jump to navigation

ទាយាទ​ឡាន​ខ្មោច ខែ មិថុនា 8, 2008

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច.
trackback

ទាយាទឡានខ្មោច

ដោយៈ យមបាល

ជាលើក​ដំបូង​ហើយ​ នៅ​ពេល​ឃើញ​រថ​យន្ត​មួយ​គ្រឿង​​នោះ​ភ្លាម អភិ​ចិត្រ ក៏​ទទួល​អារម្មណ៍​ថា ចាប់ ចិត្ត​ស្រឡាញ់​រថយន្ត​នោះ​មួយ​រំពេច​។ រថ​យន្ត​នោះ​ជា​ប្រភេទ​ឡាន​តូច​ មាន​សេរី​អ្វី​ក៏​មិន​​ច្បាស់ តែ​មាន​រាង​ស្អាត​ច្រឡឹង​ព្រោះ​បាន​ទទួល​ការ​កែ​ច្នៃ​រចនា និង​ជួស​ជុល​កែ​សម្រួល​យ៉ាង​ប្រណីត​ពីជាង ដែល​មាន​បទ​ពិ​សោធន៍​យ៉ាង​ចំណាន។ រថ​យន្ត​នោះ​មាន​ពណ៌​ខ្មៅ​រលើប ចង្កូត​តូច​ស្អាត​ ក្នុង​បាំង​មាន​ពូក​អង្គុយ​ ក្រាល​ដោយ​សំពត់​ឡែន យ៉ាង​ស្អាតបាត មើល​ហើយ​ឃើញ​ថា​ស្អាត​ពេញ​មួយ​តួ​រថ​យន្ត​តែ​ម្តង​។

អភិ​ចិត្រ ប្រើ​ពេល​គិត​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​ការ​សម្រេចចិត្ត​ទិញ​រថយន្ត​នោះ​។ បន្ទាប់​ពី​នោះ​មក ​គេ​ក៏​បាន​ទៅ​ទិញ​​រថ​យន្ត​នោះ​ ពីយាន​ដ្ឋាន​ដំឡើង​រថយន្ត​មួយ​កន្លែង ក្នុង​តម្លៃ​មិន​ដល់​ប៉ុន្មាន​ពាន់​ដុល្លា​ទេ។ អភិចិត្រ ជិះ​រថ​យន្ត​នោះ​ចេញ​មក​យ៉ាង​ថ្នាក់​ថ្នម​ ដោយ​ចិត្ត​ស្រឡាញ់​លើស​លប់ និង​ឈ្លក់​វង្វេង​។ នៅ​ល្ងាច​ថ្ងៃ​នោះ​ គេ​បា​ន​ជិះ​រថ​យន្ត​ថ្មី​ទៅរក​សកុណា សង្សារ​កំពូល​ចិត្ត​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ ព្រោះ​គេ​ចង់​ឲ្យ​នាង​ភ្ញាក់​ផ្អើល​។

ប៉ុន្តែគ្រាន់​តែ​ជា​ថ្ងៃ​ដំបូង​ ក្នុង​ឋានៈ​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​នេះ កំលោះ​ក៏​បាន​ជួប​រឿង​រ៉ាវ​ចម្លែក​ៗ​ជា​ច្រើន ដែល​មិន​អាច​រក​ចម្លើយ​តប​បាន​។ គ្រប់​ពេល​ដែល​រថយន្ត​នេះ ទៅ​ចត​ឈប់​នៅ​ត្រង់​ផ្លូវ​ដែល​មាន​ភ្លើង​ស្តុប​ នាយ​សង្កេត​ឃើញ​ថា រថយន្ត​ដែល​ចត​នៅក្បែរ​ខាង ច្រើន​ជា​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ត្រង់សឺណ័រ ធំៗ មិន​ធ្លាប់​មាន​លើក​ណា ដែល​គេ​ចត​នៅ​មុខ​ភ្លើង​ស្តុប ហើយ​មាន​រថយន្ត​ប្រ​ភេទ​ផ្សេង​នៅ​ចត​អម​​ស​ងខា​ង​ឡើយ។ អ្វី​ដែល​ចម្លែក​ជាង​នេះ​ទៅទៀត​នោះ គឺ​អភិ​ចិត្រតែ​ង​ទទួល​អា​រម្មណ៍​ថា​ មាន​នរណា ម្នាក់​កំពុង​អង្គុយ​សម្លឹង​មក​គេ​នៅ​បាំង​ខាង​ក្រោយ។

