jump to navigation

ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ខែ មិថុនា 24, 2008

Posted by ផ្កាយ​Novels in ប្រវត្តិសាស្ត​.
trackback

ប្រាសាទ​ព្រះ​វិហារ​ជា​បូជនីយ​ដ្ឋាន​ដ៏​វិចិត្រ​មួយ​ ដែល​ស្ថិត​នៅ​យ៉ាង​ខ្ពស់ត្រដែត​លើ​ខ្ពង់​រាប​ស្មើ នៃ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ព្រះ​វិហារ។​ប្រាសាទ​ព្រះ​វិហារ​បាន​សាង​ឡើង​ដំ​បូង​បង្អស់​ដោយ​ ព្រះ​បាទ​យសោវរ្ម័ន​ក្នុង​ចុង​សតវត្ស​ទី​៩។ លក្ខណៈ​គ្រប់​បែប​នៃ​ប្រាសាទ​នេះ​ តាំង​ពី​ទម្រង់​ផែន​ការ​ របៀប​សំណង់​​ ឬ​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ​ ជា​របស់​សិល្បៈ​ខ្មែរ​សុទ្ធ​សាធ​ សូម្បី​នៅ​តាម​សិលាចារឹក​ក៏​ឃើញ​តែ​អក្សរ​ខ្មែរ​ និង​សំស្ក្រឹត​ប៉ុណ្ណោះ។ ភស្តុតាង​ទាំង​នេះ បាន​បញ្ជាក់​យ៉ាង​ប្រត្យក្សថា «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ពិត​​​ប្រាកដ»

សម័យ​អាណា​និគម​បារាំង ប្រាសាព្រះវិហារ​បានធ្លាក់​ក្រោមការ​ត្រួតត្រា​ របស់​​ប្រទេស​សៀម​ទៅ​វិញ រហូ​ត​​ខ្មែរ​​​​យើង​បាន ឯករាជ្យ​ហើយ ក៏នៅ​តែ​ពុំ​ទាន់​មកឲ្យវិញដែរ។​ ជាងនេះ​ទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ​ រំលោភបំពានដោយ​ប្រកាន់​ថាជារបស់ខ្លួន។ ទើបតែ​ក្នុង​ឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជា​ឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»

ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់​ក្រោកឡើង ស្រែកជ័យ​ឃោសអបអរសាទរទទួល​ប្រាសាទ​នេះ​ ដែល បាន វិល​​ត្រលប់​មក​ជា​សម្បត្តិរបស់​ខ្មែរ​ដូចដើម​វិញ។ ដើម្បីជាសក្ខីភាព សម្តេច​ព្រះ​ប្រមុខរដ្ឋ ទ្រង់​យាង​ទៅធ្វើទស្សនកិច្ចជា​ផ្លូវការ​នៅ​​ប្រាសាទ​ព្រះវិហារ​ ជា​និមិត្តរូប​នៃមរតក​ជាតិ​ខ្មែរ នៅថ្ងៃ​ទី៥ ខែមករា ឆ្នាំ​១៩៦៣

អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង :-P )

ថ្ងៃ​ទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិ​ការណ៍សំខាន់​មួយគឺ ការរឹតចំណង​សម្ព័ន្ធមេត្រីភាព រវាង​រាជធានីភ្នំពេញ​ជាមួយ​ខេត្ត​ព្រះវិហារ។ អ្នក​ផ្តួច​ផ្តើម​និង​ដោះស្រាយ​នូវ​បញ្ហានេះ​គឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​រាជធានី​ភ្នំពេញ​​​ ដោយ​មានការអនុញ្ញាត​ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍​សំខាន់​គឺអភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះវិហារ​​ ក៏ដូចជា​ខេត្តព្រះវិហារ​ឲ្យ​ក្លាយ​ជា​ តំបន់ទេសចរណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​ដោយ​ការ​ឧបត្ថម្ភ​គ្រប់​រូប​ភាព​ ទាំង​ស្មារតី​និង​សំភារៈដល់​រាស្ត្រ​តំបន់នោះ។

តែ​គួរ​​ឲ្យ​សោក​ស្តាយ ក្រោយ​កុបកម្ម​ដុត​ស្ថានទូត​ថៃនាថ្ងៃ​ទី២៩ មករា ២០០៣ បានធ្វើឲ្យ​ឯកឧត្តមជា សុផារ៉ា ត្រូវ​គេ​ដក​ចេញ​ពីតំណែង ហើយគម្រោង​អភិវឌ្ឍតំបន់ព្រះវិហារ​ ក៏​ត្រូវ​បានបញ្ចប់​តាំង​ពីពេលនោះ​មក។

វិចារ»

1. sinath - ខែ តុលា 29, 2008

​Preah vihear is the world’s heritage so it’s belong to all nationalities in the world. I mean I’m so happy as khmer.

Я очень люблю чтобы быть Кхмером.

2. ល្បងសាល - ខែ កក្កដា 10, 2008

បេតិកភណ្ឌពិភពលោករបស់ខ្មែរ​ មិនមែនមានតែប្រាសាទ​ព្រះវិហារ​ និងប្រាសាទអង្គរវត្ត​តែប៉ុណ្ណោះទេ​ អង្គការយូណេស្កូ​ក៏បានប្រកាស​មរតកសិល្បៈបូរាណខ្មែរ ចំនួន២ផ្សេងទៀត​ថាជាបេតិកភណ្ឌមរតកវប្បធម៌អរូបីយ៏​នៃមនុស្សជាតិផងដែរ​ ។ ទាំង២នោះគឺ៖ របាំក្បាច់បូរាណ និង​ ល្ខោនស្បែក

3. RAsmey - ខែ កក្កដា 7, 2008

អត្ថបទល្អ ចំនងជើងល្អ មានហេតុ​ មានផល។ ​មើលឲ្យបានវែងគិតកុំឲ្យខ្លី មុននឹងថាអ្វី
ឲ្យប្រយ័ត្នមាត់ រិះរកត្រិះរិះកុំឲ្យភ្លាត់ បើត្បិតនឺងតបកុំឲ្យឈ្លោះគ្នា កុំទៅខ្វល់អាជាតិសៀម វានឹងអង្គុយស្ងៀមមើលខ្មែរឈ្លោះគ្នា។ ធ្វើម៉េចកុំឲ្យចាញ់កលសៀមបាញ់ប្រាក់ដួងទៀតណា។
មានរឿងមួយដែលខ្ញុំគាំទ្រគឹរៀនភាសាវាចឹងវាយាយអីយើងក៏ដឹង ហើយបើបានដឹង ជួយបកចែកគ្នាដឹងផង។ កុំយកទុកតែឯង ។ ឃើញគេដាក់អក្សរអាជាតិហ្នឹងចេះតែចង់ដឹង តែមិនដឹងធ្វើម៉េចបើគេគ្មានពេល
បកឲ្យ។​ បើចឹងខ្ញុំសុំនិយាយថាទើសណាស់!!!!! អ្នកណាចង់ថាអីក៏ថាមក ខ្ញុំបក
ស្រាយឲ្យស្តាប់បន្ថែម… សុំទោសណាអាចម៍ផ្កាយ សុំខ្ចិចប្លុកសិនបើមានអ្នកតវ៉ា…. ;-)
អរគុណ!!!

4. RAsmey - ខែ កក្កដា 7, 2008

អូរពិត​ជាការពិភាក្សាដ៏អស្ចារ្យមែន មានចំនុចវចាប់អារម្មណ៍ច្រើន។ តែឆ្ងល់មួយចេះត្រង់ រ៉ាមណា១៥ យាយថា ចូលចិត្តមើលថៃមិនប្រាកដថាចូលចិត្ត។
វាមិនខុសអីពីថា ចូលចិត្តប្រើលេលាបស្បែកបស់ថៃ​វាលៀបទៅជួយឲ្យស្បែកខ្ញុំសរ ចឹងមិនប្រាកដថាខ្ញុំគាំទ្រផលិតផលវាណា៎ មិនចឹងហី? មើលប្រាប់ខ្ញុំតិចមើលខុសគ្នាត្រង់ណា៎??????
ខ្ញុំក៏ទទួលស្គាល់ថាបទវាពិរោះពេលបានលឺ តែជាតិមហាស្អប់អាអ្នកចាក់។ កាលពីនៅតូចៗចូលចិត្តដែលតែឡូវ Sorryyy Dol te youuuu hor Ava (Siem) si chek!!!

5. Bandith - ខែ កក្កដា 3, 2008

យកទឹកអំបិលអត់អាអូនតូច?? ក្រែងបានជ្រះបំពង់ក

6. បូរាណ - ខែ មិថុនា 30, 2008

ហ៊ឺយ ខ្ញុំខំស្រែកច្រៀងអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជា​បេតិកភ័ណ្ឌពិភពលោក តែម្នាក់ឯង… អត់ទាន់មានអ្នកណាជួយស្រែក​បន្ទរខ្ញុំសោះ… សុំទឹកក្រូចឆ្មារមួយកែវម៉ោ អ្នកណាក៏បាន

7. ចម្ប៉ា​មឿង​លាវ​ « ​អ្នកនិពន្ធវ័យក្មេង - ខែ មិថុនា 29, 2008

[...] តឹង សរសៃ ក ក្នុង ពិភព word​press ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ។ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ [...]

8. វិចិត្រ - ខែ មិថុនា 29, 2008

naraths ៖” ពី​សម័យ​បុរាណមិន​ដឹង​ជា​អ្នក​កាត់​ដី​ កាត់​យ៉ាង​ម៉េច​បាន​មក​ចំ​តួ​ប្រាសាទ មិន​កាត់​ឲ្យ​ផុត​ដី ផុត​របង​ទៅ”
នេះ​គឺ​ដោយ​សារ​កាត់​ក្តី​ផ្អែក​លើ​ផែន​ទី​តែ​ប៉ុណ្ណោះ។ គេទទួល​ស្គាល់​​ថា​ ព្រះ​វិហារ​​ខ្មែរអ្នក​សង់ តែ​ដី​ជុំ​វិញ​ព្រះ​វិហារ​មិន​ប្រាកដ​ជា​របស់​ខ្មែរ​ទេ។ នេះ​ជា​បញ្ហា​ដែល​គេ​ដោះ​ស្រាយ​ក្នុង​តុលាការ​ឡាអេ​នោះ។

9. naraths - ខែ មិថុនា 29, 2008

អ៊ីយ៉ា គ្រាន់​តែ​ខ្ញុំ​អាន​ខ្សឹប​ៗ​ម្នាក់​ឯង​ ឡើង​ស្ងួត​​​បំពង់​ក ច្រឹប​ទឹក​អស់​ពីរ​កែវ ។ ​គិត​ទៅ​មាន​រឿង​ស្មុគ​ស្មាញ​ណាស់​ប៉ុន្មាន​ថ្ងៃ​នេះ ដល់​មិន​បាន​តាម​ដាន រឿង​វា​ចង់​ហួស​ណា​ហួស​ណី​ទៅ ។ គ្រាន់​តែ​ចាប់​អារម្មណ៍​ឃើញ​ថា រឿង​ដែល​​វា​ត្រូវកើត ​​វា​បាន​កើត​ទៅ​ហើយ ។ ឆ្ងល់​ប្រាសាទ​ព្រះ​វិហារ​មួយ​ខុស​គេ ប្រាសាទ​ផ្សេង​ៗ​ដែល​​ដែល​នៅ​ក្នុង​ដី​ថៃ​ស្រាប់ អត់​សូវ​មាន​រឿង​ក្ដី​ក្ដាំ​ធំ​អី​​ថ្នាក់​នេះ​ទេ !

