ខ្មោចក្រោយសាលារៀន ខែ កក្កដា 28, 2008
Posted by ផ្កាយNovels in រឿងខ្មោច.trackback
ខ្មោចក្រោយសាលារៀន
ដោយ៖ យមបាល
បើនរណា មិន ធ្លាប់ ជឿថា មាន រឿង រ៉ាវអាថ៌កំបាំង ជា ច្រើ ន នៅលើ ភព ផែន ដី យើង នេះ ក៏សុំ ឲ្យ ជ្រាប ចុះ ថា នៅ មាន ខ្ញុំ ម្នាក់ ដែរ ដែល ជឿ លើ រឿង រ៉ាវ អាថ៌ កំបាំង ទាំង នោះ ព្រោះ ជា មួយ នឹង អ្វី ដែល ធ្លាប់កើត ឡើង និងអ្វី ដែល ខ្ញុំ ធ្លាប់ ជួប ពេល ខ្ញុំ រៀន ថ្នាក់ ទី ១០នោះ បាន នៅ ដក់ ជាប់ នៅក្នុង អារម្មណ៍ ខ្ញុំ ជានិច្ច ហើយ ខ្ញុំ មិន អាច នឹង លុប បំបាត់ ឬ បំភ្លេច ហេតុការណ៍នោះ ឲ្យ ជ្រះ ស្រលះ បានឡើយ។ រឿង រ៉ាវ ទាំង នោះធ្លាប់ មានគេ និយាយ តៗ គ្នាយូរ មក ហើយ តែ ខ្ញុំ មិន សូវ ជា ចាប់ អារម្មណ៍ ចំពោះរឿង អត់ ប្រយោជន៍ ទាំង នោះឡើយ។ រឿង ដែល ល្បីពីមាត់មួយទៅមាត់មួយ នោះ គឺ នៅ ក្រោយ សាលារៀ ន មាន បន្សល់ ផ្ទះបារាំង មួយ ខ្នង តាំង ពីសម័យ អាណានិគម មកម្ល៉េះ។ នៅម្តុំ នោះ ឮ តែ គេ ហៅ ថា សុពណ៌លីង ! សុពណ៌លីង!… ខ្ញុំ ក៏ មិន ដឹង ថា ហេតុ អី បានជា គេ ហៅ ឈ្មោះដូច្នោះដែរ ស្តាប់ មើល ទៅ ឈ្មោះ នេះ ក៏ដូចជា ចម្លែកៗ យ៉ាង ម៉េច មិនដឹង ទេ។ ប៉ុន្មានឆ្នាំមុន មុន ពេល ដែល ខ្ញុំ មក រៀន នៅ វិទ្យាល័យ នេះ នៅ ផ្ទះ បារាំង នោះ ធ្លាប់ មាន សិស្ស ស្រី ម្នាក់ បានធ្វើ អត្តឃាត ចង ក សម្លាប់ ខ្លួនឯង យ៉ាង វេទនា។
រឿង ដែល ធ្លាប់ មាន ពាក្យ និយាយតៗ គ្នានោះ គឺ ថានាង ចូល ចិត្ត មក លង បន្លាច ពញ្ញាក់ អារម្មណ៍ឲ្យ អ្នកដែល ទៅលេង ជិតៗនោះ ភ័យ បះ សក់ ជាញឹកញយ។ មូលហេតុ នៃ ការ សម្លាប់ ខ្លួន របស់នាង គឺ មក ពីខកចិត្តនឹង រឿង រ៉ាវ ស្នេហា ដែល សង្សារ ខ្លួន គេច មុខ មិន ព្រម ស្តាប់ ការ ពន្យល់ របស់នាង ទើប នាង បញ្ឈឺចិត្តសង្សារ ដោយ ការ ចងកសម្លាប់ ខ្លួន ឯង ។ អ្នក ខ្លះ ក៏ និយាយថា នាង ស្រឡាញ់សង្សារ របស់ នាង ខ្លាំង ណាស់ ព្រោះ ពេល ប៉ូលីស មក ត្រួត ពិនិត្យ កន្លែង កើត ហេតុ ក៏ ប្រទះ ឃើញ សៀវ ភៅ កំណត់ ត្រា តូច មួយ ដែល សរសេរ អំ ពីអារម្មណ៍ របស់ នាង ចំពោះ សង្សារ យ៉ាង ពិស្តារ ហើយ មុន ពេល នឹង នាង ស្លាប់ នាង បាន សរសេរ សំបុត្រ ទុក ចោល ថា «អូន សុំទោស ចំពោះ អ្វី ដែល អូន បាន ធ្វើ នៅ ថ្ងៃ នេះ ហើយ អូន សង្ឃឹម ថា នៅជាតិ ក្រោយ អូន នឹង បាន ជួប ស្នេហា ដែល សម បំណង …»។