ចេញ​ផុត​ពី​ផ្លូវ​ធំ អភិចិត្រក៏កាច់​ចង្កូត​បត់​ចូល​តាម​ច្រក​​ផ្លូវ​តូចៗ បាន​ប្រហែល​មួយ​គី​ឡូ​ដី​ក៏​ទៅ​ដល់​ប្រជុំជន​តូច​មួយ នៅ​សង្កាត់​ជាយ​ក្រុង​។ គោលដៅ​សំខាន់​របស់​​អភិចិត្រ គឺ​មក​ផ្ទះ​សកុណា កំលោះសង្ហាបាន​បត់​ឡាន​ចូលទៅក្នុង​ផ្ទះ​មួយ ដែល​សង់​ផ្ទាល់​ដី​យ៉ាង​ស្រស់​ស្អាត លើ​ទំ​ហំ​ដី​ប្រមាណ​សែ​សិប​ម៉ែត​បួន​ជ្រុង​។ ម៉ោង​ប្រាំ​ពីរ​ជាង​ទៅហើយ ស្បៃ​រា​ត្រី​ក៏​ចាប់​ផ្តើម​គ្រប​ដណ្តប់​នូវ​ភាព​ងងឹត​ព្រាលៗ មក​លើ​ធម្មជាតិ​ទាំង​មូល​។ អភិចិត្រសម្លឹង​ទៅមុខ​ផ្ទះ​ ឃើញ​សកុណាកំពុង​អង្គុយ​លេង​លើ​បង់​លំហែជាមួយ​ប្អូន​ស្រី ហើយ​អ្នក​ទាំង​ពីរ​ក៏​កំពុង​មើល​​មក​រថយន្ត​តូច​ថ្មី​ មួយ​គ្រឿង​នេះ​ដូច​គ្នា។

« ទីន!… ទីន!… ទីន!…»

អភិចិត្រចុច​ស៊ី​ផ្លេ​ឡាន​សួស្តី​សិន​ មុន​នឹង​បើក​ទ្វារ​ចុះ​ពីរថយន្ត​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ។សកុណាសង្សារ ក្រមុំ ក៏រាក់ ទាក់ គេ ដោយ ស្នាមញញឹម យ៉ាង កក់ ក្តៅ

«ឡាននរណា បង ចិត្រនាង សួរ នៅ ពេល ចូល ទៅ ដល់ ក្នុង ផ្ទះ រៀប រយ ហើយ។

«គឺឡាន របស់ យើង នេះហើយ! បង ទើប តែ ទិញមក ពី ឃ្លាំង ល្ងាច មិញ នេះ ឯង ហើយ ក៏ ប្រញាប់ មករកណាភ្លាមៗតែម្តង គឺថានឹង មក បបួល ទៅញ៉ាំ បាយ ហើយ ក៏ នាំគ្នា អង្គុយ លំហែ កាយ លេង បន្ត» នរៈ តប ដោយ អារម្មណ៍រីករាយ

«ហើយ នរណាគេ អង្គុយ នៅ បាំង ខាង ក្រោយ នោះ បង

សំនួរ នេះ ធ្វើ ឲ្យ អភិ ចិត្រ ស្រៀវ ឆ្អឹង ខ្នង ខ្ញាកៗ ហើយ ឆ្ងល់ នឹង សំណួរ ដ៏ ប្លែក នេះ យ៉ាង ខ្លាំង ព្រោះ ការ ពិត គេ បើក ឡាន មក តែ ម្នាក់ ឯង ទេ ហេតុ អី ក៏ សកុណា នឹក ឃើញ សួរ សំណួរ បែប នេះ ចេញ មក បាន? ប៉ុន្តែ នៅ ក្នុង ជម្រៅ អារម្មណ៍ របស់ អភិ ចិត្រ គេ ក៏ មាន អារម្មណ៍ដូច គ្នាថា ហាក់ មាន នរណា ម្នាក់ កំពុង អង្គុយ សម្លឹង មកគេ ខណៈដែល កំឡោះ កំពុង បើក រថយន្ត មក ទីនេះ។

