jump to navigation

សប្តាហ៍​ខ្មោច​លង!!! ខែ ឧសភា 16, 2008

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, រឿងខ្លី.
trackback

អ្នក​ទាំង​អស់​គ្នា​មាន​ធ្លាប់​គិត​ទេ​ថា… ពេល​យើង​​អង្គុយ​តែ​ម្នាក់ឯង​ ពេល​នោះមាន​គេ​កំពុង​សម្លឹង​មក​យើង???…

បើ​មិន​ជឿ​ សូម​លោក​អ្នក​ធ្វើ​តាម​ខ្ញុំ​… តាំ​ង​ចិត្ត​ឲ្យ​ស្ងប់​ អង្គុយ​ឲ្យ​ស្ងៀម ហើយកុំ​ភ័យ​ឲ្យ​សោះ!!! ត្រូវ​ជឿ​ថា​គ្មាន​នរណា​កំពុង​សម្លឹង​មើល​អ្នក​ទេ… ទោះ​អ្នក​ នៅ​តែ​ម្នាក់​ឯង​ ឬ​នៅ​ជា​មួយ​មិត្ត​ភក្តិ​ក៏​ដោយ!!!

យ៉ាង​ម៉េច​?… ប្រុង​ខ្លួន​ហើយនៅ?… ដឹង​ទេ​? ថា​ពេល​នេះ​គេ​ម្នាក់​នោះ​ កំពុង​ឈរ​នៅ​ពី​ក្រោយ​អ្នក​!!! បើ​មិន​ជឿ ងាក​មក​ក្រោយ​មើល៍… នុះ! ឃើញ​ទេ? ភ្នែក​ធំៗ​ពីរ​ កំពុង​សម្លឹង​មក​អ្នក​មែន!!!

៚សប្តាហ៍ខ្មោចលង៚ គឺ​ជា​សប្តាហ៍ដែល​ពោរពេញ​ដោយ ​ភាព​ព្រឺ​​រន្ធត់!!!… ភ័យ​ខ្លាច!!!… ញាប់ញ័រ!!!…

៚សប្តាហ៍ខ្មោចលង៚ គឺ​ជា​សប្តាហ៍ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ ភ័យ​លោះ​ព្រលឹង!!! ជ្រុះ​សក់ ឈឺ​ញ័រ​ញាក់​ ដោយសារ​ភាព​ភ័យ​ខ្លាច!!!

៚សប្តាហ៍ខ្មោចលង៚ គឺ​ជា​សប្តាហ៍​ដែល​ពោរពេញ​ទៅ​ដោយ ​រឿង​រ៉ាវ​ចម្លែកៗ ប្លែក​អា​រម្មណ៍ ប្រមូល​ផ្តុំ​នូវ​រឿង​ខ្លីៗ ស្តី​ពី​ខ្មោច​ព្រាយ​បិសាច និង​អំណាច​មន្ត​អា​ភី​នី​ហា…

បើ​ខ្លាច​កុំ​អាន!!! បើ​អាន​កុំ​ខ្លាច!!! បើ​ខ្លាច​កុំ​រត់​!!! បើរត់​កុំ​ងាក​ក្រោយ!!! បើ​ងាក​ក្រោយ…

ព្រលឹង​ចុង​សក់!!! សក់​លោក​អ្នក​នឹង​ជ្រុះ​អស់​ក្នុង​កំឡុង​៣ថ្ងៃ!!!

រឿង​រ៉ាវ​ទាំង​អស់​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ដើម្បី​ជា​ចំណង​ដៃ​ដល់​ប្អូន​ស្រី​រ៉េនណា!…ហ៎ាស!!!..ហ៎ាស!!!…ហ៎ា!!!…


វិចារ នានា»

1. រចនា - ខែ ឧសភា 16, 2008

បង! គេ​កំពុង​នៅ​ម្នាក់​ឯង! នេះ​យប់​ហើយ, :cry: នេះ​ហ្អេះ កាដូ​របស់​រ៉េនណា!? អត់​យក​ទេ? ប្រាប់​បង​ចុះ, បើ​សិន​ជា​បង​ហ៊ាន message មក​បន្លាច​គេ​ដល់​ផ្ទះ​ទៀត, រ៉េនណា​ប្រាកដ​ជា​ឈប់​លេង​ជាមួយ​បង​ទៀត​ហើយ… :cry:

