jump to navigation

សា​លា​បង្រៀន​ផលិត​ភាព​យន្ត​អាច​នឹង​កើត​មាន​ទេ? ខែ កក្កដា 1, 2008

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, ភាពយន្តវីដេអូ.
trackback

ទន្ទឹម​នឹង​វិស័យ​ភាព​យន្ត​ខ្មែរ​ កំពុង​មាន​ការ​ធ្លាក់​ចុះ និង​មិន​បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន​នោះ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ប្រទេស​កូរ៉េ​ មាន​គម្រោង​រៀប​ចំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផលិត​ខ្សែ​ភាពយន្ត​មួយ​ នា​ពេល​ខាង​មុខ​។ លោក​គង់​ កន្ថារ៉ា ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​នៃ​ក្រសួង​វប្បធម៌​ បាន​ឲ្យ​ដឹង​ថា​ក្រសួង​វប្បធម៌​កំពុង​តែ​ខិត​ខំ​ពង្រឹង​កិច្ច​សហ​ការ​​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដើម្បី​បង្កើត​សាលា​បណ្តុះ​បណ្តាល​ ជំនាញ​ផលិត​ខ្សែ​ភាព​យន្ត​ សំ​ដៅ​ស្តារ​វិស័យ​ភាព​យន្ត​ឡើង​វិញ​ នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា​ វិស័យ​សិល្បៈភាព​យន្ត​ខ្មែរ​ ហាក់​ដូច​ជា​ដើរ​ថយ​ក្រោយ​អំ​ពី​គុណ​ភាព​។

លោក​គង់​ កន្ថារ៉ា បាន​ឲ្យ​ដឹង​ថា​ កាផលិត​ភាព​យន្ត​ខ្មែរ​នាឆ្នាំ​២០០៨នេះ​ មិន​មាន​ការ​ថយ​ចុះ​ទេ(ជា​ការ​ពិត​ទេ?) តែ​គុណភាព​ហាក់​ដូច​ជា​មិន​មាន​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ គិត​ពីខែ​មករា ដល់​ ខែឧសភា ឆ្នាំ​២០០៨នេះ​ មាន​ខ្សែ​ភាព​យន្ត​ចំនួន​៧រឿង ដែល​ក្រសួង​បាន​ចេញ​ទិដ្ឋា​ការ​ ដើម្បី​ដំណើរ​ការ​ផលិត​ ហើយ​គ្រាន់​តែ​ក្នុង​ខែ​មិថុនា នេះ​ ក្រសួង​បាន​ចេញ​ច្បាប់​អនុញ្ញាតឲ្យ​បង្កើត​ផលិត​កម្មថ្មី​ រហូត​ដល់​១២ផលិត​កម្ម ក្នុង​ចំនោម​ផលិត​កម្ម​៥៦ ដែល​កំ​ពុង​មាន​សកម្ម​ភាព​ផលិត​ខ្សែ​ភាពយន្ត​​និង​ខារ៉ា​អូខេ។ (មាន​បង​ប្អូន​ណា​ បាន​ទស្សនា​ភាព​យន្ត​ថ្មីៗ​ របស់​ខ្មែរ​ហើយ​ឬ​នៅ​? សូម​ជួយ​ប្រាប់​ផង​!)

លោក​បញ្ជាក់​ថា​ កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ភាព​យន្ត​-វីដេអូ​ខ្មែរ ធ្លាក់​ចុះ​និង​មិន​បា​ន​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ គឺ​មក​ពី កត្តា​ដូច​ជា​ កត្តា​បច្ចេក​ទេស​ ថវិការ​ និង​បញ្ហា​កម្មសិទ្ធិ​បញ្ញា​ ដែល​គេ​លួច​ថត​ចម្លង​ធ្វើ​អា​ជី​វកម្ម​។ ចំពោះ​រោង​ភាព​យន្ត​វិញ​គឺ​រហូត​មក​ដល់​ពេល នេះ​​នៅ​សល់​តែ​រោង​ភាព​យន្ត​ ប៉ុណ្ណោះ​សម្រាប់​បញ្ចាំង​ មាន​រោង​ភាព​យន្ត​លុច្ស (បញ្ចាំង​តែ​រឿង​ថៃ) សុរិយា(ចំនួន២) នៅ​ផ្សារ​ទំនើប​សុរិយា និង​រោង​ភាព​យន្ត​កាណា​ឌីយ៉ា។ ក្រៅ​ពី​នេះ​គេ​បាន​បង្វែរ​ពីរោង​ភាព​យន្ត​ ទៅ​ជា​ក្លិប​កំ​សាន្ត​អស់​ហើយ​។

