jump to navigation

សិក្ខាសាលាស្តីអំពី«អ្នក​និពន្ធ​និង​ស្នាដៃ» ខែ ឧសភា 7, 2008

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ.
trackback

សមាគមអក្សរសិល្ប៍នូហាច

ដំណឹង​សិក្ខាសាលាឆ្នាំ​២០០៨

សមាគម​អក្សរសិល្ប៍នូហាច នឹង​រៀប​ចំធ្វើ​សិក្ខា​សាលា ដើម្បី​រក​គន្លឹះ​លើក​ស្ទួយ​ការ​តែង​និពន្ធ។ កម្មវិធី​នេះ​មាន​អ្នក​និពន្ធ​ អ្នកស្រាវ​ជ្រាវ​មកពី បរទេស ចូល​រួម​ចែក​រំ​លែក​បទ​ពិសោធន៍ និង​មាន​ចែក​រង្វាន់​ដល់​បេក្ខជន ដែល​ឈ្នះ​ការ​ប្រកួត​ប្រជែង​ ពី​សមាគម​អក្សរសិល្ប៍នូហាចលើក​ទី៦​ផង​ដែរ។

ប្រធាន​បទ : អ្នក​និពន្ធ​ និង​ស្នាដៃ

ទី​កន្លែង : សាកលវិទ្យាល័យ​អង្គរ​ ខេត្ត​សៀម​រាប

ពេលវេលា : ថ្ងៃ​សៅរ៍ ទី​៧ ខែ​មិថុនា ឆ្នាំ២០០៨

ម៉ោង​៧.៣០ព្រឹក ដល់​ម៉ោង១២.០០ថ្ងៃ​ត្រង់

ប្រសិន​បើ​ កវី អ្នក​និពន្ធ លោក លោក​ស្រី​ នាង​កញ្ញាចាប់​អារម្មណ៍ និង​មាន​បំណង​ចង់​ចូល​រួម​ សូម​អញ្ជើញចុះ​ឈ្មោះ​ចាប់​ពី ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ នៅ​ទីស្នាក់​ការ​​សមាគម​អក្សរសិល្ប៍​នូហាច ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ រាជធានី​ភ្នំ​ពេញ ឬ​ទាក់​ទង​នៅ​សាកល​វិទ្យាល័យអង្គរ​ ខេត្ត​សៀម​រាប។

ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​ទូរស័ព្ទ៖ ០២៣ ៣៥៥ ៤៨៤, ០១១ ៧៦៥ ៦៣៦, ០១១ ៩៥៥ ៥៩៩

សូម​អរគុណ!

វិចារ នានា»

1. បូរាណ - ខែ ឧសភា 8, 2008

អូយ… ទាល់តែសុំច្បាប់កន្លែងធ្វើការនិងសាលារៀននៅថ្ងៃសុក្រ ទើបទៅចូលរួមទាន់… ខ្ញុំនឹងរិះរេរកទៅឲ្យបាន…

2. អាចម៍ផ្កាយ - ខែ ឧសភា 8, 2008

ពិត​ជា​ប្រសើរ​ណាស់! បើ​មាន​ឱកាស​ត្រូវ​តែ​ចូល​រួម​កុំ​ខាន ព្រោះសិក្ខាសាលា​នេះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​និពន្ធ​វ័យ​ក្មេង​ ដែល​ទើប​តែ​រៀន​សរសេរ​ថ្មីៗ ហើយ​ពិសេស​បាន​ជួប​អ្នក​និពន្ធ​ខ្មែរ​និង​បរទេស​ជា​ច្រើន​ទៀត ដែល​ពួក​គេ​នឹង​ចែ​ក​បទ​ពិសោធន៍ល្អៗ​ដល់​អ្នក​ដែល​បាន​ចូល​រួម។