2. អាចម៍ផ្កាយ - ខែ ឧសភា 16, 2008

នេះ​ហើយ… ជា​កាដូ…
ម៉េច​ក៏​យំ​ចឹង​!!!
តេច​បង​ឲ្យ​ពួកម៉ាក​បង​ទៅលួង ​ឡូវ​ហ្នឹង!!! :-D

3. រចនា - ខែ ឧសភា 16, 2008
4. naraths - ខែ ឧសភា 17, 2008

នមោ នមោ!!!
ឮ​អាចម៍​ផ្កាយ​និយាយ​ចឹង ខ្ញុំ​នឹក​ឃើញ​រឿង​មួយ​កាល​ជិះ​ឡាន​ក្រុង​ទៅ​ផ្ទះ… ម៉ែ​អើយ! កៅ​អី​ទំនេរ… កៅអី​ដែល​ជាប់​នឹង​ខ្ញុំ​ទំនេរ​រហូត អត់​ពី​ណា​ជិះ​សោះ!!! នឹក​ឃើញ​សង្ស័យ​ដែរ​ហ្នឹង!!!

5. រចនា - ខែ ឧសភា 17, 2008

:cry: ប៉ិន​បន្លាច​ពេក, ចាំ​មើល, សរសេរ​រឿង​ខ្មោច​មួយ​ដាក់​ឱ្យ​ផ្អើល​គ្រប់​គ្នា​ម៉ង!

6. ស្រីភា - ខែ ឧសភា 17, 2008

បងៗហេតុអី​នាំ​គ្នា​បន្លាចបងរចនា​យ៉ាងនេះ?
មើលគាត់ទៅ​បែបពេបហើយបងៗ។
អ្ហើយ​!ចេះ​តែ​មាន​ហើយ!

7. បណ្ឌិត - ខែ ឧសភា 17, 2008

ងាប់ហើយខ្លាចអីមិនខ្លាចទៅខ្លាចខ្មោច???

8. hengsopheap - ខែ ឧសភា 18, 2008

well i’ll wit to read it.

9. ស្រីភា - ខែ ឧសភា 18, 2008

មែន​រឺ​បង? បង​ពិត​ជា​មិន​ខ្លាច​ខ្លោចទេ​រឺ​បង?
អូ​!​អត់​បាន​ទេ​បង។
យប់​នេះ​ប្រាកដ​ជា​ជួប​ហើយ​ព្រឺឆ្អឹង​ខ្នង​ម្តង​ហើយ​ណា​បង។
ប្រយត្ន៍​ណា​បងយប់​ហ្នឹងហើយ​ណា។

10. រចនា - ខែ ឧសភា 18, 2008

ក្រៅ​ពី​ខ្មោច គឺ​មាន​តែ​កន្លាត… ដូច​ជា… អស់​ហើយ!

11. Kon Sva Touch - ខែ ឧសភា 18, 2008

បង​អាចម៍ផ្កាយ ​មិន​បាច់​ឲ្យ​ពួក​ម៉ាក​មក​ទេ​! ផ្លូវ​ឆ្ងាយ​! ចាំ​ឲ្យ​អា​ម៉ាក​ញ៉ុម​ទៅ​ក៏​បាន​ដែរ​ណា​! ជិត​បង្កើយ​!!!​

12. សោភា - ខែ ឧសភា 19, 2008

ំមិនអោយខ្លាចខ្មោចទៅខ្លាចអីវិញទៅបង?
អួយ៍!គិតៗទៅ​ទើបតែមើលរឿងហើយ!​ពេលមកដល់របស់បងផ្កាយ
ក៏ឃើញខ្មោចទៀត។ហា៎!ហេងវិញ។
បងបណ្ឌិត៖ប្រយត្ន័ប្អូននាំ​មិត្ត​ស្រីប្អូនទៅលេងបងណាយប់ហ្នឹង!
ត្រៀមខ្លួនទៅបង!

13. បូរាណ - ខែ ឧសភា 20, 2008

ចាំតាមើលរ៉េ…

14. Souphea - ខែ ឧសភា 20, 2008

bong boran I wrote about something that you requested in my personal blog. Please go to my blog. but I am sorry it was detial of it.

