jump to navigation

ផ្លូវ​ខ្មោច​លង​! ខែ កក្កដា 13, 2008

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច.
trackback

ផ្លូវ ខ្មោច លង

ដោយ៖ យមបាល

៚កាល នៅ ពី ក្មេង ខ្ញុំ រស់ នៅជា មួយ តាយាយ ក្នុង ស្រុក ត្បូង ឃ្មុំ ខេត្ត កំពង់ ចាម។ ភូមិ ដែល ខ្ញុំ រស់ នៅ ជាភូមិ តូច មួយ នៅក្បែរមាត់ ព្រៃ របោះ និង ចំការ កៅ ស៊ូ រាប់ រយ ហិច តា។ ពេល ទៅ រៀន ម្តងៗ ខ្ញុំ ត្រូវ ធ្វើ ដំណើរ ផ្លូវឆ្ងាយ ដើម្បី ទៅឲ្យដល់សាលារៀន ដែល តាំង នៅកណ្តាល ព្រៃ កៅ ស៊ូដ៏ ស្ងាត់ ជ្រងំ។ ដើម្បី ទៅរៀន ទាន់ ពេល វេលា ខ្ញុំ ចូល ចិត្ត ធាក់ កង់ តាម ផ្លូវ កាត់ តូច មួយ ដែល អាច ជួយ ឲ្យ ខ្ញុំ ចំណេញ បាន ចំងាយ ផ្លូវ រាប់គីឡូដែរ បើ ប្រៀប ធៀប នឹង ផ្លូវ ធម្មតា។ ប៉ុន្តែ ផ្លូវ ដែល ខ្ញុំ ជិះ នេះ មិនសូវ មាន មនុស្ស ធ្វើ ដំណើរ ទេ ព្រោះ ជា ផ្លូវ រទេះ តូចៗ ហើយ ចង្អៀត ទៀត បើ ជា ពេល ល្ងាច ផង គឺ គ្មាន មនុស្ស ប្រើ ផ្លូវ នេះ ទាល់ តែ សោះ ព្រោះ វាងងឹត ហើយ ស្ងាត់ ណាស់ ថែម ទាំង មាន ប៉ាឆា ខ្មោច និង ផ្នូរ ខ្មោច ចាម ហូរហែ នៅ ជាប់ នឹង មាត់ ផ្លូវ ពិសេស គេ ល្បី គ្រប់ៗ គ្នាថា តាម ផ្លូវ នេះ មាន ខ្មោច លង សាហាវ ណាស់ ទាំង ខ្មោច ចាម ទាំង ខ្មោចខ្មែរ និង សាហាវ បំផុត គឺ ខ្មោច សេះ តែ ម្តង។

ខ្ញុំ ធ្លាប់ បាន ឮអ្នក ជិត ខាង និង មិត្តភក្តិ និយាយ តៗគ្នាអំពីហេតុ ការណ៍ ដែល ពួកគេ ត្រូវ ខ្មោច លង ត្រង់ម្តុំ ៗនោះញយដង មក ហើយ តែសម្រាប់ ខ្ញុំ មិនដែល ជឿសូម្បី បន្តិច ឡើយ ព្រោះ មិនដែល ជួប មិនដែល ឃើញ រហូត មក ដល់ ថ្ងៃ មួយថ្ងៃ ដែល ខ្ញុំ បានឃើញ ផ្ទាល់ ភ្នែក បាន ជួប ផ្ទាល់ ខ្លួន គឺ ថ្ងៃ នោះ ហើយ ខ្ញុំរត់ ស្ទើរ ស្លាប់ ស្ទើរ រស់ ទម្រាំ មក ដល់ ផ្ទះ ហើយ ដេក ឈឺ ជ្រុះ សក់ អស់ ជា ច្រើន ថ្ងៃ។

ថ្ងៃ នោះ នៅ សាលារៀន របស់ ខ្ញុំ មានចាត់ ពិធី ប្រកួត កី ឡា ជម្រើស ជើង ឯក ប្រចាំ ខេត្ត ហើយ ទម្រាំចប់ ពិធី និង ចែករង្វាន់អស់សព្វគ្រប់ ម៉ោង ក៏ ជិត ប្រាំ មួយ ទៅហើយ។ ក្នុង ព្រៃ ដូច្នេះ ផង មេឃ ឆាប់ ងងឹត លឿន ណាស់ ខ្ញុំ ក៏ ប្រញាប់ ធាក់ កង់មក ផ្ទះ វិញតែ ម្នាក់ ឯង តាម ផ្លូវ កាត់ដែល ធ្លាប់ ជិះ ឯមិត្ត ដទៃ ទៀត ពួកគេ មិន ហ៊ាន មក តាម ផ្លូវ ជាមួយ ខ្ញុំ ទេ ព្រោះ ខ្លាច ខ្មោចលង មុន នឹង បែក ចេញ ពី ពួកគេ ខ្ញុំ ក៏ ចំអក ឡក ឡឺយ ឲ្យ ថា អាពួក ភ្នែកស ត្រចៀក ស្រាល ខ្លាច អី ខ្លា រឿង មិន ពិត រឿង គេ ភូត សោះ ក៏ ជឿ ដែរ។ ហើយ ខ្ញុំ នៅ ហ៊ាន បោះ សម្តីធ្វើ គ្រាន់ បើ ទៅ មិត្ត ទាំង នោះទៀតថា បើ ខ្មោច មាន មែន ខ្ញុំ នឹង ចាប់ យក មក ឲ្យ មើល ធ្វើ ជាកាដូសម្រាប់ ពួកគេ ខ្ញុំ និយាយ តាម តែចិត្ត នឹក ឃើញ គ្មាន បានគិត អ្វីវែង ឆ្ងាយ ទេ។