«ស្អីគេ ណា?… គឺ បង បើក ឡាន មក តែ ម្នាក់ ឯង តើ ! នៅ មាន នរណា អង្គុយ ក្នុង ឡាន ទៀត ? ម៉ោះ ! មក៍ នេះ មក៍ បង នាំ ទៅ មើល ឲ្យ ជិត ថា តើ មាន នរណា ទៀត ឬអត់ នៅ អង្គុយ ក្នុងឡាន អភិចិត្រ និយាយ ព្រម ទាំង ទាញ ដៃ សកុណា ទៅក្បែរ រថយន្ត។

«តែ ណា បានឃើញ ពិត មែន ! គឺ ណា ឃើញ នារី ម្នាក់ អង្គុយ នៅ បាំង ពូក ខាង ក្រោយ នេះ ឥឡូវ ម៉េច ក៏ មិន ឃើញ , បាត់ ទៅ ណា ហើយ?…» សកុណា អើតក្បាល មើលចុះឡើង ក្នុង បាំង ខាង ក្រោយ ហើយ ងើប មុខមក ធ្វើ មីង មាំង បែបមិន អស់ មិន ហើយ ក្នុង ចិត្ត

«យី! ម៉េចអ៊ីចែស ណា ស្រវាំង ភ្នែក ទេដឹង!? ចុះ បង ទិញ ថ្លៃ ប៉ុន្មាន ដែរ ? ឡាន នេះ ពិត ជា ស្អាត មែន

ពាក្យ សរសើរ របស់ សកុណា ធ្វើ ឲ្យ អភិចិត្រ ញញឹមបិទ មាត់ មិន ជិត

«ខ្ទង់ពាន់ ស្តើងៗ ប៉ុណ្ណោះ! បង តាំង ចិត្តថា ទិញ រថយន្ត នេះ មក សម្រាប់ តែ ដឹក អូន ណា តែ ម្នាក់គត់

ចប់ សម្តី របស់ អភិចិត្រ សឹង មិន ទាន់ សំឡេង ស៊ី ផ្លេ ឡាន ក៏ លាន់ ឡើង ដោយ គ្មាន មូលហេតុ វាឮខ្ទរ បង្អូស សូរ វែងៗ ហាក់ ដូច ជា មិន ពេញ ចិត្ត នឹង សម្តី របស់ គេ។

«ទីន!… ទីន!… ទីន!!!….»

ទាំង ពីរ នាក់ សម្លឹង មុខ គ្នា ដោយ ក្តី ចម្លែក ក្នុង ចិត្ត ហើយ ភ្លាម នោះ សំឡេង ស៊ី ផ្លេ ក៏ ឈប់ ឯកឯង តែ ម្តង ធ្វើ ឲ្យ អភិចិត្រ មុខ ឡើង ស្លេក គេទទួល អារម្មណ៍ ប្លែក យ៉ាង ខ្លាំង តែ ក៏ នៅតិច ជាង ភាព ខ្មាស អៀន នៅឡើយ

« សង្ស័យ ឆ្លង ភ្លើង ហើយ ធ្វើ ម៉េច បើ វា ជា រថយន្ត ចាស់ មិន មែន ថ្មី ទើប តែ បក ពី កេះ ឯណា? អារឿង ខូច នេះ ខូច នោះ តែង តែ មាន ខ្លះ ហើយ តែ ទោះ យ៉ាង ណា វា ក៏ នៅ តែ ស្រស់ ស្អាត និង ត្រូវ ចិត្ត បង ជា ទី បំ ផុត !…» អភិ ចិត្រ ញញឹម បែ ឆ្គង មិន សូវ សម

