jump to navigation

«ស្តាយ»សំណោកវិប្បដិសារីថ្ងៃ​បុណ្យសង្សារ ចេញលក់ថ្ងៃ​នេះ! ខែ កុម្ភៈ 9, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ.
trackback
ក្របសៀវភៅ​ប្រលោមលោក«ស្តាយ»
ក្របសៀវភៅ​ប្រលោមលោក«ស្តាយ»

រឿង​រ៉ាវ​របស់​យុវវ័យ​កើត​ឡើង​គជើង​លើ​គ្នា​ឲ្យ​តែ​ដល់​ថ្ងៃ​១៤​កុម្ភៈ, ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​ដែល​យុវវ័យ​និយម​ហៅ​ថា ថ្ងៃ​បុណ្សសង្សារ។ នៅ​ថ្ងៃ​នោះ​អាច​មាន​តែ​ស្នាម​ញញឹម តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​ តើ​គេ​បន្សល់​ទុក​អ្វីខ្លះ? យ៉ាង​ណាៗ​សូម​កុំ​ឲ្យ​១៤​កុម្ភៈ​ក្លាយ​ជា​១​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១ជីវិត​នៃ​ភាព​សោកស្តាយ​ឲ្យ​សោះ។

«ស្តាយ​»​ប្រលោម​លោក​ខ្នាត​ខ្លី​ ដែល​និយាយ​អំពី​អនុស្សាវរីយ៍​ដ៏​ជូរចត់​ក្នុង​ថ្ងៃ​១៤កុម្ភៈ បាន​បោះ​ពុម្ព​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ហើយ!!! ត្រឹមតែ​១ថ្ងៃ​ បាន​ធ្វើ​ឲ្យ​តួឯកក្នុង​រឿង​មាន​វិប្បដិសារី​មួយ​ជីវិត។ ១៤កុម្ភៈតែ​មួយ​ថ្ងៃ បាន​ធ្វើ​ឲ្យ​នាង​បាត់​បង់​អ្វី​ៗ​គ្រប់បែប​យ៉ាង…
ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​អត្ថបទក្នុង​វគ្គ​មួយ​នៃ​រឿង​៖

[...] «លីនីកូន!កូនរៀបចំខ្លួនទៅណាហ្នឹង?អត់​ទៅ​រៀនទេមើលទៅ»​ (ម៉ែសួរបែបចង់ឃាត់ខ្ញុំ)

      «ម៉ាក់! ថ្ងៃនេះ ជាថ្ងៃ១៤ កុម្ភៈ ណាម៉ាក់

      «ហើយចុះវាយ៉ាងម៉េច…​ ថ្ងៃ១៤ ក៏១៤ទៅ។»

      «ជាថ្ងៃបុណ្យសង្សារណាម៉ាក់។»

     «កូនម៉ែ!កូនមានសង្សារហើយអី?ម៉ែឲ្យកូន​ទៅ​រៀន​ម៉េចក៏ផ្តេសផ្តាស​បែបនេះ​ទៅ​វិញ? នែ៎! កូន​ទើបតែអាយុ១៧ឆ្នាំទេណា»​ (អ្នកម៉ាក់បែប​ចង់ខឹង​នឹង​ខ្ញុំទាំងព្រឹក)

    ​«ម៉ាក់,កូនគ្មានសង្សារអីទេ!តែកូនទៅដើរលែង​ជា​មួយមិត្តភក្តិដែលរៀន​ជាមួយគ្នាទេតើ។»

     «កូនស្រីម៉ែយើងជាខ្មែរមិនមែនអឺរ៉ុបទេកុំ​​ទៅ​​អប​អរជា​មួយថ្ងៃ​បុណ្យ​នេះ​អីពេក…»

      ម៉ាក់និយាយមិនទាន់ចប់ស្រួលបួលផង ខ្ញុំកាត់​សម្តីគាត់៖

     «អបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់មានអីមិន​ល្អ​ម៉ាក់ កូនមិនបានទៅប្រព្រឹត្តអីផ្តេសផ្តាស​​​​​​​ញៀន​ថ្នាំ​ដើរ​តាម​បង​តូច​​បងធំ ឬគេចមិនចូល​សា​លា​ឯណា!»

     «ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណា​ទេបាន​ជាកូនស្រីម៉ាក់​មើលទៅមិនដូចខ្មែរ​​​សោះ  តមាត់ឲ្យ​ប៉ប៉ោច។ អឺ! នែ៎កូន បើ​កូនចង់​អបអរ​បុណ្យ​នៃ​ក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅ​ណា​កូន។»

     «ម៉ាក់!សម័យកាលរបស់ម៉ាក់ខុសពីសព្វ​ថ្ងៃសង្គមនេះគឺវាអ៊ីចឹង សូមម៉ាក់អធ្យាស្រ័យ​ឲ្យកូន​ផង កុំ​តឹងតែង​ដាក់​កូនពេក។ លោក​​ប៉ា​អ្នកម៉ាក់ កូនពិត​ជា​ស្រឡាញ់ ពិតជាគោរព​ហើយ តែកូនចង់​ទៅ​កម្សាន​លម្ហែ​​​ជាមួយមិត្តភ័ក្រ នៅខាងក្រៅខ្លះ មានអី​មិន​ល្អ​អ្នកម៉ាក់»(ខ្ញុំ​និយាយបណ្តើរសារេស្បែក​ជើង​កែងចោទ​បណ្តើរ)។

     «ដើរលែងមិនអាក្រក់ទេតែកូនត្រូវមើល​ពេល​វេលាផង ថ្ងៃនេះមិនមែនថ្ងៃអាទិត្យ ឬថ្ងៃ​បុណ្យជាតិ​ខ្មែរ​យើងឯណា ទៅសាលារៀនទៅកូន។»

     «កូនជម្រាបម៉ាក់ហើយ ថាគេមិនរៀនទេ…»

     «បើគេមិនរៀន កូនត្រូវនៅផ្ទះ អានសៀវ​ភៅ មើលមេ​រៀនទៅ គេចផ្ទះ គេចសាលា គ្មាន​បាន​ចំណេញអី​ទេ​កូនស្រីម៉ែ។»​​ [...]