ពី​សម័យ​បុរាណមិន​ដឹង​ជា​អ្នក​កាត់​ដី​ កាត់​យ៉ាង​ម៉េច​បាន​មក​ចំ​តួ​ប្រាសាទ មិន​កាត់​ឲ្យ​ផុត​ដី ផុត​របង​ទៅ ។ តាំង​ពី​ឮ​ឈ្មោះ​ប្រាសាទ «ព្រះ​វិហារ» អាន​ចេញ​មក​ពាក្យ​ខ្មែរ​បាត់! កោត​ដល់​សៀម មក​ហៅ «ផ្រៈ វិហាន» ដែល​​ចេញ​ពី​កម្លាយ​ពាក្យ​ខ្មែរ​សុទ្ធ​សាធ ។ បញ្ហា​កណ្ដាល​មួយ​តាម​ខ្ញុំ​យល់ គឺ​បុរាណ​កាល​ទឹក​ដី​ខ្មែរ​ធំ​ណាស់ សឹង​ថា​លាត​សន្ធឹង​​ដល់​ណា​ដល់​ណី​នៃ​ដែន​សុវណ្ណ​ភូមិ ។ ទឹក​ដី​ដ៏​ធំ​នោះ​ ហើយ​ដែល​មាន​ជន​ជាតិ មាន​នគរ​ច្រើន​នៅ​ផ្ដុំ​គ្នា នគរ​មួយ​គ្រប់​គ្រង​ដោយ​ស្ដេច​មួយ​អង្គ​ចឹង​ទៅ ​រហូត​ដល់​ភាសា​ក៏​មាន​ប្រើ​ខុស​គ្នា​ដោយ​អន្លើ ចំណុះ​នគរ​ក៏​មាន សង្គ្រាម​ដណ្ដើម​ទឹក​ដឹ​ក៏​មាន អ្នក​ណា​ឈ្នះ​បាន​ទៅ​អ្នក​នោះ រហូត​ដល់​ចំណុច​មួយ​​ដែល​ត្រូវ​ចែក​បក្ស ចែក​ប៉ែក​នគរ ក៏​តាំង​បង្កើត​ភាសា​តែ​រៀង​ខ្លួន ។ ខ្មែរ​បែក​បាក់​គ្នា​ហើយ សួរ​ថា​ក្នុង​ចំណោម​ស្ដេច​ទាំង​នោះ តើ​មាន​ស្ដេច​សៀម​ដែរ​ទេ? ប្រាកដ​ជា​មាន ព្រោះ​មិន​ប្រាកដ​ថា​មាន​ស្ដេច​ខ្មែរ​ប៉ុន្មាន​អង្គ​ដែល​ទៅ​បង្កើត​នគរ​សៀម ឬ​ក៏​នគរ​សៀម​​ប៉ុន្មាន​ដែល​យក​នគរ​ខ្មែរ​ធ្វើ​ជា​ចំណុះ! បាន​សព្វ​ថ្ងៃ​ខ្មែរ​សល់​តែ​មួយ​ក្រវិច​តូច​ជា​ឈ្មោះ​ផ្លូវ​ការ! ដល់​មក​ឆ្នាំ ២​ពាន់​ប្លាយ​កូន​ខ្មែរ កូន​ថៃ សុទ្ធ​តែ​ថា​ស្ដេច​នេះ​​ជា​ស្ដេច​ខ្មែរ ស្ដេច​នោះ​ជា​ស្ដេច​ថៃ (សៀម​ ឬ​ស្យាម) ព្រោះ​តែ​ការ​សិក្សា​រៀន​​ប្រវត្តិ​សាស្ត្រ​មិន​ដូច​គ្នា ។ ដល់​ចឹង​ទៅ​មក​ប្រាសាទ​ព្រះ​វិហារ​នេះ កូន​ថៃ​ជាន់​ក្រោយ​ថា​មនុស្ស​ថៃ​ជាន់​ដើម​អ្នក​សាង​សង់ ដល់​កូន​ខ្មែរ​ជាន់​ក្រោយ​ក៏​ថា​ខ្មែរ​ជាន់​ដើម​អ្នក​សាង​សង់​ ។ ការ​ពិត​ជាក់​ស្ដែង​​វា​មាន​រួច​ទៅ​ហើយ នូវ​ស្លាក​ស្នាម​ប្រវត្តិ​សាស្ត្រ​ដែល​បន្សល់​ទុក​មួយ​គគោក ។ សាក​គិត​ទៅ​មើល​ថា ជាតិ​សាសន៍​ដែល​មាន​ប្រវត្តិ​សាស្ត្រ​រួម​គ្នា វា​​គួរ​ជជែក​គ្នា​កម្រិត​ណា… កោត​ត្រង់​ថា​សំណោក​ប្រវត្តិសាស្ត្រ​ខ្មែរ​មក​ទើរ​ក្នុង​សតវត្ស​ទី២១​នេះ​ហើយ នៅ​មាន​គេ​ឈ្លាន​ពាន​ទៀត ។ វា​អស្ចារ្យ​​ពេក​ហើយ!!!

ងាក​មក​បច្ចុប្បន្ន​ភាព​វិញ ដែល​មាន​ការ​ជជែក​គ្នា​ពីរ រឿង​ដាក់​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​រឿង​វិវាទ​ព្រំ​ដែន ។ រដ្ឋ​បាល​ខ្មែរ​បាន​​និយាយ​ហើយ​ថា ការ​ដាក់​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​នេះ មិន​មាន​ទាក់​ទង​នឹង​រឿង​ព្រំដែន​ទេ ព្រោះ​វា​ជា​រឿង​វប្បធម៌​សុទ្ធសាធ ។ តើ​វា​សម​នឹង​គេ​និយាយ​​ទេ​ថា ពលរដ្ឋ​ថៃ​មួយ​ក្រុម​បាន​ឆ្លៀត​ឱកាស​នយោ​បាយ ដោយ​យក​រឿង​ព្រះ​វិហារ​ជា​លេស​ក្នុង​ការ​ប្រឆាំង​​រដ្ឋាភិបាល​ថៃ​ខ្លួន​ឯង ដើម្បី​បំណង​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​ថៃ​បច្ចុប្បន្ន​ ដោយ​គេ​អះ​អាង​ថា​វា​ជា​ការ​ប៉ះ​ពាល់​ព្រំ​ដែន ខូច​ប្រយោជន៍​ជាតិ​គេ ឬ​គ្រាន់​តែ​ជា​ថ្នូរ​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាលថៃ និង​ខ្មែរ ។ ​នេះ​មិន​ទាន់​​និយាយ​ពី​ជនជាតិ​ថៃ​ភាគ​ច្រើន​ នៅ​តែ​មានះ​ថា​ការ​ដាក់ប្រាសាទ​ព្រះ​វិហារ​ចំណាស់​មួយ​នេះ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ជា​ការ​ចាញ់​ប្រៀប​ខ្មែរ​ផង ។ នេះ​បើ​តាម​មតិ​សាធារណៈ ។

សុំ​ទោស​ខ្ញុំ​មិន​​សូវ​ដឹង​ប្រវត្តិ​សាស្ត្រ​ទេ ទើប​និយាយ​ល្អោច​ៗ​ទៅ! ខុស​ត្រង់​ណា​ប្រាប់​ផង ទៀត​សោត​រឿង​ព័ត៌មាន​​ដឹង​ប៉ុណ្ណា ក៏​ថា​សង្ខេប​ដូច្នោះ​ ។ អរគុណ

♠រឿង​ដាក់​ចំណង​ជើង​ម៉េច​ម៉ា អត់​ទាន់​បាន​និយាយ​ទេ ស្លេះ​សិន! ព្រោះ​វែង​ពេក​ណា​មួយ​ខ្ញុំ​គិត​ថា​ជា​រឿង​ពីរ​ផ្សេង​គ្នា!

10. រចនា - ខែ មិថុនា 28, 2008

ដូច​ជា​ហួស​ចិត្ត​ដល់​ហើយ! គ្រាន់​តែ​ពាក្យ «ជា​របស់ខ្មែរ» ប៉ុណ្ណឹង, ម្នាក់ៗ​ដំឡើង​សរសៃ​ក​ដាក់​គ្នា​ទៅ​ហើយ! វា​យ៉ាង​ម៉េច​ទៅ​ហើយ? ពាក្យ​ហ្នឹង​វា​យ៉ាង​ម៉េច​បាន​ជា​អ្នក​ខ្លះ​យល់​ថា​សម ហើយ​ខ្លះ​យល់​ថា​មិន​សម​បែប​នេះ?

ពាក្យ​ប៉ុណ្ណឹង​សោះ​ក៏​បង្កើត​ឱ្យ​មាន​ជា​រឿង​រ៉ាវ​ធំ​ដុំ… វា​ដូច​ជា​ហួស​ហេតុ​បន្តិច​ហើយ! ខ្ញុំ​អង្គុយ​គិត ១០ ម៉ោង​កន្លះ​ហើយ នៅ​តែ​មិន​យល់​ថា​ពាក្យ​នេះ​សម្ដែង​ចេញ​នូវ​ភាព​ភ័យ​ខ្លាច​អ្វី​នោះ​ទេ! មែន, មនុស្ស​គ្រប់​គ្នា​មានគំនិត​ខុស​គ្នា… ដូច្នេះ​ហើយ បង​សុភ័ក្ត្រ​អាច​គិត​អ្វី​ក៏បាន!

តាម​ខ្ញុំ, វា​មិន​ទៅ​ទាស់​ខុស​ស្អី​នឹង​ពាក្យ «ជា​របស់​ខ្មែរ» ហ្នឹង​ទេ! ពួក​យើង​នៅ​ទី​នេះ​ដឹង​គ្រប់​គ្នា​ទៅ​ហើយ​ថា «ព្រះ​វិហារ​ជា​របស់​ខ្មែរ», ទោះ​ជា​ថៃ​ខំ​ស្រែក​កោក​ៗ​ថា «ព្រះ​វិហារ​ជា​របស់​ថៃ» ក៏​ពួក​យើង​នៅ​តែ​យល់​ថា​អ្វី​ដែល​ពួក​គេ​និយាយ គឺ​ជា​ការ​បោក​ប្រាស់! ប៉ុន្តែ, បើ​ថៃ​នៅ​តែ​ស្រែក​បែប​នោះ​រហូត​ទៅ អ្នក​ផ្សេង​មិន​ប្រាកដ​ថា​ច្បាស់​ក្នុង​ចិត្ត​ដូច​ពួក​យើង​នោះ​ទេ… ជា​ពិសេស​ជន​បរទេស!

ធ្លាប់​ឮ​ទេ? «កុហក​គេ​ស្រួល​ណាស់… កុហក​ខ្លួន​ឯង​ទើប​ពិបាក»។ នៅ​ទី​នេះ, សុំ​លើក​យក​តែ​ឃ្លា​ខាង​មុខ​មក​និយាយ។ «កុហក​គេ​ស្រួល​ណាស់»! ត្រូវ! កុហក​គេ​ពិត​ជា​ស្រួល​មែន! បើ​ថៃ​នៅ​តែ​និយាយ​ថា «ព្រះ​វិហារ​ជា​របស់​ថៃ», ថា​មិន​ត្រូវ, ថ្ងៃ​ណា​មួយ វា​អាច​នឹង​ត្រូវ​ទទួល​ស្គាល់​ដោយ​មតិ​បរទេស​ក៏​ថា​បាន! សម្រាប់​ថៃ គេ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន… ដូច្នេះ​ហើយ គេ​អាច​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង! …តាម​ចាំ​បាន, បង​សុភ័ក្ត្រ​ធ្លាប់​បាន​ផ្សាយ​ប្រកាស​មួយ​ដែល ថៃ​និយាយ​ពី​ការ​បាត់​បង់​ទឹក​ដី​របស់​ខ្លួន​ក្នុង​រជ្ជកាល​រាជា​នីមួយ​ៗ, ត្រូវ​ទេ? យើង​ជា​ខ្មែរ, យើង​ដឹង​ច្បាស់​ថា​វា​ជា​រឿង​ប្រឌិត​ឡើង… តែ​សម្រាប់​អ្នក​ដែល​មិន​បាន​សិក្សា​ប្រវត្តិ​ប្រទេស​នេះ​ឱ្យ​បាន​ច្បាស់ និង ស៊ី​ជម្រៅ… វា​អាច​ទៅ​រួច​ដែល​ថា​គេ​នឹង​ជឿ​រឿង​ទាំង​នោះ!

ចំពោះ​អ្វី​ដែល​កើត​ឡើង​មិន​អស់​មិន​ហើយ​នៅ​ប្រទេស​ថៃ​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ​នេះ ខ្ញុំ​គ្រាន់​តែ​យល់​ថា វា​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណឹង! …មិន​បក​ស្រាយ​វែង​ឆ្ងាយ​ពី​រឿង​នេះ​ទេ, បង​ៗ​ប្រហែល​ជា​បានដឹង​ពី​រឿង​នេះ​ច្រើន​ជាង​ខ្ញុំទៅ​ទៀត! ប៉ុន្តែ… ក្រៅ​ពី​នេះ, ប្រជា​ថៃ​ខ្លះ​ដែល​នៅ​តែ​បៀម​គំនិត គិត​ថា ព្រះវិហារ​ជា​របស់​ដូន​តា​គេ​នោះ, វា​អាច​ដោយ​សារ​តែ​ពួក​​គេ​ចង់​បាន!? ឬ​ក៏​ដោយ​សារ​តែ​តាំង​ពី​ដើម​មក គេ​ធ្លាប់​តែ​ទទួល​ដឹង​ថា ព្រះ​វិហារ​ជា​របស់​គេ​រហូត​មក… តែ​ប៉ុណ្ណឹង! …ឬមួយ​នៅ​មាន​ហេតុ​ផ្សេង​ដែល​ខ្ញុំ​ស្វែង​យល់​មិន​ដល់, ខ្ញុំ​ក៏​មិន​ដឹង​ថា​មាន​ហេតុ​ដទៃ​ដូច​គ្នា… ប្រហែល​ជា​មាន ក៏​អាច​អត់!

