jump to navigation

បក្សីសប៉ៃ​លិន​ចង់ស្នង​អ្នកនិពន្ធ​ទន្សាយ​នៅ​ភ្នំពេញ ខែ កុម្ភៈ 19, 2009

Posted by ផ្កាយ​Novels in អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
trackback
កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស

កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស

nuonpichsodanyhml1192

ភ្នំពេញៈ អ្នកស្រី​ម៉ៅ សំណាង​ហៅ​ទន្សាយ​ ជា​អ្នក​និពន្ធ​ស្រី​មាន​កេរ្តិ៍​ឈ្មោះល្បី​ ហើយ​វណ្ណកម្មរឿង​ប្រលោមលោករបស់អ្នក​ស្រី​ មាន​ទីផ្សារ​ទូលំទូលាយ និង​ទទួល​បាន​ការ​គាំ​ទ្រជាង​គេ​នៅ​បច្ចុប្បន្ន​នេះ។ ឥឡូវ​មាន​យុវអ្នក​និពន្ធ​ស្រីវ័យ​ក្មេង​ មាន​រហស្សនាមបក្សី​ស​មកពី​ប៉ៃលិន កំពុង​មាន​ទេពកោសល្យលេច​ធ្លោ ហើយ​ស្នាដៃ​មនោសញ្ចេតនារបស់​នាង​កំពុង​ទទួល​ការ​សរសើរ​ពីប្រិយមិត្ត​អ្នក​អាន​ ហើយ​បាន​ប្រាប់​ថា ក្រៅ​ពី​ចង់​ក្លាយ​ជា​អ្នក​សេដ្ឋកិច្ច អនាគត​នាង​ចង់​ស្នង​អ្នក​និពន្ធ​រៀម​ច្បង​ទន្សាយ…។

កញ្ញានួន ពេជ្រស៊ូដេននី មាន​វ័យ​១៨ឆ្នាំ​ប៉ុណ្ណោះ តែ​មាន​កេរ្តិ៍​ឈ្មោះ​លេច​ធ្លោ​មួយ​រូប​ក្នុង​បណ្តាអ្នក​និពន្ធ​ស្រករ​ក្រោយហើយ​មាន​វ័យ​ក្មេង​នោះ ដោយ​ស្នាដៃ​និពន្ធ​រឿង​ប្រលោមលោកបែប​មនោសញ្ចេតនា​ចំនួន​៤រឿង​ ដែល​បាន​ចេញ​លក់​នៅ​ទីផ្សារ​គ្រប់​ខេត្ត​ក្រុង ហើយ​ត្រូវ​បាន​អ្នក​អាន​គាំ​ទ្រ និង​លើក​សរសើរ​ពី​ទេព​កោសល្យរបស់​នាង​។ នាង​ជា​កូន​ទី២ ក្នុង​បណ្តាបង​ប្អូន​៣នាក់ ស្រី​២នាក់​ ដោយ​មាន​ឪពុក​ឈ្មោះ នួន ឫទ្ធីយ៉ា និង​ម្តាយ​ឈ្មោះ ឆេង ម៉ាលី ជា​អាជីវករ​នៅ​ភូមិ​អូរពឺត ឃុំទួលល្វា ស្រុកនិងខេត្ត​ប៉ៃលិន។

