រាត្រីរន្ធត់!!! ខែ មិថុនា 2, 2008
Posted by ផ្កាយNovels in រឿងខ្លី.trackback
រាត្រីរន្ធត់!!!
ដោយៈ យមបាល
យប់នោះ… ជាយប់ដែលខ្ញុំខ្លាចបំផុតនៅក្នុងជីវិត ព្រោះវាជាយប់ស្ងាត់ដែលគ្មានមនុស្សធ្វើដំណើរទៅណាមកណាឡើយ គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅងប់ងល់នឹងការងារ បន្ថែម ម៉ោង តែ ម្នាក់ ឯង ។ ពេល នោះ ជា ពេល រំលង អធ្រាត្រ ទៅហើយ ផ្លូវ មួយ ខ្សែ ដែល ខ្ញុំ កំពុង ឈរ នេះ មិន សូវ មាន មនុស្ស ឆ្លង កាត់ ប៉ុន្មាន ទេ បើ មាន ក៏ មាន តែ រថយន្ត ដែល ដឹក បន្លែ ផ្លែ ឈើ មក ពី តា ម ខេត្ត ឆ្ងាយៗ ប៉ុណ្ណោះ ហើយយូរៗទើប គេ ឃើញ មាន រត់ទៅមកមួយៗ។
ផ្លូវនៅមុខរោងចក្រដែលខ្ញុំធ្វើការនេះ មានហេតុការណ៍ដែលមិនគួរកើតឡើង ច្រើនលើកច្រើនសារមកហើយ រថយន្តខ្លះបើកមកភ្លូក ក្រឡាប់ងាប់មនុស្សទាំងឡានៗ ខ្លះបើកបុកមនុស្សងាប់ស្រស់ៗ មានអ្នកដំណើរខ្លះមិនប្រយ័ត្ន របូតដៃធ្លាក់ពីលើរថយន្តឈ្នួល ហើយត្រូវឡានមកពីក្រោយកិនស្លាប់ក៏មាន… រហូតពេលនេះ ផ្លូវកន្លែងនេះត្រូវបានគេនាំគ្នាហៅថា ផ្លូវជើងកបទៅហើយ។ នៅមិនទាន់អស់ទេ!… មានហេតុការណ៍ខ្លះ ខ្ញុំឮគេនិយាយល្បីតៗគ្នា តែខ្ញុំមិនធ្លាប់ឃើញផ្ទាល់ភ្នែកសោះ លុះដល់យប់មួយ អ្វីដែលខ្ញុំធ្លាប់ឮគេនិយាយនោះ ក៏បានកើតឡើងលើរូបខ្ញុំ។
ពេលនោះជាពេលដែលខ្ញុំ ដល់ម៉ោងចេញពីធ្វើការល្មម មិត្តភក្តិភាគច្រើនក៏នាំគ្នាត្រឡប់ទៅផ្ទះបាត់អស់ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលត្រូវនៅធ្វើការវេនយប់ ជំនួសមិត្តភក្តិបន្ត។ខ្ញុំបានទទួលពាក្យពីមិត្តម្នាក់យ៉ាងពេញមាត់ថា នឹងធ្វើការជំនួស ដោយមិនប្រកែកអ្វីមួយម៉ាត់សោះ ព្រោះគិតថាការងារនោះជាការងារបន្ថែមម៉ោងដែលនឹងទទួលបានប្រាក់ច្រើនជាងពេលធម្មតា។ នៅពេលចប់ការងារ ខ្ញុំក៏មកឈរចាំម៉ូយម៉ូតូឌុប នៅត្រង់ផ្លូវដែលគេល្បីថា មានជើងកបនោះ។ ឈរចាំបានមួយសន្ទុះធំ ខ្ញុំក៏ឮសំឡេងឆ្កែលូ ចេញពីថ្នល់ម្ខាងទៀតល្វើយៗ។ ដំបូងខ្ញុំមិនបានគិតអ្វីច្រើនទេ តែពេលឈរចាំយូរៗទៅ ស្រាប់តែមានសំឡេងមួយស្រែកហៅ សំឡេងនោះ ឮស្អកស្អាង៉ុលៗដូចគ្មានកំឡាំងស្រែក។
ខ្ញុំចេះតែនឹកប្លែកចិត្តខ្លាំងឡើងៗ… តើនរណាមកស្រែកហៅអីនៅពេលនេះ? ងាកទៅមើលក៏មិនឃើញមានអ្វី…។ ខ្ញុំក៏គិតថា ត្រចៀកខ្លួនឯង ប្រហែលជាស្តាប់ច្រឡំហើយ តែសំឡេងឆ្កែលូនៅតែបន្តឮដដែល រហូតធ្វើឲ្យកន្លែងនោះ មានតែសំឡេងឆ្កែលូបណ្តាក់គ្នាលាន់រងំ។
រំពេចនោះខ្ញុំក៏ក្រឡេកឃើញមនុស្សម្នាក់ កំពុងដេកថ្ងូរដោយក្តីឈឺចាប់ មានអាការៈដូចត្រូវរថយន្តបុក ហើយដួលដេកនៅលើថ្នល់តែម្នាក់ឯង ដោយឥតមានអ្នកឃើញ។ តែគិតយូរៗទៅដូចជាមិនគួរនឹងទៅរួច ព្រោះយប់ស្ងាត់អ៊ីចឹង នៅតាមផ្លួវនេះក៏មិនសូវមានរថយន្ត បើកឆ្លងកាត់ប៉ុន្មានដែរ គឺយូរៗម្តងទើបមានមួយគ្រឿងបើកឆ្លងកាត់។ ទោះឆ្ងល់យ៉ាងនេះ ខ្ញុំក៏នៅតែដើរយ៉ាងប្រញាប់ ទៅត្រង់កន្លែងដែលមានមនុស្សដេកស្រែកថ្ងូរនោះ។ ដើរបណ្តើរគិតបណ្តើរ ស្រាប់តែមនុស្សនោះក៏រលាយបាត់ទៅ!!!
