jump to navigation

«ព្រះ​អង្គម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ? ខែ មិថុនា 12, 2008

Posted by អាចម៍ផ្កាយ in សៀវភៅល្អៗ, អក្សរសិល្ប៍, អក្សរសិល្ប៍​បរទេស.
trackback

«ព្រះ​អង្គ​ម្ចាស់​តូច» ច្បាប់​ជា​ភាសាខ្មែរ,ថៃ​,ឡាវ​ និង​ភូមា

នរណា​ថា​ រឿង​«​ព្រះ​អង្គ​ម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ?

សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​យល់​ស្រប​ជា​មួយ​ទេ ព្រោះ​តាម​ការ​ស្ទាប​ស្ទង់​របស់​ខ្ញុំ​ ជា​មួយ​អ្នក​អាន​ខ្មែរ​និង​បរទេស សុទ្ធ​តែ​ប្រាប់​ថា​ ដំបូង​ពួក​គេ​​អា​ន​មិន​យល់​សោះ​ តែ​លុះ​បាន​អាន​លើក​ទី២, ទី​៣ និង​បន្ត​បន្ទាប់​ ទើប​គេ​យល់​ពី​គំនិត​របស់​អ្នក​និពន្ធ​។

កាល​ពី​ឆ្នាំ​ទៅ​ ខ្ញុំ​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮពី​ភាព​ល្បី​ល្បាញ​ របស់​រឿង​«ព្រះ​អង្គម្ចាស់​តូច​»។​ ខ្ញុំ​​បាន​ទៅ​ទិញ​​​សៀវភៅនេះ​ ហើយ​ក៏​បាន​អាន​។ អាន​បណ្តើ​រ​ឆ្ងល់​បណ្តើរ​ តើរឿង​នេះ​ល្អ​ត្រង់​ណា​ទៅ? អាន​ជិត​ចប់​ហើយ​ មិន​ឃើញ​មាន​អី​ល្អ​សោះ​!!!

អាន​ចប់​លើក​ទី​១ ខ្ញុំ​មិនយល់​សោះ​ ថា​រឿង​នេះ​ចង់​និយាយ​ពី​អ្វី​? ហើយ​ល្អ​ត្រង់​ណា? លុះ​អាន​ចប់​លើក​ទី​២,ទី​៣​ ទើប​ដឹង​ថា​ រឿង​នេះ​មិន​មែន​​សម្រាប់​កុមារ​ទេ ហើយ​ពិត​ជា​សៀវភៅ​​ដែល​មាន​តម្លៃ​ល្អ​ កាត់​ថ្លៃ​ពុំ​បាន​មែន។ ដូច្នេះ​សូម​មិត្ត​ៗ​ទាំង​អស់​គ្នា​​ស្វែង​រក​រឿង​នេះ​មក​អាន​ចុះ ហើយ​ព្យាយាម​អាន​ឲ្យ​បាន​ច្រើន​សារ​ ពេល​នោះ​អ្នក​ទាំង​អស់​គ្នា​ នឹង​បាន​យល់​ពី​តម្លៃ​របស់​វា​។

«អ្វី​ដែល​សំ​ខាន់ គឺ​យើង​មើល​មិនឃើញ​ទេ»

«ព្រះ​អង្គម្ចាស់​តូច​» ច្បាប់​ភាសា​ផ្សេងៗ(អង់គ្លេស,បារាំង,ចិន,ជប៉ុន,កូរ៉េ,វៀតណាម)

វិចារ នានា»

1. រចនា - ខែ មិថុនា 12, 2008

មុន​នឹង​និយាយ​សូម​អរគុណ​ដល់ Teacher Linda ដែល​បាន​ឱ្យ​សៀវភៅ «ព្រះ​អង្គ​ម្ចាស់​តូច» ដ៏​ល្អ​ឱ្យ​មក​ខ្ញុំ​ជា​រង្វាន់។

អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​នោះ​គឺ អ្នកនិពន្ធ​ជា​មនុស្ស​ម្នាក់​ដែល​ព្យាយាម​មើល​របស់​មួយ​តាម​ច្រើន​វិធី, ដំរី​ក្នុង​ពោះ​ពស់ ឬ ជា​មួក… ពិត​ជា​ពិសេស​មែន… ខ្ញុំ​ពេញ​ចិត្ត​វា​តាំង​ពី​ខ្ញុំ​អាន​ចប់​ដំបូង ហើយ​រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​ស្រឡាញ់!