រឿង​ប្រលោមលោក​ដែល​ត្រូវ​បាន​បោះពុម្ព​លក់​នៅ​តាម​ទីផ្សារ​ដំបូង​បំផុត​គឺ​រឿង​ «ផ្កាយ​រះ​ពេល​ថ្ងៃ» ដែល​នាង​និពន្ធ​តាំង​ពីសិក្សានៅ​ថ្នាក់​ទី៩ ហើយ​បាន​បោះ​ពុម្ព​នៅ​ថ្ងៃទី០១ធ្នូឆ្នាំ២០០៦។ បន្ទាប់​មក​គឺ​រឿង​«ដីកោះ​កំណើត​ស្នេហ៍» រឿង«ស្រមោលស្នេហ៍​ក្បែរ​ភ្លើង​គំនុំ» និង​រឿង​«គូប្រជែង​បេះ​ដូង» ដែល​រឿង​ទាំង​បី​នេះ​បេះ​ពុម្ព​នៅថ្ងៃ​ទី០១ខែមីនាឆ្នាំ២០០៨ ហើយ​ដែល​នាង​និពន្ធ​ខណៈពេល​សិក្សា​ថ្នាក់​ទី១២ នៅវិទ្យាល័យ​ហ៊ុនសែន ក្រុង​ទេពនិម្មិត។

សៀវភៅរឿង​«គួប្រជែង​បេះ​ដូង​»ដែល​ទទួល​បាន​ការ​ពេញ​និយម

សៀវភៅរឿង «គួប្រជែង បេះ ដូង »ដែល ទទួល បាន ការ ពេញ និយម

ជួប​ជា​មួយ​សារព័ត៌មាន​ខ្មែរ​ស្ថាបនា នៅ​សមាគម​អក្សរសិល្ប៍​នូហាច នាវិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ កាល​ពី​ថ្ងៃ​ទី​១៩មករាឆ្នាំ​២០០៩​កន្លង​ទៅ​នេះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស ដែលមានសម្បុរស​ដូច​រហស្សនាម​ផង​នោះ​ បាន​និយាយ​ដោយ​សម្តី​សុភាពទន់​ភ្លន់ថា នាង​ទើប​ប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប)ឆ្នាំ​២០០៨ ហើយ​ពេល​នេះ​ជា​និស្សិត​ត្រៀម​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ នៅ​ភ្នំពេញ​នេះ។ សព្វថ្ងៃ​នាង​ខំចិញ្ចឹម​ចិត្ត​តស៊ូខិតខំយ៉ាង​ណា​ឲ្យ​សម្រេច​មហិច្ឆតាចំនួន​ពីរ​គឺ អាច​ធ្វើការ​នៅ​ក្រុមហ៊ុនសហគ្រាស ឬធនាគារ​ណា​ឲ្យ​មាន​ស្ថេរភាព និង​ក្លាយ​ជា​អ្នក​និពន្ធ​ល្បីមាន​កេរ្តិ៍ឈ្មោះបោះសំឡេង​ ដូច​រៀម​ច្បង​ មាន​អ្នក​ស្រី​ម៉ៅ សំណាង​ ហៅ​ទន្សាយ អ្នក​ស្រី​ប៉ាល់ វណ្ណារីរក្ស ឬក៏​លោកញ៉ុក ថែម លោកនូ ហាច ជាដើម​។ អម​ជា​មួយ​ស្នាម​ញញឹមដ៏​ស័ក្តិសម និង​ជា​អ្នក​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ជីវិតនោះ កញ្ញា​នួន ពេជ្រស៊ូដេននី ហៅ​បក្សីស បន្ត​​ថា កញ្ញាមិន​ធ្លាប់​សិក្សា​វគ្គអ្នកនិពន្ធ ឬ​តែង​និពន្ធ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ឧបនិស្ស័យ​នៃ​ការ​តែង​និពន្ធ​នេះ មាន​តាំង​ពីកុមារភាព​មក​ម្ល៉េះ។ នៅ​ថ្នាក់​ទី​៣​កញ្ញា​ចូល​ចិត្ត​អាន​រឿង​គ្រប់​ប្រភេទ មក​ដល់​ថ្នាក់​ទី​៧​ផ្តើម​វិភាគ​តួអង្គ និង​សាច់​រឿង​ ព្រម​ទាំង​ធ្វើការ​វិភាគលើ​ស្នាដៃ​រៀម​ច្បង​នានា។ ដល់​ថ្នាក់​ទី​៩ និង​ចូល​វិទ្យាល័យ​ កញ្ញា​ចាប់​ផ្តើ​ម​និពន្ធ​រឿង​ និង​តែង​កំណាព្យ​ដាក់​បិទ​ក្នុង​ថ្នាក់ ដាក់​វិទ្យុប៉ៃ​លិន​ ដូច​ឪពុកនិង​ កំណាព្យ​ស្តី​អំពី​បរិស្ថាន។​ កំណាព្យ​មាន​ដូច​ជា ឯកអប្សរាគុណឪពុកម្តាយ ។ល។