  • មាន​លក់​ហើយ​ នៅ​តាម​តូប​លក់​សៀវភៅ​និង​បណ្ណាគារ​នានា ក្នុង​ប្រទេស​កម្ពុជា!!!

ឬ​អាច​ទំនាក់​ទំនង​ទិញ​បាន​តាម​រយៈ អ្នកគ្រូ ចេង គុយសៀង​(Miss.Cheng KuSieng), ទូរស័ព្ទៈ 012 468 966។

វិចារ»

1. សុភា - ខែ កុម្ភៈ 18, 2009

ពេលកូនរៀនពូកែរ “ ពូជខ្ញុំ​ចឹង” ពេលកូនរៀនមិនចេះ “ គ្រូអត់ មិនចេះបង្រៀនសិស្ស” ពេលកូនខូច “ គ្រូមិនដឹងបង្រៀនយ៉ាងមេចទេ” ។ ជាយោបល់ដ៏តិចតួចរបស់ញុំទេណា :D

2. kooms - ខែ កុម្ភៈ 12, 2009

គូរអោយចាប់រម្មណ៏ណាស់ ចេញពីធ្វើការនឹងទៅទិញមួយហើយ! ហេសូមមើទីនេះ​ទាំងអស់គ្នា​ «ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណា​ទេបាន​ជាកូនស្រីម៉ាក់​មើលទៅមិនដូច​ខ្មែរ​​​សោះ​ តមាត់ឲ្យ​ប៉ប៉ោច។ អឺ! នែ៎កូន បើ​កូនចង់​អបអរ​បុណ្យ​នៃ​ក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅ​ណា​កូន។» បន្ទោសគ្រូទៀតហើយ

3. អគ្គលីបុត្រ - ខែ កុម្ភៈ 12, 2009

យ៉ាស៎! អន្ទិត​បណ្ឌិត សង្ស័យ​ទៅ​កក់​ផ្ទះ​សំណាក់​ជាមួយ​ស្រី​ផ្សេង​ហើយ បានដឹង​ថា​ខ្ញុំ​កក់​ដែរ! ប្រយ័ត្ន​សង្សារ​ចាស់​វ៉ៃ​អាយៀស​ក្បាល​ទៅ ហាស៎ហា…..

4. សុភា - ខែ កុម្ភៈ 11, 2009

កាលពីមិទាន់បានអាននៅល្មមទេ ដល់បានអានអាវគ្គទីមួយហើយ ដូចចង់ដឹងអាបញ្ចប់ទៀតណឹងណា :D

5. រចនា - ខែ កុម្ភៈ 11, 2009

ចង់​ឱ្យ​ដឹង​ថា ពេល​អាន​រឿង​នេះ​ហើយ​អ្នក​នឹង​ស្ដាយ។ បើ​អ្នក​ជា​ស្រី អ្នក​នឹង​ស្ដាយ​នូវ​អ្វី​ដែល​អ្នក​លះ​បង់​ឱ្យ «សង្សារ» របស់អ្នក។ ហើយ​បើ​អ្នក​ជា​ប្រុស អ្នក​នឹង​ស្ដាយ​នូវ​ទង្វើ​ដែល​អ្នក​ធ្វើ​ទៅ​លើ «សង្សារ» របស់​អ្នក…

6. បណ្ឌិត - ខែ កុម្ភៈ 10, 2009

ម៉ោពីមានគូសង្សាជាច្រើនបានសំរុកកក់ទុកមុនបាត់ទៅហើយ…រួមទាំងអន្ទិត អគ្គលីបុត្រនេះផង ហេហេហេហ….

7. សុវុឌ្ឍី - ខែ កុម្ភៈ 10, 2009

ចុម ម៉េចក៏ឡើងថ្លៃ?

8. engsamnang - ខែ កុម្ភៈ 10, 2009

គួរអោយចង់អាន

9. អគ្គលីបុត្រ - ខែ កុម្ភៈ 10, 2009

១៤ កុម្ភៈ ជា​ថ្ងៃ​ដែល​ផ្ទះ​សំណាក់​ឡើង​ថ្លៃបំផុត​!
នាំ​គ្នា​កក់​ទុក​មុនឲ្យ​ហើយ​ទៅ ប្រយ័ត្ន​អត់​មាន​កន្លែង​ទំនេរ! ;)

10. សុវុឌ្ឍី - ខែ កុម្ភៈ 10, 2009

គ្រាន់តែអានអត្តបទដកស្រង់នឹង ខ្ញុំតែអានរឿងទាំងស្រុងទេ ចង់ដឹងមានរឿងអីកើតឡើង៕ ចាំមើលពេលទៅលេងផ្ទះចាំទៅរកមើលនឹងគេ:D

11. រចនា - ខែ កុម្ភៈ 10, 2009

«ស្ដាយ» នឹង​មាន​លក់​នៅ​ស្ដង់​លក់​ផ្កា​ជិត​ផ្សារផារ៉ាហ្គន។ អ្នក​ដែល​ចូល​ទិញ​ផ្កា​នៅ​ថ្ងៃ ១៤ កុម្ភៈ​អាច​ជាវ​បាន!