«អមរាវត្តី»វណ្ណកម្មល្អឯករបស់លោកគង្គប៊ុនឈឿន ខែ មិថុនា 19, 2008
Posted by អាចម៍ផ្កាយ in ប្រលោមលោក, សៀវភៅល្អៗ.trackback
«អមរាវត្តី» គឺជាប្រលោមលោកតាមលំនាំប្រវត្តិសាស្រ្ត ដែលត្រូវបាននិពន្ធឡើងដោយលោកគង្គ ប៊ុនឈឿន វរអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញ។
«អមរាវត្តី» មិនមែនជាប្រលោមលោកពាក្យរាយធម្មតានោះទេ តែជាប្រលោមលោកដែលសរសេរជាកំណាព្យកាព្យឃ្លោង ពិរោះណែងណងតាំងពីដើមដល់ចប់។
«អមរាវត្តី» ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរនាសម័យលង្វែក ដែលកាលនោះខ្មែរបានចាញ់សង្គ្រាមជាមួយសៀម ហើយត្រូវសៀមចាប់កៀរប្រជាជន អ្នកប្រាជ្ញ ទ្រព្យសម្បត្តិ ក្បួនច្បាប់សាស្ត្រា និងសិល្បៈវប្បធម៌ពីខ្មែរទៅយ៉ាងច្រើន។
[...]ជារឿងព្រាត់ប្រាស់កំសត់ស្នេហ៍
តាមប្រវត្តិខ្មែរពិតជាក់ស្តែង
សូមញាតិអភ័យកវីថ្លែង
ពាក្យពិតចារចែងក្រែងមិនសម។
ឆ្នាំនេះជាឆ្នាំពីពាន់មួយ
ចិត្តខ្ញុំរញ្ជួយព្រួយក្រៀមក្រំ
នឹកស្រុកនឹកទេសនិវេសន៍គមន៍
ដោយសារខ្លួនខ្ញុំព្រាត់ឃ្លាតឆ្ងាយ។
ភ្លៀងធ្លាក់រ៉ែៗខែមិថុនា
ទាញស្លាបប៉ាកកាមកអធិប្បាយ
នាថ្ងៃទីដប់រៀបរាប់ស្តាយ
នឹកញាតិមិត្តឆ្ងាយម្ខាងព្រំដែន។[...]
និយាយតាមត្រង់ ខ្ញុំមិនសូវជាចូលចិត្តអាន ប្រលោមលោកបែបកំណាព្យប៉ុន្មានទេ ព្រោះវាពិបាកយល់។ តែសម្រាប់ «អមរាវត្តី»មិនដូច្នោះទេ អ្នកនិពន្ធបានសរសេរ ប្រកបដោយទឹកដៃ និងសិល្បិវិធីខ្ពស់ ធ្វើឲ្យអ្នកអានជក់ចិត្តងាយយល់ អានហើយមិនចង់ឈប់ ជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់ គឺអានភ្លេចបាយភ្លេចទឹក អានរហូតទាល់តែចប់ក្នុងរយៈពេលតែមួយថ្ងៃ។
កាលខ្ញុំនៅស្រុកខ្មែរ ក្របនិងចំណងជើងរឿងនេះបានទាក់ទាញចិត្តខ្ញុំយ៉ាងខ្លាំង តែនៅពេលខ្ញុំបើកមើលខាងក្នុង ឃើញសរសេរជាកំណាព្យ ខ្ញុំក៏លែងចង់អានភ្លាម។ រហូតដល់ពេលមួយ… គឺពេលដែលខ្ញុំឮអ្នកដែលបានអានរឿងនេះ នាំគ្នាសរសើរតៗគ្នាពីវណ្ណកម្មឯកនេះ ទើបខ្ញុំទៅរកមើលសៀវភៅនេះមកអានវិញ។
សូមបញ្ជាក់ថា ទឹកដៃក្នុងការសរសេរកំណាព្យនេះ ពិតជាល្អមែន គឺល្អមិនចាញ់រឿង «ទុំទាវ»ប៉ុន្មានទេ ហើយខ្ញុំសង្ឃឹមនិងជឿជាក់ថា មិនយូរមិនឆាប់រឿង «អមរាវត្តី» នឹងត្រូវបានក្រសួងអប់រំលើកយកទៅបញ្ចូល ក្នុងកម្មវិធីសិក្សាជាក់ជាមិនខាន។ ប្រសិនបើបងប្អូនណាមិនទាន់បានអានរឿងនេះ ហើយចង់ជ្រាបថា រឿងនេះល្អយ៉ាងណានោះ សូមអញ្ជើញទៅរកទិញយកមកអានចុះ ព្រោះមានលក់នៅគ្រប់ទីកន្លែង ហើយតម្លៃក៏មិនថ្លៃដែរ។
នាដើមសតវត្សទីដប់ប្រាំមួយ
លង្វែករញ្ជួយដោយភ្លើងសង្គ្រាម
ខ្មាំងចូលលុកលុយច្បាំងបង្ហូរឈាម
ខ្មែរចាញ់សង្គ្រាមសៀមកៀរដូចគោ។
គ្រិស្តសករាជមួយពាន់ប្រាំរយពីរ
នៅស្រុកគិរីអមរិន្ទ្របូរណ៍
ខេត្តកំពង់ឆ្នាំងក្បែរល្អាងភ្នំពោធិ៍
មានជាងឆ្លាក់ថ្មដ៏ល្បីល្បាញម្នាក់។
នាមឈ្មោះមានន្ទប្រពន្ធឈ្មោះពៅ
ចរិយាត្រឹមត្រូវដូចស្រីគ្រប់លក្ខណ៍
តាំងពីបានគ្នារកស៊ីកើនជាក់
នាងពៅចេះលាក់ទុកដាក់សន្សំ។
មានគោក្របីដីចំការស្រែ
ផ្ទះតូចក៏ប្រែក្លាយជាផ្ទះធំ
ព្រោះមានន្ទល្បីល្បាញគ្រប់ខេត្តឃុំ
អ្នកជាវចោមជុំមកសុំជួលឆ្លាក់។[...]
