ដដែល។ នៅ សតវត្ស ទី ២០ នេះ លោក តា ភិរម្យ ង៉ុយ កវី ដ៏ កំពូល កេះ សាដៀវ ផង ច្រៀ ផង ពី កន្លែង មួយ ទៅ កន្លែង មួយ រហូត ដល់ លោក មរណភាព(១៨៦៥-១៩៣៦)

តាម វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួនណាត បានបញ្ជាក់ ប្រាប់ថា ពាក្យ សាដៀវ សាយ ដៀវ នេះ ជាពាក្យ សៀម(សាយ=ខ្សែ, ដៀវ=មួយ) និង បានបញ្ជាក់ ថា គួរហៅខ្សែមួយ ឯកតន្រ្តីវិញ។

ស្តាប់សូរ សាដៀវ

. ស្តាប់ ភ្លេង សាដៀវសូរស័ព្ទទូងៗ

ដេញស្អំដើម ទ្រូង បំពេរ ជាតិ ខ្មែរ

ឲ្យ ឮឲ្យចាំបណ្តាំពុក ម៉ែ

ផ្តាំឲ្យ កូន ថែ មាតុភូមិ កម្ពុជា។

. សាដៀវ ថ្នាក់ ថ្នម អម ដោយ ឈើប៉ី

ច្រៀង ដាស់ ប្រុស ស្រី ដែល ធ្លាប់ វេទនា

ភ្ញាក់ ឡើង សាង ជាតិ ឲ្យ បាន គ្រប់គ្នា

កុំនៅរេរានាំគ្នាមូលមិត្ត។

. ប្រទេសឈានបានរុង រឿង ថ្កុំថ្កើង

ត្រូវ ខំឈានឡើង សាមគ្គីរួម ចិត្ត

ភ្ញាក់ រឭកខ្ពស់ស្មោះត្រង់ស្នេហ៍ស្និទ្ធ

ខុសត្រូវ ចេះគិត ត្រង់ទៅ ត្រង់ មក។

ម៉ៅ អាយុទ្ធ

១៩៧៩

បញ្ជាក់ៈ

  • ប្រភពៈ សៀវភៅ​«សម្លេង​សាដៀវ» ម៉ៅ​ អាយុទ្ធ, ២០០៦​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​, និង​«វចនានុក្រមខ្មែរ» សម្តេច​ជួន ណាត, ១៩៦៧
  • ពាក្យ«សម្លេង»សរសេរ​ខុស​ទេ, ពាក្យ​ត្រូវ​គឺ «សំឡេង», ការ​ដែល​ខ្ញុំ​សរសេរ«សម្លេង» ដោយ​ហេតុ​គោរព​ស្នា​ដៃ​អ្នក​និពន្ធ​ប៉ុណ្ណោះ។

វិចារ នានា»

1. រង្សី, កូនរមាសតូច - ខែ ឧសភា 4, 2008

អូពិតជាមានសារះសំខាន់មែន តែហេតុអ្វីបានជាពាក្យថាសាដៀវជាពាក្យកំចីមកពី
សៀមវិញ ព្រោះថាឧបករណ៏នេះមានរាប់ពាន់ឆ្នាំមកហើយ?

2. បូរាណ - ខែ ឧសភា 5, 2008

មនុស្សខ្ជិលអស់ត្រឹមខ្ញុំហើយ… តែឡូយបន្តិចត្រង់ថាចង់ដឹងពីប្រវត្តិដែរ ដូចជា​ប្រវត្តិរបស់សាដៀវនេះជាដើម អ៊ីចឹងមានតែពឹងលើអាចម៍ផ្កាយហើយ ដែលខំស្រាវជ្រាវយកមកចែកគ្នាដឹង… អរគុណហើយ…

3. naraths - ខែ ឧសភា 5, 2008

បូរាណ​ខ្ជិល​យ៉ាង​ណា​ក៏​មិន​ស្មើ​ខ្ញុំ​ដែរ!

4. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

រង្សី ៖ បញ្ហានេះ​មិន​ខុស​ពី​រឿង​ «ភ្លេង​ពិណពាទ្យ» ដែល​ជា​ភ្លេង​របស់​ខ្មែរ តែ​យើង​បែរ​ជា​នាំ​គ្នា​ហៅ​ដោយ​ភាន់​ច្រឡំ​ថា «ភ្លេង​សៀម​» ទៅវិញនោះ​ទេ។ ហេតុ​បាន​ជា​ដូច្នោះ​ក៏​ព្រោះ​នៅ​ពេល​ដែល​សៀម​គេ​មក​ឈ្លាន​ពាន​យើង​ គេ​បា​ននាំ​យក​ទៅ​នូវ​សម្បត្តិ​សិល្បៈវប្បធម៌​ដ៏​មាន​តម្លៃ​នេះ ហើយ​ក្រោយ​មក​នៅ​ពេល​ដែល​យើង​បាន​រឹង​ដៃ​រឹង​ជើង​ឡើង​វិញ យើង​ក៏​ទៅ​នាំ​យក​សម្បិត្ត​វប្បធម៌​ទាំង​នោះមក​ជា​ថ្មី​ ហើយ​ក៏​ទម្លាប់​ហៅតាម​ពាក្យ​សៀម​ទៅ។

បូរាណ ៖ កុំ​បោក! បើ​ខ្ជិល​មែន​ម៉េច​ក៏​ចេះ​សរសេរ​រឿង​បាន​ល្អម្ល៉េះ? ជឿថា​បើ​គ្មាន​ការ​ព្យាយាម ពិត​ជា​មិន​អាច​សរសេរ​បានទេ។ មិនថាចឹង?
បងរត្ន ៖ បោក​ម្នាក់​ទៀតហើយ! បើ​បង​ៗ​បបួល​គ្នាខ្ជិល​ចឹង​ បាននរណា​មក​សរសេរ​ប្លក់? អស់​ឧស្សាហ៍ត្រឹម​ក្រុម​វ៉ើត​ប្រែសហើយ!!!

5. រង្សី, កូនរមាសតូច - ខែ ឧសភា 5, 2008

តើមាននរណាស្រាវជ្រាវអំពីឈ្មោះពិតរបស់ឧបករណ៍នេះជាភាសាខ្មែរទេរឺ? តាមរយះសិលាចារឹក?

6. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

មាន, ឈ្មោះ​ជា​ភាសាខ្មែរ ដូច​ខ្ញុំ​បញ្ជាក់​ប្រាប់​ពី​ខាង​លើ​អ៊ីចឹង។
គឺ​គេ​ឲ្យ​ហៅ​ថា «ឯកតន្រ្តី» ឬ «ខ្សែ​មួយ​»​។

7. សុភ័ក្ត្រ - ខែ ឧសភា 5, 2008

ហៅ​បាន​តាម​សៀម​ស្រួល​មាត់​ក៏​ចេះ​តែ​ហៅ​ទៅ​មិន​ស្អី​ទេ។
តា​ខេ តៈខេ ក៏​គួរ​កែ​ដែរ តែ​គេ​ទម្លាប់​ហៅ​រត់​មាត់​ទៅ​ហើយ!

8. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

អត់ឯកភាពតាមបងភ័ក្រ្តទេ!
បើឲ្យតែស្រួលមាត់ ហៅឈ្មោះគេទាំងអស់នោះ មិនដឹងថាអាណាជារបស់ខ្មែរ អាណាជារបស់សៀមទេ។ ដល់ពេលគេសួរថា នេះឬឧបករណ៍តន្ត្រីខ្មែរ? ភ្លេងខ្មែរ?
របាំខ្មែរ? ចុះហេតុអីក៏ឈ្មោះជាភាសាគេទៅវិញ? ដល់ពេលនោះយើងជាខ្មែរ ពិតជាស្លឺភ្នែក រកពាក្យតបមិនត្រូវឥឡូវហើយ។

9. រង្សី, កូនរមាសតូច - ខែ ឧសភា 5, 2008

តែខ្ញុំនៅតែឆ្ងល់ថា សា=ខ្សែ ដៀវ= មួយ អញ្ចឹង ឯកតន្ត្រីគ្រាន់តែជាការបកប្រែពីភាសាសៀមប៉ុននោះ មិនមែនជាឈ្មោះពិតរបស់ ឧបករណ៍នេះទេ? តើយោបល់ខ្ញុំយ៉ាងម្តេចដែរចំពោះឈ្មោះនេះ?