ទោះជា មាន គេ និយាយថា ធ្លាប់ ជួប ខ្មោច លង ច្រើន លើក ច្រើន គ្រាមក ហើយក៏ដោយ ក៏ ខ្ញុំ និង មិត្ត ភក្តិជិត ដិត នៅ មិន ទាន់ ជឿ និង មិន ធ្លាប់ បាន ជួប នៅឡើយ ព្រោះ មិត្ត នៅ ក្នុង ថ្នាក់ ទាំង អស់ មិន ទាន់ មាន នរណា ធ្លាប់ ជួប ធ្លាប់ ឃើញ ហើយ យក មក និយាយ ឲ្យ ស្តាប់ នោះ ទេ។ តែ មាន ថ្ងៃ មួយ មិត្ត ជិតដិត របស់ ខ្ញុំ ម្នាក់ បាន មក និយាយឲ្យ ស្តាប់ថា មានមិត្ត នៅ បន្ទប់ ជាប់ នេះ ត្រូវ បាន វិញ្ញាណ ខ្មោច សម្តែង ឬទ្ធិឲ្យ ឃើញ ។ រឿង រ៉ាវ កើត ឡើង ដោយ សារ គេ ហើយ នឹង មិត្ត ប្រុសៗ ជា ច្រើន ទៀត នាំ គ្នា លេង ទាត់ បាល់ ហើយ ត្រឡប់ ទៅ ផ្ទះ ល្ងាច ជ្រុល គឺ ពេល កំ ពុង លេង នោះ ស្រាប់ តែ គេ បាន ឃើញ មនុស្ស ស្រីម្នាក់ ឈរ នៅ ខាង មុខ ផ្ទះ បាក់ បែក នោះ ហើយ កំ ពុង បើក ភ្នែក សម្លឹង ចំ មក រក គេ។ ដំបូង គេ មិន បាន ចាប់ អារម្មណ៍ អ្វី ច្រើន ទេ ព្រោះ គិត ត្រឹម ថាមាន មនុស្ស ម្នាក់ កំពុង សម្លឹង គេ ដូច ថ្ងៃ ធម្មតា ៗ ប៉ុណ្ណោះ។ តែ មួយ សន្ទុះ ក្រោយ មក គេ ក៏នឹក ឃើញ ភ្លាម ថា ផ្ទះ បាក់ បែក នោះ គ្មាន នរណា ហ៊ាន ទៅក្បែរ ទេ ហើយ ថ្មើរ នេះ ហើយ ក៏ មិន សម មាន សិស្ស ស្រី នៅ ក្នុង សាលា ទៀត ដែរ។ ទន្ទឹម នឹង នឹក ឃើញ ដូច្នេះ គេ ក៏ ឈប់ ឈរ ទ្រឹង មួយ រំពេច ហើយដើម្បី ជា ការ ពិសោធន៍ ម្តង ទៀត មិត្ត ម្នាក់ នោះ ក៏ ងើយ មុខ ឡើង ហើយងាក ទៅ មើល ជា លើក ទី ២ ស្រាប់ តែ បាត់ សិស្ស ស្រីម្នាក់ នោះ មិន ដឹង ទៅ ណា ឃើញ តែ វាល ល្ហល្ហេវ នៅពី មុខ ផ្ទះ ។ ជួប រឿង ចម្លែក បែប នេះ មិត្ត នោះ ក៏ បះ រោម ច្រាង រក កល នឹង ប្រាប់ មិត្ត ដទៃ ទៀត តែ នៅ ពេល គ្រវាស ភ្នែក ទៅ ម្តង ទៀត គេ ក៏ ប្ឬ ទះ ឃើញ ខ្មោច ស្រីចង កទីង ណោង ៗ លៀន អណ្តាត ថ្លិលៗមួយ ចំអាម ដៃ គ្រាប់ ភ្នែក ធំៗ ២ប៉ុន ពង មាន់ លៀន ត្លែរ កំពុង សម្លឹង មក គេ ដោយ កែវ ភ្នែក យ៉ាង មុត ។ ឃើញ ដូច្នោះ មិត្ត នោះ ក៏ ស្រែ ក ឡើង យ៉ាង រន្ធត់ ចិត្ត។
«ហ៊ើយ!… ជ… ជ… ជួយ… ផ… ផង ! »
មិត្ត ភក្តិ ដទៃ ទៀត ដែល កំពុង រត់ បណ្តើរ បាល់ ក៏ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង នឹង សំឡេង ស្រែ ក នោះ។
«អ្ហា៎!… មាន រឿង អី កើត ឡើង? ឯង កើត អី?»