ក្រោយ ពី ជជែក គ្នារួច រាល់ ហើយ ពួក យើង ក៏ បំបែកគ្នា ទៅ ផ្ទះ រៀង ខ្លួន។ ខ្ញុំ ជិះ កង់ មក តាម ផ្លូវ កាត់ តែ ម្នាក់ ឯង ពេលនោះ មេឃ ក៏ ងងឹត ព្រាលៗទៅ ហើយ ដែរ។ ជា ទូទៅ ទៅ ហើយ បរិយាកាស តាម ផ្លូវ នេះ គឺ ស្ងាត់ ណាស់ ស្ងាត់ ឡើង ជ្រងំ រហូត រក ប្រាប់ មិន ត្រូវ អារម្មណ៍ខ្ញុំ ពេល នោះ ក៏ មិន សូវ ល្អ ប៉ុន្មាន ដែរ ប្រឹង ធាក់ កង ខ្វឺតៗ អត់ ហ៊ាន ងាក ក្រោយ សោះ ឯចិត្ត ចេះ តែ ទន្ទេញ ថា កុំ ខ្លាចៗ!!!… ដល់ ជិះ ទៅ ស្ងាត់ ទៅ ខ្ញុំ ក៏ នឹក ឃើញ ដល់ ពាក្យ ចាស់ ដែល តែង និយាយ ថា «ស្ងាត់ ដូច ចោរ លួច សេះ» លុះ នឹក ដល់ ពាក្យ នេះ ខ្ញុំ ក៏ ចាប់ ផ្តើ ព្រឺ ឆ្អឹង ខ្នង ខ្ញាកៗ ព្រោះ អារម្មណ៍ ខ្ញុំ បាន នឹក ទៅដល់ ពាក្យ អ្នក ភូមិ ដែល ថា ផ្លូវ នេះ មាន ខ្មោច សេះ លង សាហាវ ណាស់។ ដល់ នឹក ឃើញ ដូច្នេះ ខ្ញុំ ក៏ ងាក មួយ ខ្វាប់ ទៅ ក្រោយតែ ទទេ ស្អាត ! អត់ ឃើញ មាន ស្អីសោះ ក្រៅ ពីផ្លូវ រដិប រដុប។ ខ្ញុំ ក៏ងាក មក វិញ តែ ពេល ងាក មក ម្តង នេះ ខ្ញុំ ទទួល អារម្មណ៍ ថា ដូច មាន នរណា ម្នាក់ កំពុង សម្លឹង មក ខ្ញុំខ្ញុំ ខំ ប្រឹង កម្លាចិត្ត ខ្ញុំ មិន ឲ្យ ខ្លាច ព្រោះ ខ្ញុំ ធ្លាប់ មិន ខ្លាច ពី មុន មក ហើយហេតុ អីខ្ញុំ ត្រូវ មក ខ្លាច នៅ ពេល នេះ? តែកន្ទុយភ្នែក ខាង ឆ្វេង ខ្ញុំ បាន ឃើញ អ្វី ម្យ៉ាង ហើយឃើញ ហើយ ! ស្រមោលស ស្ទុង តែ ខ្ញុំ មិន ទាន់ ហ៊ាន ងាក មើល ទេ។ ជើង ខ្ញុំ ចេះ តែ ប្រឹង ធាក់ លឿន ឡើង ហើយ ខ្ញុំ ក៏ សម្រេច ចិត្ត ថា ត្រូវ តែ ងាក មើល ដើម្បី ពិសោធន៍ ឲ្យ ឃើញ ការ ពិត ខ្ញុំ រាប់ នៅ ក្នុង ចិត្ត , , ,… ហើយ ងាក មើល មក ខាង ឆ្វេង ដៃ!

