jump to navigation

រឿង«មរណភាពនៅអារញ្ញ» ត្រូវបានថៃចាប់អារម្មណ៍? ខែ វិច្ឆិកា 3, 2008

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, សៀវភៅល្អៗ.
trackback
សៀវភៅថៃនិយាយពី«អក្សរសាស្ត្រខ្មែរបច្ចុប្បន្ន»

សៀវភៅថៃនិយាយពី«អក្សរសាស្ត្រខ្មែរបច្ចុប្បន្ន»

នេះ​គឺ​ជា​សៀវភៅភាសាថៃថ្មី​មួយ ដែល​និយាយពី​«អក្សរសាស្ត្រខ្មែរសម័យបច្ចុប្បន្ន»។ សៀវភៅនេះ​ទើប​តែ​បានបោះពុម្ព​ហើយ​ថ្មីៗ នៅ​បាក់កណ្តាល​ឆ្នាំ​២០០៨​នេះ​។ លោក​សាស្ត្រា​ចារ្យបញ្ញត្តិ សាលី ដែល​ជា​ជនជាតិ​ថៃ​កំណើត​ខ្មែរសុរិន្ទ បាន​សរសេរ​តាក់​តែង​និង​រៀប​រៀង​សៀវភៅនេះ​ឡើង។ សព្វថ្ងៃលោក​គឺ​ជា​សាស្ត្រាចារ្យ​ភាសាថៃ​ និង​ភាសា​បូព៌ា​ទិស​ ប្រចាំ​មហា​វិទ្យា​ល័យ​សង្គម​សាស្រ្ត-មនុស្សសាស្ត្រ នៃសាកល​វិទ្យា​ល័យសារ៉ាខាម​
«សូមឩទ្ទិសស្នាដៃនេះជូន​ដល់ វិញ្ញាណក្ខន្ធអ្នក​និពន្ធ​ខ្មែរ​​ ដែល​បាន​ចែកឋានទៅហើយ សូមឲ្យ​ទទួល​ជ្រាប​ថា អក្សរសាស្រ្តខ្មែរ គ្មានថ្ងៃស្លាប់ទេ»។ នេះ​គឺ​ជា​ពាក្យ​ឧទ្ទិស​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រៀបរៀង​សៀវភៅ​នេះ។ លោក​បាន​សរសេរ​សរសើរ​ និង​ ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ ចំពោះ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ ហើយ​គោល​បំណង​ដែល​លោក​សរសេរ​សៀវភៅ​នេះ​ឡើង​ ក៏​ដើម្បី​ឲ្យអ្នក​សិក្សា​ស្រាវ​ជ្រាវ​ថៃ​ ងាក​មក​ចាប់​អារម្មណ៍​នឹង​អក្សរសិល្ប៍​ខ្មែរ ដើម្បីជួយ​អភិវឌ្ឍអក្សរសាស្រ្ត​ខ្មែរ ឲ្យ​រីកចម្រើន​ទៅ​មុខ​ជាលំដាប់ដែរ។

នៅក្នុងសៀវភៅនេះ​ លោកសាស្ត្រាចារ្យបញ្ញត្តិ សាលី បាន​សរសេរ​អត្ថបទ​ជាភាសាខ្មែរ​ នៅ​លាយ​ឡំ​ជាមួយ​ភាសា​ថៃ​យ៉ាង​ច្រើន​ ដើម្បី​ឲ្យ​ឧទាហរណ៍​កាន់​តែ​ជាក់ស្តែង​ សុក្រឹត និង ងាយ​យល់​ដល់អ្នក​អាន​​ទាំង​ឡាយ។