« ខ្ញុំ ត្រឡប់ ទៅ ផ្ទះ ហើយ!… អឺ… ម៉េចៗ នាំ គ្នា ទៅផ្ទះ ឆាប់ៗណា៎… ឬ ក៏ទៅ ជា មួយ គ្នា តែ ម្តង ទៅក៏ បាន !»
ឃើញ កិរិយា ភិត ភ័យ របស់ គេ មិត្តភក្តិ ដទៃ ទៀត នាំ គ្នា ឆ្ងល់ សម្បើម ណាស់។ លុះ មក ដល់ ព្រឹក ស្អែក ឡើង មុន នឹង ចូលថ្នាក់ រៀន គ្រប់ គ្នា ក៏ បាន ដឹង ការ ពិត ថា មិត្ត ម្នាក់ នោះ ត្រូវ ខ្មោច លង បន្លាច នៅ ផ្ទះ បារាំង ក្រោយ សាលារៀន ។ រឿង នេះ បាន ខ្ចរ ខ្ចាយ យ៉ាង ឆាប់ រហ័ស ពេញ សាលារៀន ហើយ ប៉ុន្មាន ថ្ងៃ តម កក៏ គ្មាន រឿង អ្វី និយាយគ្នា ក្រៅ ពីរឿង ព្រឺ រន្ធត់ មួយ នេះ ដែរ។ មួយរយៈ នោះ គេ សង្កេត ឃើញ ថា សិស្ស សាលា គ្រប់ៗ គ្នា តែង ប្រញាប់ ប្រញាល់ នាំ គ្នា ត្រឡប់ ទៅ ផ្ទះ តាំង ពី ក្បាលៗ ល្ងាច។ ក្មេង ៗ ដែល ធ្លាប់ លេង កី ឡា រាល់ៗ ល្ងាច ក៏ នាំ គ្នាខ្លាច មិន ហ៊ាន នៅ លេង ទៀត ពិសេសកន្លែង ដែល មិត្ត ម្នាក់ នោះ បានជួប ខ្មោច លង កាលពីថ្ងៃ មុន។ ឯអ្នក ខ្លះ ទៀត យក រឿង នេះ ទៅ គិត រវើ រវាយ ច្រើន ពេក រហូត ដេក មិន លក់ ក៏ មាន។
ពេល នេះ គ្រប់ គ្នាហាក់ ដូច ជា ប្រយ័ត្ន ប្រយែង គ្រប់ ជំហាន ទាំង អស់ ចំនែក ខ្ញុំ និង មិត្ត សម្លាញ់ ដ៏ជិត ដិត ម្នាក់នោះ ក៏ នាំគ្នាប្រយ័ត្ន ប្រយែង ទៅតាម គេ ឯង ដែរ។ មានគ្រា មួយ ខណៈ ដែល ខ្ញុំ កំពុង រៀន នៅក្នុង ថ្នាក់ … ពេលនោះជាម៉ោងសម្រាក គ្រប់គ្នានៅក្នុងបន្ទប់ក៏ជជែកគ្នាលេងតាមទម្លាប់ តែខ្ញុំបែរជាដេកលក់ទៅមួយស្រឡេត ដូចត្រូវសណ្តំ ហើយស្រាប់តែយល់សូងឃើញថា ខ្ញុំកំពុងដើរលេងនៅវាលទាត់បាល់ ហាក់ដូចកំពុងដើរទៅរកអ្វីម្យ៉ាង ហើយផ្លូវខាងមុខក៏មើលទៅឃើញព្រាលៗ ហ៊ុំព៍ទ្ធដោយផ្សែងអ័ព្ទ។ ព្រលឹងខ្ញុំចេះតែដើរទៅមុខយឺតៗ រហូតខ្ញុំបានឃើញនារីម្នាក់ កំពុងឈរញញឹមដាក់ខ្ញុំ តែខ្ញុំមិនបានញញឹមតបទៅវិញទេ ព្រោះកំពុងគិតថា តើខ្ញុំធ្លាប់ស្គាល់នារីនោះពីមុនមកឬទេ?… រំពេចនោះស្រាប់តែ មានដៃមួយមកកន្រ្ទាក់ទាញខ្ញុំខ្លាំងៗ ហើយកាន់តែខ្លាំងឡើងៗ…