ពុទ្ធោ! ខំ តែ លោះ ព្រលឹងគឺ ជា ដើម កៅ ស៊ូ ដែល គេ ចៀរ យក ជ័រ ហើយ នៅប្រឡាក់ ស្នាម ស្រមូស ពេញ ដើម សោះ។ ឃើញ ច្បាស់ ផ្ទាល់ ភ្នែក ដូច្នេះ ខ្ញុំ ក៏ លែង ភ័យ ហើយ បន្ថយ ល្បឿន កង់ឡើង វិញ នៅ ពេល សំឡេង ធាក់កង់របស់ ខ្ញុំ អន់ បន្តិច ស្រាប់ តែ ខ្ញុំ ចាប់ ផ្តើម ឮសូរ សំឡេង កុប! កុប! កុប!… ដូច សំឡេង សេះ រត់ តាម ពី ក្រោយ។ ដំបូង ឮសូរ បែប នៅ ឆ្ងាយ ហើយ តិចៗ លុះ ក្រោយ មក ក៏ ខ្លាំង ឡើងៗ ជិត ឡើង ៗ។ ទ្រាំ មិន បាន ខ្ញុំ ក៏ ងាក ទៅ ក្រោយ ម្តង ទៀតពេល នេះ មិន អត់ ដូច ពេល មុន ទេ ខ្ញុំ ឃើញ សេះ ខ្មៅ មួយ កំពុង រត់ សំ ដៅ មក ខ្ញុំពេល ខ្ញុំ សម្លឹង ចំ វា វាក៏ ធ្វើ បើក ភ្នែក ធំ សម្លឹង មក ខ្ញុំ វិញ ពេល នោះ ព្រ លឹង ខ្ញុំ ទាំង តូច ទាំង ធំ កំពុង ជ្រួល ច្រាល ពេញ ខ្លួន រក កន្លែងរត់ ខ្ញុំ ចាប់ ផ្តើ ព្រឺ ក្បាល ខ្ញាក ទាំង សក់ ទាំង រោម គ្រប់ កន្លែង បះ ត្រង់ ទាំង អស់ កំ ពុង សម្លឹង ទៅវា មិន ទាន់ ងាក មក វិ ផង ស្រាប់ តែ សេះ នោះ ចាប់ ផ្តើម សើច កញ្ជៀវ «ហ៊ីស! ហ៊ីស!…» ចេញ ធ្មេញ ធំៗមួយ គោម ធ្វើ ឲ្យ ខ្ញុំ លោះ ព្រលឹង ចង់ ប្រកាច់ ធ្លាក់ ពី លើ កង់។ មិន បាច់ សួរ ទេ ថា ពេលនោះ ខ្ញុំ ធាក់ កង់ លឿន ប៉ុណ្ណា ម៉ូតូ ល្មមៗ ក៏ បើក មិន ទាន់ ដែរ។

