ស្វាព្រាហ្មណ៍ទាំងបី ខែ មិថុនា 6, 2008
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.trackback
ស្វាព្រាហ្មណ៍ទាំងបី
(លំនាំបទៈ លលកញីឈ្មោល)
រៀបរៀងដោយៈ ទូច គិមសួគ៌
១. ស្វាព្រាហ្មណ៍ទាំងបី ខ្លាចអ្វីពេកហោង
ឬខ្លាចដំបង សំពងវាយដំ។
២. ខ្លាចភ្លើងឆេះខ្ទម រញមអាស្រម
តើគេបង្ខ? សម្ងំយកសុខទាំងបី!
៣. ខ្ទប់មាត់ត្រចៀក ពព្រៀករស្មី
បិទបាំងប្រស្រី អ្វីក៏លែងដឹង។
៤. ភូមិជ្រោយចង្វារ ខ្លោចផ្សាដល់ម្ល៉ឹង
យួនខ្មែរចាមប្រឹង កូនពឹងទឹកដោះម៉ែយើងអើយ។
បន្ទរស្ទួនៈ ១. ដែកជោរទោរទន់ បន្ទន់ដោយភ្លើង
ដុតឆេះភូមិយើង រលើងទ្រេលទ្រម
២. ឆេះភ្លឺរន្ទាល រងាលក្រហម
ដែកជោរទោរព្រម ប្រឈមហូរទៅ។
៣. ដែកជោរហូរធ្លាយ រលាយថ្មក្តៅ
ធ្លាក់ចាកលំនៅ សំដៅទំនាប។
៤. ទំនាយខ្មែរផ្តាំ ចំនាំរៀងរៀប
ចង្រៃរូបភាព រូបបីគួរជ្រាបហាមថត។
សូមចាប់យកឯកសារដទៃទៀត នៅទីនេះ








ខ្ញុំអាចយល់ថា ស្វាព្រាហ្មណ៍ទាំងបីគ្រឿងនោះជាអ្នកណាខ្លះ
កំណាព្យថ្នាលគំនិតតែងល្អមែន ប៉ុន្តែគួរដាក់ថ្ងៃខែឆ្នាំ ដើម្បី ទុកអោយកូនខ្មែរជំនាន់ក្រោយ អាចដឹងថា កំណាព្យទាំងនោះ បានឆ្លុះបញ្ចាំងសង្គមខ្មែរ នៅសម័យណា ផង។
សុំទោសបង! ដែលមិនបានតបសារព្រោះ ទូអាសាប់ អត់លុយ!!!
បងមិនប្រកាន់ទេ គ្រាន់តែដឹងថាប្អូនបានទទួល គឺសប្បាយចិត្តណាស់ទៅហើយ ។ សារនីមួយៗរបស់បង បើមិនសំខាន់ បងមិនចង់បានចម្លើយតបទេ ព្រោះបងយល់… យល់ដល់អ្នកប្រើទូរស័ព្ទដូចគ្នា:-D
សារមូយៗរបស់បងមានន័យមែន! កំណាព្យដែលផ្ញើរម៉ោនឹង បងឯងជាអ្នកតែងមែនរ៉េ?
ខ្លះជារបស់បង ឯខ្លះរបៀបជាការលេងសើចធម្មតាទេ។
លេខ១ថាឌៀវ ២ថាភ្លាវ ៣ថាចង្រៃ ៤ថាអាក្រក់ ៥ថាល្អក់ ៦ថាអប្រិយ ៧ថាអវចី ៨ថាខ្នោះ ៩ថាជ្រុល ១០ថាញ៉ុក សូន្យថាឈឹង!!! ម៉េចក៏នាំគ្នាបន្ទោសទៅលើលេខម៉្លេះ!!
ម៉ោម៉ាខ្សែ បងរដ្ឋ!!?
កាលពីមួយឆ្នាំពីរ មុន មានអាស្វាជើងកាង៣ក្បាលនៅវត្តភ្នំ អុកឡុកភ្ញៀវទេសចរណ៍។ សាលាក្រុងប្រកាសថា នរណាចាប់អាបីក្បាលហ្នុងបាន អោយរង្វាន់ម៉ាក្បាល 250$ (??)។ យ៉ាប់ណាស់អាបីក្បាល អុកឡុកគេឯងតែម្តង!!!
ប៉ុន្តែអាស្វាបីគ្រឿងនេះមិនអាចប៉ះវាបានរ៉េ ហាហាហា
មានន័យ! ខ្ញុំចូលចិត្តកំណាព្យបែបហ្នឹងណាស់! បើមានផ្ញើមកទៀតក៏បានណា!