« ចា៎ស! ណា ក៏ ស្រឡាញ់ ណាស់ ដែរ ហើយ ថ្ងៃ នេះ បង នឹង នាំណា ទៅ ឆ្លង ឡាន ថ្មី នៅ ឯណា ល្អ?… នេះ ណា ឃ្លានហើយ ណ៎ា! ម្យ៉ាង ណា ក៏ ចង់ សាកជិះ ឡាន ថ្មី ផង។»

«ទីណា ក៏ បាន តាម តែ ណា ចង់ អ៊ីចឹង អូន ទៅ តែង ខ្លួន មក ឲ្យ លឿនៗណ៎ា

«យល់ព្រម! អ៊ី ចឹង សុំ ចាំ មួយ ភ្លែត ច៎ា សកុណា ពោល ទាំង រីករាយ មុន នឹង ចូល ទៅ ក្នុង ផ្ទះ ងូត ទឹក តុប តែង ខ្លួន បន្ទាប់ ពី នោះ ប្រមាណ ជិត សាមសិប នាទី នាង ក៏ ចេញ មក វិញ ជា មួយ នឹង ឈុត ស្បៃ ស៊ី ជម្ពូ យ៉ាង ស្រស់ ស្អាត សមឥត ខ្ចោះ នឹង សម្រស់ នាង

អ្នក ទាំងពីរ ក៏ ឡើង លើ រថយន្ត ហើយ បើក ចេញ ទៅ។ គោល ដៅ ពួកគេ គឺ ទៅភោជនីយដ្ឋាន នៅជាយ ក្រុង មួយ កន្លែង ពេល ស្រស់ស្រូប អាហាររួច ម៉ោង ក៏ ជាង ដប់ ទៅ ហើយ គូសង្សារ ទាំង ពីរ ក៏ នាំគ្នា ឡើង មក លើ រថយន្ត ម្តង ទៀត ដើម្បី ត្រឡប់ មក វិញ រំពេច នោះ ពេល សកុណាមក អង្គុយ ក្នុង រថយន្ត ហើយ អំណាច អ្វី ម្យ៉ាង បាន ធ្វើ ឲ្យ នាង ប្រែ វិបល្លាសភ្លាមៗ។

« ទៅផ្លូវ សហព័ន្ធ រូស្ស៊ី

វាជាសំឡេង ចេញ ពី បំពង់ ករបស់ សកុណា តែ ពេល នេះ វា មិនមែន ជា សំឡេង របស់ នាង ទេ ព្រោះ សំឡេង របស់ សកុណា មិនមែន តូច ឆ្មារបែប នេះ ឡើយ ភាព ខុស ប្រក្រតី របស់ សកុណា ធ្វើ ឲ្យ អភិចិត្រងាក ទៅ សម្លឹង មុខនាង ដោយ មិន ច្បាស់ ខ្លួន ឯង។ នៅ ពេល ដែល ភ្នែក គេ ប្រទះ នឹង ភ្នែក នាង ពេលនោះ ភ្នែក ដែល ធ្លាប់ តែ ខ្មៅ យាស យង់ ក៏ ត្រឡប់ ជា ក្រហម ច្រាល ដិត ដាម ដោយ គំនុំ សង សឹក ឯទឹក មុខ នាង ក៏ ប្រែ ជាស្លេ ស្លាំង ជាំ ខ្មៅ ហាក់ ឥត វិញ្ញាណក្នុង ខ្លួន។ ភ្លាម នោះ នាង ក៏ បញ្ចេញ សំឡេង គ្រលរ សន្ធាប់ ឡើង ម្តង ទៀត

« ទៅ ផ្លូវ សហព័ន្ធ រូស្ស៊ី ឮដែ ទេ??? ទៅឥឡូវ នេះ ភ្លាម!!!»