15. Svayrieng - ខែ ឧសភា 21, 2008

វាពិតម៉ែន ឬ? តើនរណាខ្លះដែលបានជួបប្រទះនិងរឿងខ្មោចលង?
បើត្រូវខ្មោចលងសប្បាយណស់ហើយមើលទៅ ៕​ កីៗៗ ។

16. សុទិពង្ស - ខែ ឧសភា 22, 2008

សួស្តីប្អូនប្រុស ម៉ិចហើយ បាត់មុខបាត់មាត់យូរណាស់ តើសុខសប្បាយជាទេ
———————————-
ជ្រុងមួយនៃរបបប្រជាធិបតេយ្យ

17. ស្រីភា - ខែ ឧសភា 22, 2008

បងផ្កាយ អើយបងផ្កាយទៅណាបងយូរម៉េះ?
ដឹងទេថាភាបានបាត់អ្នកនឹកហើយណាបង?
បាត់យូរហើយបងអាចជួយរកអោយភាបានទេពេលបងមកវិញ។
គេឈ្មោះអ្នកនឹកណាបង!

18. secretgirl - ខែ ឧសភា 28, 2008

អូហ៍!​រីករាយណាស់ដោយបានស្គាល់អាចម៍ផ្កាយ(​ឈ្មោះអីចំលែកខុសគេ)
!​​ ពួកែរៀបរាប់មែន(យុទ្ធសាស្ត្រស្មេរ)!
មិនដែលចូលសោះតែធ្លាប់តែលឺស្រីភាប្រាប់ដែរ។
តែពេលនេះបានប្រទះជាក់ហើយ។
ឡួយ៍ណាស់​ណ៎!
សប្បាយចិត្តណាស់ដោយមានអ្នកស្រឡាញ់ខ្មែរច្រើន!
ស្រីភា៖​មក​ប្រាប់អីអាចម៍ផ្កាយនោះ?​គេ​ម៉េច​នឹងដឹងទៅ?​ម៉េចមិនមកសួរបង
ឯនេះវិញយ៉ាប់មែនក្មេងនេះ។
បានស្គាល់គ្នាយូហើយតែមិនដែលបានលឺស្រីភាប្រាប់ថាមានអ្នកនឹក
ឈ្មោះអ្នកនឹកសោះ។
okយ៉ាងណាៗ​ក៏សូមចូលរួមជជែកផងដែរណាអាចម៍ផ្កាយ!

19. pheakdeykaing - ខែ ឧសភា 28, 2008

រឿងខ្មោចលង ជារឿង ហួសសម័យហើយ ក្នុងសង្គមវិទ្យាសាស្ត្រ នេះ

20. អាចម៍ផ្កាយ - ខែ ឧសភា 31, 2008

សុំអភ័យទោសណា៎ អ្នកទាំងអស់គ្នា!!!
ខ្ញុំរវល់ទើបមិនបានឆ្លើយតប មិនត្រឹមតែមិនបានឆ្លើយតបទេ សូម្បីតែប្លក់ខ្លួនឯង​ក៏មិនដែលចូលមើលដែរ!!! :cry:
ស្រីភា៖ អ្នកនឹកមកវិញហើយ!!! ឈ្មោះ​អ្នក​នឹកបងមិនស្គាល់ទេ បង​ស្គាល់តែអាចម៍ផ្កាយប៉ុណ្ណោះ។
Secretgirl៖ ធ្លាប់តែមានSecretman ឥឡូវមានSecretgirlទៀត ត្រូវគ្នា​ហើយចឹង!!! អរគុណដែល​សរសើរបងណា៎!!!
ភក្តី៖ រឿងខ្មោចហួសសម័យ? ចុះវិទ្យាសាស្រ្តដែលទាន់សម័យ អាចស្រាវជ្រាវ​រកអាថ៌កំបាំងរបស់រឿងខ្មោចនេះ បានច្បាស់ហើយឬនៅ?

21. រចនា - ខែ មិថុនា 2, 2008

ខ្ញុំបាន​ប្ដូរពី​ប្លក់​ចាស់​មក ទីនេះ ហើយ! សូម​ជួយ​អាប់ដេត​វា​ផង!