អស់ ពី ព្រៃ កៅ ស៊ូ ក៏ ចូល មក ដល់ ព្រៃ របោះ ម្តង។ តាម ផ្លូវ ក្នុង ព្រៃ នេះ មិន សូវ ងងឹត ប៉ុន្មាន ដូច ក្នុង ចំការ កៅ ស៊ូ ទេ ព្រោះ ជា ឈើ ទាបៗតូចៗ និង មិន សូវ មាន ស្លឹក ស៊ុបទ្រុប ច្រើន។ អាង ថា ជិត ដល់ ផ្ទះ ផង ខ្ញុំ ក៏ អន់ ភ័យ អន់ ខ្លាច បន្តិច វិញ ហើយ នឹក អស់ សំណើច នឹង ខ្លួន ឯង ដែល ភ័យ លោះ ព្រលឹង នឹង សេះ កញ្ជ្រៀវ ព្រោះ ខ្ញុំ គិត ថា សេះ អំបាញ់ មិញ នេះ ជា សេះ ធម្មតាៗរបស់ អ្នក ស្រុកប៉ុណ្ណោះ គ្មាន ខ្មោច សេះ ឯណា ទេ។ គិតដូច្នេះ ហើយ អារម្មណ៍ ភ័យ ខ្លាច ដែល មាន ពី មុន ក៏ បាត់ បង់ អស់។ តែ ពេល ខ្ញុំ ជិះ មក ដល់ វាល កប់ ខ្មោច ចាម ខ្ញុំ ក៏ ចាប់ ផ្តើម ព្រឺ សម្បុរ គីង្គក់ យ៉ាង ចម្លែក តែ ក៏ នៅព្យាយាមខំ រំងាប់ ចិត្ត មិន ឲ្យ ខ្លាច ខ្ញុំ ក៏ ធ្វើ ជា ច្រៀង លេង រហ៊ឹមៗ បន្លប់ ចិត្ត ខ្លួន ឯង ទាំង ដែល បេះដូង ក៏ ចាប់ ផ្តើម លោត ឌុកឌាក់ ៗខ្លាំង ឡើង ស្ទើរ ធ្លាយ ចេញ មក ក្រៅ ទៅ ហើយ។ មក ដល់ ត្រង់ នេះ សម្លឹង ទៅខាង ណា ក៏ ឃើញ មានតែ ពំ នូក ផ្នូរ ខ្ពស់ ហ៊ុំ ព័ទ្ធ ដោយ ផ្សែង អ័ព្ទ ព្រាលៗ ដោយ សារ សន្សើម ចាប់ ផ្តើម ធ្លាក់ រំ ពេច នោះ ខ្យល់ ត្រជាក់ ចម្លែក ផាត់ មក ប៉ះ ខ្លួន ខ្ញុំ មួយ វ៉ិប ធ្វើ ឲ្យ ខ្ញុំ បះ រោម ច្រាង ភ្នែក ខ្ញុំ ក៏ ចាប់ ផ្តើម វាស មើល ឆ្វេង ស្តាំ ដោយ អារម្មណ៍ មិន ស្រួល ខណៈ នោះ ដែរ ខ្ញុំ ក៏ ទទួល អារម្មណ៍ ថា ទម្ងន់ កង់ ខ្ញុំ ស្រាប់ តែ ចាប់ ផ្តើម ធ្ងន់ ឡើង ដោយ គ្មាន ហេតុ ផល ហេតុ ដូច្នេះ ទើប ខ្ញុំ ត្រូវ បញ្ចេញ កម្លាំង ធាក់ កង់ ខ្លាំង ទ្វេ ឡើង ជា លំ ដាប់ រហូត អស់ កម្លាំង ពី ក្នុង ខ្លួន។ ចិត្ត ចេះ តែ នឹក ឆ្ងល់ ឯជើង ចេះ តែ ប្រឹង ធាក់ រហូត យូរៗ ទៅ កង់ ក៏ វិល យឺតៗ លែង ចង់ ទៅមុខ ដូច មាន គេ មក ចាប់ ទាញ ពី ក្រោយ មិន ឲ្យ ទៅ ទន្ទឹម នឹង នេះ កន្ទុយភ្នែកទាំង ពីរ របស់ ខ្ញុំ ក៏ ចាប់ ផ្តើម ឃើញ ដូច មាន មនុស្ស កំ ពុង អង្គុយ នៅ ពី ក្រោយ ខ្ញុំ ប៉ុន្តែ ពេល ខ្ញុំ ងាក ទៅ គ្មាន ឃើញ អ្វី សោះ ក្រៅរាន កង់ ទទេ មិនដឹង ធ្វើ ម៉េច ខ្ញុំ គិត តែ ពី ប្រឹង ធាក់ កង់ អស់ ពេ ទំហឹង កម្លាំង កង់ ក៏ នៅ តែ គើមៗ មិន ចង់ ទៅមុខ តែ ភ្លាមៗ នោះ ខ្ញុំ ក៏ ឮសំឡេង «ប្រឹបនៅ ពី ក្រោយ គឺ ដូច ជា មនុស្ស លោត ចុះ ពី លើ កង់។ ជា មួយ នឹង សំឡេងលោត នេះ កង់ ខ្ញុំ ក៏ ប្រែ ជា ស្រាល ស្ងើក ធាក់ បាន ធូរ ខ្សុយ ដូច ធម្មតា។ ខ្ញុំ ងាក ទៅ ក្រោយព្រះ ជួយ!!! ពេល នេះ ខ្ញុំ ឃើញ ខ្មោច ច្បាស់ ផ្ទាល់ នឹង ភ្នែកគឺ ជា ខ្មោច ក្រមុំ ពោះ ធំ កំពីង សក់វែង បះ សំពោង ធ្លាក់ រតាយ ដល់ ដី ឯគ្រាប់ ភ្នែក ធំៗ ប៉ុន គ្រាប់ ត្នោត លៀន ស្តាក មក ក្រៅខ្លួន ប្រាណ សុទ្ធ តែរបួស សុះសាច់ ពេញ ដោយ ឈាម និង ទឹក រងៃ។ ពេល ឃើញ ខ្ញុំ ងាក ទៅ ចំ នាង ភ្នែក នាង ក៏ ចាប់ ផ្តើម សម្លក់ ត្លែរមក កាន់ ខ្ញុំ ហើយ លើក ដៃ បក់ ហៅ ខ្ញុំ ឲ្យ ចាំ នាង

«ចាំផង ! សុំ ជិះទៅ ជាមួយផង!!!…»

មិន ចាំ បាច់ នាង ហៅ ទាន់ ទៀត ទេ ខ្ញុំ ស្ទុះ ធាក់ កង់ លឿន ស្លេវ ឥត សំចៃ កម្លាំង គឺ គិត តែ ពី ទៅ មុខ ឥត ហ៊ាន ងាក ក្រោយ ឡើយ។ ធាក់ លឿនទៅៗ ខ្ញុំ ក៏ មក ដល់ មុខ ប៉ាឆាខ្មោច ល្មម។ កង់ កំពុង តែ លឿន ស្រាប់ តែ «ក្រាក!!!» ច្រវ៉ាក់ កង់ បាន របូត យ៉ាង ទាន់ ហន់ នៅ មុខប៉ាឆា ខ្មោច អារម្មណ៍ ខ្ញុំ ពេល នោះ រក ថា មិន ត្រូវ ទេរន្ធត់!!!​… ព្រឺ!!!… ភ័យ!!!…ញ័រ!!!​… ខ្លាច!!!… គឺ រញ្ជួយ សព្វ សរសៃ សរសូង ទាំង អស់ ដៃ ខ្ញុំ ញ័រ ទទ្រើក ចាប់ នេះ ខុយ ចាប់ នោះ ខុយ ទម្រាំ ចាប់ ច្រវាក់ យក មក ដាក់ បាន សឹង ដប់ ដង។ នៅ ពេល ដែល ខ្ញុំ កំពុង ឈ្ងោក ដាក់ ច្រវាក់ នោះ ស្រាប់ តែ ខ្ញុំ ឃើញ ជើង នរណា មិន ដឹង មក ឈរ ទន្ទឹម ជាប់ នឹង កង់ ចំ នឹង មុខ ខ្ញុំ តែ ម្តង ខ្ញុំ ស្ទើរ តែ ដួលសន្លប់ ភ្លាមៗ នៅ ពេល ឃើញ ដូចនោះ តែ ខ្ញុំ ក៏ ខំ ពង្រឹង ស្មារតី អស់ ជា ចុង ក្រោយ ហើយ ងើយ សន្សឹមៗមើល ទៅលើ។ ម៉ែ ជួយ!!! ខ្ញុំ ដាច់ ផ្ងារ តូង មក ក្រោយ គឺ ខ្មោច ស្រីដដែល នោះ កំពុង ឈ្ងោក មកមើល ខ្ញុំ ហើយ បន្លឺ សំឡេង គ្រលរៗលាយ សំណើច