ងាក​មក​ម្ខាង, ប្រជា​ថៃ​ខ្លះ គេ​ក៏​ព្រមទទួល​ថា ព្រះ​វិហារ​ជា​របស់​ខ្មែរ​ដូច​គ្នា! មិន​ទាម​ទារ​ចង់​បាន… ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​តិច​ណាស់! ដូច្នេះ​ហើយ វា​មិន​ទាស់​ខុស​ក្នុង​ការ​និយាយ​បែប​នេះ​ទេ យ៉ាង​ហោច​ណាស់ វា​ក៏​អាច​ជួយ​ឱ្យ​អ្នក​ដែល​ធ្លាប់​គិត​ថា ព្រះ​វិហារ​ជា​របស់​ថៃ​នោះ ងាក​មក​គិត​ពី​ពាក្យ​ថា «ជា​របស់​ខ្មែរ» នេះ​វិញ​ខ្លះ…​ ហើយ​ក៏​អាច​ស្វែង​យល់​បន្ថែម​ពី​រឿង​នេះ​ផង​ក៏​ថាបាន!

អូខេ! ខ្ញុំគិត​ថា​ល្មម​ហើយ! អូហ៍! បង​សុភ័ក្ត្រ​អត់​ខឹង​ទេ មែន​ទេ? …មាន​អារម្មណ៍​ថា បង​សុភ័ក្ត្រ​កំពុង​តែ​ខឹង​ម៉េច​មិន​ដឹង​ទេ? :P អត់​អី​ទេ​ណ៎! ស្ដាប់​មើល​ទៅ​ដូច​ជាក្ដៅ​ដែរ! …បង​មាន​សិទ្ធិ​គិត, មាន​សិទ្ធិ​សរសេរ​នៅ​ទី​នេះ! វា​ជា​មតិ! មនុស្ស​មាន​គំនិត​ខុស​គ្នា! ខ្ញុំគ្រាន់​តែ​ចង់​និយាយ​ប៉ុន្មាន​ម៉ាត់​ចុង​ក្រោយ​ថា…. សូម​កុំ​និយាយ​គ្នា​ខ្លាំង​ៗ​បែប​នេះ!

11. ស្រីភា - ខែ មិថុនា 28, 2008

ហ្អើយបង!!!
មិន​ដឹង​ជា​មុខក្រាស់​ប៉ុនណា​ទេ?
បើ​អត់​ទាំង​បាន​កាន់រឺថ្លឹងមើល៍ផងហ្នឹង​ម៉េចនឹងដឹងទៅ?
សម្បីតែមុខមិនដែលបានប្រទះផងទំរាំតែកាន់ថ្លឹងទៀតនោះ!
មុខក្រាស់នឹងអ្វីដែលគេចង់បានទោះយ៉ាងណាក៏គេនៅតែ
ចង់បានដដែលហ្នឹង!
ថៃ យល់​យ៉ាងម៉េច​ក៏យល់​ចុះ!
តែសូមអោយតែកូនខ្មែរទាំងអស់បានដឹងហើយជ្រាបកាន់តែច្បាស់ថា
«ប្រាសាទព្រះវិហារ»គឺជារបស់ខ្មែរ​មិន​មែនរ​បស់​ពួកសៀមនោះទេ!

12. រជ្ជនី​ - ខែ មិថុនា 28, 2008

ម៉េច​ក៏​សៀម​មុខ​ក្រាស់​ម៉េះ​? (ម៉ោ​ពី​គ្នា​មិន​ដែល​មាន​ប្រាសាទ​ហ្នឹង​ណា​!​) គួរ​ឲ្យ​អាណិត​ណាស់​! សុខ​ចិត្ត​ទ្រាំ​ធ្វើ​មុខ​ក្រាស់​ដណ្ដើម​របស់​គេ​! :D

13. ស្រីភា - ខែ មិថុនា 28, 2008

អេ!ហ្អេ!
ម៉េចក៏ឆ្លងមកដល់នេះទៀតហើយលោកវាយោ?
ខ្ញុំសុំសួរលោកវាយោមួយបានទេ?
លោកជាជនជាតិឡាវរឺមិនមែ​នទេ?
ក្នុងប្លក់នេះលោកអាចមានសិទ្ធិនិយាយដោយសេរីតែក៏មានបំរាម
ដែរមិនមែនអាចនិយាយតាមតែចិត្តនោះទេលោក!
ខ្ញុំ​សង្ឃឹមថាលោកនឹងមិននិយាយក្នុងប្លក់នេះដូចនៅក្នុងប្លក់របស់បងភក្រ្ត័
ទៀតទេ!
សូមជួយធ្វើអោយពិភពប្លក់នេះបានដំនើរទៅល្អដោយមិនមានការជេរគ្នា
រឺក៏គំរាមគ្នានោះទេ!
នេះទុកថាខ្ញុំសុំលោកទៅចុះ!
ឈប់ទៅ!!ប៉ុន​ហ្នឹងបានហើយ!

14. វាយោ - ខែ មិថុនា 27, 2008

រៃប្រាក់ពីរាស្រ្តម៉ានគរ ទៅជូលមេធាវីអោយការពារក្តីចង់បានប្រាសាទព្រះវិហារ..
ទីបំផុតចាញ់គេទៀត…គួរអោយខ្មាស់ខ្មែរណាស់លោកអើយ!!!!

(ថៃបានរៃលុយពីររាស្រ្តម្នាក់ ១បាត ជួលមេធាវីការពារក្តីចង់បានព្រះវិហារកាល
ឆ្នាំ1962 តាមពាក្យឈ្លោះប្រកែកគ្នារបស់សមាជិកបក្សប្រឆាំងក្នុងសភាថៃ)

15. ស្រីភា - ខែ មិថុនា 27, 2008

ហ្អើយ!!!!
ការឈ្លោះប្រកែកគ្នារឺមាត់ធំដាក់គ្នាក៏មិនប្រាកដថាមិនមានការ
បាញ់គ្នានោះទេ។
វាតែងតែមានរឿងចំពោះគ្នានៅពេលដែលយើងឈ្លោះប្រកែកគ្នា
ហើយសំដីធំៗដាក់គ្នា។​ម្យ៉ាងទៀតវា​អាច​ធ្វើ​អោយ​យើង​បាត់​បង់​ទំនុក​ចិត្ត​លើ
គ្នា​ក៏ថាបានដែរបង។
អហឹង្សាអត់មានទេសំរាប់ប្អូនគឺប្អូនមានតែសន្តិវិធីតែប៉ុននោះទេ។
បើងាកៗបាញ់គ្នានោះតើប្រទេសជាតិទៅជាយ៉ាងណាទៅបង?
និយាយរួមទៅ!អ្វីៗវារិតតែខ្លាំងឡើងហើយបង!
យើងគួរនាំគ្នាឈប់ប្រកែកគ្នាទៅ!នាំពួកសៀមបានអានហើយពួកនោះ
នាំគ្នាសើចចំអកអោយយើងទទេៗទេបង។ថាយើងគិតថាឈ្លោះប្រកែក
គ្នាយ៉ាងនេះ។
ប្អូនសូមមូលមតិពួកបងៗទាំងអស់ឡើងវិញ!។ហើយសូមសរសើរដល់
ពួកបងៗដែលបងៗម្នាក់ៗសុទ្ធតែមានចិត្តស្រឡាញ់កេរិ៍មរតករបស់ខ្លួន
និងខិតខំប្រឹងការពារដោយមិនអោយពួកសៀមមកបំពានបាន។
ពិតជាមោទនភាពណាស់សំរាប់មាតុភូមិខ្មែរមែន!

16. ស្រីភា - ខែ មិថុនា 27, 2008

បងៗអាចបញ្ចេញកំហឹងបានតាមចិត្តដែលពួកបង
ខឹងហ្នឹងពួកសៀមបាននៅក្នុងប្លក់នេះ។

17. វិចិត្រ - ខែ មិថុនា 27, 2008

សុភា៖ បើ​គ្រាន់​តែ​ប្រកែក​គ្នា​ មិន​ប្រើ​សំដី​ធំ​ដាក់​គ្នា​ តាម​ទស្សនៈ​ខ្ញុំ​គឺ​ល្អ។ នាង​ពិនិត្យ​មើល​សម័យ​ខ្មែរ​ក្រហមទៅ សម័យរដ្ឋ​កម្ពុជា​ទៅ មិន​ចេះ​ប្រកែក​គ្នា​ទេ យល់​ស្រប​ទាំងអស់!!!។ សង្គម​គេ​ថ្ងៃថ្នូរ​ក៏​គេ​ប្រកែក​គ្នា​តែ​អញ្ចឹង​ដែរ។ ពួក​រដ្ឋមន្ត្រី​នៅ​បារាំង អង់គ្លេស ជប៉ុន កូរ៉េ​ ប្រកែក​គ្នា​ សឹង​តែ​វាយ​គ្នា​ក៏មាន​ដែរ។ ខ្ញុំ​ឃើញ​ក្នុង​ទូរទស្សន៍​តែ​ញញ។

ខុស​ពី​យើង មិន​ប្រកែក​គ្នាទេ​ ស្ងាត់ៗ ​បាញ់​គ្នា​តែ​ម្តង!!!​ចាំ​បាច់​និយាយ​នាំ​ខាត​ទឹក​មាត់ ដាក់​តែ​មួយ​ផូង​ស្ងាត់!!

ប៊ុនលីន៖ ម៉េច​បាន​មិន​ថា ជា​របស់​ថៃ បើ​ ម៉ែ​ឪ​វា​បង្រៀន​វា​ថា​អញ្ចឹង។ វា​ក៏​ចេះ​ស្រែក​ថា​តាម​ទៅ។ អ្នក​ចេះ​គេ​មិន​ធ្វើ​អញ្ចឹង​ទេ។

18. លីប៊ុនលីន - ខែ មិថុនា 27, 2008

សួរស្តី! តើសុខសប្បាយជាទេនិង?
កេរ្តិ៍ដំណែលជាតិខ្មែរ ដែលកូនខ្មែរថែ ជាយូរឆ្នាំហើយ ហេតុម្តេចឡើយ បានជាកូនថៃនៅចង់បានទៀត។ គឺនៅប្រទេសថៃរយះពេលបីថ្ងៃដែលគេបាន ប្រជុំរដ្វសភា ហើយពួកអ្នកដែលប្រជុំរដ្ចសភាក៏និយាយពីរឿងប្រាសាទព្រះវិហារ រហូត គឺពួកគេនិយាយថាប្រាសាទព្រះវិហារជារបស់កូនថៃ ។

19. vandakimseok - ខែ មិថុនា 27, 2008

អរគុណបងវិចិត្រ ខ្ញុំមានមោទនភាពណាស់ដែលបានឃើញបងៗទាំងអស់
គ្នានាំគ្នាការពារផលប្រយោជន៍រួមជាតិដ៏កំសត់របស់យើង។
បងវិចិត្រកាលនោះ គួរអោយសោកស្តាយណាស់ដែលពួកយើងមិនមានកាម៉េ
រាថតសម័យនៅក្រ…….
កាលខ្ញុំនៅកូរ៉ មានជនជាតិខ្លះសួរខ្ញុំថា អ្នកជនជាតិអី? ខ្ញុំថា ខាំបូឌីអា(តាមភាសាកូរ៉េ) នៅជិត ហានូយ
ពេលប្រាប់ទៅអត់មានអ្នកស្គាល់ច្រើនទេ ដល់ប្រាប់និយាយអធិប្បាយ
ទៅគេថា ស្រុកយើងសំបូរមីន គ្រោះថ្នាក់ណាស់ គួរអោយខ្លាច គេថាស្រុកយើងកំពុងច្បាំងគ្នា (ឆ្នាំ2002) ខ្ញុំថា ទេអត់មានទេ ស្រុកខ្ញុំសន្តិភាព
ណាស់…..ហួសចិត្ត!!! ពួកអាមោកនោះ! មើលងាយស្រុកអញ
ខ្ញុំធ្លាប់ទៅស្រុកសៀមប៉ុន្មានដង ពេលវាឃើញប៉ាស្ព័រខ្ញុំវា រុញចេញបែប
មើលងាយ វាយកប៉ាស្ព័រយើងបោះព្រូសៗ ដូចជាមើលងាយដល់ក
(អាសៀមចុយម្រាយមើលងាយខ្មែរណាស់) ដល់មិត្តភក្កិខ្ញុំជាជនជាតិកូរ៉េ​ពួកវាធ្វើធម្មតាខុសពីខ្ញុំ។
ខ្ញុំឃើញភ្ទាល់ភ្នែកហួសចិត្តតែម៉្រង ខ្ញុំនិយាយប្រាប់មិត្តភក្កិខ្ញុំទៅពួកគេថា
ពីមុនកូរ៉េស្អប់ពួក ជប៉ុនដូចគ្នា នឹង ខ្មែរស្អប់សៀម សៀមស្អប់ខ្មែរ។

20. sphea - ខែ មិថុនា 27, 2008

មាន​គំនិត​ខុសគ្នា​វាមិនអាក្រក់​ទេ​តែ វា​មិនល្អមើលសំរាប់ជាតិសាសន៍ដែល
ចង់លេបយកទឹកដីរបស់យើងណាបង។
ប្រកែកគ្នាមិនអាក្រក់ទេតែវាមិនមានអីត្រូវប្រកែកគ្នានោះទេ។
និយាយគ្នាស្រួលក៏វាបានដែរតើបង?
ជាធម្មតាចាននៅក្នុងរានតែងតែប៉ះទង្គិចគ្រាន់អញ្ចឹងហើយបង!
មិនដឹងថាអ្នកដែលបងសុំនោះគឺជាប្អូនរឺមិនមែនទេ?
តែបើជាប្អូន!ប្អូនសូមបញ្ជាក់ថាគឺប្អូនអត់បានយកតាមគំរូនរណាគេ
មកនិយាយទាំងអស់!។
សង្ឃឹម​ថា​បង​នឹង​យល់​ហើយ​បញ្ចប់​ត្រឹម​មតិមួយ​ដ៏ស្រុះស្រួលគ្នាបំផុតរវាង
ពួកបងៗទាំងអស់!