«គ្រូមកហើយ!… ភ្ញាក់!!! ភ្ញាក់ឡើង! គ្រូថាឲ្យឥឡូវហើយ… លឿនឡើង! ភ្ញាក់បានហើយ!»
តាមពិតគឺជាសំឡេងរបស់មិត្តខ្ញុំ ដាស់ខ្ញុំឲ្យចេញពីអារម្មណ៍រវើរវាយ។
«ចេះដេកលក់ទៅកើតនៀក! ឯងមិនធ្លាប់អ៊ីចឹងសោះពីមុនមក ចុះថ្ងៃនេះម៉េចក៏ចម្លែកម្ល៉េះ!?» មិត្តខ្ញុំរអ៊ូតិចៗ។
«កំពុងតែឆ្ងល់ដូចគ្នា! គ្នាក៏មិនគិតថា គ្នានឹងមកអង្គុយលក់អ៊ីចឹងដែរ ហើយកាលពីយប់មិញ ក៏ចូលដេកពីក្បាលព្រលប់ទៀត ម៉េចក៏ទៅជាអ៊ីចឹង!?…. តែ…អំបាញ់មិញហ្នឹង ខ្ញុំថែមទាំងបានយល់សប្តិទៀតហ្ន៎!…»
«ស្អីគេ!???…» មិត្តខ្ញុំភ្ញាក់ស្រែកភ្លាត់សំឡេងខ្លាំងៗ រហូតឮដល់គ្រូ។ ក្រោយពីសម្រួលឥរិយាបថឡើងវិញ គេក៏ខ្សឹបសួរខ្ញុំតិចៗបន្ត។ «មួយភាំងអំបាញ់មិញហ្នឹង ក៏ឯងចេះយល់សប្តិដែរ? កាន់តែយ៉ាប់ហើយឯងនេះ!!!»។ ខ្ញុំឱនខ្សឹបទៅគេវិញ៖
«មែនណា៎! គឺខ្ញុំយល់សប្តិឃើញថា បានជួបនារីម្នាក់…»
«នារីម្នាក់!!!???…» មិត្តខ្ញុំផ្ទួនពាក្យ ដោយភ្ញាក់ផ្អើលម្តងទៀត ហើយខ្ញុំក៏រៀបរាប់ពីបរិយាកាស និងអារម្មណ៍ដែលខ្ញុំមានក្នុងសុបិនឲ្យមិត្តភក្តិស្តាប់។
ពេលស្តាប់រឿងរ៉ាវសុបិនរបស់ខ្ញុំចប់ មិត្តម្នាក់ៗក៏សម្តែងការយល់ឃើញដូចៗគ្នា តែខ្ញុំមិនចង់ឲ្យអ្វីៗដូចដែលមិត្តភក្តិនិយាយទេ ព្រោះខ្ញុំមិនសូវចង់ស្គាល់នារីនោះ ឲ្យច្រនជាងនេះឡើយ។ ពេលរឿងរ៉ាវដែលបានកើតឡើង ជិតស្ងប់ស្ងាត់ទៅវិញខ្លះៗហើយ តែហេតុ ត សម្លាញ់ម្នាក់នោះ បែរជាទទួលអារម្មណ៍ថា មានវិញ្ញាណវិលវល់នៅក្បែរៗខ្លួន មិនខុសពីរឿងដែលយើងធ្លាប់ឮ និងធ្លាប់បានជួបនៅក្នុងសុបិននៅថ្ងៃនោះទៅវិញ?… ហើយថ្ងៃដែលខ្ញុំនិងមិត្តជំនិតត្រូវលោះព្រលឹង ក៏មកដល់។