អរគុណ,

22. អាចម៍ផ្កាយ - ខែ មិថុនា 2, 2008

អី​គេ​?… ឌូណត់​រីប្លាយ​ ម្នាក់​ហ្នឹង​ទេ? ខំ​តែ​ឆ្ងល់​ តែ​រក​ពេល​តាម​ដាន​មិន​បាន​ ទើប​ចេះ​តែ​ស្ងាត់​ៗ​សិនទៅ។ អ៊ីចឹង​ទាល់​តែ​ដូរ​បណ្ណល័យ​តូច​ចេញ​ហើយ?
តែ​ចាំ​មាន​ពេល​តិច​សិន ចាំ​បង​ទៅ​លេង ពេល​នេះ​ត្រឡប់​ទៅវិញ​សិន​ហើយ​…

23. រចនា - ខែ មិថុនា 2, 2008

ហៅ​គេ​សុទ្ធ​តា​ម្នាក់​ហ្នឹង!? :cry: បណ្ណាល័យ​មិនដូរ​ទេ! បណ្ណាល័យ​នៅ​តែ​បណ្ណាល័យ តែ Blog ចាស់មានបញ្ហា, សរសេរ​ប្រកាស​លែង​កើត​ហើយ ទើប​មក​ដាក់​ប្រកាស​នៅ​បណ្ណាល័យ! បណ្ណាល័យ​នៅតែ​ជា​បណ្ណាល័យ… សៀវភៅ​នឹង​ដាក់នៅទី​នោះ ដោយ​មាន​ការ​ចែក​គ្នាដាច់​ពីរឿង​រ៉ាវ​ដទៃ!!! អូខេ!?

24. Secretgirl - ខែ មិថុនា 2, 2008

ម៉េចហ្នឹងចង់អោយគេហៅខ្លួនថាបងរឺ?
អាយុប៉ុន្មានហើយបងអាចម៍ផ្កាយ?
អត់ខ្លាចចាស់ទេរឺ?
ប្រហែលអាយុដំនាលSecretgirl​ដែល​ហើយ​មើលទៅនេះ។
បាន!បើអោយហៅបងក៏ហៅដែរ។ព្រោះ អត់​ដែល​មាន​បង​ប្រុស​រឺ បង​ស្រី នឹង​គេផងហ្នឹង។
ប្រាប់ចុះអាយុ១៨​ឆ្នាំ។
អត់លាកមុខដូចអ្នកខ្លះទេ។
លាក់មុខទល់នឹងលាក់ត្រូវគ្នាតែម្តងហើយ!
ប៉ុនហ្នឹងសិនបានហើយដូចជាបានក្បត់សន្យានឹងក្មេងក្បាលខូចហើយ។
ហា៎!​
រឿងហើយមើល៍ទៅនោះSecretgirl.

25. ស្រីភា - ខែ មិថុនា 3, 2008

បងផ្កាយ៖អានិតទឹកភ្នែកដល់ហើយបង!
ភាសុំហើយតាបង!ថាភាមិនចង់ឃើញភាពក្រៀមក្រំទេ។
ជាពិសេសគឺបង!
ខានចូលយូបងSecretgirlនិយាយដើមអត់ដឹងអីតិចសោះ។
បងSecretgirl​​​ បើមិនសួរម៉េច​ប្អូនហ៊ានប្រាប់បងទៅ។​វៗគេថាភាឡប់
សតិទៅស៊យហើយភា។
បងផ្កាយអ្នកនឹកភាសុទ្ធតែឈ្មោះអាចម៍ផ្កាយចឹងបង!
មានអីជាសំអាងទៅបងដែលបញ្ជាក់ថាបងជាអ្នកនឹករបស់ភានោះបើភា
អត់ទាំងដែលលួចប្រាប់បងផងហ្នឹងថាបងជាអ្នកនឹករបស់ភានោះ។