21. វិចិត្រ - ខែ មិថុនា 27, 2008

មាន​គំនិត​ខុស​គ្នា​មាន​អី​អាក្រក់? ប្រកែក​គ្នា​មានអី​អាក្រក់?
បើ​កាប់​ចាក់​គ្នា​ទើប​អាក្រក់!
មាន​ទស្សនៈខុស​គ្នា មិន​អាច​យក​គ្នា​ធ្វើ​មិត្ត​ទេរឺ?
ខ្ញុំ​និង​មិត្ត​ខ្ញុំ តែង​តែ​ប្រកែក​គ្នា​ជាធម្មតា ឧទាហរណ៍​រឿង​ ច្បាប់​កាតព្វកិច្ច​យោធា។ ប្រកែក​គ្នា​បែក​ជា​អូរ ហូរ​ជា​ស្ទឹង. Email ខាន​មើល​តែ​មួយ​អាទិត្យ​ឡើង​ដល់​១០០។ ប៉ុន្តែ នៅ​តែ​ដើរ​លេង​ផឹក​ស៊ី​ជា​មួយ​គ្នា​ដដែល។​ :)
លើ​លោក​នេះ បើ​របស់​គ្រប់​យ៉ាង​ដូច​គ្នា​ទាំងអស់នោះ វា​នឹង​គ្មាន​ជាតិ​គ្មាន​ចូវ​អី​ទេ។

ចំពោះ​ខ្ញុំ​សុំ​រឿង​ម្យ៉ាង កុំ​យក​គំរូ​តាម​អ្នក​ចាស់!។ ​បញ្ញាវន្ត​ខ្មែរ​ម្នាក់​គ្រាន់​តែបញ្ចេញ​ទស្សនៈ​អំពី​វប្បធម៌ ពី​អក្សរសាស្ត្រ​ខ្លួន ក៏​ត្រូវ​គេ​ចាប់​ដាក់​គុកដែរ។
និយាយ​ខុស​ត្រូវ​អី ចាំ​បាច់​ដល់​គុក​ច្រវាក់។

22. ស្រីភា - ខែ មិថុនា 27, 2008

សូមអរគុណដល់បងបូរាណ!
សូមទោស​បង​បណ្ឌិតប្អូនអត់ដឹងអំពីរឿងហ្នឹងសោះ!
ប្អូនអត់ដឹងថាបងនៅឯណាផងហ្នឹង!!!
ចំពោះយោបល់បងរ៉ាមណាក៏ម្យ៉ាងដែរ!
តែ អារឿង​ហ្នឹង​គួរ​តែ​ទុកអោយ​រាជរដ្ឋាភិបាលជាអ្នកដោះ
ស្រាយទើបល្អជាង!
ខ្ញុំ​មិន​ដឹង​ថា​និយាយ​យ៉ាង​ណា​ទៀត​ទេ​ទើ​ប​ពួក​បងៗ​លែង​ខ្វែង​
គំនិត​គ្នា​នោះ!
ពិត​ណាស់​បង​វិចិត្រ​ខ្្ញុំ​ក៏​ធ្លាប់​លេង​ឆាត​ជាមួយ​ជនបរទេស
ច្រើន​ដែរ​ហើយ​ពេលដែល​ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំនៅCambodiaគេ​ថា​គេអត់
ស្គាល់​ទេ​!​ប៉ុន្តែ​មិន​ទាំងអស់​នោះ ទេបង!
ជនបរទេស​ខ្លះ​បាន​និយាយ​ជាមួយ​ខ្ញុំ​ពី​របបប្រល័យពូជសាសន៍
ទៀតផង!
ចឹងមានន័យថាពួកជនបរទេសមិនទាំងអស់នោះទេដែលមិនស្គាល់
Cambodiaនោះ។
តាមការពិតនេះជាការរិះគន់តាមការយល់ឃើញរបស់
មតិពួកបងៗហើយក្នុងគោលបំនងល្អចំពោះជាតិដូចគ្នាទាំង
អស់!
ថ្ងៃនេះ​ប្អូន​មក​ក្នុង​គោល​បំនង​ដូច​ខាង​លើ​អញ្ចឹងគឺ សូម​អោយ​បងៗ
ទាំងអស់ដែលបានបញ្ចេញមតិក្នុងនេះសូមកុំមានការគិតថានេះជាការ
ប្រកែកគ្នាហើយខ្ញុំសូមមួយទៀតសូមបងៗបញ្ចប់រឿងនេះត្រឹមនេះចុះ
ព្រោះបើនៅតែយ៉ាងនេះគឺរកអត់ឃើញច្រកចេញទេបង!
នេះជាការស្នើរសុំហើយក៏មិនមែនជាពាក្យបញ្ជារបស់ក៏បង្គប់អ្វីឡើយ!
ប្អូនសង្ឃឹមថាពួកបងៗនឹងយល់ពីបំនងនៃមតិរបស់ខ្ញុំនឹង​ម្ចាស់​ប្លក់នេះ!

23. បូរាណ - ខែ មិថុនា 27, 2008

ពួកអាហ្នឹងសុទ្ធតែមោក ស៊ីបាយលោកហ្នឹង!…. ហាហាហ

24. បណ្ឌិត - ខែ មិថុនា 27, 2008

មែនខ្ញុំយល់ស្របជាមួយវិចិត្រ មានដឹងទេថា កាលខ្ញុំមានឧកាសទៅរៀន​វគ្គខ្លីៗ នៅបរទេស ពេលគេសួរខ្ញុំថា Where are you from? ខ្ញុំថា I’m from Cambodia បន្ទាប់មកគេថា Cambodia?Where? ខ្ញុំបានថាឲ្យគេក្នុងចិត្តថា អាម៉ោក ហាហាហ….ទាល់តែខ្ញុំបញ្ជាក់ថា Cambodia is located near Thailand and Vietnam បានគេ ថា​ Oh…I See
ដូចឆ្កួតចឹង ចឹងបានថា….

25. វិចិត្រ - ខែ មិថុនា 27, 2008

“ ហើយនៅលើទឹកដីគេច្រកចូល គេសសេរជាភាសាថៃ និង អង់គ្លេសថា ប្រាសាទព្រះវិហារជារបស់ថៃ”
លោក​មាន​បាន​ថត​ទុក ទេ? បើ​មាន​រូប​ថត​នោះ សូម​យក​មក​ចែក​គ្នាមើល សើច​ចំអក​ពួក​អា​សៀម​អោយ​រយះ​មាត់​ម្តង!!!

“ យើងស្រឡាញ់ជាតិយើង គឺត្រូវមូលមតិគ្នាដើម្បីកំចាត់ពួកចោរឈ្លានពាន
ក្នុងប្រទេសរបស់យើងចេញ!” អី​ក៏​មោះ​មុត​ម្ល៉េះ!! និយាយ​បែប​នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ ចំរៀង​ជាតិ​សម័យ​ផ្តាច់ការ “ ពលរដ្ឋកម្ពុជា ជាកំលាំង​ប្តូរ​ផ្តាច់! …”

គ្រាន់​តែ​ដាក់​ថា ប្រសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ក៏​រិះគន់​គ្នា​ដែរ ទៅ​ជា​គិត​ថា​ចាញ់​ប្រៀប​គេ​ទៅ​វិញ។
អញ្ចឹង​ថ្ងៃ​ក្រោយ​មិន​បាច់ និយាយ​ថា “ អង្គរ​មោទនភាព​ជាតិ​ខ្មែរ!” ​ទេ! និយាយ​ត្រឹម​​ “ អង្គរ!” រឺ​យ៉ាង​ម៉េច?។

ពួក​លោក​គួរ​ដឹង​ថា លើ​លោក​នេះ​អ្នក​ស្គាល់​ខ្មែរ​មាន​តិច​ណាស់។
គេ​ស្គាល់​សៀម គេ​ស្គាល់​យួន​តែ​គេ​អត់​ស្គាល់​ខ្មែរ។ គេ​ស្គាល់​អង្គរ​តែ​គេមិន​ស្គាល់​ខ្មែរទេ។

ខ្ញុំ​និយាយ​រឿង​មួយ​ប្រាប់​។ ថ្ងៃ​មួយ​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ម្នាក់​ទៅ​ដើរ​លេង ជួប​បុរស​អ៊ីតាលីម្នាក់។ គាត់​សួរ​ពួក​ខ្ញុំ​ថា អ្នក​ឯង​មក​ពី​ស្រុក​ណា? ខ្ញុំ​ថា​ មក​ពី Cambodge, Kampuchea, Cambodia (ខំ​ប្រឹង​និយាយ​ជា​ច្រើ​ន​ពាក្យ​តាម​តែ​អាច)។ គាត់ថា​អត់ស្គាល់​ស្រុក​នេះ​ទេ។
ខ្ញុំ​ថា​អញ្ចឹង​អ្នក​ឯង​ស្គាល់​អង្គរ​ទេ គាត់​ថា អា! Camboja!!(អ៊ីតាលី​ហៅ​ខ្មែរ​បែប​នេះ ហៅ​ឈ្មោះ​ដូចឈ្មោះ​ជនជាតិ កម្ពោជ របស់​ឥណ្ឌា)។
បន្ទាប់​គាត់​ថា Camboja នៅ​ឯណា? (ហើយ​គាត់​និយាយ​ហាក់​ដូច​ជា​ដឹង​ណាស់​ ថា)អាព្រិច? អាមេរិច? អាមេរិច​ខាង​ត្បូង?អឺរ៉ុប? គាត់​និយាយ​ខុស​ច្រើន​ពេក​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា នៅ​អាស៊ី។ នៅ​ចន្លោះ វៀតណាម និង ថៃ(ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ម៉ូក​ណាស់!!)៕

26. vandakimseok - ខែ មិថុនា 27, 2008

អរគុណបងផ្កាយដែលបានរំលឹកកូនខ្មែរ រួមទាំងខ្ញុំផងអោយស្គាល់ថា ប្រាសាទ
ព្រះវិហារជារបស់ខ្មែរ។
កាលនោះ (២០០៣) ពួកខ្ញុំដែលជានិស្សិតសកលវិទ្យាល័យ ភភព​ បាននាំគ្នាទៅចូលរួមពិធីនោះដែរ ក្រោមការឧបត្ថមពី ឯកឧត្តម ជា សុផារា មនុស្សដែលខ្ញុំស្រលាញ់បំផុតក្នុងគណបក្សគាត់ គាត់ស្រលាញ់ ស្នេហាជាតិណាស់ ស្អាតស្អំ …..
ពេលនោះ ឯកឧត្តម ព្រាប តាន់ អភិបាលខេត្តព្រះវិហារបានថ្លែងសុន្ទរកថា
ថា … ដរាបណាក្បាលខ្ញុំនៅលើ កនៅឡើយប្រាសាទព្រះវិហារមិនត្រូវ
បានថៃរំលោភយកបានឡើយ… ពេលនោះអ្នដែលចូលរួមទាំងប៉ុន្មានគេ
ទះដៃស្វាគមន៍យ៉ាងខ្លាំងៗ……….
ពួកនិស្សិតនិងសិស្សមកពីគ្រប់ទិសទីពយកយើងបានហាត់សមនិង ច្រៀងចំរៀងបទ (ពង្សាវតាខ្មែ​រ ) នឹកឃើញកាលនោះមានអនុស្សាវរីយ៍
ជូរចត់ណាស់ព្រោះតែចង់ស្គាល់ព្រះវិហារ អត់បាយក្រហាយទឹកប៉ុន្មានថ្ងៃ
ឯកឧត្តម ជា សុផារា ក៏ដេកជាមួយយើងដែរ….
កាលនោះ សៀមគេលួចរំកិលព្រំដែនរាល់ថ្ងៃដូចច្នេះហើយទើប គាត់បង្កើត
កម្មវិធីនេះឡើង ដើម្បីដាស់អារម្មណ៍ខ្មែរអោយស្គាល់អត្តសញ្ញាណប្រាសាទខ្មែរ
យើង។​ តាមខ្ញុំពិនិត្រមើលលើតួប្រសាទ មានសរសេរដោយអក្សរសៀម
ចារលើប្រាសាទ(តែមិនមែនអក្សរចារឹកទេ)សង្ស័យកាលពីឋិតនៅក្រោម
ការគ្រប់គ្រងរបស់គេ គេអោយពួកអ្នកចេះដឹងគេសរសេរដើម្បីបន្លំមតិជាតិ
និង អន្តរជាតិហើយមើលទៅ។
ហើយនៅលើទឹកដីគេច្រកចូល គេសសេរជាភាសាថៃ និង អង់គ្លេសថា ប្រាសាទព្រះវិហារជារបស់ថៃ ហើយលើទឹកដីយើង គ្រប់ពាក្យស្លោក និង
បំរាមផ្សេងៗគេបង្គាប់អោយសសេរភាសាថៃពីក្រោម បើមិនដុច្នោះគេ
មិនបើកច្រកអោយភ្ញៀវចូល និង ទំនិញសព្វសារពើចូលឡើយ។
ពួកអាសៀមនេះមិនចោលពុតត្បុតឡើយ។