ថ្ងៃ នោះក្រោយពីបញ្ចប់ម៉ោងរៀន យើងទាំងពីរនាក់កំពុងរៀបចំសៀវភៅប៊ិច ដាក់ក្នុងកាតាបដើម្បីត្រឡប់ទៅផ្ទះ។ ថ្ងៃនោះយើងត្រូវត្រឡប់ទៅ ផ្ទះយឺតជាងរាល់ដង ព្រោះត្រូវវេនសម្អាតថ្នាក់។ ពេលដែលខ្ញុំប្រមូលសំរាមជិតអស់ទៅហើយ ស្រាប់តែមានខ្យល់បក់ចូលមកក្នុងបន្ទប់ ដោយបោកទង្គិចបង្អួចយ៉ាងខ្លាំង ទោះបើយើងបានបិទបង្អួចជិតអស់មុននេះទៅហើយក្តី។ យើងទាំងពីរនាក់ក៏សម្លឹងមុខគ្នា ហើយគិតថាថ្ងៃនេះ ប្រហែលនឹងត្រូវទទឹកភ្លៀង ពេលត្រឡប់ទៅ ផ្ទះជាមិនខាន។ ប៉ុន្តែពេលយើងចេញទៅមើលខាងក្រៅ ស្រាប់តែឃើញផ្ទៃមេឃ ពណ៌ខៀវទឹកសមុទ្រ ស្រលះល្វឹងល្វើយគ្មានពពកបន្តិច ខ្យល់ក៏ស្ងប់មិនឃើញមានតម្រុយថា នឹងមានភ្លៀងសោះសូម្បី តែបន្តិច។ យើងទាំងពីរនាក់នឹកប្លែកចិត្តយ៉ាងខ្លាំង តែដោយសារយើងចង់ត្រឡប់ទៅផ្ទះពេក ទើបនាំគ្នាចាកចេញ ពីបន្ទប់រៀនយ៉ាងប្រញាប់ប្រញាល់។ ពេលពួកយើងដើរចេញមកមិនបានប៉ុន្មានជំហានផង ក៏ស្រាប់តែឮសំឡេងដូចមាននរណាដើរតាមមកដែរ។ តាមផ្ទៀងស្តាប់សំឡេងនោះ គឺដូចមនុស្សធម្មតាកំពុងដើរ យ៉ាងពិតប្រាកដ តែពេលខ្ញុំក្រឡេកទៅ ក្រោយ ក៏មិនឃើញមាននរណា។ លុះពេលដើរតទៅទៀត សំឡេងចង្វាក់ជើងដើរ ក៏ដូចជាធ្ងន់ និងខ្លាំងឡើងៗជាលំដាប់។ ពេលនេះយើងទាំងពីរនាក់ ក៏ងាកមើលមុខគ្នា ហើយប្រញាប់បោះ ជំហានវែងៗ រត់យ៉ាងលឿនចេញពី ចង្វាក់ជើងដើរដែលស្តាប់មើលទៅ គួរឲ្យខ្លាច។
អី ខ្ញុំនិងមិត្
សំឡេងដែលតាមមកក៏បាត់ទៅ ទើបពួកយើងឈប់ និងសន្សឹមៗងាកមើលក្រោយ ហើយរូបភាពដែលយើងទាំងពីរនាក់បានឃើញ គឺនារីម្នាក់ស្លៀកពាក់ឯកសណ្ឋានសិស្ស ឈរញញឹមមកពីឆ្ងាយ។ ពេលឃើញបែបនេះ យើងទាំងពីរនាក់ក៏ស្ទុះរត់វឹង ព្រោះសេចក្តីភ័យខ្លាច។ លុះត្រឡប់ទៅដល់ផ្ទះ រឿងរ៉ាវគ្រប់យ៉ាងក៏បានផ្សព្វផ្សាយឲ្យ មនុស្សនៅក្នុងគ្រួសារបានដឹង។ ម្នាក់ៗនាំគ្នាបារម្ភ ព្រោះខ្លាចក្រែងខ្ញុំភ័យពេក រហូតដេកគ្រុនឈឺជ្រុះសក់។
ពេលស្អែកឡើងមកដល់ថ្នាក់រៀន រឿងរ៉ាវទាំងនោះក៏កាន់តែធ្វើឲ្យមិត្តភក្តិនៅក្នុងថ្នាក់ ព្រឺរោមបះសក់គ្រប់ៗគ្នា។ គ្រូប្រចាំថ្នាក់ពេលបានជ្រាបហេតុការណ៍នេះ ក៏ប្រាប់ឲ្យយើងទាំងពីរនាក់ កុំយករឿងនេះទៅគិតច្រើនពេក ផ្លូវដែលល្អគឺ ត្រូវទៅធ្វើបុណ្យដាក់បាត្រ ឲ្យនារី ម្នាក់នោះ ដើម្បីកុំឲ្យនាងមកលងបន្លាចទៀត។