ប្រៀប ដូច មាន មន្ត សណ្តំ អភិចិត្រ ក៏ បើក ឡាន ចេញ ទៅ ហើយ ប្រញាប់ បត់ ទៅតាមផ្លូវ ដែល នឹង ឆ្ពោះ ទៅដល់មហាវិថី សហព័ន្ធ រូស្ស៊ី តាម ពាក្យ បញ្ជា យ៉ាង ងាយ។ គេ បើក បោះ ពួយទៅមុខ ដោយ ល្បឿន លឿន ស្លេវ ទាំង មិន ដឹង ខ្លួន ថា ហេតុ អី គេ ត្រូវ ស្តាប់ បញ្ជា នាង។

« ល្អណាស់ ! ពួក ឯង ទាំង ពីរ នាក់ ត្រូវ មក នៅ ជំនួស យើង យើង បានយាម ឡាន មួយ គ្រឿង នេះមក យូរ ហើយ តទៅ ពួក ឯង ត្រូវ មក បន្ត វេន ជា ទាយាទ នៅ ចាំ ឡាន នេះ !!! ដល់ ពេល ពួក ឯង ហើយ !!! ហាស់!… ហាស់!… ហាស់!… គ្មាន នរណា អាច បដិសេធបានទេ!!! ហាស់!… ហាស់!… ហាស់!…

សំឡេង គ្រលរ លាន់ ឮឡើង រំពេច នោះ ស្រមោល ខ្មៅ ស្ទង់ៗ បាន ប្រាកដ ឡើង នៅ បាំ ឡាន ខាង ក្រោយ។ នោះ គឺ ជា រូប ភាព ស្រី ក្រមុំ ម្នាក់ ទម្លាក់ សក់ វែង ន្លាយ អាវ រហែក ដាច់ដោច និង មាន ស្នាម ប្រឡាក់ ឈាម ស្រស់ៗ ឯផ្ទៃ មុខ បាក់ កំប៉ិត មួយ ចំហៀង ហាក់ ដូចជា ត្រូវ បុ កទង្គិច នឹង អ្វីមួយ យ៉ាង ដំណំ។ កែវ ភ្នែក របស់ នាង បើក ធំៗ ក្រឡឺត ក្រឡាប់ ចុះ ឡើង គួរ ឲ្យ ព្រឺ ខ្លាច ឈាម និង ទឹក រងៃ លឿង ខាប់ៗ ហូរ ខ្ជោកខ្ជាក់ ចេញ ពី ស្នាម របួស ឥត ឈប់។

«ល្អណាស់ ! ឯង ធ្វើ បាន ល្អណាស់ បើក ឲ្យ លឿន ជាង នេះ ទៀត ! បើក ទៅ ឲ្យ លឿនៗ ឡើង !!!»

បិសាច ក្រមុំ ចេញ បញ្ជា ខណៈ ដែល អភិចិត្រ បើក ឡាន ដូច មនុស្សគ្មាន វិញ្ញាណ ចំណែក សកុណា នៅ ពេល នេះ កំពុង ដេក សន្លប់ ឥត ដឹង ខ្លួន មិន ដឹង ជា បាត់ សតិ តាំង ពី ថ្មើរ ណា? ទាំង ពីរ នាក់ កំពុង ត្រូវ គ្រប ដណ្តប់ ដោយ អំណាច មន្ត សណ្តំ របស់ ម្ចាស់ ឡាន ខ្មោច ដ៏ សាហាវ ដែល សណ្ឋិត ចាំ ក្នុង រថយន្ត ដ៏ ស្អាត មួយ គ្រឿង នេះ។

រថ យន្ត នោះបានបោះ ពួយ ចាក់ ឆ្ពោះ ទៅ មុខ សំដៅ វិថី សហព័ន្ធ រូស្ស៊ី សំណើច ក្អាក ក្អាយ លាន់ កង រំពង ស្តាប់ ហើយ គួរ ឲ្យ ព្រឺ ក្បាល មិន យូរ ប៉ុន្មាន រថ យន្ត បាន រត់ទៅ ដល់ ផ្លូវ បំបែកសហព័ន្ធរូស្ស៊ី ដែល ពេល នោះ មាន រថ យន្ត ត្រង់ សឺណ័រ ធំៗ កំពុង ចត ស្ងៀម នៅ មុខ ភ្លើង ស្តុប