27. Ramana - ខែ មិថុនា 27, 2008

ចំពោះ​ការ​ដែលលោក​ អាចម៍ផ្កាយ​ថា​ដាក់​ចំណង​ជើង​នេះ​ចង់​អោយ​ខ្មែរមួយ​ចំនួន​ដែល​មិន​ទាន់​ដឹង​បាន​ដឹង តែ​ខ្ញុំ​គិត​ថា​អ្នក​ដែល​អាច​អាន​ប្លក់​បាន​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា​ប្រាសាទ​ជា​របស់​នរណា ហើយ​ការ​ដែល​ដាក់​ចំណង​ជើង​នេះ​ខ្ញុំ​មិន​ថា​យើង​ខ្លាច​ទេ ក៏​ប៉ុន្តែ​យើង​ដឹង​ក្នុង​ចិត្ត​ស្រាប់​ទៅ​ហើយ​ថា​ជា​របស់​យើង បើ​យើង​និយាយ​ចឹង​មើល​ទៅ​ប្រៀប​ដូច​ជា​ចង់​ប្រណាំង​ប្រជែង​ដណ្តើមជាមួយ​ថៃ​ ​ទាំង​ដែល​ប្រាសាទ​នេះ​ជារបស់​យើង​យ៉ាង​ពិត​ប្រាកដ​ ។ ខ្ញុំមិនដឹង​ថា​ទស្សនៈខ្ញុំ​លោក​អាច​ទទួល​យក​បាន​ដែរ​ឬទេ​ក៏​ប៉ុន្តែនេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត ហើយ​ខ្ញុំក៏​គ្មាន​សិទ្ធិ​ទៅ​អោយ​លោក​ដូរ​ចំណង​ជើង​ចេញ​ដែរ មនុស្ស​ម្នាក់ៗ​មាន​ការ​គិត​រៀង​ខ្លួន​មិន​ចឹង?

រឿង​មួយ​ទៀត​ ខ្ញុំ​មក​ទី​នេះចង់​សួរ​មតិ​អ្នក​រាល់​គ្នា​ថា​តើ​យើង​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់ព្រះ​វិហារ​ដែរ​ឬទេ ព្រោះ​ខ្ញុំ​បាន​កាសែតហើយ​លឺ​ថា បន្ទាប់​ពី​មាន​ការ​បិទ​ច្រក​ព្រំដែន​ប្រជាជន​យើង​នៅ​តំបន់​នោះ​ជួប​ប្រទៈ​ផល​វិបាក ចឹង​អាច​នឹង​ធ្វើ​អោយ​ពួកគាត់​គិត​ថា​ រឿង​ប្រាសាទ​មិន​សូវ​សំខាន់ តែ​សំខាន់​គឹ​ពួកគាត់​ត្រូវ​រស់​បាន​សិន ។ គិត​យ៉ាង​ម៉េចដែរ​អ្នក​ទាំង​អស់​គ្នា?

28. បូរាណ - ខែ មិថុនា 27, 2008

សុំទោស អីឡូវនេះ ខ្ញុំរវល់ណាស់ សុំពេលវេលាបន្តិច ដើម្បីរៀបចំពាក្យពេជន៌យកមកសម្រួលស្ថានភាពមួយនេះ….

29. បណ្ឌិត - ខែ មិថុនា 26, 2008

អុញ???ទៅចឹងទៅ បងមាននៅឆ្ងាយពីមាតុអីណា នេះកំពុងអង្គុយវ៉ៃខំមិន​ពីផ្ទះម្តុំផ្សាហេងលីនេះទេ….ហាហាហា ចេះតែមានតាម៉ង…។
ហ៊ឹម…រឿងចំណងជើងម៉ាតិចសោះ ក៍ក្លាយជាប្រធានបទ ប្រកែកគ្នាទាល់តែបាន​ធ្លោយទៅចេញដល់ការលាបពណ៌គ្នាអាណាទៀតណោះ?? ភ៍ក្រហា..អត់មានអ្នកណា​នៅទីនេះថាឲ្យភ័ក្រឯងរឿងចៃសៀម ឬលាបពណ៌អីទេ​។ ខ្ញុំសង្កេតឃើញថាភ័ក្រឯងឲ្យតាបានបញ្ចេញខំមេន​ដូចជាបានបញ្ចេញកំហឹងអាម៉េចមិនដឹង។ ខ្ញុំនិយាយនេះគ្រាន់តែជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ ម្យ៉ាងខ្ញុំមិនចេះសៀម​អីម៉ាតួរសោះ។ អូខេ…ដូចអាចម៍ផ្កាយយាយចឹង កុំឲ្យពួកអាអស់ហ្នឹងវាសើចយើងទាស់សំដីគ្នា ខ្ញុំសុំទោសទៅចុះបើដោយសារខំមេនខាងលើផស់ខ្ញុំធ្វើឲ្យអ្នក​ណាមួយមិនសប្បាយចិត្ត។

30. ស្រីភា - ខែ មិថុនា 26, 2008

អោយ​ប្អូន​សូមទោសចំពោះបងបូរាណផង!ព្រោះប្អូនបាននិយាយខុសហើយ
ជ្រុលជ្រួសលើបងហើយប្អូនសូមអោយបងកុំយកទោសពីប្អូនអីណាបង។
ប្អូនពិតជាមិនដឹងថាប្អូនបាននិយាយពាក្យទាំងនោះខុសឆ្គងលើបង
យ៉ាងនេះទេបង!
អោយប្អូនសូមទោសណាបង!!!!!!!!!!!!!
លើកលែងទោសអោយប្អូនផងណាបង!
តាមប្អូន​គិត​!ពួក​បងៗសុទ្ធតែមានគំនិតល្អៗទាំងអស់សំរាប់ជាតិខ្លួននោះ។
ទាំងបងផ្កាយ,បងភក្រ្ត័,បងបូរាណ,បងបណ្ឌិត,បងរ៉ាមណាគឺសុទ្ធតែ
ស្រឡាញ់ជាតិរៀងៗខ្លួន។(ប្រទេសជាតិនរណាមិនស្រលាញ់!)
ចំពោះបងភក្រ្ត័,បងបូរាណ,បងរ៉ាមណា៖ពួកគាត់និយាយដូច្នេះព្រោះគាត់
ចង់អោយការជើងទុក្ខព្រោះខ្លាចថៃគេថាយើងខ្លាច។ចឹងទើបគាត់ដាក់ដូច្នេះ។
ពួកកាត់ខ្លាចពួកថៃថាយើងជាអ្នកខ្លាចគេ។នេះជាបំនងល្អហើយជាទឹកចិត្ត
នៃការស្នេហាជាតិមាតុ!
ចំនែកបងបណ្ឌិត៖គាត់ក៏មានមោទនភាពចំពោះប្រទេសខ្លួនដែរ។
ទោះគាត់នៅឆ្ងាយពីមាតុខ្លួនក៏ដោយ!
«អុញត្រូវក្មេងថាអោយ?»​នោះ គឺ​គ្រាន់​តែ ជា​ពាក្យលេងសើចរបស់
បងៗមកចំពោះប្អូនតែប៉ុននោះនៅពេលឃើញប្អូននាំគ្នាប្រកែកគ្នាលេង!
វាមិនមែនជាការថាអោយទេ!
ឯបងផ្កាយ៖គឺគាត់ក៏មានបំនងដូចបងភក្រ្ត័​,បងបូរាណ,បងរ៉ាមណាដែរ
តែគាត់គ្រាន់តែចង់បង្ហាញអោយខ្មែរណាដែលគេមិនបានដឹងថា
ប្រាសាទព្រះវិហារនេះជារបស់នរណាពិតប្រាកដ!
ជាការពិតណាស់!ខ្មែរមួយចំនួនមិនបានប្រាកដ
ថាប្រាសាទព្រះវិហារជារបស់នរណាទេ។
ហេតុដូច្នេះទើបគាត់ដាក់ចំនងជើងបែបនេះដើម្បីបង្ហាញដល់ពួកគាត់ហ្នឹងណា។
ជាចុងក្រោយភាសុំអោយពួកបងៗមូលមតិគ្នាវិញព្រោះជៀសវាង​
ដូចបងផ្កាយបានិយាយខាងលើអញ្ចឹង(ថៃនឹងសើចពេលពួកគេបានឃើញ
ខ្មែរមិនមូលមតិគ្នានោះ!)
ពួកបងៗសូមកុំអោយថៃគេមើលងាយព្រោះថៃកំពុងតែចង់បាន
ប្រាសាទព្រះវិហារពីយើងផង។
តែពេលថៃក្រលេកមកមើលក្នុងប្លក់ហេងវិញព្រោះបានឃើញខ្មែរ
មិនមូលមតិគ្នាដូច្នេះ។
វាជាហេតុមួយដែលធ្វើអោយថៃគេមើលងាយណាបងៗ។
ហើយជាពេលដែលថៃហ៊ានលួចរបស់ពួកយើងទៀតណាបងៗ។
ខ្ញុំដឹងថាពួកបងៗម្នាក់ៗសុទ្ធតែស្រឡាញ់ជាតិរៀងៗខ្លួន!
ជាចុងក្រោយនេះខ្ញុំសូមអោយពួកបងៗទាំងអស់ដែលបានបញ្ចេញមតិ
នៅក្នុងនេះទាំងអស់មូលមតិគ្នាវិញ!កុំខ្វែងគំនិតគ្នាអីព្រោះពួកបងៗសុទ្ធតែ
មានគំនិតល្អចំពោះជាតិ!
យើងស្រឡាញ់ជាតិយើង គឺត្រូវមូលមតិគ្នាដើម្បីកំចាត់ពួកចោរឈ្លានពាន
ក្នុងប្រទេសរបស់យើងចេញ!
ប្អូនសង្ឃឹមថាពួកបងៗនឹងយល់ពីបំនងរបស់ប្អូនម្នាក់នេះ!
បងបូរាណអោយប្អូនសូមទោស!

31. វិចិត្រ - ខែ មិថុនា 26, 2008

ចំពោះ​ខ្ញុំ​ គ្មាន​ទើស​អី​នឹង​ចំណង​ជើង​បែប​នេះ​ទេ។ មនុស្ស​គេ​មាន​ស្ទីល​និយាយ​របស់​គេ។
ឧទាហរណ៍​បុរសម្នាក់​និយាយ​ថា ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ខ្ញុំ។ អ្នក​ខ្លះ​តប​ថា អើ​ អាណា​មិន​ដឹង។ តែ​តាម​ពិតគឺ​​គាត់​ចង់​អួត​​ផ្ទះ​របស់​គាត់។ បើ​ខ្លះ​គេ​មិន​បាច់​និយាយ​អី​ទេ គ្រាន់​តែ​ចេញ​ចូលៗ សំញែង​គេ​ទៅ​គេ​ដឹង​ហើយ!!