3. ស្រីភា - ខែ ឧសភា 8, 2008

Mean rou bong? chong Tov dear tear min dong tha nong Tov
yang na te Phea nors.
សរសេរ​​​ជា​ខ្មែរ​ទើប​ស្រួល​ជាង​ហើយ​ម្យ៉ាង​ទៀត​វា​ក៏ស្រួលក្នុង​
ក្នុង​ការ​អាន​ទៀត។​មិន​អញ្ចឹង​ហេ៎បង?
សៀមរាបឆ្ងាយភ្នំពេញណាស់​ហើយ​មិន​ដឹង​ថា​អង្កាល់បាន​ទៅទេ។
សូប្បីតែពុទ្ធសាសនបណ្ឌិត្យនៅជិតដៃ​ក៏មិនមាន​ពេល​នឹង​ទៅ​ផង។
ខ្ញុំ​ចង់​ជួបណាស់​អ្នកនិពន្ធខ្មែរយើងចង់សឹងស្លាប់តែធ្វើម្តេចជាតិ
នេះប្រហែលខ្ញុំគ្មានវាសនា។
ដូចពាក្យគេថា​ *មាន​និស្ស័យនឹងអក្សរសាស្រ្តខ្មែរ​ តែ គ្មានវាសនាបាន
ជួបអ្នកនិពន្ធល្ពីរបស់ខ្មែរ​*។
ចាំ​មើលតទៅទៀត​តើបាន​ទៅ​រឺអត់ទេភា?

4. បូរាណ - ខែ ឧសភា 8, 2008

ចុះអាចម៍ផ្កាយនឹងហើយ ទៅរកអ្នកនិពន្ធឯណាទៀត?

5. ស្រីភា - ខែ ឧសភា 8, 2008

បងផ្កាយមែន​ប៉ុន្តែគាត់នៅដល់ឡាវឯណោះតើខ្ញុំ
ធ្វើម៉េចបានជួបគាត់ទៅ?
ជួបបានតែបងផ្កាយមួយនៅមិនទាន់គ្រប់ទេគឺបំនងចង់
ជួបទាំងអស់(ទាំងស្រីទាំងប្រុស)។
នេះទុកថាជាកិត្តិយសណាស់ដែលបានស្គាល់ពួកបងៗដែល
ជាអ្នកនិពន្ធនោះ(អ្នកនិពន្ធវ័យក្មេង)។
និពន្ធល្អម្លឹងៗភាមើលទៅសុំរៀនពីពួកបងៗដែរហើយ។
តើអាចបង្រៀនបានទេបងផ្កាយ(ពួកបងៗអ្នកនិពន្ធ)។

6. សួស្តី - ខែ ឧសភា 9, 2008

ខ្ញុំចូលចិត្តអាន តែមិនមានលត្ថភាពនិពន្ធពីអ្វី ដូច្នេះសូមខ្លួនរង់ចាំតែអានប៉ុណ្ណោះ ហើយសង្ឃឹមថាការដែលអានបានច្រើននឹងនាំឲ្យខ្ញុំចេះ និងចងចាំអំពីអក្ខរាវិរុទ្ធខ្មែរបានពេញលេញ។ ខ្ញុំកោតសរសើប្អូនៗអ្នកនិពន្ធវ័យក្មេងមែនទែន ដែលមានចំណង់ចំណូលចិត្តខាងនេះ ព្រោះខ្ញុំយល់ថាមនុស្សភាគច្រើនគេគិតថាវាជារបរមិនបានការមួយ ដែលមិនអាចយកមកមានបាន តែផ្ទុយទៅវិញ អ្នកដែលគាំទ្រវិស័យអក្សរសាស្រ្តខ្មែរ គឺជាមនុស្សដែលគួរឲ្យសរសើរណាស់។

7. សួស្តី - ខែ ឧសភា 9, 2008

សូមកែរ “លត្ថភាព” មកជា “លទ្ធភាព” វិញ.. ទើបសាកឆែកខ្មែរ​ Google ឃើញ​ ពាក្យត្រូវ​ :)

អរគុណ។

8. naraths - ខែ ឧសភា 9, 2008

ជួប​បង​ទៅ! អ្នក​និពន្ធ​ដែរ អ្នក​និពន្ធ​រឿង​ខ្មោច X( ហេហេ និយាយ​លេង​ទេ!