បើមានឱកាសខ្ញុំនឹងដាក់ផ្សាយជូនទាំងអស់;-)
អាចរកអានបាននៅក្នុងប្លក់ លោកកូនខ្មែរ









ខ្ញុំចូលចិត្តរឿងហ្នឹងណាស់! ហាហា
បើមានឱកាសខ្ញុំនឹងទិញ ហើយអានទាំងអស់!
កំណាព្យមានពាក្យជួនគ្នាណាស់ ហើយប្រើប្រាស់ពាក្យខ្មែរ យ៉ាងសាមញ្ញងាយយល់! លោកគង្គ ប៊ុនឈឿន ពិតជា កវីមានក្បាច់គុនកំពូលមែន!
តើមានអ្នកនិពន្ធប៉ុន្មាននាក់ ដែលមានទេពកោសល្យនិពន្ធ ប្រហែលគាត់ ក្នុងពេលបច្ចុប្បន្ននេះ?
អ្នកនិពន្ធក្មេងៗ គួរតែទាក់ទងហាត់សួរ បទពិសោធតែងនិពន្ធ ពីគាត់ទៅ ព្រោះថាបច្ចុប្បន្ន ក្នុងសម័យបច្ចេកវិទ្យាថ្មី ងាយស្រួលមានមធ្យោបាយ ទាក់ទងគ្នាណាស់។ ជាពិសេស ស្នើអោយគាត់ ផ្សព្វផ្សាយបទពិសោធ លើបណ្តាញប្លក តែម្តងទៅ។
បងបឿន៖ បងបឿននេះគ្រាន់តែចូលចិត្តអាន ក៏ចាំបាច់សើចដែរ ខ្ញុំប៊ិះទូរស័ព្ទហៅឡានពេទ្យ!!! ហ៊ិះហ៊ី….
រចនា៖ ម៉េចក៏ចាំបាច់មានឱកាស? ហើយបើមានឱកាសទិញ ម៉េចក៏ចាំថាអានទាំងអស់ឬមិន?