«ឲ្យ ខ្ញុំជួយ ទេ?…ហ៎ាស!… ហ៎ាស!… ហា៎!…»

សួរបាន ប៉ុណ្ណេះ ស្រាប់ តែ គ្រាប់ ភ្នែក នាង ជ្រុះ ក្ឌុក មក ជិត ជើង ខ្ញុំ ហើយ នៅ ធ្វើក្រឡឺត ក្រឡាប់ សម្លឹង មក ខ្ញុំ បានដដែល ខ្ញុំ ភ័យ ណាស់ មិន ដឹង ធ្វើយ៉ាង ម៉េច ល្អ ក៏ សម្រេច ចិត្ត ផ្តួល កង់ ចោល ហើយ រត់ វឹង បាត ជើង សព្រាត ដួល ផង ជំពប់ ផង ក៏ ប្រឹង ប្រវេប្រវារ ស្ទុះ ក្រោក ឡើង រត់ បន្ត ទៅទៀត រហូត ដល់ ផ្ទះ

ក្រោយ ពី ត្រូវ ខ្មោច លង មក ខ្ញុំ ក៏ ត្រូវ ជ្រុះ សក់ ដេក ឈឺ អស់ ជា ច្រើន ថ្ងៃ ទម្រាំ បាន ធូរ ស្រាល មាន ជី វិត ជីវា ដូច ដើម វីញ។ ខ្ញុំ បាន ត្រឡប់ ទៅ រៀនដូច ធម្មតា តែរឿង រ៉ាវ ដែល ខ្ញុំ ត្រូវ ខ្មោច លង នោះ ត្រូវ បាន គេ និយាយ តៗ គ្នា ល្បី ពេញ សាលា រៀន មិត្ត ភក្តិ របស់ ខ្ញុំ ដែល ខ្ញុំ ធ្លាប់ និយាយ ចំអកឲ្យ ពួក គេ នោះ ក៏ នាំ គ្នា សើច ឡកឡឺយ ឲ្យ ខ្ញុំ វិញ ចាប់ តាំ ពី ពេល នោះ មក ខ្ញុំ ក៏ លែង ហ៊ាន ជិះ កង់ ឆ្លង កាត់ តាម ផ្លូវ ដែល មាន ខ្មោច លង នោះទៀត ព្រោះ ខ្ញុំ ខ្លាច ក្រែង ថា ខ្ញុំ អាច នឹង ត្រូវ រត់ បាត ជើង ព្រាត ជាលើក ទីពីរ ទៀត ក៏ ថា បាននរណា នឹង ទៅ ដឹង មុន ???

វិចារ»

1. naraths - ខែ កក្កដា 25, 2008

Hi phal,

sB is a shortcut logo of narathsBLOG i just create it. WOW :D i just finished the exams today, yo yo… freed freed…

○Name (write your name or any ids, to note blogger who u are)
○E-mail (a require thing that u must put it in the comments, mmm it’s your e-mail address– that only the owner of blog can see it)
○URL (it’s a link, not require- you don’t need to write it in the box if you don’t have it. it is example: http://www.chanphal.com)

ps: i just found a word “ INDADHANU” for rainbow in my dictionary.

2. Chanphal - ខែ កក្កដា 25, 2008

It’s wordpress address?

3. Chanphal - ខែ កក្កដា 25, 2008

but I don know what sB?

I don understand one thing for along time when I write message I always see -name… -email… -url…?
Problem I never write anything in -url! What’s url mean? What should I write here?

4. អាចម៍ផ្កាយ - ខែ កក្កដា 23, 2008

ye…ye… yes, your idear is good and I think so. I tell all KYW ’s members already, they can do everything they want but all of them and you also :-D be afraid what they want to do in KYW ’s blog. They can do if they think it ’s good and then if another member think it ’s not good, we can discuss again. Let ’s make KYW ’s blog to be better!