កញ្ញា​នួន ពេជ្រ​ស៊ូដេននី បញ្ជាក់​ថា «ក្រោយ​ពី​បោះ​ពុម្ព​ស្នាដៃ​លក់​នៅ​លើ​ទី​ផ្សារ​ មាន​ប្រិយ​មិត្ត​អ្នក​អាន​នៅ​តាម​បណ្តាខេត្ត រួម​មាន​ទាំង​​បាត់ដំបង​ សៀម​រាប​ កំពង់​ចាម ព្រៃ​វែង​បាន​ទូ​រស័ព្ទ​គាំ​ទ្រ និង​លើក​ទឹកចិត្ត ហើយ​កត្តា​នេះ​ជម្រុញ​ឲ្យ​នាង​ខ្ញុំខំ​បង្កើន​ទេពកោសល្យ​ និង​ស្រាវ​ជ្រាវ​ពីសិល្ប៍វិធីតែង​និពន្ធ​ថ្មីៗទៀត ដើម្បីបម្រើ​បំណង​ប្រិយ​មិត្តអ្នក​អាន​គ្រប់​ស្រទាប់​បាន។ អនាគត​បើ​ទោះ​បី​នាង​ខ្ញុំ មាន​ការ​ងារ​ធ្វើ​មាន​ស្ថេរភាព​ក្តី ក៏​ខ្ញុំ​នៅ​តែ​បន្ត​អាជីព​តែ​ង​និពន្ធ​នេះ​ដដែល»។

ទាក់​ទិន​នឹង​ការ​លើក​ឡើង​ពី​ស្នា​ដៃ​តែង​និពន្ធ​នៅ​កម្ពុជា​ ហាក់​ដូច​ជា​មាន​ទី​ផ្សារ​ចង្អៀត​បន្តិច​នោះ​ កញ្ញា​នួន ពេជ្រ​ស៊ូដេន​នី​និយាយ​ដោយ​រាក់​ទាក់​និង​ទន់​ភ្លន់​ថា «តាម​ពិត​នាង​ខ្ញុំ​ដឹង​ថា​ ថវិកា​បាន​មក​ពី​ការ​តែង​និពន្ធ​ ហាក់​តិច​តួច​ស្តួច​ស្តើង​មែន​ តែ​ចំណង់​ចំណូល​ចិត្ត​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គំនិត​តែង​និពន្ធ​ ហើយ​ជឿ​ថា​អ្នក​អាន​នៅតែ​គាំ​ទ្រ។​ ម្យ៉ាង​នាង​ខ្ញុំ​ចង់​ចូល​រួម​លើក​ស្ទួយវិស័យ​តែង​និពន្ធ​ ក៏​ដូច​ជា​អក្សរ​សាស្ត្រ​ អត្តសញ្ញាណ​ជាតិ​ខ្មែរ​ និង​អាច​ចែក​រំលែក​គំនិត​ទស្សនៈសង្គម​បច្ចុប្បន្ន​ និង​អប់​រំ​តាម​រយៈ​ស្នា​ដៃ​ផង​ ព្រោះ​ថា​អក្សរ​សិល្ប៍​​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​មនុស្ស​ផង​។»