សង្ឃឹម​ថា​អ្វី​ៗ​ និង​អាច​ដំ​ណើរ​ការ​ទៅ​បាន​ ដូច​គ្រោង​ទុក…

ដកស្រង់​និង​កែ​សម្រួល​ពី កាសែត​កោះ​សន្តិភាព

វិចារ នានា»

1. naraths - ខែ កក្កដា 1, 2008

រឿង​ថត​ថ្មី​ ភាគ​ច្រើន​បញ្ចាំង​តែ​នៅ​រោង​កុន​សូរិយា​ប៉ុណ្ណោះ ទៀត​សោត​រោង​កុន​ក៏​ដូច​ជា​​អ្នក​ផលិត​មាន​កម្សោយ​ក្នុង​ការ​​ផ្សាយ​ពាណិជ្ជកម្ម​​ណាស់ គឺ​ដាក់​បញ្ចាំង​ស្ងាត់​ៗ​តែ​ម្ដង (បែប​គេ​ដឹង​ខ្លួន​ថា​ វា​គ្មាន​គុណ​ភាព ឬ​ផ្ដោត​សំខាន់​តែ​ការ​ថត​ដាក់​ឌីវីឌី​លក់​នៅ​បរទេស)​ អ្នក​ណា​ដើរ​ប៉ះ​ចូល​មើល​ ក៏​មើល​ទៅ! អ្នក​អត់​ដឹង អត់​ដឹង.. ធម្មតា​គ្មាន​អ្នក​ណា​បាន​ដើរ​សព្វ​ឲ្យ​ចំ​កន្លែង​តែ​ម៉្រង​នោះ ។ ណា​មួយ​ការ​ផ្សាយ​តាម​ទូរទស្សន៍​តម្លៃ​ថ្លៃ​ណាស់.. ផ្សាយ​ច្រើន​ដង​ ពិត​ជា​អស់​ចំណេញ​បាត់​ហើយ ។ គេ​ឃើញ​លូត​លាស់​ខ្លាំង​តែ​ល្ខោន​ទូរទស្សន៍ ឬ​រឿង​ភាគ​ហ្នឹង​ឯង ព្រោះ​មាន Sponsor ម៉ា​គគោក ។ *មិន​មាន​ការ​ថយ​ចុះ* បែប​សំដៅ​ការ​ផលិត​ភាព​យន្ត​​ភាគ​ទេ​ដឹង កុន​ខ្នាត DV ដូច​អត់​ឃើញ..។ ក្រសួង​អនុញ្ញាត​រឿង​ថ្មី បែប​គេ​មិន​ទាន់​​ Screen ទេ​ដឹង ព្រោះ​កាល​អាកាស​មិន​សម​ស្រប ។
○នេះ​គំនិត​ខ្ញុំ​ទេ

2. បូរាណ - ខែ កក្កដា 2, 2008

សុំទោសអានដំបូងស្មានតែ សាលាបង្រៀនបើកបររថយន្ត… អាហ៊ី?!