បើ​និយាយ​ពី​រឿង​ប្រាសាទព្រះ​វិហារ​វិញ នរណា​ក៏​ដឹង​ថា​ខ្មែរ​អ្នក​សង់​ដែរ ទាំង​ពួក​សៀមក៏​ដឹង​ដែរ (លើក​លែង​តែ​ពួក​អាស៊ប់​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នៅ​តែ​គិត​ថា ដូន​តា​វា​អ្នក​សង់ ក៏​មិន​មែន​ជា​កំហុស​ពូក​នោះ​ដែរ ព្រោះ​ពួក​នោះ​ចាញ់​បោក​គេ​រហូត​មក)។ គ្រាន់​តែ​ពីមុន​ឈ្លោះ​គ្នា​ថា​ ដី​នោះ​ជា​ដី​សៀម​រឺ​ដី​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​មាន​បញ្ហា​សន្ធិសញ្ញាខ្លះ រវាង​បារាំង​និង​សៀម ដែល​កែ ម្តង​ថា​ជា​របស់​ខ្មែរ ម្តង​ថា​ជា​របស់​សៀម។

32. អាចម៍ផ្កាយ - ខែ មិថុនា 26, 2008

សូម​និយាយ​ម្តង​ទៀត​ចុះ ហើយ​ក្រោយ​ការ​និយាយ​នេះ​ ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្មាន​ការ​​​ថ្នាំង​ថ្នាក់​អ្វី​នឹង​គ្នា​នោះ​ទេ។ ខ្ញុំ​ដឹង​! យើង​ជា​ខ្មែរ​ យើង​ត្រូវ​ស្រឡាញ់​ខ្មែរ​ ហើយ​ក៏​គ្មាន​បរទេស​ណា​គេ​មក​ ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួ​ន​យើង​នោះ​ទេ។

ខ្ញុំ​សូម​បញ្ជាក់​ដដែលៗថា​ ការ​ដែល​យើង​គ្រប់​គ្នា​ និយាយ​មក​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ មិន​មែន​ជា​ការ​ឈ្លោះ​គ្នា​ទេ​ តែ​គ្រាន់​តែ​ជា​ការ​ឲ្យ​យោបល់គ្នា​ទៅ​វិញ​ទៅ​មក​​ដើម្បី​​​យល់​ហេតុ​ផល​រវាងគ្នា​នឹង​គ្នា​ប៉ុណ្ណោះ។

សម្រាប់​រ៉ាម​ណា​ ខ្ញុំ​អរគុណ​ដែល​បាន​រួម​ចំណែក​ ក្នុង​ការ​ឲ្យ​យោបល់​នេះ​ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់​… ឆ្ងល់​ត្រង់​ថា​ហេតុ​អី​​ខ្ញុំ​ដាក់​ចំណង​ជើង​បែប​នេះ​មិន​បាន​? តើ​វា​ចាញ់​ប្រៀប​ថៃ​ត្រង់​ណា​? សូម​រ៉ាម​ណា​បកស្រាយ​ ឲ្យ​ខ្ញុំ​បាន​យល់​ផង​ ព្រោះ​ការ​ពិត​ វា​ជា​របស់​ខ្មែរ​មែន​ ហើយ​បើ​មិន​មែន​ នោះ​ទើប​យើង​ត្រូវ​ខ្លាច​។ រ៉ាម​ណា​ក៏​ជ្រាប​ស្រាប់​ថា ខ្មែរ​មួយ​ចំ​នួន​នៅ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា តើ​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរឬ​ក៏​ទេ? ដូច្នេះ​ខ្ញុំ​ដាក់​ចំ​ណង​ជើង​បែប​នេះ​ ក៏​ដើម្បី​ប្រាប់​ដល់​ខ្មែរ​ និង​បរ​ទេស​ដទៃ​ទៀត​ ដែល​ដឹង​មិន​ច្បាស់​នោះ​ ឲ្យ​បាន​ជ្រាប​នូវ​ការ​ពិត​ផង​។ សូម​អរគុណ!

33. ស្រីភា - ខែ មិថុនា 26, 2008

បងបូរាណ៖ហេតុអីចាំបាច់ដល់ថ្នាក់លុបចោលបង?
បើភាខុសហេតុអីមិនប្រាប់ភាហើយហេតុអីក៏បងមិនរិះគន់ចំពោះ
កំហុសភាផង(មនុស្សមិនមែនល្អគ្រប់ដប់នោះទេ)!
ហាងអីតែលុបចោល!តើមានប្រយោជន៍អី្វទៅបង?
សួរថាបងលុបវាចោលតើមានប្រយោជន៍អីដល់បងក៏ដូចជាពួកបងៗ
ដែលបានបញ្ចេញមតិក្នុងនេះ?
ភាមិនបានប្រកែករឺក៏ឈ្លោះគ្នាឯណា?
មួយជាតិនេះភាស្អប់បំផុតគឺទំនាស់!
បងភាខុសឆ្គងលើបងត្រង់ណាសូមកុំប្រកែរប្រកាន់អីព្រោះ
ពេលខ្លះភាក៏មិនដឹងថាពាក្យដែលភានិយាយចេញនោះអាច
ប៉ះពាល់ដល់អារម្មណ៍បងក៏ដូចជាបងៗគ្រប់គ្នាដែរ។
អោយភាសូមទោសបងផងចំពោះកំហុសដែលបានធ្វើខុសលើបង!
សង្ឃឹមថាបងពិតជាអាចលើកលែងទោសអោយភា!
ចំពោះបងផ្កាយ៖​ខ្ញុំសូមអរគុណច្រើនដែលបានចេញមុខមកបកស្រាយ
ចំពោះកំហុសរបស់ខ្ញុំនេះ​ហើយ​ក៏ សូមអរគុណ​ច្រើនសំរាប់ការនែនាំ!
អរគុណ!!

34. រ៉ាមណា - ខែ មិថុនា 26, 2008

ខ្ញុំ​ក៏​មិន​មាន​អី​និយាយ​ទេ​ តែ​ខ្ញុំ​ក៏​ស្រប​ជាមួយ​លោក សុភ័ក្រ្ត ចំពោះ​ចំណង​ជើង​​ (មិន​បាន​រិះ​គន់​ទេ​គ្រាន់តែ​ជា​យោបល់ ព្រោះប្រាសាទ​ជា​របស់​យើង​ស្រាប់​ និង​ជា​របស់យើង​តរៀង​ទៅ​ គ្មាន​អ្នកណា​មក​ដណ្តើម​បាន​ លើក​លែង​តែ​យើង​ពេញ​ចិត្ត​អោយ​គេ​) និង​​ឆ្ងល់​ពេល​ខ្លះ​ម៉េច​យើង​ចាំ​បាច់សំលេង​ធំ​ សំលេង​តូច​ដាក់​គ្នា​ធ្វើ​អី​ ។ ខ្ញុំអាន​ប្លក់​មួយ​ចំនួន​អ្នក​ខ្លះ​ជេរ​គ្នាដោយ​សារ​តែ​រឿង​ថៃ ។​ ខ្ញុំ​ក៏​ជាអ្នក​និយម​ចំរៀង​ មើល​កុនថៃ​ដែរ តែ​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ ចំរៀង​ពិរោះ​ តួស្អាត​ សំដែង​សម តែមិន​មែន​មាន​ន័យ​ថា​ចង់​លើក​តំកើង​វប្បធម៌​ប្រទេស​ណា​នោះទេ ។ និយាយ​អោយ​ចំ​ទៅ​មិន​មែន​មាន​តែ​ប្រទេស​ពីរ​ជិត​ខាង​នឹង​ទេ​ដែល​គ្រោះ​ថ្នាក់ចំពោះ​ខ្មែរ បើ​តាម​ប្រវត្តិ​សាស្រ្ត​មើលទៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​​ សុទ្ធ​តែ​ចង់​បាន​ផល​ប្រយោជន៍​ពី​ខ្មែរ គ្មាន​ប្រទេស​ណាល្អ​ជាង​អ្នកណា​ទេ ។ ខ្ញុំ​គិត​ថា​កត្តា​សំខាន់​គឺ​ខ្មែរ​រួប​រួម​គ្នា កុំ​អាង​អី​ចែក​បក្ស​​ ចែ​កពួក ប្រើហិង្សា​ដាក់​គេ​ដាក់​ឯង ។ រឿង​ប្រាសាទនេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​សំរេច​អោយ​ដាច់​ណាត់តែ​ម្តង​មិន​ចាំបាច់​ទៅ​សុំ​ការ​យល់​ឃើញ​ពី​ប្រទេស​ណានោះ​ទេ ព្រោះ​យើង​មាន​សាលក្រម​តុលាការ​ឡាអេ​ហើយ​ស្រេច ។ ចំពោះ​សំដី​លោក​ អាចម៍ផ្កាយ​និយាយត្រង់​កន្លែង​ថា​ប្រជាជន​មួយ​ចំនួន​មិន​ដឹង​ថា​ប្រាសាទជា​របស់​ខ្មែរ​ជា​ពិសេស​អ្នក​នៅ​តំបន់​នោះ “ ព្រោះតាំង​ពី​គេ​បើក​ភ្នែក​ឡើង​​ គេ​ឃើញ​តែ​សៀម​គ្រប់​គ្រង​ និង​មាន​ចំណែក​ពី​ប្រាសាទ​នេះ​តែ​រហូត​មក” វា​ត្រូវណាស់​ព្រោះ​ខ្ញុំ​លឺ​មេ​ខ្ញុំ​ដែល​គាត់​បាន​ទៅ​ដល់​ប្រាសាទ​ប្រាប់​ថា សូម្បី​តែ​អ្នក​យាម​ប្រាសាទ​ក៏​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ទេ​ កាំ​ភ្លើង​ក៏​ចាស់​ បើ​មាន​សង្រ្គាម​បាញ់​មិន​ឈ្នះ​ទេ ទើប​តែ​បច្ចុប្បន្ន​ទេ​ដែល​គាត់បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លះៗ​ ។ សុំទោស​បើ​មាន​ពាក្យ​មិន​សម​រម្យ​ត្រង់​ណា ហើយ​ក៏​ព្រម​ទទួល​នូវ​ការ​រិះ​គន់​ដោយ​សន្តិភាព ។ ខ្មែរ​គួរ​ស្រលាញ់ខ្មែរ កុំឈ្លោះ​គ្នា​ ​

35. អាចម៍ផ្កាយ - ខែ មិថុនា 26, 2008

បង​សុភ័ក្ត្រ៖ បង​គ្មាន​ទោស​ពៃ​រ៍​អ្វី​ទេ… ហើយខ្ញុំ​ក៏​មិន​បាន​ខឹង​អ្វី​បង​ដែរ​។​ ​ការ​ដែល​យើង​ឆ្លើយ​ឆ្លង​គ្នា​នេះ​ មិន​មែន​ជា​ការ​ឈ្លោះ​គ្នា​ទេ​(សុំ​កុំ​ប្រើ​កំហឹង​!)។ យើង​និយាយ​ យើង​មាន​ការ​គិត​ផ្សេង​គ្នា​ ដូច្នេះ​យើង​មាន​សិទ្ធិ​ ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ តែ​​ការ​ប្រើ​សិទ្ធិ​នោះ​ ក៏​ត្រូវ​ស្ថិត​នៅ​ក្រោម​ភាព​អហិង្សា(​មិន​ប្រើ​កំហឹង​ក្នុង​ការ​និយាយ)​​ មាន​សន្តិ​ធម៌​ និង​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​។

ខ្ញុំ​ជ្រាប​ច្បាស់​ណាស់ថា ​អត្ថបទ​លើ​គេហទំព័រ​ ប្រាសាទ​ព្រះវិហារ របស់​បង​​នោះ គឺ​ជា​បណ្ដុំ​ឯកសារ ដែល​សរសេរ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ ទាំង​ភាសា​អង់គ្លេស និង​ភាសា​ថៃ។ ហេតុ​ដូច​នេះ​ទើប​ខ្ញុំ​ មិន​ទៅ​រិះ​គន់​បង​ ទ្រាំ​បណ្តោយ​ឲ្យ​បង​ធ្វើ​តាម​ ការ​យល់​ឃើញ​របស់​ខ្លួន​សិន​ចុះ។ ប៉ុន្តែ​ខ្ញុំ​មានកូន​គំនិត​មួយ​ ដែល​ចង់​រិះ​គន់​ដែរ​(តែចាំ​មើល​សិន…) នោះ​គឺ​មិន​ខុស​ពី​ចំណុច​ខាង​ក្រោម​ក្នុង​មតិ​ទី​៥​ទេ​… បើ​ឯកសា​រ​ដែល​បង​ទទួល​បាន​ ពី​វ៉ិប​សាយ​ដទៃ​នោះ​ មិន​ត្រឹម​ត្រូវ​ គ្មាន​ហេតុ​ផល​ និង​គ្រាន់​តែ​ជា​ទស្សនៈ​ ការ​យល់​ឃើញ​របស់​ក្រុម​មនុស្ស​ មួយ​ក្តាប់​តូច​ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ខាត​បង់​ និង​ថៃ​ទទួល​ប្រយោជន៍​នោះ​ ក៏​បង​ទ្រាំ​ផ្សាយ​ដែល​ឬ​អី​? ចំពោះ​ភាសាថៃ​​ អក្សរ​ថៃ​ខ្ញុំ​មិន​ប្រកាន់​ទេ បើការ​ផ្សាយ​នោះ​មាន​ប្រយោជន៍​ដល់​ខ្មែរ។