ក្នុងនោះ​លោក​បាន​លើក​ឡើង​ពី ការវិវត្តន៍របស់​អក្សរសិល្ប៍​ខ្មែរនៅ​គ្រប់​សម័យ​កាល  ជីវប្រវត្តិ​អ្នកនិពន្ធ និង ស្នាដៃ​អក្សរសិល្ប៍ថ្មីៗ​ ក្នុង​សម័យ​បច្ចុប្បន្ននេះ។ ខ្លឹមសារ​ភាគ​ច្រើន​ ត្រូវ​បាន​លោក​ដកស្រង់​ និង​ បក​ប្រែ​ចេញ​មក​ពី​សៀវភៅ របស់​លោក​បណ្ឌិត ឃីង ហុកឌី និង​មាន​ផ្នែក​ខ្លះ​ ដក​ស្រង់​ចេញ​ពី​សៀវភៅ​ របស់សមាគម​អក្សរសិល្ប៍​នូហាច​​​​​
រឿង«មរណភាពនៅអារញ្ញ» និងប្រលោមលោកដទៃតៀតដែលថៃចាប់អារម្មណ៍

រឿង«មរណភាពនៅអារញ្ញ» និងប្រលោមលោកដទៃទៀតដែលថៃចាប់អារម្មណ៍

ស្នាដៃ​អក្សរសិល្ប៍ខ្មែរ​ជាច្រើន មិន​ថា​ជា​ស្នាដៃ​ចាស់​ឬថ្មី​នោះ​ទេ អ្នក​សិក្សា​ថៃ​ដែល​ចាប់​អារម្មណ៍​នឹង​ភាសា​អក្សរ​សិល្ប៍​​ខ្មែរ បាន​នាំ​គ្នា​ងាក​មក​វិភាគ និង​សិក្សា​យ៉ាង​ជ្រៅជ្រះ រួម​ទាំង​បាន​បក​ប្រែ​ជា​ភាសា​គេ​ជាបន្ត​បន្ទាប់ទៀត​ផង​។ ក្រោយ​ពី​រឿង​«កុលាបប៉ៃលិន» ត្រូវបាន​បក​ប្រែ​ជាភាសាថៃ, «ផ្កាស្រពោន»ត្រូវ​បាន​វិភាគសិក្សា… រឿង​«រលក​បោក​ខ្សាច់» និង​«បំភ្លេច​មិនបាន» ក៏​ត្រូវ​បាន​បកប្រែ​ជាបន្តបន្ទាប់​ដែរ។ ក្នុង​នោះ​រឿង​«មរណភាពនៅអារញ្ញ» ដែល​​ជា​ស្នាដៃ​ថ្មី​ ទើប​តែ​បោះ​ពុម្ព​កាល​ពី​ដើម​ឆ្នាំ​២០០៧​នោះ ក៏​កំពុង​ចូល​ទៅ​ក្នុង​បែប​ផែន​តែ​មួយ​នេះ​ដែរ។
តែ​ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ រាល់​ការ​សិក្សា​ប្រៀប​ធៀបគ្នា រវាង​អក្សរសិល្ប៍​ខ្មែរនិង​អក្សរសិល្ប៍ថៃ​(រួមទាំង​ផ្នែក​ផ្សេងៗ​ទៀត)​ យើង​សង្កេត​ឃើញ​ថា​ ថៃ​តែង​និយាយ​លើក​តម្កើងអក្សរសិល្ប៍​​ខ្លួន​ឯង​ជានិច្ច ដូច​ជា​ថា​កើត​មុន​ខ្មែរ, ខ្មែរ​ទទួល​ឥទ្ធិពល​ពីសៀម​ ឬ​ថា​ខ្មែរ​អួត​ជាដើម។ ដូច្នេះ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ មាន​ឈាម​ជ័រ​ជា​ខ្មែរ គួរ​ណាស់​តែ​សិក្សា​ពី​អក្សរសាស្ត្រ​របស់​ជាតិ​ឲ្យ​បាន​ច្បាស់ ដើម្បី​សិក្សា​ប្រៀបធៀប​ ជាមួយ​នឹង​អក្សរសិល្ប៍​បរទេស​ឲ្យ​បាន​ល្អិត​ល្អន់​ ដើម្បី​កុំឲ្យ​គេ​បំភាន់​ភ្នែក​យើង​បានតទៅ​ទៀត។
អានអត្ថបទទាក់ទងៈ មរណភាពនៅអារញ្ញ

វិចារ»