10. ស្រីភា - ខែ ឧសភា 5, 2008

បង​និយាយ​នេះ​ពិត​ជាត្រូវ​ណាស់គួរផ្សំទាំងភាចូលទៀតផង។
បើខ្មែរ​មិន​ស្គាល់របស់ខ្មែរខ្លូន​ឯងហើយ​នោះ តើ​មាន​ឈ្មោះជាខ្មែរ​ធ្វើអ្វី?
និយាយៗទៅគួរអោយចង់សើចដែរ​!​ឧបករណ៍ជាច្រើនភានៅ​មិនទាន់
ស្គាល់ទេ។
យ៉ាងណាៗក៏អរគុណបងដែរណា​​ ដែលបានបង្ហាញអោយភានឹងអ្នក
ដទៃទៀតបានឃើញ។
បង​ភា​មក​អើតហើយ​មិន​ថែម​ទៅ​អើត​ទេ​គឺថែមទាំងសរសេរទៀតផង​ណាផង។
ភា​ចូល​ចិត្ត​អានកំនាព្យណាស់​អោយតែ​មាន​គេ​ផ្ញើអោយ​ភាមិន​ដែល
ថាPHEA​មិន​អាន​ទេ​គឺ​PHEAអាន​ទល់តែ អស់​ទើបសប្បាយចិត្ត។
កំនាព្យខាង​លើពិតជាGOOD……………………………………………..

11. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

រង្សី ៖ យោបល់​រង្សី​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់យ៉ាង​ខ្លាំង​ គឺតាម​យោបល់​នេះ​ក៏​ម្យ៉ាង​ដែរ។​
ដល់​រង្សី​ថា​ដូច្នេះ​ ខ្ញុំ​ពិត​ជា​ឆ្ងល់​ទៀត​ហើយ តើឯកតន្ត្រី​ជា​ឈ្មោះ​ដែល​ប្រែ​ពី​សៀម​ ឬ​សៀម​យក​ពាក្យ​ខ្មែរ​នេះ​ទៅ​ប្រែ​ជា​ឈ្មោះ​របស់​គេ? ហើយ​ខ្មែរ​ក៏​ទៅ​ខ្ចី​ឈ្មោះ​ពី​សៀម​មក​វិញ។
ចំណុច​នេះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយដែរ ហើយ​បញ្ហានេះ​ហើយបើ​ខ្មែរ​ស្គាល់​អ្វី​ដែល​ជា​របស់​ខ្លួន​មិន​ច្បាស់ បរទេស​គេ​នឹង​ក្រឡៃ​បន្លំ​យើង​ហើយ។

ស្រីភា​ ៖ អរគុណ​ហើយ​ដែល​ចូល​អាន តែ​សូម​អាន​ដោយ​ចិត្ត​ស្មោះ​ កុំ​អា​ន​ដោយ​សារ​រអៀស​ចិត្តណា៎!…

12. ស្រីភា - ខែ ឧសភា 5, 2008

វា​មិន​ដែ​លទេ​បង។
បង​នៅ តែ និយាយ​ដូច្នេះ​មុន​ដដែល។
គិត​ភា​ជា​អ្វីទៅ បង??????????????????????????????????????????????????

13. អាចម៍ផ្កាយ - ខែ ឧសភា 5, 2008

សាកចិត្ត​លេង​សោះ​ ប្រញាប់​តែ​ខិង!
មកវិញ​មក​ បង​ថា​លេង​តើ!

