jump to navigation

អ្នកស្រីប៉ាល់ វណ្ណារីរក្ស និង បទពិសោធន៍និពន្ធ(១) ខែ កុម្ភៈ 7, 2009

Posted by ផ្កាយ​Novels in អ្នក​និពន្ធខ្មែរ.
trackback

palអ្នកស្រីប៉ាល់វណ្ណារីរក្ស គឺជាអ្នកនិពន្ធខ្មែរម្នាក់ដែលមានឈ្មោះ​​ល្បីល្បាញនិងមានបទពិសោធន៍ក្នុងការតាក់តែងនិពន្ធមិនធម្មតាឡើយ នៅតាមទីផ្សារលក់សៀវភៅនានា សៀវភៅអ្នកស្រីត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ និងមានអ្នកអាននិយមទិញច្រើនជាងគេ។ តាមការធ្វើស្ថិតិផ្ទាល់មាត់ជាមួយអ្នកអាន ក៏ដូចជាអ្នកលក់សៀវភៅទូទៅ ស្នាដៃរបស់អ្នកស្រីអាចស្ថិតនៅក្នុងលំដាប់ទី២ បន្ទាប់ពីអ្នក​​ស្រី ម៉ៅ សំណាង នេះបើនិយាពីសៀវភៅប្រលោមលោក ដែលមានអ្នកអានច្រើនជាងគេ និងលក់ដាច់ជាងគេក្នុងទីផ្សារសៀវភៅនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយក៏គេនៅមិនទាន់មានតួរលេខច្បាស់លាស់ណាមួយ ស្តីអំពីភាពខុសគ្នានេះដែរ។

            ដើម្បីស្វែងយល់ពីជីវិតនិពន្ធរបស់អ្នកស្រី ក៏ដូចជាបទពិសោធន៍ល្អៗក្នុងការតាក់តែងរឿងជូនចំពោះ​​អ្នកនិពន្ធវ័យក្មេងដែលចង់សិក្សាស្រាវជ្រាវពីការងារនេះអាចម៍ផ្កាយសូមបង្វែរអារម្មណ៍មិត្តអ្នកអាន មកជួបជាមួយអ្នកស្រីតាមរយៈជីវប្រវត្តិ និងបទពិសោធន៍ ក្នុងការសរសេរប្រលោមលោកដូចខាងក្រោម។

 

I. ប្រវត្តិរូបសង្ខេប

-ឈ្មោះ                          ប៉ាល់ វណ្ណារីរក្ស

-ភេទ                            ស្រី

-ឆ្នាំកំណើត                  ២៣ ខែ វិច្ឆិកា ឆ្នាំ១៩៥៤

-ស្រុកកំណើត              ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង

-មុខរបរ                        អ្នកនិពន្ធ និងជាមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ

-អាសយដ្ឋាន               ផ្ទះលេខ១៦ អឺហ្សេរ៉ូ ផ្លូវលេខ ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំការមន

-ទូរស័ព្ទ                        ០១២ ៨៨ ៣០ ១០ / ០១១ ៣០ ២០៣៨

-ស្ថានភាពគ្រួសារ        មេម៉ាយ(មានកូន៣នាក់) ប្រុស២ ស្រី១

 

 

អ្នកស្រីប៉ាល់វណ្ណារីរក្ស ក្នុង​ឱកាសទទួលរង្វាន់ស៊ីរ៉ៃនៅប្រទេសថៃ

អ្នកស្រីប៉ាល់វណ្ណារីរក្ស ក្នុង ឱកាសទទួលរង្វាន់ស៊ីរ៉ៃនៅប្រទេសថៃ

 

   

·        ការសិក្សា

            -១៩៦៨-១៩៧៤           បញ្ចប់មធ្យមសិក្សាភាគទី២(BacII)      

·         បទពិសោធន៍

-១៩៦៩                        និពន្ធប្រលោមលោក១រឿង​ «រឿងឯណាទៅស្នេហ៍ខ្ញុំ»