5. sB - ខែ កក្កដា 23, 2008

no, it is maybe Intadhanou Film :D
hey you all. i’got an idea, KYW should update the news in blog more than that, cos all member from the web will get info_ more than that. what we plan to do, and everything about us. even me do not understank and got less info from group. hehehe sth i knew i’ll post it blog hoey jam merl tov. i jong phsay por da mean oy ban jrern. kit mec dae pkai???

6. អាចម៍ផ្កាយ - ខែ កក្កដា 21, 2008

I understand half and don’t understand half about both of you… :-( Internou or Entathanu, maybe there is one story talk about it, right?
Yes, I like these names too, but maybe don’t understand clearly about the book. If I know how many stories in the book and what the story about… maybe I can understand more and can give some idea also.

7. naraths - ខែ កក្កដា 21, 2008

:D I(or E)NTATHANU, kom arl sor se, check pali spelling barn loy ;)
i think Internou is wrong! check merl mdong teat sen…. brab 1 this name rok khoenh tam plov eh haha :D

8. Internou - ខែ កក្កដា 20, 2008

It’s a name I just fine to day. What do you think? It’s good?
Here I can’t type unicod.
Would you imagin how beautiful of it? It’ll be film production in future. I’m very interested with your gost story. So I want to ask you to publish them fist, if we can publish.
Don forget check mail!
Our book’s name is INTERNOU.

9. អាចម៍ផ្កាយ - ខែ កក្កដា 20, 2008

ហេ…ហេ.. :-D ចង់​បោះពុម្ព​ដែរ​ តែ​តម្លៃ​កម្មសិទ្ធិ​បញ្ញាថោកពេក ទើបនៅពន្យារ​ពេល​។ ណាមួយ​បទ​ពិសោធន៍​ក្នុង​ការ​បោះពុម្ពលើក​មុនៗ ឃើញ​ថា​ទទួល​លទ្ធ​ផល​មិន​ល្អ​ ខុស​ទាំង​អក្ខរាវិរុទ្ធ​បាត់​ទាំង​ឃ្លាឃ្លោង​ ទើប​ទ្រាំ​ចាំ​មើល​សិន​ក្រែង​មាន​ឱកាស​ បាន​បោះ​ពុម្ពដោយ​ខ្លួន​ឯង។ តែ​មិន​អី​ទេ បើ​បាន​បោះ​ពុម្ព​ ខ្ញុំ​នឹង​ប្រាប់​Posokyមុនគេ។

10. posoky - ខែ កក្កដា 19, 2008

គួរអោយសរសើរ ទឹកដៃនិពន្ឋ និយាយអីចឹងអាច់ផ្គាយមិចមិនបោះបុម្ភ មក ខ្ញុំទៅជាវមុនគេរ។

11. naraths - ខែ កក្កដា 17, 2008

អូយ! ម៉េច​មិន​ដូរ​ Font ៖ ចូល Format រើស​យក Font រួច​រើស​យក KHmer Os ណាមួយ​ដែល​ចូល​ចិត្ត ដាក់ size ១៤ ទៅ​ឲ្យ​ស្រួល​មើល ។ ពេល​វាយ​គឺ​ត្រជាក់​ភ្នែក​ម៉ង អត់ចេះ​ធុញ​ទេ ថែម​ទាំង​​នាំ​ចិត្ត​ចង់​សរសេរ​ទៀត​ណ៎! :D

តែ​ពេល Save យក Save As ដាក់​ឈ្មោះ (ប្រភេទ វា​គឺ .txt) និង​កុំភ្លេច Encoding រើស​យក UTF-8 (បើ​មិន​យក UTF-8 ប្រយ័ត្ន​ខូច​ឯកសារ​អត់​អំពើ) អូខេ ! អត់​ប៉ាខំ​ទេ សូម​សាក​ម៉ា​ពេញ​ចិត្ត ហេហេ (promotion :P )

12. អាចម៍ផ្កាយ - ខែ កក្កដា 17, 2008

បង​រដ្ឋ​ប្រាប់​ខ្ញុំ​ប៉ុន្មាន​ដង​ហើយ​ ខ្ញុំ​នៅ​តែ​ធ្វើ​មិន​បាន​ល្អ​ដដែល​!:-( តាម​ខ្ញុំ​វាយ​ គឺ​បើ​វាយ​ក្នុង​វើត​ប្រែស​តែ​ម្តង​ឃើញ​ថា​ល្អ​ តែ​បើ​ក្នុង​ម៉ៃ​ក្រួសូហ្វ​វើត​ឃើញ​ថា​ អាក្រក់​ដូច​ខាង​លើ​ចឹង​!
ប៉ុន្មាន posts នេះ ខ្ញុំ​វាយ​ក្នុង​ម៉ៃ​ក្រួសូហ្វ​វើត​ទាំង​អស់​ហ្នឹង​ ព្រោះ​គ្មាន​ពេល​ជា​មួយ​អ៊ីនធើណេត​ច្រើន​។ ខ្ញុំ​ធ្លាប់​សាក​វាយ​ក្នុង​Notepad ដែរ​ តែ​អត់​ចេញ​អក្សរ​សោះ​ ចេញ​តែ​ជ្រុង​ៗ​ តើ​មក​អី​អី​ទៅ​? ប្រាប់​ផង​មើល៍ ខ្ញុំ​នឹង​ព្យាយាម​ធ្វើឲ្យ​បាន​ល្អ។