នេះគឺជារឿងរ៉ាវរបស់ខ្មោចឬវិញ្ញាណ ជារឿងមួយដែលយើងទាំងពីរនាក់ ក៏ដឹងច្បាស់ថា ជារឿងដែលមានពិត និងប្រហែលជាមិនអាចធ្វើឲ្យយើងបំភ្លេច ការលងបន្លាចនេះបានឡើយ។










អរគុណច្រើន
ខ្ញុំពុំទាន់មានពេលទំនេរល្អទេ ចាំនិយាយគ្នាថ្ងៃក្រោយចុះ។
កែចេះតែបានហើយបង!តែរឿងរបស់បងគឺកំពុងនៅគេឯណោះទេគឺ
មិនបាននៅនឹងភាទេពេលនេះ!ភាអោយគេមើលហើយចាំភាកែ
ជាក្រោយតែភាមិនគួរកែអោយបងទេព្រោះភាមិនសូវចេះទេហើយណា
មួយភាក្រែងចិត្តបងណាស់!
បូរាណ៖ សាច់រឿងខ្មោចលង នៅវិទ្យាល័យដែលខ្ញុំរៀនមានច្រើនណាស់ ខ្លះខ្ញុំជួបផ្ទាល់ ខ្លះខ្ញុំឮគេនិយាយ។ ប៉ុន្តែអ្វីដែលខ្ញុំជួប វាហាក់ដូចចាស្រពិចស្រពិលយ៉ាងម៉េចមិនដឹងទេ ដែលគេអាចថាវាជារឿងចៃដន្យបាន ទើបខ្ញុំនៅតែជឿផង និងមិនជឿ ផង ថាខ្មោចមានពិតឬអត់។
Khmer៖ រីករាយដែលបានស្គាល់ ជូនពរប្លក់ដំណើរការបានល្អណា៎។
ស្រីភា៖ កែបានតាមពេញចិត្ត ហើយកុំភ្លេចផ្ញើកំហុសឆ្គងមកបងតាមម៉ែលផង។ រឿងសរសេរភ្លាមដាក់ភ្លែត ខុសច្រើនចឹងហើយ។
លោកអ៊ំកែវ ឈុន៖
សូមស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់លោកអ៊ំ! សុខសប្បាយជាទេ,លោកអ៊ំ? នៅពេលដែលបាត់លោកអ៊ំមួយរយៈ ខ្ញុំហាក់ដូចចជាទទួលអារម្មណ៍ថា ស្រងេះស្រងោចល្វឹងល្វើយក្នុងចិត្ត្យ៉ាងម៉េចមិនដឹង ព្រោះបាត់បង់អ្នកអានដ៏ប៉ិនប្រសប់ម្នាក់យ៉ាងស្ងៀមស្ងាត់ ដោយឥតបានទទួលអ្វីបន្តិចសោះ។ ជាការពិតនៅពេលបាត់លោកអ៊ំ ខ្ញុំចង់អ៊ីម៉ែលទៅសួរសុខទុក្ខដែរ តែអារម្មណ៍ចេះតែខ្លាចមិនដឹងថាស័ក្តិសមឬក៏អត់ ណាមួយខ្លាចរំខានលោកអ៊ំផង។ តែចិត្តមួយទៀតគិតថា លោកអ៊ំប្រហែលជាអស់ចិត្តនឹងចង់ចូលអានរឿង ក្នុងប្លក់របស់ខ្ញុំទៀតផងក៏មិនដឹង ទើបខ្ញុំចេះតែស្ងាត់ៗរង់ចាំមើលបន្តទៀតទៅ។ ទើបតែថ្ងៃនេះ នៅពេលខ្ញុំឆ្លៀតពេលតំនេរបាន(សព្វថ្ងៃនេះ កំពុងមមាញឹកខ្លាំងណាស់) ខ្ញុំក៏អើតមកមើលប្លក់បន្តិច ស្រាប់តែឃើញមតិលោកអ៊ំ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយសង្ឃឹមថាលោកអ៊ំនឹងជួយផ្តល់យោបល់ និងគំនិតល្អៗ បន្តទៀត ដល់រឿងនីមួយៗរបស់ខ្ញុំ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