ប្រហែល​ខ្ញុំ​ជា​ក្មេង​ឆ្ងល់​ច្រើន, ចូលចិត្ត​សួរ​ច្រើន​ទេ​ដឹង ទើប​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា រឿង​នេះ​ជា​រឿង​ពិសេស​បំផុត​ក្នុង​ចំណោម​រឿង​នានា​ដែល​ខ្ញុំ​ធ្លាប់​អាន។

ពេល​ខ្លះ ចាស់​ៗ​មើល​មិន​យល់​ពី​តម្រូវ​ការ​របស់​ក្មេង​ទេ។ គាត់​ព្យាយាម​មើល​អ្វី​ៗ​ក្នុង​លោក​ក្នុង​ផ្លូវ​ជ្រៅជ្រះ ដែល​តាម​ការ​ពិត វា​ជា​ការ​ងាយ​ស្រួល​បំផុត។

អ្វី​ដែល​បំភ្លេច​មិន​បាន​ក្នុង​រឿង​នេះ​គឺ ភាព​អាឡោះអាល័យ, ខ្ញុំ​មិន​បាន​រាប់​ទេ​ថា ខ្ញុំ​អាន​វា​ចប់​ប៉ុន្មាន​ដង​ហើយ តែ​ប្រាកដ​ណាស់​ថា វា​មិន​ក្រោម​ដប់​ដង​ទេ!

ចង់​ដឹង, រក​អាន​ដោយ​ខ្លួន​ឯង! បើ​មាន​ពេល នឹង​ផ្សាយ​ជូន​ក្នុង បណ្ណាល័យ​តូច

2. វិចិត្រ - ខែ មិថុនា 12, 2008

ជា​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត។

3. monida - ខែ មិថុនា 13, 2008

ជា​រឿង​ដែល​ខ្ញុំ​អានច្រើនសារទើបយល់​ ;-)

4. សុភ័ក្ត្រ - ខែ មិថុនា 13, 2008

that’s really a good story

5. naraths - ខែ មិថុនា 13, 2008

វា​ជា​រឿង​ដែល​មិន​ដែល​បាន​អាន​ទាល់​តែ​សោះ!

6. បូរាណ - ខែ មិថុនា 13, 2008

= ណារដ្ឋ

7. អាចម៍ផ្កាយ - ខែ មិថុនា 13, 2008

អាន​មតិ​ទាំ​ង​៥​នេះ​ទៅ ​ឃើញ​ថា​ភាគ​រយ​នៃ​ការ​អាន​រឿង​នេះ​ មាន​ច្រើន​ជាង​ភាគ​រយ​ដែល​មិន​បាន​អាន​។ ដូច្នេះ​អ្នក​ដែល​មិន​បាន​អាន​ ក៏​សុំ​អញ្ជើញ​ទៅ​ស្វែង​រក​យក​មក​អាន​ចុះ​ នោះ​នឹង​បាន​ជ្រាប​ច្បាស់​ពី​រឿង​នេះ​ ថា​វា​ល្អ​យ៉ាង​ណា​…

សូម​បញ្ជាក់​ថា​រឿង​នេះ​ពិត​ជា​ល្អ​មែន​ ហើយ​ល្អ​តាំង​ពី​ពាក្យ​ឧទ្ទិស​ទៅ​តែ​ម្តង​។ បើ​បាន​អាន​ហើយ​ កុំ​រំលង​ទំព័រ​ណា​ឲ្យ​សោះ​ ព្រោះ​ពាក្យ​១ម៉ាត់​ៗ​របស់​អ្នក​និពន្ធ​ សុទ្ធ​​តែ​មាន​ន័យ​បង្កប់។ រឿង​នេះ​នៅ​ក្នុង​សៀវ​ភៅ​សិក្សា​ភា​សា​ខ្មែរ​ របស់​ក្រសួង​​​អប់​រំ​​យើង​ ក៏​បាន​ស្រង់​ភាគ​ខ្លះ​យក​មក​រៀន​ដែរ ដោយ​ដាក់​ចំណង​ជើង​ថា​ «ព្រះ​រាជ​កុមារ»។