13. naraths - ខែ កក្កដា 17, 2008

ខ្ញុំ​ឃើញ​ប៉ុន្មាន posts នេះ! អាចម៍​ផ្កាយ​ វាយ​អត្ថបទ​ក្នុង​កម្មវិធី​អ្វី? ម៉េច​ក៏​សុទ្ធ​តែ​គម្លាត​រវាង​ពាក្យ​មួយ​ទៅពាក្យ​មួយ​ចឹង! ធម្មតា​យើង​ប្រើ theme នេះ ទោះ​យើង​ប្រើ Zero space ឬ​បើក​ក្នុង Internet Explorer 6 ក៏​វា​មិន​បង្ហាញ​គម្លាត​ដែរ (លើក​លែង​ចាប់​ពី Internet Explorer 7 ឡើង​ ដែល​មិន​បង្ហាញ​គម្លាតអក្សរ​គ្រប់ Theme ទាំង​អស់​របស់​ WordPress)។

ខ្ញុំ​ធ្លាប់​ប្រាប់​វិធី​ម្យ៉ាង​ដើម្បី ចម្លង​អត្ថបទ​ចូល​ BLog ឲ្យ​ស្អាត សូម​អាន​ខំម៉ិន​ទី២ នៅ​ឯ http://khmeryouthwriters.wordpress.com/2008/05/17/%e1%9e%9a%e1%9e%80%e1%9e%83%e1%9e%be%e1%9e%89%e1%9e%a0%e1%9e%be%e1%9e%99-%e1%9e%9f%e1%9f%8a%e1%9e%bb%e1%9e%94%e1%9e%96%e1%9e%be%e1%9e%98%e1%9f%82%e1%9e%93/#comments ស្រី​ភា ដូច​គ្នា​. រៀន​វាយ​អក្សរ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ទៅ ដើម្បី​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ប្លក់​របស់​យើង ។ គេ​ចូល​ចិត្ត​អាន …

បំណង​ល្អ​ពី​សាលាក្រុង
:D

14. ផេងជី - ខែ កក្កដា 17, 2008

ផ្លូវ​ហ្នឹង​ឲ្យ ​$​50 ជិះ​កាត់​ម្នាក់​ឯង​ពេល​យប់​ត្រូវ​ពិចារណា​ ២​ ឬ៣ ថ្ងៃ​សិន តែ​បើ​ឲ្យ​ស្រី​ស្អាត​ម្នាក់​ជិះ​ជាមួយ​ ខ្ញុំ​នឹង​ថែម​លុយ​ឲ្យ​វិញ​ $20!

15. អាចម៍ផ្កាយ - ខែ កក្កដា 16, 2008

រឿង​ខ្មោច​ ខ្ញុំ​ចូល​ចិត្ត​លេខ​១​ហើយ! កាល​នៅ​ពី​តូចៗ​ចូ​ល​ចិត្ត​ស្តាប់​ គេ​និយាយ​រឿង​ខ្មោច​ណាស់​ ទោះ​បីខ្លាច​យ៉ាង​ណា​ក៏​ដោយ​។ រឿងខាង​លើ​​គឺ​ជា​រឿង​ពិត​ ដែល​កើត​ឡើង​នៅ​ភូមិ​របស់​ខ្ញុំ​ ហើយ​អារម្មណ៍​ខ្លាច​របស់​តួ​នោះ​ គឺ​ជា​អារម្មណ៍​ខ្លាច​របស់​ខ្ញុំ​កាល​នៅ​ពី​តូច​ គឺ​ខ្ញុំ​តែ​ង​ជិះ​កង់​តាម​ផ្លូវ​នោះ​ទៅ​រៀន​រហូត​ តែ​អត់​ដែល​ជួប​ខ្មោច​មែន​ទែន​ទេ​ ដែល​តែ​គិត​ដូច​ក្នុង​សាច់​រឿង​ចឹង​ ថា​បើ​ខ្ញុំ​ជួប​មែន​នោះ​ គឺ​ខ្ញុំ​ពិត​ជា​បះ​សក់​ដូច​តួ​អង្គ​ហើយ​។ រឿង​បទ​ស្មូត្រ​ដែល​គេ​ចាក់​ពេល​បុណ្យ​ខ្មោច​នេះ​ ដំ​បូង​ខ្ញុំ​ក៏​ខ្លាច​ដូច​កូន​ខ្មែរ​ដែរ តែ​ពេល​តាំង​ចិត្ត​ស្តាប់​ឲ្យ​មែន​ទែន​ណា៎ ទើប​ដឹង​ថា​កំ​សត់​និង​គួរ​ឲ្យ​ស្រណោះ​ស្រណោក​ ដល់​អ្នក​ស្លាប់​ប៉ុណ្ណា​… ពេល​ស្តាប់​ម្តង​ៗ​ខ្ញុំ​យំ​តែ​រហូត​ហ្នឹង​!