ខ្ញុំយកដៃញីភ្នែកមើលក៏មិនឃើញមានអ្វី ភ្នែកអាចនឹងស្រវាំងក៏ថាបាន ព្រោះខ្ញុំក៏មមីរភ្នែកងោកងុយខ្លាំងណាស់ដែរ។ តែប៉ុន្មាននាទីតមកទៀត សំឡេងថ្ងូរល្វើយៗ ក៏ឮឡើងម្តងទៀត។ ពេលខ្ញុំក្រឡេកទៅមើល ខ្ញុំក៏ឃើញបុរសដដែលនោះ រមួលខ្លួនអែនអនដោយក្តីឈឺចាប់។ ខ្ញុំសម្រេចចិត្តទាំងប្រថុយប្រថាន ដើរឆ្ពោះទៅកាន់បុរសនោះ តែលើកនេះមិនឃើញមានអ្វីប្លែកដូចលើកមុនទេ។
ពេលខ្ញុំទៅចាប់បង្វែររាងកាយ ដែលដេកស្តូកស្តឹងនោះមកមើល… ភ្ញាក់ព្រើត!!! ដូចត្រូវខ្សែភ្លើងឆក់ ខ្ញុំអុកគូទដាច់ផ្ងារមកក្រោយភ្លាមៗ ព្រោះឃើញមុខមាត់បុរសនោះរយះរយាយស្អុយរលួយ ហើយប្រឡាក់ប្រឡូកសុទ្ធតែឈាម ប្រឡង់ភ្នែកប្រហោងឃ្លូ ធ្លាក់គ្រាប់ភ្នែកស្តាកមកក្រៅ ដង្កូវប៉ុនៗម្រាមដៃវាររគើមចោះរវើក ពេញដំបៅគួរឲ្យខ្លាច។ ពេលខ្ញុំដួលដាច់ផ្ងារមកក្រោយ បុរសនោះក៏ស្ទុះអង្គុយភ្លែត ញញឹមស្ញេញដាក់ខ្ញុំ តែអត់ឃើញមានធ្មេញសោះ ឃើញតែឈាមក្រហមច្រាលហៀរគខ្លាក់ពេញមាត់ទាំងអស់។ ទន្ទឹមគ្នានោះ ពោះបុរសនោះក៏ចាប់ផ្តើមប្រេះធ្លាយពោះវៀនចេញមកក្រៅទាំងអស់ ហើយក្បាលក៏ដាច់ធ្លាក់រមៀលតុកៗ… មករកខ្ញុំ។ ពេលឃើញដូចនោះ ខ្ញុំភ័យតក្កមាយ៉ាងខ្លាំង ខំបង្ហើបមាត់ប្រឹងស្រែកឲ្យគេជួយ តែមិនដឹងមានអ្វីមកស្ទះបំពង់ក ធ្វើឲ្យខ្ញុំស្រែកមិនឮសោះ… ដល់ទៅជាដូច្នោះ ខ្ញុំក៏កាន់តែភ័យរន្ធត់ខ្លាំងឡើងៗ ចង់ងើបរត់ចេញពីទីនោះក៏ងើបមិនរួច…។ ភ្លាមៗនោះ ខ្លួនខ្មោចដែលអត់ក្បាល ក៏វារជើងបួនគើមៗមករកខ្ញុំ… មិនបានប៉ុន្មានផង ខ្មោចនោះក៏ស្ទុះសង្រ្គប់ឱបខ្ញុំជាប់យ៉ាងណែន ធ្ងន់ដូចភ្នំថ្មសង្កត់ ខ្ញុំក៏សន្លប់បាត់ស្មារតីតាំងពីពេលនោះទៅ…
លុះព្រឹកឡើង មេឃនៅងងឹតល្អះៗនៅឡើង ក៏មានអ្នកបោសសំរាមតាមថ្នល់មកអង្រួនដាស់ខ្ញុំ ៖
«ក្មួយ!… ក្មួយ!… ហេតុអីមកដេកនៅទៅនេះ? ក្មួយស្រវឹងស្រាឬ?»