មានដូចខ្ញុំបាទជាឧទាហរណ៍ស្រាប់​ ក្នុងការគាំទ្រការលើកឡើងរបស់ណារដ្ឋ ដែលថាអ្នកខ្លះមិនដឹងថារោងកុននៅសុរិយាបញ្ចាំងរឿងថ្មី…

លោក កន្ថារ៉ា ហ្នឹង ដូចជាមានសុទិដ្ឋិនិយមខ្លាំងណាស់ន៎!… ខ្ញុំបន់ឲ្យតែពិត​ដូចវាចាទេ ហើយជូនពរឲ្យគម្រោងសហការណ៍ជាមួយកូរ៉េហ្នឹងចេញជារូបរាង​ ហើយមានលទ្ធផលល្អ…

3. សុខហេង - ខែ កក្កដា 2, 2008

កុន​ខ្មែរ​មិន​មាន​ការ​ថយ​ចុះ​ទេ ប៉ុន្តែ​ជិត​បាត់​រូប​រាង​​ហើយ នៅ​មិន​ដឹង​ខ្លួន​ទៀត ! តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា​កុន​ខ្មែរ​នឹង​មាន​ការ​រីក​ចំរើនឡើង​វិញ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ !

4. យុវអ្នកនិពន្ធខ្មែរ - ខែ កក្កដា 2, 2008

សួស្ដី! នេះជាអាស៍យដ្ឋានកម្មវិធីកូនខ្មែរពិត
http://www.bunnarealty.com.kh
ខ្្ញុំចង់ប្រាប់ពីសាលាភាពយន្តនេះដែរ ប៉ុន្តែគួរឲ្យសោកស្តាយបែរជាអ្នកដឹងមុនខ្ញុំ
ទៅវិញ។
កុំភ្លេចផ្ញើលុយមកឲ្យបានឆាប់សម្រាប់ការបោះពុម្ពសៀវភៅ។

5. អាចម៍ផ្កាយ - ខែ កក្កដា 2, 2008

អរគុណ​ហើយ​… តែ​ម៉េ​ច​ក៏​មក​ទារ​លុយ​ខ្ញុំ​ កណ្តាល​ចំនោម​គេឯង​អ៊ីចឹង​? ទំនើប​ពេក​ទៅ​ ដល់​ថ្នាក់​ទារ​លុយ​តាម​អ៊ីនធើណេត​ហ្ន៎ ខ្មាសបង​ប្អូន​វ៉ើត​ប្រែស​ដល់​ហើយ!!!

6. រចនា - ខែ កក្កដា 2, 2008

បង​ចាន់ផល​ទេ​ហ្អី? សំណាង​ហើយ​ដែល​គាត់​ទារ​តែ​បង​អាចម៍ផ្កាយ! បែប​ភ្លេច​ទារ​សៀវភៅ​ពី​រ៉េនណា… :D

7. រចនា - ខែ កក្កដា 2, 2008

បើ​សិន​ជា​បង​ចិត្រា គឺ​ប្រហែល​ជា​ចេញ​កំណាព្យ​មក​ហើយ… :D

8. RAsmey - ខែ កក្កដា 4, 2008

យើងមានសាលាបង្រៀនហើយតា៎ ។​ ខ្ញុំកំពុងតែរៀនណាជិតចូលឆ្នាំទីមួយហើយ..
Llimkokwing University of Creative Technology (www.limkokwing.edu.kh)
ទើបតែបើកណា…..

9. អាចម៍ផ្កាយ - ខែ កក្កដា 4, 2008

បែប​ច្រឡំ​ហើយ​រស្មី! សាលាបង្រៀនភាពយន្ត​ណា៎ មិន​មែន​យានយន្ត​ទេ!..ហេហេ

10. RAsmey - ខែ កក្កដា 5, 2008

​ខ្ញុំ​ថាសាលាបង្រៀន ភាពយន្តមិនមែនសាលាបង្រៀនយាន្តយន្តទេ បែបច្រឡំហើយ។​ មុខវិជ្ជាខ្ញុំគឺ ភាពយន្ត និងទូរទស្សន៍ (Fiml and Television).

11. naraths - ខែ កក្កដា 7, 2008

ពិត​ជា​ឡូយ​មែន RAsmey! អនាគត​បបរ​រុង​រឿង… :D

12. RAsmey - ខែ កក្កដា 7, 2008

អរគុណច្រើន Naraths ខ្ញុំក៏សង្ឃឹមចឹងដែរ។​ ;-)