26. អាចម៍ផ្កាយ - ខែ មិថុនា 3, 2008

រចនា៖ កុំ​យំ​អី​ ចាំ​បង​ឲ្យ​ស្ករគ្រាប់​ញ៉ាំ តើ​គួរ​ផ្ញើ​តាម​ណា​ហ្ន៎​ ទើប​ទៅ​ដល់​? ព្រោះ​ធ្លាប់​ច្រូច​ស្រា​ឲ្យ​ដែរ បែរ​ជា​គេ​ថា​ទៅ​មិន​ដល់​ ទទួល​មិន​បាន… ចឹង​ទាល់​តែ​ឲ្យ​អា​ក្បាល​ធំ​ ភ្នែក​លៀន​ ពោះ​កំប៉ោង​ យក​ទៅ​ឲ្យ​ហើយ​ បាន​ដល់?
បើ​គ្រាន់​តែ​ប្លក់​ចាស់​​មាន​បញ្ហា​ទេ​ បង​មិន​ចាប់​បាច់​ភ្ជាប់​ថ្មី​ទេ​ ព្រោះ​បណ្ណា​ល័យ​តូច​ក៏​មា​នភ្ជាប់​នៅ​ទី​នេះ​ដែរ ក្រែង​លោ​ប្លក់​ចាស់​ដំណើរ​ការ​ធម្មតា​វិញ នាំ​ឲ្យ​ពិបាក​កែ​ប្រែ។

នារី​អាថ៌កំបាំង៖ អ្ន​កណា​ចង់​ឲ្យ​គេ​ហៅ​ថា​បង​? ខ្ញុំ​មិន​ចង់​ទេ​ ព្រោះ​តែ​ខ្លាច​ចាស់​នេះ​ហើយ!!!
ក្មេង​ក្បាល​ខូច​ជា​នរណា? នរណា​ក្បត់​សន្យា​នរណា​? កុំ​ប្រាប់​ថា​បង​ណ៎ា!

ស្រី​ភា៖ អា​ណិត​ទឹក​ភ្នែក​ ឬ​ទឹក​ផ្នែក​អា​ណិត​ម្ចាស់​? សុំ​ទោស​ណា ព្រោះ​តែ​រវល់​ទើប​មិន​បាន​ទាក់​ទង។ អ្្នក​នឹក​មិម​មែន​មាន​តែ​បង​ទេ មាន​មនុស្ស​ដទៃ​ទៀត​ តែ​បង​ក៏​មិន​ដឹង​ថា​អ្នក​ណា​ខ្លះ​ដែរ។

27. ស្រីភា - ខែ មិថុនា 3, 2008

ភា​គិត​ថាដូចជាគ្មានលឺអ្នកណាយំសោះបង!
ហេតុអី​ក៏​បែរជាមានទឹកភ្នែកអានិតម្ចាស់ទៅវិញចឹង។
សូមបញ្ចាក់!
ខ្ញុំ​ថា​ខ្ញុំ​អានិត​ទឹកភ្នែក​របស់រួបក្បាលដែលបង​បានដាក់​ហ្នឹង​ណាគឺគាត់
យំមិនឈប់សោះ។
ក្មេងក្បាលខូចជាSecretgirl ឬ​អាភាស្រីដូចដែលបង​ថា​គេ​នឹង​ខ្ញុំ​ជាមនុស្ស​តែ១
នោះ​អី។​មែន​ចឹង​ចាំឆ្លងឆ្លើយជាមួយបងស៊ីក្រេតហ្គើលចុះព្រោះគេជាភា
នោះអី។តែបើឆ្លង​ឆ្លើយនឹង​គាត់គឺ​បាត់ភា!

28. អាចម៍ផ្កាយ - ខែ មិថុនា 3, 2008

ហេតុ​អី​ក៏​ដល់​ថ្នាក់​នេះ​ភា?
មាន​នារីអាថ៌កំបាំង​បាត់​ភា មាន​ភា​បាត់​នារី​អាថ៌កំបាំង?
ទោះ​ទាំង​ពី​រ​ជា​មនុស្ស​តែ​១ ឬ​ផ្សេង​គ្នាក៏​បង​មិន​ចង់​ឲ្យ​បាត់​នរណា​ម្នាក់​ដែរ។

29. រចនា - ខែ មិថុនា 3, 2008

រ៉េនណា​អត់​ញ៉ាំ​ស្ករ​គ្រាប់ទេ, ខូច​ធ្មេញ! ចង់​ញ៉ាំ​បាយ​ឆា​ដែល​បង​សន្យា​ថា​ធ្វើ​ឱ្យ​គេ​ញ៉ាំ​នោះ​អី!? …ពេល​នេះ ជឿ​ហើយ​ថា​ពាក្យ​ដែល​បង​ចាន់ផល​និយាយ​ជា​ការ​ពិត!