9. ស្រីភា - ខែ ឧសភា 9, 2008

បងសួស្តី៖​បងនិយាយ​អំពីរឿង​ដែលអ្នក​មាន​និស្ស័យ​រឺ​ចូលចិត្ត
សរសេររឿង​និង​កំនាព្យនោះ​ខ្ញុំ​ក៏​គិត​ដូច​បង​ដែរ​ចំពោះ​មនុស្ស​
ភា​គច្រើនគេ​មិន​អោយ​តំលៃ​លើអក្សរសាស្ត្រខ្លួនឯង​ទេ។
មិនថែម​ទាំង​មិន​អោយតំលៃ ទេគឺ​ថែម​ទាំង​គិត​ថា​វា​គ្មាន​ប្រយោជន៍​អ្វី
បន្តិចសោះ។
ភា​យល់​ស្របចំពោះពាក្យសំដី របស់​បង។
ព្រោះ ភា​ក៏​ធ្លាប់​បាន​ជួប​មនុស្សប្រភេទនោះ ដែរ។
គួរអោយស្ងប់ស្ងែងដល់ក្រុមអ្នកនិពន្ធវ័យក្មេង​ណាស់​
ដែល​មាន​គំនិតចេះស្រឡាញ់អក្សរសាស្ត្រជាតិខ្លួន
ទោះខ្លួនចាកឆ្ងាយពីមាតុភូមិរបស់ខ្លូនមែនពិត។
បងNarath:ចា៎!ជួបបង​ក៏បានដែរស្រួលនិយាយរឿងខ្មោច
អោយភាស្តាប់ផង​ណាបង។
ខ្លោចតែ​បង​និទាន​ហើយ​ខ្លាចតែ ខ្លួនឯងទេតើ?
និយាយ​លេងទេ​ណាបងរត្ន័។

10. បូរាណ - ខែ ឧសភា 12, 2008

ខ្ញុំបានចូលអានប្លក់របស់ស្រីភាហើយ ឃើញថាល្អអស់ស្ទះ! សូមឲ្យយោបល់​នៅនេះ​បានទេ? សូមធ្វើការ​សន្និដ្ឋាន​ថា ប្អូនស្រីជាក្មេងដែលមានគំនិត​ស្នេហាជាតិ​ដ៏ប្រពៃម្នាក់, ស្រឡាញ់អ្វីដែលជា​វប្បធម៌ប្រពៃណីរបស់ខ្មែរ ជាពិសេសគឺ​អក្សរសាស្រ្តខ្មែរ។ ឃើញបានផូសអត្ថបទ​ល្អៗ ដូចជាសង្ខេបរឿង​រៃមាសទួលស្លែង​អីនឹង…. មានយោបល់ចង់ឲ្យកែប្រែ២ចំណុច…

១. ចំណងជើង “យើងជាខ្មែរត្រូវស្រឡាញ់ខ្មែរ” ត្រង់នេះវាហាក់ដូចជាមាន​មនុស្ស​ជាច្រើនមិនបានស្រឡាញ់ខ្មែរទេ គួរតែនិយាយថា “ស្រឡាញ់ខ្មែរ” អីចេះទៅ ល្អជាង តែពាក្យស្លោកនេះត្រូវបានកាសែតក្នុងស្រុកមួយ យកធ្វើជា​ឈ្មោះកាសែតរបស់គេរួចហើយ។ ឬក៏ “យើងស្រឡាញ់ខ្មែរ” អ៊ីចឹង….

២. “ប្រាសាទព្រះវិហារជាអច្ឆរិយវត្ថុរបស់ខ្មែរ មិនមែនសៀម” ត្រង់នេះ ភា មិនគួរអីទៅប្រកែកគ្នាថារបស់អ្នកណាទេ ទោះជាភាថាជារបស់សៀមក៏គេមិន​ជឿដែរ វាច្បាស់ណាស់ទៅហើយថាវាជារបស់ខ្មែរ ភានិយាយអ៊ីចឹង ដូចជាអាពួកចោរសៀមហ្នឹងវាមានចំណែកដែរ… គួរតែនិយាយថាអ៊ីចេះ ប្រហែលជាធ្ងន់ជាង “ប្រាសាទព្រះវិហារ អច្ឆរិយវត្ថុមួយទៀតរបស់ខ្មែរ”… និយាយរួមកុំឲ្យតែរំឮកឈ្មោះអាសៀមត្រង់នេះទៅ គឺបានហើយ ព្រោះពួកវា អត់មានសមត្ថភាពអីទៅធ្វើអាចឹងៗបានទេ តែសរសើរវាត្រង់វាពូកែលួចគេ ហើយព្យាយាមកែប្រែប្រវត្តិសាស្ត្រ….

