យុទ្ធសាស្ត្ររបស់ស្មេរ ខែ ឧសភា 11, 2008
Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង.trackback
នៅខាងក្រោមនេះ គឺជាដំបូន្មានយុទ្ធសាស្រ្តមួយចំនួន ដើម្បីធ្វើឲ្យសំណេររបស់អស់លោកប្រកបដោយប្រសិទ្ធភាព។ ពាក្យយុទ្ធសាស្រ្តនេះអាចធ្វើឲ្យអ្នកនឹកថា ជាភាសាដែលគួរតែប្រើនៅក្នុងសង្គ្រាម ឬនៅក្នុងសមរភូមិ។ តែយើងប្រើនៅទីនេះ ក៏ពុំខុសទាស់អ្វីដែរ ព្រោះថាការសរសេរ ក៏ជាសមរភូមិមួយដែរ។ បើតាមភាសាក្រិច ពាក្យ Strategies គឺជាវិធីសម្រាប់ដណ្តើមជ័យជំនះ។ តទៅនេះយើងនឹងរកបាននូវអាវុធមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងការសរសេរ។ នៅក្នុងការសរសេរ ស្មេរអាចជ្រើសរើសវិធីណាមួយ ក្នុងចំណោមវិធីទាំងនេះមកប្រើក៏បាន។
I. យុទ្ធសាស្ត្របង្កើតគំនិត
ដើម្បីសរសេរឲ្យបានល្អ ដំបូងយើងត្រូវតែមានគំនិត គឺយើងត្រូវដឹងថា តើយើងនឹងសរសេរអំពីអ្វី? មានពេលខ្លះគំនិតរបស់យើង វាហូរចេញមកយ៉ាងងាយនៅលើក្រដាសរបស់យើង តែក៏មានពេលខ្លះយើងអង្គុយសំឡក់ទៅលើក្រដាសសរបស់យើងដែរ។ ប្រសិនបើយើងជួបបញ្ហាសរសេរមិនចេញនេះ យើងមិនត្រូវចុះចាញ់ឬក៏បោះបង់ការងារនេះទេ ព្រោះថានៅ ទីនេះ យើងមានវិធីសាស្រ្តជាច្រើនអាចជួយបាន។ វីធីទាំងនោះវាពាក់ព័ន្ធទៅនឹងសំណួរដែលត្រូវសួរខ្លួនឯង ថាតើយើងត្រូវសរសេរអំពីអ្វី? យើងអាចប្រើវិធីនេះគ្រប់ដំណើរនៃការសរសេរទាំងអស់។
ផ្នែកទី១ ដែលយើងចង់និយាយនោះគឺ ឧយ្យោជន៍ (Brainstoming) និង ការសរសេរដោយសេរី (Freewriting) ដែលវាមានសារៈសំខាន់ចំពោះការរំលឹកឡើងវិញនូវព័ត៌មានទាំងឡាយ។ ហើយបន្ទាប់មកយើងត្រូវកត់ត្រានូវសំណៅទាំងឡាយ ដែលយើងបានធ្វើហើយ យើងក៏អាចប្រើប្រាស់នូវសំណួររបស់អ្នកកាសែត 5W1H ផងដែរ។ តើឧយ្យោជន៍ជាអ្វី?