30. រចនា - ខែ មិថុនា 3, 2008

សុំ​និយាយ​ជាមួយ​បន្តិច! ចូល​ជីមែល​បន្តិច​លោក​ម្ចាស់​អើយ!!! :D

31. ស្រីភា - ខែ មិថុនា 3, 2008

ចុះបងថាគេជាភាធ្វើអីបង?
ភាគឺជាភា​។
Bong Secretgirl is Bong Secretgirl.
គេ​ផ្សេងខ្ញុំ​ផ្សេង។
គឺមិនដូចគ្នាទេ។

32. អាចម៍ផ្កាយ - ខែ មិថុនា 3, 2008

ចាន់​ផល​និយាយ​ថា​ម៉េច​ទៅ ប្អូនស្រី​?
ប្រាប់​បង​ផង​! តាចុង​បង​គេង​មិន​លក់​ទេ!!!

33. ស្រីភា - ខែ មិថុនា 3, 2008

បងផ្កាយ!ភាអោយចំរៀងមួយបទណាបង។
សូមចូលទៅក្នុងប្លក់របស់បងនិមលត្រង់ប្រធានបទ
«ព្រោះកំហុសយុវវ័យ…….ទុកពេលអោយបងខ្លះបានទេ។
រួចមើលទៅក្រោមចំរៀនរក្សាស្នេហ៍បន្ទាប់មក
នៅខាងក្រោយមានចំរៀងមួយបទទៀត។
មួយបទហ្នឹងហើយដែលភាសូមផ្ញើអោយបង។
ពាក្យសូមទោសភាអត់មានទេ។ហើយក៏ភាអត់មានមោហៈនៅក្នុងខ្លួនដែរ។

34. រចនា - ខែ មិថុនា 3, 2008

បង​ចាន់ផល​ប្រាប់​ថា រឿង​ខ្មោច​របស់​បង​គួរ​ឱ្យ​ខ្លាច! គាត់​មិន​ឱ្យ​រ៉េនណា​មើល​ទេ ខ្លាច​គេង​អត់​លក់!!!

35. Secretgirl - ខែ មិថុនា 7, 2008

អាចម៍ផ្កាយ៖អោយខ្ញុំសូមទោសចំពោះការមិនបានឆ្លើយតបនឹងខមមិនរបស់
អាចម៍ផ្កាយនៅក្នុងប្លក់របស់ខ្ញុំ​ក៏ ដូចជាអ្នកដទៃដែរ។
តែ​គួរអោយស្តាយមែនទែនដោយប្លក់របស់ខ្ញុំ​បាត់អស់លលេញ
មិនដឹងថាមកពីមូលហេតុអីទេ?
ប៉ុន្មានថ្ងៃមុនខ្ញុំរវល់មែនទែនដូច្នេះទើបមិនបានចេញមុខ
មកបកស្រាយរឿងដែលបានយល់ច្រឡំចំពោះខ្ញុំនឹងស្រីភា។
ថ្ងៃនេះសូមចេញមុខវែកញែកការពិតអោយអាមច៍ផ្កាយបានដឹងទៅចុះ។
ខ្ញុំជាSecretgirl មិនមែនស្រីភាទេ។
ហើយក៏មិនមែនមនុស្សតែមួយដូចអាចម៍ផ្កាយបាននិយាយដែរ។
អាចម៍ផ្កាយនិយាយបែបនេះគេប្រាកដជាយល់ថាខ្ញុំជាមនុស្សអាក្រក់ហើយ!
តែខ្ញុំមិនប្រកាន់ទេព្រោះវាជាការយល់ច្រឡំ។
ស្រីភា៖​ហេតុអីក៏មិនប្រាប់បងអោយបានដឹងផង?
ចង់លាក់ទុកតែម្នាក់ឯងរឺ?
ម៉េលមកប្រាប់បងក៏មិនមក៍។
អូខេ!លឺថាជិតដល់ថ្ងៃប្រលងហើយមែនទេ?
បងជូនពរប្អូនណាអោយប្រឡងជាប់ទាំងពីរហ្នឹង។
ចាំណា!កុំប៉ិនលាក់ទុករឿងតែម្នាក់ឯងពេកប្រយត្ន័ពិបាកតែម្នាក់ឯងហើយថា
បងមិនបានប្រាប់អោយដឹងនោះ។
អូហ៍!ខ្ញុំមានរឿងមួយទៀតចង់ប្រាប់!ខ្ញុំលែងបានចូលរួមជជែកកំសាន្តដូចពេលនេះតទៅ
ទៀតហើយព្រោះខ្ញុំ​ត្រូវចេញចាកពីPPទៅខេត្តហើយដូច្នេះ
ខ្ញុំអត់បានចូលរួមរទៀតហើយ។
សូមទោស!
ស្រីភាៈកុំភ្លេចម៉េលមក៍លេងបងផងព្រោះបងនឹកប្អូនណាស់!