រឿង​ខ្មោច​លង​ អ្នក​ដេក​គង​ប៉ាន់​នោះ​ ខ្ញុំ​មិន​ដែល​បាន​ឮ​ទេ​! បូរាណ​ដឹង​ជួយ​ពណ៌នា​ប្រាប់​តិច​មក៍ ក្រែង​លោ​អាច​បាន​រឿង​មួយ​ទៀត​! តែ​បើ​តាម​ស្មាន​បូរាណ​បែប​ធ្លាប់​ជួប​ខ្លួន​ឯង​ហើយ​ បាន​ខំ​ធ្វើ​ពើ​មក​សួរ…ហេ..ហេ :-D

16. ស្រីភា - ខែ កក្កដា 16, 2008

បង​ ផ្កាយ​អើយ​!!តើ​បង​ដឹង​ទេ​ថា​៖ពេល​ភា​បាន​អាន​រឿង​នេះ​ចប់​តើ​មាន​រឿង
អី​កើត​ឡើងចំពោះភានោះ​បង?
ពេល​ភា​អានចប់​ហើយ​ភាក៏​ចូល​គេង​ស្រាប់​តែ​មាន​អារម្មណ៍​ថាព្រឺសំបុរ
ព្រោះតែរឿងមួយនេះ។
ហើយពេលគេងលក់ទៅក៏សុបិន្តឃើញខ្មោចណាបង។
ខ្មោចលោតតាម……………..ព្រះអើយពេលដឹងខ្លួន
មានអារម្មណ៍ថារងារក៏ទាញភួយដណ្តប់ជិត!!!!
បែកញើសសឹងនឹងស្លាប់ទៅហើយ!!
ចាំមើល​ពេល​បង​មក​ស្រុកខ្មែរភានឹង​អោយ​បង​និយាយរឿងខ្មោច​អោយ
ស្តាប់ហើយបើបងពូកែសរសេរយ៉ាងនេះ។
បងកូនខ្មែរ៖​បានអានមតិរបស់បងធ្វើអោយប្អូននឹកឃើញកាល
ដែលប្អូននៅជាមួយម៉ាក់របស់ប្អូន​។
ពីមុនៗអោយតែលឺគេស្លាប់មិនបានទេគឺប្អូនតែងតែទៅហើយទោះបើខ្លាច
ក៏ដោយក៏សូមអោយតែឃើញមុខអ្នកស្លាប់ក៏មកផ្ទះវិញក៏អស់ចិត្តដែរ។
ដឹងទេបង?ថាប្អូនចូលចិត្តស្តាប់ស្មូតតែទាំងដែរខ្លួនឯងខ្លាច។
ព្រោះអីវាពិរោះស្តាប់ណាស់បងអើយ!!!!
តែឥឡូវបែកពីម៉ាក់លែងសូវខ្លាចហើយខ្មោចនោះ!
បងបូរាណ៖ដូចជាមិនដែលលឺចាស់ៗគេនិយាយសោះបងអារឿង
ខ្មោចដេកគងប៉ាន់នោះបងតែ បានលឺតែក្មេងៗគ្នាឯងគេនិយាយគ្នា
លេងកាលប្អូននៅជាមួយម៉ាក់របស់ប្អូន។
តែឥឡូវគេប្រហែលជាភ្លេចអស់ហើយមើលទៅនោះ?

17. បូរាណ - ខែ កក្កដា 16, 2008

អាចម៌ផ្កាយពូកែនិយាយរឿងខ្មោចណាស់ ដូចមែនទែនអ៊ីចឹង ឡើងខ្ញុំព្រឺសំបុរក្រញ៉ាង!!!! និយាយអ៊ីចឹង ខ្ញុំឮចាស់ៗថាមានរឿងខ្មោចលងទាញពូក​, ខ្មោចដេកគងប៉ាន់… ដឹងរឿងនេះទេ និយាយចែកគ្នាស្តាប់ផង…

18. កូនខ្មែរ - ខែ កក្កដា 15, 2008

ចូលចិត្តរឿងខ្មោចណាស់ទៅ បងអាចផ្កាយ។ ខ្ញុំខ្លាចខ្មោចណាស់ណា៎។ និយាយរឿងខ្មោច នឹកដល់អង្កាល់នៅតូច និយាយពីខ្លាចខ្មោច​ នោះខ្លាច កុំឮ ស្មូត ដេកទទូរភួយ បែកញើសស្រាក់ ខឹងទាំងអ្នកចាក់ទៀត មិនដឹងជាចាក់អី ម៉ោង ២-៣ យប់ មិនជាស្អី។

19. បូរាណ - ខែ កក្កដា 14, 2008

ហ៊ឺយ បះរោមអស់រលីង!!!! ល្អមើលណាស់ ពិតជាអស្ចារ្យមែន…