«អត់ទេ!… » ខ្ញុំឆ្លើយទៅគាត់ ទាំងភ្នែកពុំទាន់បើកនៅឡើយ ហើយខណៈដែលខ្ញុំប្រឹងបើកភ្នែកសម្លឹងទៅគាត់… តាំងពីមើលឃើញព្រាលៗ រហូតដល់ឃើញច្បាស់… ទើបឃើញថា អ៊ំស្រីនោះកំពុងសើចស្ញេញមកដាក់ខ្ញុំ ហើយអត់ធ្មេញទៀតហើយ!!! ដោយឃើញគាត់មានមុខបាក់ជ្រីវជ្រួញ សក់ស្កូវសំព្រោងធ្លាក់រតេរតាយផងនោះ ខ្ញុំក៏ស្ទុះរត់វឹងដាក់មេផាយអត់ងាកក្រោយ… ហើយឮតែសំឡេងស្រែកហៅតាមក្រោយថា «ឈប់សិនក្មួយ!… ឈប់សិនក្មួយ!… »
ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់ធ្វើការរំលងអធ្រាត្រ ជំនួសមិត្តភក្តិទៀតហើយ ទោះបីជាបានប្រាក់ច្រើនហួស មួយទ្វេជាពីរជាបីក៏ដោយ ព្រោះខ្ញុំគិតថាទោះជាបានប្រាក់ថែមច្រើនយ៉ាងណាក៏ដោយ ក៏វាមិនស្មើនឹងខ្ញុំត្រូវភ័យជ្រុះសក់ព្រោះជួបនឹងខ្មោចលងនោះដែរ។
សូមរង់ចាំអានរឿង៚ទាយាទឡានខ្មោច៚ ជាបន្ត។










ខ្ញុំយល់ថារឿងនេះមិនគួអោយខ្លាចទេ តែបែបជាគួអោយចង់សើចវិញ។ តែបើអាន «វិចារ នានា» រិតតែគួឲ្យចង់សើចទៀត :d
យ៉ាប់មែនកំពុងតែនៅបន្ទប់ម្នាក់ឯងផងឆ្លៀតមកអានប៉ះចំរឿងរន្ឋត់ទៀត អាភ្លៀងក៏ខ្លាំង ខ្យល់បោះបោកដូចខឹងឯងពីអង្កាល់មកផ្ទប់ជញ្ជាំងលាន់លឺប្រាវៗពេលខ្លះលឺសូរដូចមនុស្សថ្ងូរតាមស្លាបព្រិល ឯភ្លើងដាច់អាក់ៗ ផ្លែកបន្ទោ រន្ទាលពេញមែក ឯស្រមោលខោអាវព្យួរពេលផ្លែកបន្ទោរមកម្តងៗ មើលហាក់ដូចជារូបមនុស្សកំពុងសើចស្ញេញដាក់ អីយ៉ូយកនយើង គិតម៉េច រត់ទៅទាត់ខោអាវនោះចេញ រួចក្រលំភួយពីក្បាលដល់ចុងជើង ជាការស្រេច
ហាហា
និយាយគ្មានការពិត!!!
រ៉េនណាមិនធ្លាប់ធ្វើអាក្រក់ទេ! X(
រចនាៈ បើខ្លាចខំធ្វើល្អទៅ ខ្មោចមិនលងទេ យ៉ាងច្រើនគ្រាន់តែទៅសួរសុខទុក្ខលេងប៉ុណ្ណោះ។ ចឹងបានថាមិនបាប ព្រោះចង់ឲ្យអ្នកខ្លាចខំធ្វើបុណ្យ។
រជ្ជនីៈ មានអ្នកណាក្រៅពីប្អូនយើង…
Chanroeun : I have sent mail to you, please check it to see.
Hi Dear,
I am looking for a Laotian Khmer Interpreter in order to facilitate a
meeting between a group of Laotian delegation with the officers in the
ministry of health. Could you recommend me to anyone who can do this work.
Chanroeun
chanroeunkh@gmail.com
ណាគេឈ្មោះ គេ?