36. សោភា - ខែ មិថុនា 7, 2008

បងស្រីសំនព្វចិត្តប្អូនអើយ!ថាហេតុអីបានប្អូនមិនប្រាប់បងអោយដឹងនោះ?
ប្អូនមិនហ៊ានយករឿងមិនសប្បាយចិត្តទៅជំរាបដល់បងទេ!
ព្រោះប្អូនគិតថាបងរវល់ណាស់ហើយលឺថាបងត្រូវប្តូរទៅរស់នៅតាម
ខេត្តទៀតចឹងហើយបានជាប្អូនមិនហ៊ានរំខាន។
ប្អូនរវល់ខ្លះៗដែរ​ ណាបងតែក្នុងមួយថ្ងៃប្អូនអាចឆ្លៀតបើក
ម៉េលបានខ្លះដែរ​តែ​ពេលមិនច្រើនទេ។
ចាំប្អូនផ្ញើម៉េលទៅបង។
អារឿងយល់ច្រឡំនោះប្អូនសូមបងកុំខ្វល់នឹងវាអីព្រោះវា
ជាអតីតកាលទៅហើយបង!
ប្អូនលែងគិតដល់អារឿងហ្នឹងហើយ!
អោយតែគិតគឺឈឺក្បាលដោះស្រាយមិនដែលចេញសោះថាហេតុអីបាន
ជាគាត់យល់ច្រឡំនោះបង?
កុំខ្វល់អីណាបង!
អូហ៍បង!និយាយចឹងពេលបងទៅដល់ហើយកុំភ្លេចCallមកប្រាប់
ប្អូនអោយដឹងផងព្រោះប្អូនចង់ដឹងពីការធ្វើដំនើររបស់
បងណា។
សូមអោយសុខសប្បាយតាមផ្លូវណាបងស្រីប្អូន!

37. Secretgirl - ខែ មិថុនា 7, 2008

ចាស!បងនឹងចាំទទួលណាប្អូន!
បងសន្យាពេលបងទៅដល់បងនឹងcallមកប្រាប់ប្អូនមុនគេបង្អស់អោយ
បានដឹង!
បងយល់ហើយ!បងអរគុណសំរាបការចេះយល់ទុក្ខធុរៈរបស់ប្អូនចំពោះបងនោះ។
ចឹងបានបងមិនអោយគិតក្រែងល៍ឈឺក្បាល់នោះ។
ឥឡូវថាមែនមែនហើយ!
គិតអ្វីដែលគួរគិតបានហើយកុំគិតអ្វីដែលមិនគួរគិតនោះ។

38. អាចម៍ផ្កាយ - ខែ មិថុនា 7, 2008

ជូន​នារី​អាថ៌កំបាំង​ និង​ស្រី​ភា ៖
មិន​ជា​អ្វី​ទេ​ការ​ដែល​មិន​បានឆ្លើយ​តប​ចំពោះ​ខ្ញុំ​នោះ​ ព្រោះ​ខ្ញុំ​យល់ពី​សន្តាន​ចិត្តម្ចាស់​ប្លក់​ដូចគ្នា។​​ ខ្ញុំ​ក៏​ធ្លាប់​រវល់​ ធ្លាប់​មិន​បាន​តប​ដូច្នោះ​ ជា​រឿយៗ​ដែរ។

ខ្ញុំ​មិន​ដឹង​ថា​សម្តី​របស់​ខ្ញុំ​ អាច​ធ្វើ​ឲ្យ​គេ​យល់​ថា​secret girl ជា​មនុស្សអា​ក្រក់​នោះ​ទេ។ សុំ​ទោស ប្រសិន​​បើមាន​គេ​យល់​ដូច្នោះ​ពិត​មែន។ តែ​ខ្ញុំ​ជឿ​ថា​នឹង​គ្មាន​អ្នកណា​យល់​ដូច្នោះ​ទេ បើ​គ្រាន់​តែ​ជា​​ការ​ច្រលំ​មនុស្ស២នាក់​ ថា​ជា​មនុស្សតែមួយនោះ​។