ទោះ​បី​ជា​មាន​ចំណង់​ចំណូល​ចិត្ត​តែង​និពន្ធ​ប្រលោមលោក​ក្តី កម្រង​កំណាព្យ​ក្តី ក៏​កញ្ញា​នួន​ ពេជ្រ​ស៊ូដេន​នី បាន​ឲ្យ​ដឹង​ថា​ មិន​ភ្លេច​ការសិក្សា​ជា​ការ​ងារ​ស្នូលនោះ​ដែរ​ ហើយ​តាំង​ពី​បឋម​រហូត​ដល់​វិទ្យា​ល័យ​ហ៊ុនសែន​ក្រុង​ទេព​និម្មិត គឺនាង​រៀន​បាន​ចំណាត់​ថ្នាក់ភាគ​ច្រើន​លេច​១ ហើយ​បើ​យ៉ាង​ហោចណាស់​ក៏​ក្រោម​លេខ៥​ដែរ។

ទន្ទឹម​នឹង​ការ​ប្តេជ្ញា​ចិត្ត​តែង​និពន្ធ​រឿង​ប្រលោមលោក​ និង​រឿង​​ខ្លី​ដើម្បី​ដាក់​ស្នាដៃ​​ចូល​រួម​ប្រកួត​​ប្រជែង​​តែង​និពន្ធ​នានា និង​ការ​សរសេររឿង​ខ្លី​ស្តី​ពី​ការ​អប់​រំ ព្រម​ទាំង​បោះ​ពុម្ព​លក់​តាម​ទី​ផ្សារ​នោះ កញ្ញា​នួន ពេជ្រស៊ូដេននី បាន​សូម​ផ្តាំ​ផ្ញើឲ្យ​បង​ប្អូន​កូន​ខ្មែរ​ ស្នេហា​ការ​តែង​និពន្ធ​នេះ ព្រោះអាច​នឹង​មានកេរ្តិ៍​ឈ្មោះ​មិន​សាប​សូន្យ​ ហើយ​សូម​ឲ្យ​ប្រជា​​ពល​រដ្ឋ​ទូទៅត្រូវ​ចូល​ចិត្ត​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ដើម្បី​ស្វែង​យល់​និង​បណ្តុះគំនិត លើក​ស្ទួយ​ពន​ជ្រុំ​ឲ្យ​ទឹកដម​ជីវិតកាន់តែ​មាន​រសជាតិ ព្រម​ទាំង​បាន​ចូល​រួម​ចំណែកលើក​ស្ទយវិស័យ​អក្សរសាស្ត្រ​វប្បធម៌​ជាតិ​ខ្មែរ​ផង​។

ដោយៈ ធីវ សុមុនី

ប្រភពៈ សារព័ត៌មានខ្មែរ​ស្ថាបនា ចេញ​ផ្សាយ​ឆ្នាំ​ទី២លេខ​ទី១៩២

វិចារ»

1. khmerbotra - ខែ កញ្ញា 1, 2009

ពូកែម៉ែន

2. Deny on Wordpress! « ~Rachna~ - ខែ កក្កដា 16, 2009

[...] trackback You all may have read about a young writer-NOUN Pichsoudeny here, or here. Before, you may call her and tell you’ve read her books and deeply admire her writing. But [...]

3. Vanna - ខែ មេសា 11, 2009

មិន​ត្រឹម​តែ​ពូកែ​ទេ ថែម​ទាំង​ស្អាត​ទៀត :p
ខ្ញុំ​នឹង​រក​ទិញ​សៀវភៅ​នាង​មើល​នឹង​គេ​ដែរ​ហើយ។

4. Lim Chivy - ខែ មីនា 19, 2009

White Birth! oh, you are a beautiful young Khmer writer. Only seeing your face, I want to read your novel.

5. Heroine - ខែ មីនា 6, 2009

He novel is really look like Mao Samnang, first i read it if they don’t put her name i could say its from Mao Somnang.

Good Luck to her, i’m one of her fun !