អ្នកណាដែលឮ? គេខ្លាចខ្មោច, បន្លាចខ្មោចក្នុងបំណងល្អ??? ចាំទេបង? កាលគេនៅសៀមរាបនោះ, ស្ទឹងសៀមរាបឡើងដោយសារតែទឹកភ្នែកគេដែរណា៎!!!
រ៉េនណាៈ បន្លាចក្នុងបំណងល្អមិនបាបទេ!
ម៉េចក៏យំខ្លាំងម្ល៉េះ? ឈប់យំទៅ តិចវ៉ៃថែមឥឡូវ!!! ម៉េចៗកុំឲ្យប្លក់បងត្រូវរងគ្រោះទឹកជំនន់ដោយសារទឹកភ្នែកប្អូនណ៎ា!
ឆដាៈ អរគុណ! ឥឡូវកាលីបដល់ហើយគេ…
yis arn heuy jang tae ask ghost te , mech jing heheh , kidding u te bro , it a nice story nas
អ្នកដែលប៉ិនបន្លាចគេ រងបាបច្រើនណាស់ណាបង!!!
មានមែន!!!
យមបាលមកបាន ព្រោះសម័យអ៊ីនធើណេតហើយប្អូន!!!
មនុស្សនិងខ្មោចត្រូវតែមានទំនាក់ទំនងគ្នាឲ្យស្អិតល្មួត!!! ហេហា…
បង!? ចូលចិត្តតែបន្លាចបែបនេះ!? យប់ហើយ… មកបន្លាចមិនដឹងអីចឹង??? …យមបាលជានរណា? ហេតុអីក៏មកដល់ទីនេះបាន? លើលោកនេះពិតជាមានខ្មោចមែនទេ?
ចង់ដឹងហ្អេបង!
ភាអត់ប្រាប់ទេ!បងស្វែងយល់ខ្លួនឯងទៅ។បើប្រាប់
មុខជាដឹងត្រឹមតែអាពាក្យដែលប្រាប់ទេ។
សំដីនេះប្អូនបានមកពីគេម្នាក់ដែលបាននិយាយដូចភាអញ្ចឹងហើយ។
សូមទោស!
ជារឿងអាថិកំបាំងគឺមិនអោយនរណាដឹងរឿងនេះទេ។
រ៉េនណា៖ កំពុងរកអ្នកអត់ខ្លាចហ្នឹងហើយតើ! ចាំមើលប្រាប់យមបាលឲ្យនាំកូនចៅអត់ក្បាលអត់ធ្មេញទៅលេងម្តង…ហេ.ហេ..
យមបាលគឺអ្នកត្រួតត្រាខ្មោចហ្នឹងហើយ ម៉េចចាំបាច់ឆ្ងល់? ព្រោះតែត្រួតត្រាខ្មោចនេះហើយ ទើបយមបាលដឹងរឿងរបស់ខ្មោចទាំងអស់ ហើយខ្លាចភ្លេចទើបសរសេរជារឿងនេះឡើងទៅ ដល់ពេលសរសេរចប់ម្តងៗ យមបាលក៏បញ្ជូនរឿងទាំងនេះតាមអ៊ីម៉ែលមកអាចម៍ផ្កាយ ដើម្បីផ្សព្វផ្សាយដល់មនុស្សលោកឲ្យបានដឹងថា លើលោកនេះពិតជាមានខ្មោចពិតមែន!!!
ស្រីភា៖ ឈ្មោះអ្វីវិញទៅភា?
ខ្ញុំស្មានថាអ្នកដែលជួបខ្មោចនោះឈឺជ្រុះសក់បាត់ទៅហើយ!
មិនដឹងថាវាជាការពិតរឺអត់ទេនៀក?
«រាត្រីរន្ឋត់»
ពិតជាមានភាពរន្ធត់មែនបង!
អ្នកនឹក!អ្នកនឹក!ប្រហែលមិនមែនឈ្មោះអាចម៍ផ្កាយទេមើល៍ទៅនោះ!
ហាហា និយាយមើលតែត្រិះបាល់ !
បើខ្ញុំវិញ ត្រិះក្បាលនោះលេងបីបួនជើង រួចត្រឡប់ក្បាលបកចេកមួយជើង ខ្ទាតក្បាលនោះទៅទង្គិចនឹងខ្លួនខ្មោចដែលកំពុងនឹងប្រវេសប្រវ៉ាសនោះហើយ…
ចុម! ព្រឺដែរហ្នឹង
ដោយ៖ យមបាល!? យមបាលជាអ្នកណាទៅបង?
អត់ខ្លាចអីម៉ាតិច…
កុំដាក់រឿងខ្មោចមកទៀតណាបង! ខ្ញុំប្រាកដជាងាប់ឆាប់ដោយសាររឿងរបស់បងហើយ!!!
ព្រឺសម្បុរកង្កែបណាស់!