ខ្ញុំ​មិន​ដឹង​ថា​បង​ថា​ឲ្យ​នរណា​ទេ​ ដែល​ថា​បង​ជា​ចៃ​ថៃ​ និង​កំ​ពុង​លាប​ពណ៍​បង​នោះ​ តែ​សម្រាប់​ខ្ញុំ​​ ពិត​ជា​មិន​បាន​គិត​ និង​និយាយ​ដូច្នោះ​ឡើយ​។ ខ្ញុំ​ជឿ​ថា ពិត​ជា​គ្មាន​នរណា​ហ៊ាន​ទៅ​ស្បថ​ថា ថៃ​ទាំង​អស់​សុទ្ធ​​តែ​ចង់​​ទាម​ទារ​ ប្រាសាទ​ព្រះ​វិហារ​ពី​ខ្មែរ​ទៅ​វិញ​នោះ​ទេ ព្រោះ​​​ច្រើន​បំ​ផុត​ក៏​មាន​ថៃ​ ប្រមាណ​ជា​១០%​ប៉ុណ្ណោះ​ ដែល​​ស្គាល់​ប្រវត្តិ​សាស្រ្ត​ និង​មិន​ចង់​ទាម​ទារ​ (តែ​មិន​មែន​បាន​ន័យ​ថា​ គេ​ស្រឡាញ់​​ខ្មែរ​នោះ​ទេ​)។

គ្មាន​ចាញ់​គ្មាន​ឈ្នះ​នៅ​ទី​នេះ​ទេ! ខ្ញុំ​ធ្លាប់​សើច​ថៃ​ ព្រោះ​វា​ឈ្លោះ​គ្នា​តាម​វ៉ិប​សាយ​ ដោយ​សារ​រឿង​ខ្មែរ តែ​ខ្ញុំ​ដាច់​ខាត​មិន​ឲ្យ​ថៃ​សើច​ ព្រោះ​ខ្មែរ​ឈ្លោះ​គ្នា​​ ដោយ​សារ​សម្តី​ប៉ុន្មាន​ម៉ាត់​នេះ​ទេ។ ខ្ញុំ​នៅ​​មិន​យល់​ពី​សម្តី​បង​ភ័ក្រ្ត តើ​ចំណង​ជើង​នេះ​ «វា​ស្ដែង​ចេញ​លក្ខណៈ​អន់​ប្រៀប​គេ​» នៅ​ត្រង់​ណា? ខ្ញុំ​ថា​អត្ថបទ​ថៃ​ដែល​បង​ដាក់​ផ្សាយ​ទេ​ ដែលស្តែង​ចេញ​នូវ​ ភាព​​ចាញ់​ប្រៀប​គេ​នោះ​!!!
ខ្ញុំ​ជឿ​ថា​ បង​ពិត​ជា​យល់​ និង​ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង​ បើ​បង​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​។

ស្រី​ភា និង​ បូរាណ៖ ភា, បូរាណ​មាន​សិទ្ធិ​និយាយ និង​បញ្ចេញ​យោបល់​បាន​ បើ​ភា​យល់​យ៉ាង​ម៉េច​ ឬ​គិត​ខុស​ពីបូរាណ​ ភា​មាន​សិទ្ធិ​ជំទាស់​ និង​បញ្ចេញ​មតិ​បាន​ តែ​ភា​មិន​ត្រូវ​បង្គាប់​គេ​ ឲ្យ​លុប​ឬ​កែ​ប្រែ​ការ​យល់​ឃើញ​ របស់​គេ​នោះ​ទេ។
បូរាណ, កុំ​ប្រកាន់​ភា​អី​ ភា​គ្រាន់​តែ​មិន​ចង់​ឲ្យ​ មាន​ការ​ថ្នាំង​ថ្នាក់​នឹង​គ្នា​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​លុប​មតិ​ណា​មួយ​ របស់​បូរាណ​ចេញ​ដែរ​ ព្រោះ​បូរាណ​មាន​សិទ្ធិ​និយាយ​ ហើយ​មតិ​នោះ​ទៀត​សោត​ ក៏​មិន​ឃើញ​ថា​ ខុ​ស​ពី​ក្រម​សីល​ធម៌ ឬ​សុជី​វធម៌​ណា​មួយ​នោះ​ទេ។

36. បូរាណ - ខែ មិថុនា 26, 2008

អូខេ អូខេ ឲ្យបងនិយាយប្រែជាអ្វីវិញក៏បាន ឲ្យតែមេត្តាឈប់ប្រកែកគ្នា! បើអ៊ីចឹង សូមអាចម៌ផ្កាយជួយលប់ មតិ​ ៣, ៧, ៩ និង ១១​ ចោលចុះ… អរគុណ!

37. ស្រីភា - ខែ មិថុនា 26, 2008

តាមខ្ញុំគិតទៅបងបូរាណមិនគួរមកហ៊ានកាត់ក្តីអោយបងផ្កាយឈ្នះ
នោះទេ!ព្រោះវាមិនមែនជាការប្រកែកគ្នាដូចដូចជំលោះឯណា។
រឿងនេះគឺទាំងបងភក្រ្ត័និងបងផ្កាយគឺម្យ៉ាងម្នាក់ទេហើយ
ពួកគាត់សុទ្ធតែមានបំនងល្អចំពោះជាតិខ្លួនទាំងពីរនាក់។
ខ្ញុំមិនយល់ស្របនឹងការកាត់ក្តីរបស់បងបូរាណឯងនោះទេ!!
នរណាក៏ដឹងថាប្រាសាទព្រះវិហារជារបស់ខ្មែរដែរបើមិនដឹងនោះ
គឺមិនមែនជាខ្មែរទេ!
ខ្ញុំសូមអោយបងបូរាណប្រែត្រង់ពាក្យកាត់ក្តីអោយបងផ្កាយ
ឈ្នះនោះចេញ!

38. បូរាណ - ខែ មិថុនា 26, 2008

អូខេ ខ្ញុំសូមអនុញ្ញាតសម្របសម្រួលក្នុងបញ្ហានេះ។ ពួកយើងមានហេតុផល​ល្អៗរៀងៗខ្លួន, គ្រប់គ្នាសុទ្ធតែមានការពន្យល់រៀងៗខ្លួនដែរ, សូមកុំមានការអាក់អន់ចិត្តនឹងគ្នាឲ្យសោះ កុំឲ្យអាពួកចោរវាដឹងថាយើងមិនមានសាមគ្គីភាពនឹងគ្នា ដូចជំនាន់មុនៗទៀត ដែលពួកវាងាយស្រួលធ្វើព្យុះធ្វើភ្លៀងបាន…

ខ្ញុំអត់មានអីច្រើនទេ គ្រាន់តែចង់បញ្ជាក់ម្តងទៀតថា សូមកុំមានការអាក់អន់ចិត្តនឹងគ្នា ព្រោះពួកយើងសុទ្ធតែមានបំណងល្អដូចគ្នា ដើម្បីខ្មែរដូចគ្នា…

អូខេ ខ្ញុំសុំស្រែកអបអរសាទរជូនជាតិខ្មែរមួយសិន…. ហើយសូមជួយស្រែកបន្ទរខ្ញុំផង។ ម៉ោះ ម៉ោះចាប់ផ្តើម…. “ ជយោ! អច្ឆរិយថ្មីរបស់ពិភពលោក! ជយោ! ប្រាសាទព្រះវិហារ! ជយោ! កម្ពុជា!….”

39. សុភ័ក្ត្រ - ខែ មិថុនា 26, 2008

ខ្ញុំ​មិន​មែន​ចៃ​ថៃ ហើយ​ការពារ​ថៃ​ទេ (សូម​មេត្តា​កុំ​លាប​ពណ៌)​ខ្ញុំ និយាយ​ឲ្យ​ពិត​ទៅ​មាន​នរណា​ហ៊ាន​ស្បថ​ទេ​ថា​ជាតិ​ថៃ​ទាំង​អស់​សុទ្ធ​តែ​ទាមទារ​ព្រះវិហារ ដូច​លោក​បូរាណ​ថា​មែន?! ហើយ​ខ្ញុំ​មិន​បាន​ទៅ​ប្ដឹង​តុលាការ​ឯណា​មក​ការពារ​ខ្ញុំ​ទេ ម៉េច​ក៏​លោក​បូរាណ​មក​សម្រេច​ឲ្យ​មាន​អ្នក​ចាញ់​អ្នក​ឈ្នះ​ទៅ​វិញ?! ខ្ញុំ​សុខ​ចិត្ត​ដក​ខ្លួន​ចាញ់​ដោយ​ខ្លួន​ឯង។
ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​បង​ប្អូន​យើង​នៅ​ទី​នេះ​ទេ! អ្នក​ធ្វើ​នយោបាយ​គេ​មាន​វិធី​ដោះ​ស្រាយ​ខុស​ពី​យើង​ គេ​មិន​យក​កំហឹង​មក​ដោះ​ទេ ហើយ​គេ​ក៏​មិន​និយាយ​ច្រើន​ដែរ។ ការ​ប្រើប្រាស់​ពាក្យ​វា​ស្ដែង​ចេញ​លក្ខណៈ​អន់​ប្រៀប​គេ​បាត់​ទៅ​ហើយ តួ​យ៉ាង​ចំណង​ជើង​អត្ថបទ​នេះ​ជា​ដើម។
ខ្ញុំ​យល់​ទស្សនៈ​​មនុស្ស​ម្នាក់​ៗ​ខុស​គ្នា!

40. បូរាណ - ខែ មិថុនា 26, 2008

“ ទុក​ឲ្យ​ពួក​ថៃ​ឆ្កួត​តែ​វា​ទៅ” …. ល្អណាស់!

41. សុភ័ក្ត្រ - ខែ មិថុនា 26, 2008

បាទ! ខ្ញុំ​សូម​ទោស​ផង ដែល​ខ្ញុំ​ធ្វើ​ឲ្យ​លោក​មិន​សប្បាយ​ចិត្ត។
ចំណែក​អត្ថបទ​លើ​គេហទំព័រ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​បណ្ដុំ​ឯកសារ​ទាន​ប្រោស ខ្ញុំ​រៀប​ចំ​ឡើង​ដើម្បី​ផ្ទុក​រាល់​ឯកសារ​ដើម​ទាំង​អស់​ដែល​សរសេរ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ ទាំង​ភាសា​អង់គ្លេស និង​ភាសា​ថៃ។ ខ្ញុំ​គ្មាន​ហេតុ​ផល​អ្វី​មក​ឈ្លោះ​ជាមួយ​លោក​នៅ​ទី​នេះ​ទេ។
ខ្ញុំ​សូម​ទោស​ម្ដង​ទៀត!
ព្រះវិហារ​នៅ​ជា​របស់​ខ្មែរ​ពិត​ប្រាកដ មិន​បាច់​បារម្ភ​ទេ គ្មាន​ថ្ងៃ​ណា​ថៃ​យក​បាន​ទេ បើ​គេ​ខ្លាច​ដូច​ពួក​លោក​មែន​ម្ល៉េះ​រដ្ឋាភិបាល​ចាត់​ការ​ហើយ។ មើល​តែ​ជំហរ​រដ្ឋាភិបាល​យើង​ទៅ​ដឹង​ហើយ ពួក​គាត់​ធ្វើ​ការ​បាន​ល្អ​រឿង​ព្រះវិហារ​នេះ ទុក​ឲ្យ​ពួក​ថៃ​ឆ្កួត​តែ​វា​ទៅ។ ខ្ញុំ​សូម​ទោស​ជា​លើក​ទី​៣!