6. រចនា - ខែ កុម្ភៈ 24, 2009

ខ្ញុំ​មិន​មាន​អាសយដ្ឋាន​មែល​របស់​គាត់​ទេ! គាត់​ប្រហែល​ជា​មិន​ប្រើ​មែល​ទេ​មើល​ទៅ ព្រោះ​រាល់​ពេល​ដែល​ខ្ញុំ​សួរ គាត់​តែង​តែ​ស្ទាក់ស្ទើរ​នឹង​ឆ្លើយ។ លេខ​ទូរស័ព្ទ​របស់​គាត់​គឺ 016 280 691

7. បូរាណ - ខែ កុម្ភៈ 23, 2009

អូ៎! អស្ចារ្យមែន…

8. sereysethy - ខែ កុម្ភៈ 22, 2009

មានអ្នកណាអាចអោយអាសយដ្ឌានមែលរបស់អ្នកនិពន្ធបានទេ? វាគួរអោយសោកស្តាយណាស់ប្រសិនបើយើងមិនបានសរសើរនិងជួយលើកដំកើន
ស្នាដៃរបស់នាង។
ស្រុកយើងឥលូវក្មេងៗមិនចូលចិត្តអាននិងសរសេរទេ។

9. រចនា - ខែ កុម្ភៈ 22, 2009
10. រចនា - ខែ កុម្ភៈ 22, 2009

បង​ដេននី​ជា​អ្នក​និពន្ធ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ! :D រឿង​របស់​បង​ដេននី​ពីរ​ទៀត​កំពុង​តែ​បោះពុម្ព ត្រៀម​ចេញ​ផ្សាយ។ ខ្ញុំ​បាន​អាន​រឿង​របស់​គាត់​ទាំង​បួន ប៉ុន្តែ​រឿង​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​គេ​គឺ​រឿង​ទី​មួយ «ផ្កាយ​រះ​ពេល​ថ្ងៃ»។ ការ​សរសេរ​រឿង​ទី​ពីរ ទី​បី និង​ទី​បួន​ហាក់​ដូច​ជា​កាត់​ៗ មិន​អស់​សេចក្ដី។ សាច់​រឿង​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​រហ័ស​ជ្រុល​ពេក។ បង​ដេននី​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ទទួល​ស្គាល់​លើ​ចំណុច​នេះ ប៉ុន្តែ​នេះ​ព្រោះ​តែ​គាត់​កំពុង​រៀន​សរសេរ​រឿង​ខ្លី (ប្រើ​ពាក្យ​សន្ទនា​ដើម្បី​បង្ហាញ​សាច់​រឿង) ទើប​រឿង​ទាំង​បី​នោះ​មាន​លក្ខណៈ​កាត់​ៗ។ គាត់​ក៏​ប្រាប់​ដែរ​ថា បើ​បាន​អាន​រឿង​ថ្មី​ទាំង​ពីរ​របស់​គាត់​នឹង​កាន់​តែ​កាត់​ជាង​មុន​ទៅ​ទៀត។

ខ្ញុំ​ក៏​យល់​បែប​ហ្នឹង​ដែរ! តាំង​ពី​ខ្ញុំ​ចេះសរសេរ​រឿង​ខ្លី​មក ខ្ញុំ​រក​ពាក្យ​ព័ណ៌នា​ប្រលោមលោក​លែង​ចេញ​តែ​ម្ដង! ធ្វើ​ម៉េច​ទៅ​បង​អាចម៍ផ្កាយ? :cry:

11. ចំរើន - ខែ កុម្ភៈ 22, 2009

សូមឲ្យបក្សីសប៉ៃលិនទទួលបាននូវការគាំទ្រកាន់តែច្រើន

12. អគ្គលីបុត្រ - ខែ កុម្ភៈ 20, 2009
13. សុភា - ខែ កុម្ភៈ 19, 2009

ក្មេងសោះ​ ពួកែមែនទែន 8O