១.ឧយ្យោជន៍ (Brainstoming)
ឧយ្យោជន៍ គឺជាគំនិតមួយដែលស្រាប់តែផុសចេញមកភ្លាមៗ វាអាចផុសឡើងដោយសេរី ដោយគ្មានកំណត់ពេលវេលា ហើយវាក៏ងាយបាត់បង់ទៅវិញដែរ។ ជួនកាលវាអាចនឹងកើតមានឡើង នៅពេលដែលយើងចាប់ផ្តើមគំនិត។
ដើម្បីឲ្យឧយ្យោជន៍កើតមានឡើង យើងអាចអនុវត្តន៍តាមវិធីខាងក្រោម ៖
ក. គឺចាប់ផ្តើមអំពីពាក្យឬឃ្លាគំនិតណាមួយ ដែលវាអាចដឹកនាំគំនិតរបស់យើង ទៅកាន់ទិសដៅណាមួយដែលយើងចង់ទៅនោះ។
ខ. យើងកំរិតពេលវេលាណាមួយឲ្យច្បាស់លាស់។ ឧទាហរណ៍យើងអាចអង្គុយសរសេរដោយសេរី នូវអ្វីដែលពាក់ព័ន្ធនឹងទិសដៅរបស់យើង ក្នុងរយៈពេលពី១៥ ទៅ ២០នាទី។
គ. សរសេរឲ្យបានលឿននូវពាក្យ គំនិត ឃ្លា ប្រយោគខ្លីៗ ដែលផុសឡើងទាក់ទងនឹងពាក្យគន្លឹះរបស់យើង។
ឃ. កុំឈប់សរសេរនៅពេលដែលអ្នកកំពុងតែគិត កុំបារម្ភអំពីការសរសេរខុស ឬក៏ថាពាក្យដដែលៗ ឬក៏គិតថាវាមិនត្រឹមត្រូវតាមហេតុផល ឬក៏ថាវាមិនទាក់ទង។ យើងត្រូវសរសេរនូវអ្វី ដែលយើងបានគិតឃើញ ឲ្យបានលឿនបំផុត ព្រោះខ្លាចវាភ្លេចទៅ វិញ ហើយឥឡូវនវក៏មិនមែនជាពេលសម្រាប់ ឲ្យយើងពិចារណាឬសំរិតសំរាំងនោះទេ។ យើងមិនត្រូវបារម្ភអំពីចំណុចមួយចំនួន ដែលមើលទៅ ហាក់ដូចចាឆ្កួតៗ ខុសអំពីប្រធានបទនោះ។ នៅទិនេះចុរអ្នកកុំទាន់អារកាត់ឲ្យសោះ នេះជាពេលដែលយើងគ្រាន់តែប្រមូលគំនិតឲ្យបានច្រើនប៉ុណ្ណោះ។ យើងត្រូវតែឲ្យចុងប៊ិចរបស់យើង វាធ្វើការជាប់ជានិច្ច ទោះបីជាសរសេរច្រំដែលៗក៏ដោយចុះ។ លុះយើងសរសេរចប់ហើយ យើងត្រូវមើលឡើងវិញនូវកំណត់ត្រារបស់យើង រួចធ្វើការគូសជារង្វង់នូវពាក្យដែលយើងចង់បន្ថែម ឬគូសចោលនូវពាក្យឥតប្រយោជន៍។ រួចហើយយើងត្រូវរៀបចំឲ្យត្រូវតាមបំណងរបស់យើង។ យើងមើលឡើងវិញនូវកំណត់ត្រារបស់យើង ហើយដាក់វាជាក្រុមៗ រួចរិះរកចំណងជើងដាក់វា។ បន្ទាប់មកយើងត្រូវប្រើវិធីមួយទៀត គឺសរសេរដោយសេរី។
នៅមានត…








ហ៊ី ម៉េចមិនដាក់ឲ្យអស់ម៉ោ ម៉ាកាណាត់ៗអ៊ីចឹង កាលណាខ្ញុំបានគំនិត? ចង់សរសេររឿងស្នេហាមួយឲ្យវាអន្លងអន្លោចនឹងគេ តែវាគ្មានគំនិតសោះ រកថាគ្រោងវាយ៉ាងម៉េចក៏មិនកើត ខ្វះអិចស្ពៀរៀនម៉ង… ឃើញចំណងភ្លាមថាបានសមបំណងហើយ តែបែជាដាក់ឲ្យអានម៉ាទិចញ៉េប…
សុំទោសផងបូរាណ ដោយខ្ញុំមិនមានពេលវាយអត្ថបទដាក់បានច្រើន។ ហើយម្យ៉ាងបើខ្ញុំដាក់វែងពេក អ្នកខ្លះឃើញតែអត្ថបទគេវិលមុខលែងអានទៅហើយ គេឃើញវែងៗគេមិនអានទេ ដូច្នេះទាល់តែដាក់ម្តងតិចញ៉េបៗចឹង ទើបគេចំនាយពេលអានខ្លះ ព្រោះបើមិនត្រូវចិត្តគេ ក៏មិនធ្វើឲ្យគេខាតពេលច្រើនប៉ុន្មាន។
បងផ្កាយ បើគេពិតជាមានចិត្តចង់អានមែននោះ ទោះ
វែងប៉ុនណាក៏ គេ អានដែរណាបង។
ភានិយាយចំពោះ តែ មនុស្ស ដែលចង់ចេះនិងឧស្សាហ៍ អានតែ ប៉ុននោះទេ។
ហើយអ្នកខ្ជិលភាមិនចង់លូកមាត់ប៉ះពាល់ទេ។
ប៉ុន្តែភាសង្ឃឹមថាអ្នកដែលមកដល់ទី នេះហើយពិតជាមិនមាន
អ្នកខ្ជិលទេ។មិនថា អញ្ចឹង ហេ៎បង!