42. បូរាណ - ខែ មិថុនា 26, 2008

ដំបូងខ្ញុំមិនចង់ឃើញការភ្ជាប់ពាក្យ “ ជារបស់ខ្មែរ” មកពីខ្ញុំមានអារម្មណ៍ថា ពួកវានឹងមិនធ្វើអីកើតទេ ព្រោះមានតែគ្នាវា១ក្តាប់តូចដែលតវ៉ា… តែបន្ទាប់ពី​អាន​មតិលេខ ៥ រួចមក ឃើញថាគ្នាពួកវាទាំងអស់គ្នាសុទ្ធតែចង់ទាមទារអាដែល… អ៊ីចឹងខ្ញុំមិនទើសទែងក្នុងការដាក់ចំណងអត្ថបទនេះទៀតទេ… ព្រោះការបកស្រាយ​ពិតជាខ្លាំង​ ហើយឡូហ្សិក… ដូច្នេះតុលារសម្រេចឲ្យអាចម៌ផ្កាយជាអ្នកឈ្នះ ហើយ​ប្រាសាទព្រះវិហារជារបស់ខ្មែរពិតៗ គ្រប់ជំនាន់តទៅអឺយ… ពួកអាសញ្ជាតិចោរ ឲ្យវានៅតែជាចោរអ៊ីចឹងចុះ មិនបាច់កសាងខ្លួនក៏ហីទៅ ទុកឲ្យបារមីអ្វីមួយជាអ្នកបំផ្លាញអាជាតិមួយនេះចុះ…

43. បណ្ឌិត - ខែ មិថុនា 25, 2008

អុញនោះក្មេងថាឲ្យ??? តែសមហេតុផលផស់ក្មេងមែន ស្ពឹកនៅល្បងភ័ក្រ? ខ្ញុំសុំរិះគន់ដែរ ល្មមឈប់លើកដំកើងភាសាពួកអាអស់ហ្នឹងទៅហី យកមកផ្សាយទាំងដុល​ចឹង មិនដឹងជាពួកវាសប្បាយចិត្តប៉ុណ្ណាទេ…សួរថា​វាដែលយកតួអក្សរយើងទៅផ្សាយលើទំព័រវាចឹងដែរអត់ (ប្រហែលជាមានក៍ខ្ញុំ​មិនដឹង តែខ្ញុំគិតថាអត់ច្រើនជាង)​ បើគ្រាន់តែនិយាយដល់ពាក្យខ្មែរ​វាស្អប់​សឹងតែចូកដានជើងចោលទៅហើយនោះ?? ។ ខ្ញុំឃើញមានបងប្អូន​ប្លក់យើង​ច្រើននាក់ដែលបានប្រើប្រាស់ភាសាវាលើទំព័ររបស់ខ្លួន តែនេះជាសិទ្ធរបស់​ពួកគាត់ខ្ញុំមិនទៅមានមតិអីទេ តែគ្រាន់តែពេលខ្លះឲ្យវា អាម៉មៗបានហើយ :-D ។ និយាយឲ្យត្រង់ទៅខ្ញុំស្អប់ពួកសៀមនេះ និងពួកយួននេះណាស់ តែក៍មិនមែនបានន័យថាឲ្យតែជួបចង់តែទាត់ធាក់ពួកវា ចង់មានអំពើហឹង្សាជាមួយគ្នានោះទេ គ្រាន់តែកុំឲ្យពួក​វាមកលលេងជាមួយខ្ញុំមុនទៅបានហើយ ខ្ញុំនឹងទ្រាំមិនបានទេ​ចេះជាតិសាសន៍និយមអីតែឯង???
ខ្ញុំគ្រាន់តែចងចាំក្នុងចិត្តថា​” ជាតិសាសន៍ពីរហ្នឹងនៅតែចង់ចិត្តលេបពួក​យើងជានិច្ច”

44. អាចម៍ផ្កាយ - ខែ មិថុនា 25, 2008

អរគុណ​បង​ភ័ក្រ្ត​ដែល​បាន​រិះ​គន់​! គិត​ទៅ បង​ពិត​ជា​ពូកែ​រិះ​គន់​គេ​មែន​ :-P
ការ​រិះ​គន់​ដែល​សម​ហេតុ​សម​ផល​ ខ្ញុំ​ក៏​រីក​រាយ​ទទួល​ហើយ​កែប្រ តែ​បើរិះ​គន់​ដើម្បី​តែ​រិះ​គន់​ទេ​ ខ្ញុំ​ក៏​ទទួល​យក​មិន​បាន។

បាន​អាន​អត្ថ​បទ​នេះ​ហើយ​ឬ​នៅ​ ទើប​មក​រិះ​គន់​បែបនេះ​? មាន​ពី​រ​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដាក់​ចំណង​ជើង​នេះ​ថា «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ» ៖
១. ខ្លឹម​សារ​សំខាន់​របស់​អត្ថបទ​ ផ្តោត​សំខាន់​ទៅ​លើ​ហេតុ​ផល​ និង​ភស្តុតាង​យ៉ាង​ប្រត្យក្ស​ ដែល​​បញ្ជាក់​ពី​អធិប​តី​ភាព​របស់​ខ្មែរ​ ទៅលើ​ប្រាសាទ​ព្រះ​វិហារ ដែល​សម​ស្រប​យ៉ាង​ខ្លាំង​ទៅ​នឹង​ ចំណង​ជើង​ដែល​ខ្ញុំ​បាន​ដាក់​។ ចំណង​ជើង​គួរ​តែ​ថ្មី​ ប្លែក​ និង​មិនដូច​របស់​អ្នក​ដទៃ។
២. «​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរយ៉ាង​ពិត​ប្រាកដ​» ហេតុ​អី​យើង​ខ្លាច​នឹង​ថា? បើ​វា​មិន​មែន​ជា​របស់​យើង​ នោះ​ទើប​យើង​ត្រូវ​ខ្លាច​!

បង​ភ័ក្ត្រ​មាន​ជ្រាប​ទេ​ ថា​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ ដែល​ដឹង​ថា​ «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ»​? ខ្ញុំ​សុំ​ប្រាប់​បន្តិច​ចុះ​ថា​ សូម្បី​ប្រជា​ជន​ខ្មែរ​ខ្លះ ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ ក៏​នៅ​មិន​ទាន់​ច្បាស់​ នៅ​ក្នុង​ចិត្ត​នៅ​ឡើយ​ថា​ «តើ​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ​ ឬ​ជា​របស់​សៀម?» ព្រោះតាំង​ពី​គេ​បើក​ភ្នែក​ឡើង​​ គេ​ឃើញ​តែ​សៀម​គ្រប់​គ្រង​ និង​មាន​ចំណែក​ពី​ប្រាសាទ​នេះ​តែ​រហូត​មក។ ហេតុ​
ដែល​​​​​​​​​​​​​​​​​​​ខ្ញុំ​ដាក់​ចំណង​ជើង​ «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ​» ក៏​ព្រោះ​ខ្ញុំ​ចង់​សង្កត់​ន័យ និង​បញ្ជាក់​ឲ្យ​ច្បាស់​ដល់​ខ្មែរ​គ្រប់​រូប​ និង​បរទេស​ទាំង​ឡាយ​ ឲ្យ​បាន​ជ្រាបថា «ប្រាសាទ​ព្រះ​វិហារ​ពិត​ជា​របស់​ខ្មែរ​ប្រាកដ​មែន»។

បង​ខ្លួន​ឯង​ក៏​គង់​ជ្រាប​ស្រាប់​ថា ថៃ​ប៉ុន្មាន​នាក់​ដែល​ទទួល​ស្គាល់​ថា «ប្រាសា​ទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ»? ថៃ​ស្ទើរ​តែ​គ្រប់​រូប​នៅ​តែ​ប្រកាន់​យ៉ាង​ខ្ជាប់​ថា «​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​គេ» នៅឡើយ​។ ទាំង​រដ្ឋាភិបាល​ថ្មី ទាំង​មន្ត្រី​ក្រសួង​ការ​បរទេស​ ក៏​គេ​នៅ​ប្រកាស​ក្តែង​ៗ​ថា «​គេ​សោក​ស្តាយ​ដែល​ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​ធ្លាក់​ជា​របស់​ខ្មែរ» (មាន​ន័យ​ថា​ ព្រះ​វិហារ​ជា​របស់​គេ?) បើ​ទោះ​ជា​គេ​ឆ្លើយ​តប​ថា ឯកភាព​នឹង​ខ្មែរ​នៅ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ ជា​បេតិ​កភណ្ឌ​ពិភព​លោក​ក៏​ដោយ​។

បង​ឯង​ដែល​កូ​ពី​យក​អត្ថបទ​ថៃ​(ดูชัดๆ ไทยยกแผ่นดินพระวิหารให้เขมร!!) មក​ដាក់​ផ្សាយ​ទាំង​ដុល​ខ្ញុំ​មិន​រិះ​គន់​ផង​… បង​អាន​អត្ថបទ​នោះ​មើល​ចុះ​ មាន​ត្រង់​ណា​ដែល​ផ្តល់​ប្រយោជន៍​ដល់​ខ្មែរ​ ក្រៅ​ពីផ្តល់​ឲ្យ​ថៃ​? ថៃ​ផ្សាយ​ម្តង​ហើយ បង​យក​មក​ផ្សាយ​ម្តង​ទៀត​ ព័ត៌មាន​នេះ​នឹង​កាន់​តែ​រីក​សាយ​ភាយដល់​គ្រប់​ទិស​ទី​ បើ​វា​ជា​ព័ត៌​មាន​ត្រឹមត្រូវ​ ល្អ​ មាន​ប្រយោជន៍ដល់​ខ្មែរ​នោះ មិន​អី​ទេ​តែ​ព័ត៌​មាន​នេះ​ នឹង​ធ្វើ​ឲ្យ​ខ្មែរ​ខាត​បង់ ហើយ​គេ​នឹង​យល់​ច្រឡំ​ធំ លើបញ្ហាព្រំ​ដែន​ និង​ប្រាសាទ​ព្រះ​វិហារ។ តាម​យោបល់​ខ្ញុំ​ បើ​បង​ចង់​ផ្សាយ​ព័ត៌មាន​នេះ​ បងគួរ​តែ​ប្រែ​សិន ឬ​បើ​មិន​ប្រែ​ក៏​គួរ​ធ្វើ​វិចារណ៍ត្រួសៗពី​ព័ត៌មាន​នេះ​សិន​ដែរ ថា​ព័ត៌មាន​នេះ​និយាយ​ពី​អ្វី​? សមហេតុសមផល​ឬទេ? ដើម្បី​ឲ្យ​ខ្មែរ​ដែល​មិន​ចេះ​ថៃ​ គេ​បាន​ជ្រាប បាន​បញ្ចេញ​យោបល់​ផង​។

45. STARFiSH - ខែ មិថុនា 25, 2008

ខ្ញុំមិនយល់ថាមានបញ្ហាអ្វីទេ បើគ្រាន់តែបញ្ជាក់ឲ្យច្បាស់ថាប្រាសាទជារបស់យើង ជាពិសេសនៅពេលនេះ។

46. បូរាណ - ខែ មិថុនា 25, 2008

ត្រឹមត្រូវណាស់ សុភ័ក្រ្ត!!!!!!!! ខ្ញុំពិតជាចង់និយាយបែបនេះមែន តាំងពីឃើញចំណងជើងម្ល៉េះ! ច្បាស់ណាស់ថាការដែលយើងភ្ជាប់ពាក្យ “ ជារបស់ខ្មែរ” ហាក់ដូចជាវាកំពុងស្ថិតក្នុងទំនាស់អ៊ីចឹង….

47. សុភ័ក្ត្រ - ខែ មិថុនា 25, 2008

អា​រឿង​បស់ខ្មែរ​នោះ​គឺ​បស់​ខ្មែរ​ហើយ! មិន​ចាំ​បាច់​សរសេរ​ចំណង​ជើង​បែប​នេះ​ទេ! សរសេរ​ចឹង​មាន​ន័យ​ថា​យើង​ខ្លាច! :P

48. ស្រីភា - ខែ មិថុនា 24, 2008

បងសបាយឌី?
បង!​អារឿងហ្នឹងភាកំពុងតែចង់បានផង!!
ឥលូវមិនបាច់ទៅរកឯណាទេគឺនៅក្នុងប្លក់របស់បងហ្នឹងហើយ។
ភាគិតថាភាប្រហែលជាមិនបានអានរឿងដែលទាក់ទងនឹងលោកជា
សុផារ៉ាទេមើលទៅ?
ពីមុនភាបានជួបគាត់ដោយផ្ទាល់
តែភាមិនបានជួបនិយាយដោយគាត់ផ្ទាល់ទេដោយសារតែ
ភារវល់ជាប់កិច្ចការខ្លះទើបមិនបាននិយាយជាមួយគាត់ដោយផ្ទាល់។
តាភាមើលតាមរិកពារនិងការនិយាយស្តីរបស់គាត់គឺ
គាត់ជាមនុស្សម្នាក់ដែលមើលទៅស្វាហាប់ណាស់​។
មនុស្សយើងតើស្មោះត្រង់ពេកវាអញ្ចឹងហើយបង!
បើស្មោះត្រង់ជាមួយអ្នកដែលល្អក៏វាទៅតាមហ្នឹងតែបើស្មោះត្រង់
ជាមួយអ្នកដែលមិនល្អ(ពុករលួយ)គឺវាទៅតាមហ្នឹងដែរទៅ!
រឿងគឺវាត្រូវតែយ៉ាងនេះឯង!!!!!
បងនៅមានទៀតទេ?
និយាយរឿងព្រះវិហារ!លោកអើយលោក!!!!!!
ពិតជាស្មោគស្មាញណាស់លោក!
ពីមុនស្ងប់ហើយតែឥឡូវបែរជាកគ្រើកឡើងម្តងទៀត។
ម៉េចពួកថៃចង់តែឈ្លានពានគេចឹង?
ប្រហែលជាឈ្លានពានគេពីមុនមិនទាន់ឆ្អែតហើយមើល៍ទៅទើប
ចង់បង្កឡើងទៀត!!
លែងមានAnonymous ហើយគឺមានតែ Sreyphea!