សាក​ល្បង​គិត​និ​ង​ទាញ​ទៅមើល​ តើ​ «ព្រះ​អង្គ​ម្ចាស់​តូច​» និង ​«ព្រះ​រាជកុមារ» មួយ​ណា​ពិរោះ​ជាង​? ហើយ​រឿង​ដែល​ក្រសួង​ស្រង់​នោះ​ ស្ថិត​នៅ​ក្នុង​សៀវ​ភៅ​ថ្នាក់​ទៅ​ប៉ុន្មាន​? ពេល​បាន​អាន​រឿង​នេះ​ទាំង​មូល​ មាន​នឹក​ដល់​រឿង​ដកស្រង់​ក្នុង​សៀវ​ភៅ​ភាសា​ខ្មែរ​ទេ? ហើយ​មាន​ដឹង​មូល​ហេតុ​ទេ ម៉េច​ក៏​ចំណង​ជើង​ទាំង​ពីរ​នេះ​ខុស​គ្នា?

8. បូរាណ - ខែ មិថុនា 13, 2008

រកអានដែរសិន

9. រជ្ជនី​ - ខែ មិថុនា 13, 2008

=បង​ណារដ្ឋ​= បង​បូរាណ​ តែ​​ខ្ញុំ​មាន​ហើយ​​ អត់​ដែល​អាន​! ;)

10. រចនា - ខែ មិថុនា 13, 2008

…សាក​ល្បង​គិត​និ​ង​ទាញ​ទៅមើល…ម៉េច​ក៏​ចំណង​ជើង​ទាំង​ពីរ​នេះ​ខុស​គ្នា?… នៅ​នឹក​ឃើញ​ទៀត? :D បង​សួរ​ណា​គេ? បើ​សួរ​រ៉េនណា រ៉េនណា​នឹង​ឆ្លើយ! :D

11. អាចម៍ផ្កាយ - ខែ មិថុនា 13, 2008

ម៉េច​ចាំ​បាច់​សួរ​ចំ​ឈ្មោះ​ទើប​ឆ្លើយ!!!:evil:
បើ​ចេះ​ឆ្លើយ​មក​ចុះ​ ព្រោះ​សួរ​នេះ​ដើម្បី​រក​អ្នក​ឆ្លើយ​ហើយតើ!

12. រចនា - ខែ មិថុនា 13, 2008

:cry: ម៉េច​ក៏​សំឡុត​គេ​ទៀត​ហើយ? :cry:

13. vandakimseok - ខែ មិថុនា 14, 2008

និយាយអញ្ចឹង អារឿងហ្នឹង,​ ធ្លាប់បានកាន់ដែរកាលពី៦ឆ្នាំមុន​ជាភាសាជប៉ុន,តែមិនចង់អានសោះព្រោះវែងពេក, មានរឿងមួយចង់ឆ្ងល់
រឿងណុង​ជារបស់ដើមរបស់ប្រទេសណា? បានជាបោះពុម្ពជាភាសា
កូរ៉េ, ជប៉ុន, អង់គ្លេស,ខ្មែរ, …..។ល។

14. អាចម៍ផ្កាយ - ខែ មិថុនា 14, 2008

រចនា៖ សំឡុត​ប៉ុណ្ណឹង​ហើយ​នៅ​មិន​ឆ្លើយ ចុះ​ទម្រាំ​មិន​សំឡុត​ទៀត​?
កុំ​ប្រាប់​ណ៎ា… ថា​រក​ចំលើយ​មិន​ឃើញ​?!:-P
vandakimseok៖ សំណាង​មិន​ដល់​ទេដឹង​ ប៉ះ​រឿង​ល្អ​ហើយ​បែរ​ជា​មិន​បាន​អាន!?… រឿង​ប៉ុណ្ណេះ​មិនវែង​ទេ វាជារឿង​ខ្នាតខ្លី​មួយ​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ជា​មួយ​រឿង​ដទៃ​ទៀត​ ដូចជា​រឿង​១០០១យប់​ជា​ដើម។