អរគុណដែលបានដាក់អត្តបទនេះបង្ហាញ ………………………៕
ដូចធ្លាប់អាននៅឯណា ហ្វរហ្កេតបាត់!
ទម្រាំតែអាន ហ្វរហ្កេត របស់បងរដ្ឋបាន ចង់សន្លប់ធំ!!!
»បញ្ហាធំបំផុត ដែលរ៉េនណាជួប និង កំពុងរកវិធីដោះស្រាយឱ្យបាននោះគឺ ការចាប់ផ្ដើមសាច់រឿង! ទោះជាមួយពាក្យក្ដី ឱ្យតែចាប់ផ្ដើមបានហើយ សាច់រឿងទាំងមូលនឹងទៅដោយរលូន។ តែមិនដឹងធ្វើម៉េចទេ បើពេលដែលចង់សរសេរវាមិនចេញមក…
ចំណុចទី២ ការសរសេរដោយសេរី នឹងប្រាប់រ៉េនណាពីបញ្ហានេះ។
តែទាល់តែចាំយូរ…
ព្រោះអត់សូវមានពេល!!! :’(
ចុះយប់នេះ?
ប្អូនអត់ទាន់ចូលគេងទ?
ឥឡូវអ៊ីនធើណេតដល់បន្ទប់ហ្ន៎… ទើបថ្មើនេះនៅលេងទៀត!!!
គេសួរបងមុន!!! http://rainnamail.wordpress.com/2008/05/16/%e1%9e%a2%e1%9e%b6%e1%9e%a1%e1%9e%bc%e1%9e%a0%e1%9e%b6/
ណាសួរមុន? កុំចេះតែយកឈ្នះ!!! បងតើសួរមុន!!!
ពេលនោះយើងនឹងសរសេរចេញហើយ។ អនុវត្តន៍មើល៍ បានផលហ្អេ៎?
ឥឡូវអាណិតណាស់ ប្រាប់វិធីតិចចុះ….
បងថានឹងផ្សាយបន្តដែរនូវចំណុចទី ២ តែចេះតែរកពេលវាយដាក់ពុំបាន។ ចំណុចនេះនិយាយពីការ
សរសេរដោយសេរី មានន័យថា បើយើងនឹករកពាក្យអ្វីមកសរសេរមិនបានទេ យើងត្រូវចាប់ផ្តើមដោយការសម្លឹងមើលប៊ិច ឬខ្មៅដៃដែលយើងប្រើសម្រាប់សរសេររឿង… ត្រូវផ្តើមថា ខ្មៅដៃនេះផលិតនៅណា?.. គេធ្វើយ៉ាងម៉េចហ្ន៎ ទើបអាចសរសេរកើត?
បើមិនធ្វើដូច្នេះ គេអាចចាប់យកប៊ិចមកគូសវាសលើក្រដាសសរបស់យើង ឬក៏សរសេរពីនេះពីនោះ តែផ្តេសតែផ្តាសដូចមនុស្សឆ្កួតទៅ
[...] យុទ្ថសាស្រ្តរបស់ស្មេរ(ត) ខែ មិថុនា 22, 2008 Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង. trackback អានភាគមុន [...]