14. ស្រីភា - ខែ ឧសភា 5, 2008

ម្តងនេះលែង​ទៅ​វិញហើយ​ទោះ ជា​និយាយ​រឺ​ថាយ៉ាង​ណា​ក៏​លែង​ទៅ ហើយ!

15. សុភ័ក្ត្រ - ខែ ឧសភា 6, 2008

កើត​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា ជួន​កាល​គេ​លួច​យើង ជួន​កាល​យើង​លួច​គេ ក៏​មាន​ដែរ គួរ​ឈរ​ចំ​ចំណុច​កណ្ដាល​ផង។ ពេល​ខ្លះ​យើង​គួរ​គិត​ឲ្យ​ច្បាស់​លាស់​មែន​ទែន មុន​នឹង​និយាយ​ថា​នរណា​លួច​នរណា​នោះ!

16. chharda - ខែ ឧសភា 6, 2008

ye s i like , i head twice when i visit musem. i really want to hear it again , it make me feel romantic and kamsot

17. ល្បងសាល​ LaBongSal - ខែ ឧសភា 6, 2008

សូមអរគុណបងអាចម៌ផ្កាយ ដែលបានចែករំលែករឿងខ្សែដៀវនេះ​។ ខ្ញុំចូលចិត្តអានណាស់​ ជាពិសេសយោបល់ពិភាក្សារបស់មិត្តទាំងអស់​

18. រង្សី, កូនរមាសតូច - ខែ ឧសភា 6, 2008

សុភ័ក្រ ការដែលប្រទេសជិតខាងគ្នាចំលងគ្នាទៅវិញ ទៅមកជាការត្រឹមត្រូវហើយ ប៉ុន្តែការដែលយើងដឹងច្បាស់ថាអ្វីជារបស់យើង អ្វីជារបស់ចំលងគេ អាចអោយយើងដឹងច្បាស់អំពីអត្តសញ្ញាណរបស់ជាតិយើង បានច្បាស់។ ប្រការសំខាន់មិនត្រូវថាតាមអ្វីដែលគេថានោះទេ គឺត្រូវធ្វើការស្រាវជ្រាវ អោយច្បាស់លាស់មុននឹងថាតាមគេ។

19. निर्मल - ខែ ឧសភា 6, 2008

ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា ភាពពីរោះនៃឧបករណ៍សាដៀវអាស្រ័យលើទំហំដើម​ទ្រូងរបស់តន្ត្រីករ។ បើដើមទ្រូងគាត់ក្រាស់ មាំនោះសំឡេងនោះក៏ពីរោះទៅតាម​ហ្នឹងដែរ។ ត្រង់ចំណុចនេះ សូមសង្កេតដើមទ្រូងរបស់តាង៉ុយចុះ។

20. អាចម៍ផ្កាយ - ខែ សីហា 26, 2008

ខ្ញុំ​ទើប​តែ​ស្រាវ​ជ្រាវ​ឃើញ​ថ្មីៗ​ទៀត​អំ​ពី​ឧបករណ៍​ភ្លេង​មួយ​នេះ​។ ពាក្យ​ថា​«សាដៀវ» ឬ«សាយដៀវ» មិន​ដឹង​ថា​ខ្មែរ​បាន​ឈ្មោះ​នេះ​ពី​ណា​មក​ទេ តែ​តាម​ដែល​ខ្ញុំ​ដឹង​ សៀម​មិន​បា​នហៅ​ឧបករណ៍​នេះ​ ថា​«សាដៀវ ឬ សាយដៀវ» ដូចខ្មែរយើង​ទេ។ សៀម​ហៅឧបករណ៍ភ្លេង​នេះថា พิณนำเตา้(កុំព្យូទ័រគ្មានfontថៃគ្រប់គ្រាន់) គឺ​«ពិនផ្លែឃ្លោក» ដោយ​​គេ​​សម្គាល់​លើ ឧបករណ៍​នេះ​​មាន​សម្បក​ឃ្លោក​មួយកំណាត់​ទ្រ​​​​ភ្ជាប់​ពី​ក្រោម​ដង​នោះ​​ឯង។