រឿង​នេះ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​បារាំង​ ជា​ស្នាដៃ​និពន្ធ​របស់​លោក​អាំងទ័ន​ដឺ សាំង​តិចស៊ុយប៉េរី។ ដោយ​សារ​ភាព​ល្បីល្បាញរបស់​រឿង​នេះ​ ទើប​គេ​យក​វា​មក​ប្រែ​និង​បោះ​ពុម្ព​ជា​ច្រើន​ភាសា​ ដែល​បច្ចុប្បន្ន​នេះ​ប្រែ​បាន​ជាង​១៦០ភាសា​ហើយ​។

15. សុទ្ធិពង្ស - ខែ មិថុនា 15, 2008

គ្រាន់តែប្អូនបង្ហើបខ្លះ ៗ គួរអោយចង់អាន

16. បូរាណ - ខែ មិថុនា 16, 2008

ទិញហើយៗ! អានបានបន្តិច ឲ្យមិត្តស្រីអានបាត់… អត់អាដែល

17. អាចម៍ផ្កាយ - ខែ មិថុនា 16, 2008

បើ​ពិបាក​ពេក​ទិញ​មួយ​ទៀត​ទៅ​បូរាណ!… កុំ​ប្រើ​របស់​មួយ​ ២នាក់​ប្រយ័ត្ន​ឆ្លង​រោគ:-D

18. និមល - ខែ មិថុនា 16, 2008

រឿង​នេះ​ជា​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​អានបំផុត​។ សិល្ប៍​វិធី​ដែល​អ្នក​និពន្ធ​សរសេរ​គឺ​មាន​កម្រិត​មួ​យ​ខ្ពស់ នឹង​រក​ស្នាដៃ​ណា​មក​ប្រៀប​ប្រដូច​បាន។ វគ្គ​ដែល​បាន​ទទួល​ការ​ពេញ​និយម​ចូល​ចិត្ត​អាន​ជាងគេទាំង​អ្នក​អាន​ និង អ្នក​និពន្ធ​ឯទៀត គឺ វគ្គ​ទី​២១ គឺ វគ្គ​កញ្ជ្រោង​។ ត្រង់​សម្ដីរបស់​កញ្ជ្រោងដែល​និយាយ​ពី​ការ «ផ្សាំង» និង «រីតិ» ។
«អ្វី​ដែល​សំខាន់​គឺ​ភ្នែក​មើល​មិន​ឃើញ​ឡើយ»។
បើ​ចង់​អាន​ជា​ភាសា​អង់គ្លេស សូម​ចូល​អាន​នៅ​ទីនេះ៖
http://home.pacific.net.hk/~rebylee/text/prince/contents.html

19. បូរាណ - ខែ មិថុនា 17, 2008

អរគុណនិមល

20. និមល - ខែ មិថុនា 20, 2008

រឿង​«ព្រះ​រាជ​កុមារ​» របស់​ក្រសួង​អប់រំ​គឺ​ស្ថិត​នៅ​ថ្នាក់​ទី​៩ កម្មវិធី​ថ្មី។

21. vandakimseok - ខែ មិថុនា 23, 2008

អរគុណបង ផ្កាយដែលបានប្រាប់ពីអ្នកនិពន្ធ។
លឺបងៗលាន់មាត់ថាល្អមើលអាចឹង បង់ទិញមួយអានមើលនឹងគេដែរ។
ពេលអានចប់មានសំនួរនឹងមកសួរល្បង ផ្កាយឯងវិញហើយ!

22. Heroine - ខែ មីនា 6, 2009

Le Petite Prince, i’ve been red it since i was 9, that time i was studying french, and it so touched my heart.

I’m so glad that SIPAR made this book in khmer !