ដើមត្នោត៖ គាត់មានទេពកោសល្យមែន តែទេពកោសល្យគាត់មិនបានស្តែងចេញ គ្រប់តែស្នាដៃនោះទេ ស្នាដៃរបស់គាត់ខ្លះ ក៏ឃើញថាសរសេរឲ្យតែរួចពីដៃដែរ។ ខ្ញុំទទួលស្គាល់ថា គាត់ពិតជាអ្នកនិពន្ធរៀមច្បងដ៏កំពូលម្នាក់មែនពិសេសផ្នែកទំនុកភ្លេង បទចម្រៀង។
បើតាមការស្ទាបស្ទង់តាមរយៈអ្នកចូលចិត្តអានប្រលោមលោក និងអ្នកលក់សៀវភៅ លោកគង្គ ប៊ុនឈឿន ស្ថិតក្នុងការនិយមលំដាប់ទី៣ប៉ុណ្ណោះ។ ចំពោះការទាក់ទងគាត់នោះ ខ្ញុំជឿថាមានអ្នកអានភាគច្រើន រួមទាំងអ្នកនិពន្ធជាន់ក្រោយៗនេះ ចង់ទាក់ទងសួរយោបល់ និងបទពិសោធន៍ពីគាត់ច្រើនណាស់ តែពិបាក… ពិបាកក្នុងការទាក់ទងគាត់ ព្រោះពេលនេះគាត់មិនបាននៅក្នុងប្រទេស។
នៅប្លុករបស់ខ្ញុំបាន សរសេរជិតចប់ហើយ «អមរាវត្តី»វណ្ណកម្មល្អឯករបស់លោកគង្គប៊ុនឈឿន នេះ
អូរពិតជាប្រសព្វ ឡង់សេ មែនគ្រាន់តែអានអត្ថបទនេះចប់ ធ្វើឲ្យខ្ញុំនេះជ្រួលជ្រើម ចង់មើលតរទៀត ពិតជាល្អផសគេមែនណ៎។
អរ៎ Khmer Blog សរសេរជិតចប់ហើយ៎? ហើយមានជំរាបជូន លោកពូ គង្គ ប៊ុនឈឿន ឲ្យគាត់ដែលជាម្ចាស់ស្នាដៃបានដឹងអត់ហ្នឹង? ហិហិ
ឡង់សេអីខ្ញុំ គ្រាន់តែចែកចាយអ្វីដែលល្អប៉ុណ្ណោះ… ខ្មែរប្លក់សរសេរជិតចប់ហើយ អត់បានជម្រាបលោកគង្គ ប៊ុនឈឿនផង ព្រោះអត់មានអីទាក់ទង:-D
កំពុងតែអាន!!! អាណិតតួប្រុសដល់ហើយ! ត្រូវបងជីដូនមួយធ្វើបាបតាំងពីតូច! …អ្នកនិពន្ធដូចជាសរសេរខុសបច្ចេកទេសបន្តិច… ពេលដែលនាងពៅ សម្រាលមនោពេជ្រ អ្នកនិពន្ធប្រាប់ថា នាងមាលាជាប្អូនមិនទាន់មានកូននៅឡើយ… រហូតដល់ពេលមនោពេជ្រធំឡើងស្រាប់តែហៅកូនរបស់មាលាថាបងទៅវិញ! ធាតុពិត មនោពេជ្រទេ ដែលមានអាយុបងគ្រោតនោះ!!! មែនទេ?
ខ្ងុំសា្មនតែអ្នកទាំងអស់គា្នភេ្លចគាត់ហើយព្រោះនាំនិយាយតែពីអ្នកនិពន្ធជើងថ្មីរឿងរបស់គាត់ល្អមើលជាងគេគឺផ្នូរសត្យានិងប្រាសាទប្រស់ស្លឺក(កំពូលកំសត់)
រឿង ប្រសាទប្រក់ស្លឹក អានជិតម៉ាឆ្នាំហើយ តែនៅដក់ក្នុងចិត្តខ្ញុំដល់ឥឡូវ
ប្រសាទប្រស់ស្លឹកអានជិត5ឆាំ្នហើយនៅតែកំសតខ្ងុំនឹកតែឈុតចុងបពា្ជប់ដែលខ្ងុំអាចគិតថាមានតែគាត់ទេដែសៀវភៅមួយនេះធើ្វអោយខ្ងុំចង់យំនោះព្រោះខ្ងុំអានរឿងស្អីកមិនចេះយំដែរទោះជាវាកំសត់បិណាកដោយដូចជារឿងរបស់អ្នកម៉ៅសំណាងដែលមិតខ្ងុំថាកំសត់កមិនអាចធើ្វអោយខ្ងុំកា្លយជាចង់យំដូចរឿងមួយនេះដែរ។
ខ្ញុំជាកូនខែ្មរម្នាក់ក្នុងចំណោមកូនខែ្មរជាច្រើនរូបទៀតដែលចូលចិត្តអានរឿងប្រលោមលោក។ក្នុងបណ្ដារឿងប្រលោមលោកទាំងសម័យដើមនិងសម័យថ្មីសុទ្ឋសឹងតែបង្ហាញ
នូវឧត្ដមគតិនិងការវិវត្តន៍ខាងអក្សរសិល្ប៍តាមសម័យកាលនីមួយៗហើយជាការបង្ហាញផ្លូវសម្រាប់ក្មេងៗផងុ។បណ្ដាលស្នាដៃរបស់អ្នកកវីនិពន្ឋល្បីៗដែលខ្ញុំចូលចិត្តអាននិងកោតសរសើរស្ញប់សែ្ញងយ៉ាងខ្លាំង។ប៉ុនែ្តគួរអោយសោកស្តាយដែលខ្ញុំមិនបានឃើញ
ពួកគាត់ខ្ញុំចង់ឃើញអ្នកកវីនិពន្ឋរស់នៅជួបជុំជាមួយគ្រួសារខ្មែរតែមួយមិនចង់អោយពួកគាត់ឃ្លាតឆ្ងាយពីស្រុកខ្មែរឡើយ៕