-១៩៨៥-២០០៦           និពន្ធប្រលោមលោក១០៥រឿង

                                    កំណាព្យ២៥អត្ថបទ

                                    អត្ថបទចម្រៀង ២២៥បទ

                                    អត្ថបទវីដេអូ ៣១រឿង

                                    អត្ថបទវីដេអូភាគ ១១រឿង(២៧៥ភាគ)

                                    សរសេរប្រវត្តិមនុស្សសំខាន់ៗ ៤នាក់

                                    អត្ថបទរឿងល្ខោន ១រឿង

                                   សរសេរអត្ថបទស្រាវជ្រាវ «ស្ថានភាពអ្នកនិពន្ធប្រលោមលោកនិង​​​  អ្នកនិពន្ធភាពយន្តវីដេអូខ្មែរ» សម្រាប់ចូលរួម​   ​ក្នុងសន្និសីទជាតិស្តីពីការអភិរក្សអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈខ្មែរលើកទី២ នៅរាជបណ្ឌិត្យសភាកម្ពុជា។

·        ស្នាដៃសំខាន់ៗ

 

-រឿងរនោចផុតហើយ​              រង្វាន់លេខ ឆ្នាំ១៩៨៨

-រឿងជើងមេឃថ្មីនៃក្តីសង្ឃឹម   រង្វាន់លេខ២ ឆ្នាំ១៩៨៨

​-រឿងរលកឥតខ្យល់                 រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ) ឆ្នាំ១៩៨៩

-រឿងភ្លៀងមួយមេ                    រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ១) ឆ្នាំ១៩៨៩

-រឿងបំភ្លេចមិនបាន                 រង្វាន់លេខ១ ឆ្នាំ១៩៩៥

-រឿងបើផ្កាមានទឹក                   រង្វាន់លេខ៣ ឆ្នាំ២០០០

-រឿងស្ត្រី និងទីលំនៅ               រង្វាន់លេខ១ ឆ្នាំ២០០១ (ល្ខោននិយាយ)

 

 

·         ស្នាដៃដែលទទួលការបកប្រែជាភាសាបរទេស

 

-៩អត្ថបទកំណាព្យ​                   បកប្រែជាភាសាស៊ុយអែត

-៤អត្ថបទកំណាព្យ                   បកប្រែជាភាសាជប៉ុន

​-៤អត្ថបទចម្រៀង                    បកប្រែជាភាសាជប៉ុន

-រឿងរនោចផុតហើយ              បកប្រែជាភាសាជប៉ុន

-រឿងបំភ្លេចមិនបាន               ​ ​​​​​បកប្រែជាភាសាថៃដើម្បីសរសេរជាសារណាសម្រាប់និស្សិតថៃ​បញ្ចប់ថ្នាក់​អនុបណ្ឌិត​​​​   ​​​​​អក្សរសាស្រ្ត​​ខ្មែរ និង​ កំពុងបកប្រែជាភាសាបារាំង

-អត្ថបទចម្រៀងបទ              បកប្រែជាភាសាអង់គ្លេស

 

·         ការងារបរទេស

 

-១៩៩៧           សហការជាមួយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដើម្បីទៅប្រទេសថៃ ក្នុងការផលិតខ្សែវីដេអូ អំពីការជួញដូរស្ត្រី និងកុមារ

-២០០២           ចូលរួមមហោស្រពកំណាព្យពិភពលោក នៅប្រទេសស៊ុយអែត ២០០២

-២០០៣          ទទួលការអញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីកម្រងឧទ្ទេសនាម អ្នអក្សរសិល្ប៍នៅអាស៊ី (Asian Writers Lecture Series) នៅថ្ងៃទី ៣១ ខែ១០ ឆ្នាំ ២០០៣។

-០៤.១០.០៦ ទទួលរង្វាន់អ្នកនិពន្ធក្របខណ្ឌអាស៊ាន(The SEA Writer Award) នៅប្រទេសថៃ។

 

·         សកម្មភាពផ្សេងៗ

 