1. Khmer IT - ខែ ធ្នូ 8, 2008

ថៃ​នៅតែមិនព្រមទទួលស្គាល់ការ​ពិត ថាខ្មែរជានរណា?​ ហើយខ្លួនឯងកើតចេញពីណាមក។ គេថាអក្សរខ្មែរហ្នឹងកើតចេញពីគេ ដូចអត់គេខ្មាស

2. ទឹម បឿន - ខែ វិច្ឆិកា 24, 2008

ទិញ​សៀវភៅ​មរណភាព​នៅ​អារញ្ញ​ហ្នឹង​យូរ​ណាស់​ដែរ​ហើយ តែ​នៅ​មិន​ទាន់​បាន​អាន​ទេ។ ឥឡូវ​ចេញ​ល្បី​នៅ​សុរិន្ទ​ហើយ។

3. Chanroeun Pa - ខែ វិច្ឆិកា 23, 2008

អរគុណណាស់ដែលបានចែករំលែកព័ត៌មាននេះ។ វាគួរអោយចាប់អារម្មណ៍​ណាស់។​ ជនជាតិថៃគេបានចាប់ផ្តើមរៀនពីអក្សរសាស្រ្តយើង ចុះខ្មែរយើងមាន បានសិក្សាពីអក្សរសាស្រ្តគេបានកំរិតណាដែរ?

បងសង្ឃឹមថាប្អូននឹងក្លាយជាអ្នកអក្សរសាស្រ្តខ្មែរដ៏អស្ចារ្យម្នាក់

4. engsamnang - ខែ វិច្ឆិកា 23, 2008

​រឿង​«កុលាបប៉ៃលិនគឺបានផ្សាយនៅថៃតាំង​ពី1960​មក​

5. Comet - ខែ វិច្ឆិកា 14, 2008

Congratulations!!!

6. កាកអំពៅ - ខែ វិច្ឆិកា 13, 2008

ថៃ​ចង់​បំភ្លៃ​ប្រវត្តិសាស្ត្រ គឺ​បាន​ត្រឹម​តែ​កុហក​កូន​ចៅ​ខ្លួន និង​អ្នក​ទេសចរណ៍​ឆោត​ល្ងង់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ អ្នក​ចេះ​ច្បាស់​ពី​ប្រវត្តិ​សាស្ត្រ​​មិន​ហ៊ាន​បង្ហាញ​ខ្លួន​ទេ ឯ​ឯកសារ​ប្រវត្តិសាស្ត្រ​យើង​មាន​ទុក​នៅ​បណ្ណាល័យ​​បរទេស​ជាច្រើន​ រង់​ចាំ​តែ​ថ្ងៃ​ដែល​ថៃ​ទទួល​ស្គាល់​ដោយ​ខ្លួន​​ឯង​តែ​ប៉ុណ្ណោះ។

7. Original Lab - ខែ វិច្ឆិកា 5, 2008

សូមចូលរួមអបអរសារទផង ។

8. Chanphal - ខែ វិច្ឆិកា 5, 2008

I really miss Khmer Soren when I read this text. He did for Khmer and he never forget Khmer.
Why we can not live in our country together?
How ever, I always think Khmer Soren and Khmer Kampochea Krom are my family forever.
I think they also miss me and Cambodia.

9. និមល - ខែ វិច្ឆិកា 4, 2008

រឿង​របស់​អាចម៍​ផ្កាយ​ពិត​ជា​​មាន​កិត្តិយស​មែន ដែល​ត្រូវ​បាន​លើក​មក​បរិយាយ​ក្នុង​សៀវភៅ​នោះ។ សូម​អបអរ​សាទរ!!!

10. kluv - ខែ វិច្ឆិកា 4, 2008

Thanks for sharing this.

11. បូរាណ - ខែ វិច្ឆិកា 4, 2008

នៅថ្ងៃមួយ ពួកវានឹងនិយាយថា​រឿង​«កុលាបប៉ៃលិន» «ផ្កាស្រពោន» «រលក​បោក​ខ្សាច់» «បំភ្លេច​មិនបាន» «មរណភាពនៅអារញ្ញ» គឺជារឿងរបស់ពួកវា ដែលខ្មែរយើងចម្លងតាម…