11. ស្រីភា - ខែ ឧសភា 12, 2008

បង​បូរាណ៖​ភា​ សូម​​ អរគុណ​ដល់​បង​ច្រើនហើយ​សំរាប់ការ​កែតំរូវ​របស់
បង។ភា​នឹង​ដូរ​វា​ចេញ។
បង​និយាយ​ត្រូវ​!​ភា​មិន​គួរ​ដាក់​ថា​យើង​ជាខ្មែរ​ត្រូវ​ស្រឡាញ់ខ្មែរ​ទេ​ព្រោះ
ខ្មែរ​ខ្លះ​គេ​មិន​បាន​ស្រឡាញ់នឹង​លើក​តំកើង​សាសន៍ខ្លូនឯងទេ។
ប្រាសាទព្រោះ វិហារ​មិន​មែន​ជារបស់​សៀមទេ​។
បង​និយាយ​មួយ​ម៉ាត់នេះ​ក៏​ត្រឹម​ត្រូវ​ដែរ។
ភា​សូម​អរគុណបង​ម្តង​ទៀត!

12. រចនា - ខែ ឧសភា 16, 2008

មិន​ដឹង​ថា​មាន mail ពី​សមាគម​មក​ប្រាប់​ថា «រឿង​របស់​អ្នក​ជាប់​ជា​ជ័យ​លាភី សម្រាប់​ឆ្នាំ ២០០៨ ដែរ​ឬ​អត់​ទេ​ណ៎!?» :P

13. អាចម៍ផ្កាយ - ខែ ឧសភា 16, 2008

ចុះ​បើ​មានក៏​មិន​ប្រាប់​មក ចាំ​បាច់​ធ្វើ​សួរ!!!
យ៉ាប់​​ម៉េះ​ប្អូននេះ… យ៉ាប់​រហូត​ឈឺពោះក៏​ហៅ​ឲ្យ​បង​ជួយ​ដែរ។​ :-D

14. រចនា - ខែ ឧសភា 16, 2008

អត់​មាន​ហ្នឹង​ណា ទើប​មក​ត្អូញ​ប្រាប់, ចេះ​មក​ថា​ឱ្យ​គេ​ទៅ​កើត!!! ហើយ, បង​ឯង​មក​ប្រាប់​គេ​ប្រាប់​ឯង​ថា​គេ​ឈឺ​ពោះ​ធ្វើ​អី? បើ​បង​មិន​និយាយ​ក៏​អត់​អ្នក​ណា​ដឹង​ដែរ!!! ខឹង​ហើយ!!! :(

15. អាចម៍ផ្កាយ - ខែ ឧសភា 16, 2008

ចុះ​នរណា​ ឲ្យ​ប្អូន​អត់​ម៉ាលៈញាតមក​ស្រែក​ប្រាប់​គេ​តាម​រលក​ធាតុ​អា​កាស​ធើ​អី​?
ដឹងទេ​ ថា​ថ្ងៃ​ហ្នុង​ នៅ​នេះ​ភ្លៀង​ធំ​ណាស់​ ព្យុះ​ដល់​ភូមា​ទៀត​!!! ដោយ​សារ​តែ​ប្អូន​ឯង​ហ្នឹង​!!!

16. រចនា - ខែ ឧសភា 16, 2008

ចុះ​បើ​គេ​ឈឺ​ពោះ, មិន​ដឹង​ប្រាប់​អ្នក​ណា បើ​នៅ​ជិត​មាន​តែ​បង​ហ្នឹង! មិន​ប្រាប់​បង, មាន​អ្នក​ណា​ឱ្យ​ប្រាប់!? ថ្ងៃ​នេះ​អត់​ស្រួល​ខ្លួន​ទេ, ជិះ​កង់​ហាល​ភ្លៀង, ហើយ… ពុល​អី​ក៏​មិន​ដឹង, ចង់​ក្អួត…

17. សិក្ខាសាលា​ស្ដី​អំពី «អ្នក​និពន្ធ និង ស្នាដៃ» « ~Rachna~ - ខែ ឧសភា 20, 2008

[...] ខេត្រ​សៀមរាប (សូម​អាន​បន្ថែម​នៅ​ត្រង់​នេះ) [...]