-១៩៩៤-១៩៩៥            សមាជិកស្ថាបនិក និងធ្លាប់ជាអនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ

-១៩៩៦                          ចូលរួមសរសេរលក្ខន្តិកៈ និងជាអគ្គលេខាធិការសមាគម អ្នកភាពយន្តនិងវីដេអូខ្មែរ

-២០០២-សព្វថ្ងៃ           សមាជិកស្ថាបនិកនៃសមាគមអក្សរសិល្ប៍កម្ពុជា​-ស៊ុយអែត

-២០០៣-២០០៤          គណៈកម្មាធិការហិរញ្ញវត្ថុ នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅ កម្ពុជា

-២០០៣                       គណៈកម្មាធិការកំណែករប្រឡងប្រលោមលោកស្តីពីរបបកម្ពុជាប្រជាធិបតេយ្យនៃ មជ្ឈមណ្ឌលឯកសារកម្ពុជា

-២០០៤-ព្វថ្ងៃ           គណៈកម្មាធិការរដ្ឋបាល នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា

-២០០៤-២០០៥           គណៈកម្មធិការកំណែរឿងខ្លីនៃសមូហកម្មអក្សរសិល្ប៍នូហាច

-២០០៦-សព្វថ្ងៃ           ស្នងការគណនេយ្យ នៃសមាគមអ្នកនិពន្ធខ្មែរ។       

សូមរង់ចាំអានបទពិសោធន៍របស់អ្នកស្រីក្នុងការនិពន្ធប្រលោមលោកបន្តទៀត!!!

   

 

 

 

វិចារ»

1. អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) « អ្នកនិពន្ធវ័យក្មេង - ខែ កុម្ភៈ 17, 2009

[...] អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) ខែ កុម្ភៈ 17, 2009 Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង, អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ. trackback កាល​ពីលើក​មុន​ យើង​បាន​ស្គាល់​មក​ហើយ​ពី​ប្រវត្តិត្រួសៗ​របស់​អ្នក​ស្រី ប៉ាល់ វណ្ណារីរក្ស នៅ​ពេល​នេះ​សូម​បន្ត​មក​ស្វែង​យល់​ទាំង​អស់​គ្នា​អំពី បទ​ពិសោធន៍​ក្នុង​ការ​និពន្ធ​ប្រលោម​លោក​របស់​អ្នក​ស្រីវិញ​ម្តង៖ [...]

2. រចនា - ខែ កុម្ភៈ 10, 2009

រឿង «ក្លិន​ផ្កា​ព្រៃ» របស់​គាត់​ល្អ​អាន! តួ​ប្រុស និង​តួ​ស្រី​រឹង​ដូច​គ្នា! :D

3. engsamnang - ខែ កុម្ភៈ 8, 2009

ធ្លាប់តែលឺឈ្មោះតែមិនដែលអានប្រលោមលោកគាត់។​ ភាគច្រើនអានតែរបស់​ លោកគង្គ ប៊ុនឈឿន។នេះគឺការលពីមុនទេ​ ឥឡួវសូវមានសៀវភៅអានហើយ។​​អ្នកនិពន្ធល្អចាស់អស់ហើយនិងត្រៀមចូលនិវត្តន៏ តើអ្នកស្រីអ្នក​ស្រី​ប៉ាល់​ វណ្ណារី​រក្ស​ ចូលនិវត្តន៏ហើយរឺនូវ?

អាចម៍ផ្កាយ - ខែ កុម្ភៈ 8, 2009

សម្រាប់​អាជីពអ្នកនិពន្ធ​ មិនបាន​កំណត់​អាយុ​ចូលនិវត្តន៍​ទេ ឲ្យ​តែ​យើង​នៅ​មាន​លទ្ធ​ភាព​សរសរ​កើត ទោះ​សរសេរ​ដល់​ដង្ហើម​ចុង​ក្រោយ​ក៏​គ្មាន​នរណា​មក​ហាម​ឃាត់​ដែរ។