អាចម៍ផ្កាយ
Koom៖ បះតែសក់ រោមអត់បះទេឬ?
មើលទៅ គួរអោយ បាសសក់!!!ហាហាហា
ទើបត្រលប់មកដល់ផ្ទះថ្ងៃនេះ ឃើញមានចុះផ្សាយ «រឿងខ្មោចលង» ម៉ាគគោក មិនទាន់បានអានទេ តែសូមសរសេរបន្ដិចចុះ។
រឿងប្រលោមលោក ជារឿងដែលអ្នកនិពន្ធតែងប្រឌិតឡើងដោយវិធីសាស្រ្ដនិពន្ធផ្សេងៗ ធ្វើអោយអ្នកអានជក់ចិត្ដតាមអានសាច់រឿងជារឿងៗទៅ។ ក្នុងសាច់រឿងស្នេហាផ្អែមត្រជាក់ អ្នកអានតាមដានអានសាច់រឿង ព្រោះតែមានអារម្មណ៍រំភើបញាប់ញ័រសុខស្រួលសប្បាយរីករាយក្នុងអារម្មណ៍។ ក្នុងរឿងកំសត់ប្រាត់ប្រាស់ អ្នកអានមានអារម្មណ៍រំភើបញាប់ញ័រ អួលណែនក្នុងចិត្ដ រហូតស្រក់ទឹកភ្នែក ប៉ុន្ដែនៅតែចង់តាមអានសាច់រឿងអិតឈប់។ អែរឿងខ្មោចលង វាជារឿងមួយ ធ្វើអោយអ្នកអានព្រឺរោមព្រឺស្បែក ឡើងសម្បុរគីងគក់ ភ័យខ្លាចក្នុងអារម្មយ៉ាងខ្លាំង ប៉ុន្ដែអ្នកអាននៅតែតាមដានអានដូចរឿងស្នេហា រឿងកំសត់ប្រាត់ប្រាស់ដែរ។
ដូច្នេះការនិពន្ធរឿង អ្នកនិពន្ធម្នាក់ៗ សុទ្ធតែមានវិសាស្រ្ដធ្វើអោយអ្នកអានមានចិត្ដរំ ភើបញាប់ញ័រដូចៗគ្នា។ អ្នកនិពន្ធយមបាល ក៏មានវិធីសាស្រ្ដម្យ៉ាងធ្វើអោយអ្នកអាន ព្រឺសម្បុរគីងគក់ ទាំងមិនទាន់អានសាច់រឿងខ្មោលងនោះបាត់ទៅហើយ… គ្រាន់តែលឺឈ្មោះ «យមបាល» ក៏ព្រឺសម្បុរខ្ញាកៗទៅហើយ ព្រោះថា បើគេនិយាយអំពីយមបាល គឺ គេនិយាយអំពីខ្មោចនេះហើយ (ខ្មែរយើងប្រើពាក្យ «យមរាជ» សំរាប់ឋានន្ដរ នៃមន្រ្ដីក្រសួងយុត្ដិធម៌ លោកអុកញ៉ាយមរាជ = រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ នេះដែរ)។ យមបាលជាអ្នកគ្រប់គ្រងថែរក្សា លើពួកហ្វូងខ្មោចទាំងឡាយ តែទោះជាខ្លាចយ៉ាងនេះហើយក៏ដោយ ក៏អ្នកអាននៅតែចង់អានដែរ។
បង!ខ្ញុំមានគំនិតខ្លះចំពោះរឿងរបស់បងមួយនេះ!