«ចត នៅ ខាង ក្រោយ រថ យន្ត ត្រង់ សឺ ណ័រ នេះ ហើយ ! ល្អ ណាស់ បែ បនេះ ហើយ ដែល យើង ធ្លាប់ ឆ្លង កាត់ ពីមុន មក។ មិនយូរ ប៉ុន្មា នឹង មាន រថយន្ត ត្រង់ សឺ ណ័រ ទៃ បើក មក បុក រថយន្ត នេះ ពេញ មួយ ទំហឹង រហូត ស្រុញ ក្បាលផ្លោង ចូល ទៅ ក្នុង រថយន្ត ខាង មុខ នេះ គឺ ជា អ្វីដែល យើង រង់ ចាំ យូរ មកហើយ តទៅ នេះ ពួក ឯង ទាំង ពីរ នឹង ត្រូវ មក ចាំ យាម រថយន្ត មួយ គ្រឿង នេះ ជំនួស យើង ។ ហាស់!… ហាស់!…. ហា!…» ខ្មោច ស្រី ដ៏ សាហាវ នោះ ស្រែក សន្ធាប់ ឡើង ធ្វើ ឲ្យ អភិចិត្រ និង សកុណា ភ្ញាក់ ស្មារតីព្រឺ រន្ធត់ ញាប់ ញ័រ រញ្ជួយអស់ ព្រលឹង

« ទេ!… កុំ!… កុំ!!!!….»

ទាំង ពីរ នាក់ ស្រែក ឡើង ដោយ ក្តី រន្ធត់ តក្កមា ក្រោម សំឡេង សើច សប្បាយ របស់ វិញ្ញាណ ខ្មោច ស្រី មួយ រំពេច នោះ រថយន្ត ដឹក ទំនិញ ដ៏ ធំ មួយ បើក លឿន ស្លេវ មក បុក រថយន្ត គេ ទាំង ពីរ ពេញ មួយ ទំហឹង ចំ ពី ក្រោយ ផ្លោង ស្រុញ ចូល ក្នុង ត្រង់ សឺណ័រ ខាង មុខ លាន់ ឮកក្រើក ដី។ បន្ទាប់ ពី នោះ មក គ្រប់ យ៉ាង ក៏ ត្រូវ បាន បញ្ចប់


អភិចិត្រ និង សកុណា កំពុង អង្គុយ សម្លឹង មកសង្សារ មួយ គូ ដែល កំពុង ពិនិត្យ មើល ឡាន តូច ដែល គេ ទាំង ពីរ អង្គុយ យាម នៅបាំង ខាង ក្រោយ កំឡោះ ក្រមុំ មួយគូ នោះ សម្លឹង មើល រថយន្ត ដោយ ក្តីពេញ ចិត្ត តែ ពួក គេ ដូច ជា មើល មិន ឃើញ ថា មាន នរណា អង្គុយ នៅ ខាង ក្នុង ឡើយ។ បុគ្គលិក អ្នក លក់ ម្នាក់ កំពុង និយាយ អួត អាង ពី គុណសម្បត្តិផ្សេងៗ របស់ រថយន្តមួយ គ្រឿង នេះ

«វា ជា រថយន្ត ពិសេស ណាស់ បាទ! ធានា ថា បើ អ្នក ទាំង ពីរ បាន ក្លាយ ជា ម្ចាស់ រថយន្ត នេះ ហើយ លោក ពិត ជា ពេញ ចិត្តនឹង សមត្ថភាព និង ភាព ស្រស់ សង្ហា របស់ វា មិន ខាន ខ្ញុំ សូម ធានាថា រថយន្ត នេះ មិន ធ្លាប់ មាន ប្រវត្តិ បុក គ្នា ម្តង ណា ឡើយ »

សង្សារ មួយគូនោះ ពិនិត្យ មើល រថយន្ត ដោយ ក្តី ពេញ ចិត្ត ពេញ ថ្លើម ហើយ បន្ទាប់ ពី ប្រឹក្សា សួរ យោបល់គ្នាមួយ ស្របក់ បុរស ជា សង្សារ ក៏ បែរ មក រក បុគ្គលិក អ្ន កលក់ ដែល កំពុងឈរ ចាំ ស្តាប់ ចំលើយ

«យល់ ព្រម ! ខ្ញុំ សម្រេច ចិត្ត ទិញ រថយន្ត នេះ ហើយ »