ខ្ញុំ​មិន​យល់​សោះ​ ហេតុ​អី​គ្រាន់​តែ​រឿង​យល់​ច្រឡំ​ប៉ុណ្ណឹង​ ធ្វើ​ហាក់​ដូច​ជា​ធំ​ដុំ​ណាស់​ចឹង​? បើភា​និង​នារី​អាថ៌កំបាំង​ជា​មនុស្ស​តែ​មួយ តើ​វាយ៉ាង​ម៉េច? ហើយ​បើ​អ្នក​ទាំង​ពីរ​ជា​មនុស្ស២នាក់​ដោយ​ឡែក​ពី​គ្នា តើ​មាន​បញ្ហាអី​កើតឡើង​?
ទោះ​យ៉ាង​ណា​ រឿង​វាក្លាយ​ទៅ ជា​យ៉ាង​ម៉េច? (ជា​មនុស្សតែ​១ ឬផ្សេងគ្នា)​ យើង​​ក៏​នៅ​តែ​ជា​មិត្ត​ភក្តិ​នឹងគ្នា ដូច​គ្មាន​ឃើញ​អ្វី​ប្លែក​សោះ​!

ហើយការ​ដែល​ខ្ញុំ​យល់​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​ ក៏​វា​ជា​ការ​និយាយលេង​ធម្មតាៗ ដើម្បី​ម្នាក់​ៗ​ស្គាល់​គ្នាច្បាស់​ និង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នាតែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដឹង​ថា ការ​ទស្សន៍​ទាយ​របស់​ខ្ញុំ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ឬខូច​ប្រយោជន៍ដល់​អ្នក​ទាំង​ពីរ​អ៊ីចឹង​សោះ។ សុំ​ទោស​ចំពោះ​ការ​ជ្រុលជ្រួស​ទាំង​ប៉ុន្មាន…

39. ស្រភា - ខែ មិថុនា 7, 2008

ទេ​បង!​អត់​ទេ!
ខ្ញុំ​ទេតើ​ដែល​ជាអ្នក​ត្រូវ«​សុំទោស»បងនឹង​បងSecretgirl​នោះ​មិន​មែនបង​ជា​អ្នក
មក​«សុំទោស»ភា​ទេ​បង!
ភា​អត់​ចង់​អោយ​បងរឺ​អ្នក​ដទៃ​ដែលធំជាង​ភា​មក«​សុំទោស​»ភា​ដែល​
ជា​ក្មេង​ជាងបង​រឺ ពួក​បងៗផ្សេងទៀតទេ។
ភា​សូម​អោយ​បង​កុំ​ប្រើ​ពាក្យ«សុំទោស​»មក​ភា​ទៀត​បាន​ទេ​បង??
បងដឹងទេថា​ពេល​បង​បាននិយាយ​ពាក្យ«សុំទោស»​មក​ភា​ម្តងៗ
សួរ​ថា​​អារម្មណ៍ភាយ៉ាងណាទៅបង?
ភា​អត់​ចង់​បាន​ពាក្យ«សុំទោស»ពីអ្នកដែលធំជាងភានោះទេជាពិសេសគឺបង!
បងនៅ​ឆ្ងាយហើយបងបានឃ្លាតឆ្ងាយពីឪពុកម្តាយរបស់បងដូច្នេះហើយពេល
ដែលបងប្រើពាក្យ«សុំទោស»មកភាម្តងៗបានធ្វើអោយភាខ្លោចផ្សាណាស់បង។
ភានិយាយ​នេះមិនមែននិយាយអោយបងពិបាកចិត្តនោះទេតែ
ចង់អោយបងបានដឹង៕

40. ៚អាវ​ខ្មោច៚ « ​អ្នកនិពន្ធវ័យក្មេង - ខែ កក្កដា 7, 2008

[...] ហេតុ​ដូច​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​សប្តាហ៍​ខ្មោច​លងរបស់​ខ្ញុំ​ [...]

41. ខ្មែរ - ខែ សីហា 7, 2008

ជំរាបសួវ័យកេ្មង
តើសុខសប្បាយរឺយ៉ាងណា
ខ្ញុំមានរឿងចង់សូបងណា
តើបងឆើ្លយរួចអត់
អូខេណាបង,,,,,,,,,