រាល់រឿងទាំងអស់ខ្ញុំមិនដែលមានគំនិតលើទេតែដោយឡែក
តែរឿងមួយនេះដែលខ្ញុំរម្មណ៍ត្រង់ពាក្យមួយ
ចំនួនដែលមិនសូវមានភាពស៊ីនឹងការរៀបរាប់ទេ!
ខ្ញុំបានព្រីនវាទុកគ្រាន់អានពេលយប់ហើយបានយក
រឿងរបស់បងទាំងអស់អោយគ្រូ(ក្មេង)របស់ខ្ញុំគាត់អានដែរ!
សង្ឃឹមថាមិនអីទេណាបង!
បាទជំរាបសួរសុខសប្បាយជាទេ?
ប្លុករបស់ខ្ញុំទើបរៀនធើ្វសូមជួយការណែនាំផង
ខ្ញុំរីករាយណាស់ដែលបានចូលមកលេងផ្ទះ
ឃើញថាល្អរាល់ទំព័រblog
អូខេ សុខសប្បាយណា!!!
ជួបគ្នាថ្ៃងក្រោយ ,,,បាយយយយយ
អូ… នឹកឃើញរឿងមួយស្រដៀងនឹងដែរ…
សម័យថ្ងៃមួយ កាលពីនៅក្មេង ថ្ងៃនោះគឺជាថ្ងៃឈប់ ខ្ញុំនិងពួកម៉ាកម្នាក់ទៀត មានគោលដៅទៅម្តុំក្បែរសាលារៀន។ មកដល់ក្រោយសាលា គិតថាដើរកាត់តាមសាលាវាលឿនជាង ទើបចូលសាលាតាមទ្វារក្រោយ…. ក្នុងទីធ្លាដ៏សែនធំ ដើមពោធិ៍ធំៗ ដើមអំពិល ម្លប់ត្រឈឹងត្រឈៃតម្រៀបគ្នាជាពីរជួរ ខាងមុខអាគារសាលារៀន។ សត្វរៃយំរែៗ ធ្វើឲ្យបរិយាកាសរឹតតែកណ្តោចកណ្តែង។ គ្មានមនុស្សម្នាក់សោះក្នុងបរិវេណសាលានេះ។ ខ្ញុំនឹងពួកម៉ាក ដើរកាត់សាលាអត់ជំពាក់ពីណាមួយរៀល។ ដើរមួយសន្ទុះ ស្រាប់តែឮសំឡេងមនុស្សដើរតាមពីក្រោយឲ្យច្បាស់ក្រឡែត តែពេលងាកក៏ស្រាប់តែមិនឃើញអ្វីទាំងអស់។ ប្រធានបទយ៉ាងហូរហែរ ត្រូវបានបញ្ឈប់ ។ ទាំងពីរនាក់មិនស្រួលក្នុងចិត្ត តែនៅរក្សាល្បឿនដំណើរដដែល ហើយមិននិយាយអ្វីទាំងអស់។ ខ្ញុំសំឡឹងមុខគ្នា ដោយបើកភ្នែកធំៗ រួចបន្តដំណើរធ្វើដូចអត់មានរឿង… រួចចាប់ផ្តើមរាប់ព្រមៗគ្នា ១, ២, ៣! ប្រុយ!!! អត់មានងាកក្រោយឡើយ…