អភិ ចិត្រ និង សកុណា ដែ អង្គុយ ចាំ នៅ ក្នុង រថយន្ត ក៏ សម្លឹង មុខ គ្នា។ កែវ ភ្នែក អ្ន កទាំង ពីរ បញ្ជាក់ ប្រាប់ ថា ពួកគេ កំពុង សប្បាយ ចិត្ត ព្រោះ ត្រូវ ដល់ ពេល ហើយ ដែល គេ ទាំង ពីរ ត្រូវ ឃ្លាត ចាក ពី រថយន្ត នេះ ហើយ សង្សារ ថ្មី មួយគូនោះ គឺ ជា ទារយាទ ថ្មី ដែលនឹង ត្រូវ មក ជំនួស ពួកគេ ក្នុង ពេល ឆាប់ៗ នេះ

សូមរង់​ចាំ​អាន​រឿង​ «អាវខ្មោច» ជា​បន្ត…

វិចារ»

1. khmengchkout - ខែ តុលា 18, 2009

អត់គួរឲ្យខ្លាចផង​:P

2. Posoky - ខែ មិថុនា 21, 2008

សូមសរសើរដោយស្មោះ សរសេរបានល្អមែន នេះបើសិនជាថតអាចប្រលង ជាអន្តរជាតិ បាន​ ។ you good!

3. អាចម៍ផ្កាយ - ខែ មិថុនា 14, 2008

Oh,…. your heart is so weak!!!
Sorry that make you scare…;-)

4. RAsmey - ខែ មិថុនា 14, 2008

Achphkay erv after I read your story my sick was become more and more until 40.50 C. Now I get better huve so just want to say thanks to you Thanks you so much!!

hehe

5. កូនខ្មែរ - ខែ មិថុនា 11, 2008

ចេះតែមានតាហ្មង បងអាចម៍ផ្កាយ

6. naraths - ខែ មិថុនា 10, 2008

មិន​ទាន់​បាន​អាន​ទេ បញ្ចូល​អារម្មណ៍​សិន…

7. ស្រីភា - ខែ មិថុនា 9, 2008

បង​ផ្កាយ​អើយ​បង​ផ្កាយ​!បង​ទៅ ណាបាត់​ហើយ?
ភា​ចង់​ជួប​បងណាស់!
មាន​រឿង​ចង់​និយាយ​ជាមួយណាស់!
ពេល​មិនសំខាន់បានជួប​តែ ពេល​ដែល​សំខាន់​គឺ អត់​ជួប​បង​ទៅវិញ!
ភា​មិន​ដឹង​ជាធ្វើយ៉ាង​ណាទេទើបបានជួបបង?

8. បូរាណ - ខែ មិថុនា 9, 2008

អូយ បះរោមអស់ហើយ លោកម្ចាស់អឺយ!!! អត់ហ៊ានជិះឡានជាមួយសង្សារទេ អាចម៌ផ្កាយចង្រៃ!

9. រចនា - ខែ មិថុនា 8, 2008

X( មិន​បាច់​ទេ! បើ​បង​ដាក់​រូប​បែប​នេះ អ្នក​មើល​ប្រាកដ​ជា​ខ្លាច​ស្លាប់​ហើយ, រឿង​វា​មួយ រូប​វា​មួយ… ល្មម​ម៉ា​ដេក​អត់​លក់…

10. សុទ្ធិពង្ស - ខែ មិថុនា 8, 2008

ពូកែណាស់ប្អូនប្រុស

11. អាចម៍ផ្កាយ - ខែ មិថុនា 8, 2008

បើមិនដាក់​រូប ធ្វើម៉េច​មានខ្មោចឆ្លើយឆ្លង​ជាមួយប្អូន?
ម៉េច​… ចង់​តថ្លៃ​ទិញ​ឡានដែរ.. មែនទេ!!! ហេ!!!… ហេ!!!
នឹង​យកទៅឲ្យយប់នេះ!!!

12. រចនា - ខែ មិថុនា 8, 2008

កុំ​ដាក់​រូប​បាន​ទេ!?