jump to navigation

«ទូរស័ព្ទនិម្មិត» ដាក់​បញ្ចាំង​ថ្ងៃ​នេះ​ហើយ! ខែ តុលា 15, 2008

Posted by ផ្កាយ​Novels in ភាពយន្តវីដេអូ, រឿងខ្លី.
trackback

រឿងទូរស័ព្ទនិម្មិត គឺ​ចំណង​ជើង​រង​មួយដែល​ខ្ញុំ​ដាក់​លេងៗ​ តាម​ខ្សែភាពយន្ត​​អាថ៌កំបាំង​របស់​ជប៉ុន ដែល​មាន​ចំណង​ជើង ជា​ភាសា​អង់គ្លេស​​ថា Calling You និង​ភាសាជប៉ុន គិមិ និ ស៊ិកៈ គិកុអេណៃ (きみにしか聞こえない Kimi ni Shika Kikoenai)។

មុន​ដំបូង​ Calling You មិន​ទាន់​បាន​ផលិត​ជា​ខ្សែ​ភាព​យន្ត​ទេ។ វា​គ្រាន់​តែ​ជា​ប្រភេទ​រឿង​ខ្លី​មួយ​ ដែល​និ​ពន្ធ​ដោយ​ អូស៊ឹ អ៊ីឈិ (Otsuichiអ្នក​និពន្ធ​ជប៉ុន​ ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត!;-)​) និង​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ ថ្ងៃ​ទី៣១ឧសភា២០០១។

បន្ទាប់​មក​Calling you ត្រូវ​បានក្រុម​ហ៊ុនតូអ៊ិ(Toei Company) កែ​សម្រួល​និង​ផលិត​ជា​ខ្សែ​ភាពយន្ត​ ដែល​ដឹកនាំ​ដោយ​ ហាគីស៊ីម៉ា ថាស៊ុយៈ(Hagishima Tatsuya) ហើយ​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ ថ្ងៃ​ទ១៣​មិថុនា២០០៧។

ដោយ​ឡែកអច្ឆរិយា អ្នក​និពន្ធរឿង​បែប​ស៊ើប​អង្កេត​ និង​អាថ៌កំបាំង​របស់​ខ្មែរ បាន​សរសេរ​កែសម្រួល​រឿង​នេះ​ជា​ថ្មី(rewrite) ដោយ​ប្រើ​រូបភាព​ និង​បរិយាការណ៍ តាម​កាល​អាកាស​ខ្មែរ​ទាំង​អស់។ រឿង​ដែល​សរសេរ​ថ្មី​ដោយ​អច្ឆរិយា នេះ​ មាន​ចំណង​ជើង​​ថាទូរស័ព្ទនិម្មិត

មិនយូរ​មិន​ឆាប់​រឿង​នេះ​ នឹង​បាន​យក​មក​ដាក់​ផ្សាយ​ នៅ​ក្នុង​ប្លក់​អាចម៍ផ្កាយ តែ​នៅ​ពេល​នេះ​ សូម​លោក​អ្នក​រីករាយ​ជាមួយ​នឹង​ខ្សែភាពយន្តCalling You ជាមុនសិន។

  • វគ្គ១
  • វគ្គ២
  • វគ្គ៣
  • វគ្គ៤
  • វគ្គ៥
  • វគ្គ៦
  • វគ្គ៧
  • វគ្គ៨
  • វគ្គ៩
  • វគ្គ១០
  • វគ្គ១១
  • វគ្គ១២

វិចារ»

1. គីមស៊្រុន - ខែ ធ្នូ 28, 2008

きみにしかきこえない បើបក​ប្រែ​អោយរ៉ូម៉ាន់ទីក «មានតែអូន​ម្នាក់គត់​ដែលអាចស្ដាប់លឺ» (សំលេងបេះដូង​បង)។

2. Original Lab - ខែ តុលា 17, 2008

ខ្ញុំមិនសូវយល់ពីអច្ឆរិយាអ្វីដែលអ្នកទាំងពីកំពុងនិយាយទេ ប៉ុន្មានបើតាមអត្ថន័យ​របស់ចំនងជើងជប៉ុន “ きみにしかきこえない” នោះ មានន័យថា “ ស្តាប់លឺតែអ្នក​មួយគត់”

I’ve just start my blog : http://OriginalLab.blogspot.com

Hope to be friend with you !

3. អាចម៍ផ្កាយ - ខែ តុលា 16, 2008

អច្ឆរិយា​ជើង​ថ្មី​ មិន​មែន​ជើង​ចាស់​ទេ។ :-P អច្ឆរិយា​ជា​អាចម៍​ផ្កាយ​ ឬយ៉ាង​ណា តាម​ដាន​បន្ត​ទៀត​ចុះ! តាម​ត្រូវ​ខ្ញុំ​មិន​គួរ​និយាយ​ទេ ព្រោះ​អច្ឆរិយា​ជា​អ្នក​និពន្ធ​ផ្នែក​រឿង​អាថ៌កំបាំង​ ដូច្នេះ​ព័ត៌មាន​ពីអច្ឆរិយា អ្នក​អាន​មិន​គួរ​ដឹង​ឡើយ។ ហេ៎… ហេ៎…

4. បូរាណ - ខែ តុលា 16, 2008

“ រឿងទូរស័ព្ទនិម្មិត គឺ​ចំណង​ជើង​រង​មួយដែល​ខ្ញុំ​ដាក់​លេងៗ​ តាម​ខ្សែភាពយន្ត​​អាថ៌កំបាំង​របស់​ជប៉ុន…”

“ ដោយ​ឡែកអច្ឆរិយា អ្នក​និពន្ធរឿង​បែប​ស៊ើប​អង្កេត​ និង​អាថ៌កំបាំង​របស់​ខ្មែរ បាន​សរសេរ​កែសម្រួល​រឿង​នេះ​ជា​ថ្មី(rewrite) ដោយ​ប្រើ​រូបភាព​ និង​បរិយាការណ៍ តាម​កាល​អាកាស​ខ្មែរ​ទាំង​អស់។ រឿង​ដែល​សរសេរ​ថ្មី​ដោយ​អច្ឆរិយា នេះ​ មាន​ចំណង​ជើង​​ថាទូរស័ព្ទនិម្មិត ។”

អច្ឆរិយាជើងចាស់ ឬក៏អាចម៌ផ្កាយឯង????….