អ្នកនិពន្ធរឿងហ្គេហ៍ ក៏ជាហ្គេហ៍ដែរ? ខែ ឧសភា 2, 2009
Posted by ផ្កាយNovels in ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់, រៀននិពន្ធរឿង, អ្នកនិពន្ធខ្មែរ.trackback
មួយរយៈដែលបានទៅលេងស្រុកខ្មែរ ខ្ញុំបានទទួលអ្វីៗដែលថ្មីហើយប្លែកៗចម្លែកចិត្តជាច្រើន តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាងគេនោះ គឺរឿងហ្គេហ៍។
ហ្គេហ៍ត្រូវបានអ្នកនិពន្ធវ័យក្មេងស្រករៗក្រោយចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំពុងនាំគ្នាបន្តការស្រាវជ្រាវនិងតាមដានពីបញ្ហានេះយ៉ាងក្តៅគគុក ដើម្បីប្រមូលបានទិន្នន័យយកមកចងក្រងសរសេរជារឿងខ្លី ឬប្រលោមលោកស្នេហាភេទដូចគ្នា។
ថ្មីៗនេះ អ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រីប៉ុល ពិសី បានរួមសហការគ្នាផលិតខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «ខ្ញុំជាអ្នកណា?» ដែលជាប្រភេទរឿងស្រីស្រឡាញ់ស្រី(lesbian)។ ខ្ញុំក៏បានទៅមើលដែររឿងនេះ ហើយចាប់អារម្មណ៍ឃើញថា មានទស្សនិកជនជាច្រើនចាប់អារម្មណ៍ទៅមើលយ៉ាងកុះករ។
មិនចំពោះតែភាពយន្តទេ! ខ្ញុំបានទទួលដំណឹងទៀតថា បើសៀវភៅឬទស្សនាវដ្តីណាដែលនិយាយពីរឿងស្នេហាភេទដូចគ្នានេះ ឃើញថាលក់ដាច់បំផុត។ នៅស្រុកខ្មែរឃើញទស្សនាវដ្តីពីរដែលចូលចិត្តនិយាយពីរឿងនេះគឺ ទស្សនាវដ្តីព្រះចន្រ្ទ ដែលលេចធ្លោជាងគេ និងបន្ទាប់មកគឺ ទស្សនាវដ្តីអាថ៌កំបាំង ដែលដើរបន្ទាប់ពីព្រះចន្ទ្រ។
ហាងលក់ស៊ីឌី/ឌីវីឌីនានាក្នុងទីក្រុងភ្នំពេញ បានប្រាប់ដំណឹងឲ្យដឹងថា ឲ្យតែមានខ្សែភាពយន្តរឿងហ្គេហ៍ចេញថ្មី គឺមិនចាំបាច់បានទុកក្នុងហាងបានមួយថ្ងៃទេ គឺមានគេមកទិញទៅអស់ៗ។ ពិសេសរឿងហ្គេហ៍ដែលកំពុងលក់ដាច់ជាងគេ នៅស្រុកខ្មែរពេលនេះ គឺរឿង«Bangkok Love Story» ដែលជាខ្សែភាពយន្តរឿងហ្គេហ៍ថ្មីមួយរបស់ថៃ។
ដោយសង្កេតឃើញថារឿងហ្គេហ៍គឺជារឿង ដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះ ទើបក្រុមយុវអ្នកនិពន្ធខ្មែរ បាននាំគ្នាងាកមកចាប់អារម្មណ៍សរសេររឿងប្រភេទនេះវិញ។ ក្នុងនោះចាន់ផលបានបោះជំហានដើរមុនគេ… រឿង«ស្នេហាសុភាពបុរស» មាន១០% មាននិន្នាការមកខាងនេះ។ រ៉េនណានិងនិមល ក៏កំពុងមមាញឹកនឹងរឿងប្រភេទនេះដូចគ្នា។ ចំណែកខ្ញុំ ក៏កំពុងញាប់ដៃញាប់ជើងដើម្បីបញ្ចប់រឿង«សង្សារប្រុស»ដែរ។
ទន្ទឹមនឹងការនាំគ្នាផ្អើលមកសរសេររឿងបែបនេះ មតិសាធារណជនទូទៅក៏បានផ្តល់ការចាប់អារម្មណ៍មួយថា អ្នកនិពន្ធរឿងហ្គេហ៍ឬរឿងឡេហ្សបៀនទាំងអស់ ក៏សុទ្ធតែជាហ្គេហ៍និងឡេហ្សបៀនដូចគ្នា។ នៅប្រទេសចិន អ្នកនិពន្ធសៀវភៅនិងអ្នកដឹកនាំរឿងប្រភេទអស់ទាំងនេះ គឺពិតជាហ្គេហ៍និងឡេហ្សបៀនពិតមែន។ ឯនៅប្រទេសថៃក៏មិនខុសគ្នាដែរ អ្នកដឹកនាំរឿងប្រភេទនេះភាគច្រើនគឺជាហ្គេហ៍។ ចុះនៅស្រុកខ្មែរ? តើអ្នកស្រីពាន់ ភួងបុប្ផា និងអ្នកស្រី ប៉ុល ពិសី គឺជាឡេហ្សបៀនឬ? ចុះពួកខ្ញុំវិញ ក៏ជាហ្គេហ៍ហើយនឹងឡេហ្សបៀនដែរទេ? (^_^)
បន្តិចទៀតខ្សែភាពយន្តវីដេអូខ្មែរ រឿង«វិថីតារា»ដែលជាប្រភេទរឿងស្នេហាភេទដូចគ្នា(ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុស ក្នុងរឿងតែមួយ) នឹងមានចាក់បញ្ចាំងជូនទស្សនាតាមរយៈ បណ្តាញស្ថានីយ៍ទូរទស្សន៍ខ្មែរCTN ឆាប់ៗនេះហើយ…
- រូបភាពក្របសៀវភៅរឿង «ស្នេហាសុភាពបុរស»

- ឈុតក្នុងរឿង «ខ្ញុំជាអ្នកណា?»










[...] 3- រឿង ស្នេហាសុភាពបុរស [...]
Eh…trying to writing those kind of book, I hope it’s not gonna make young generation following the story in their real life!
But in cambodia is just something new, something strange will be famous like this. Like joke before no one public that kind of book , but after one start then they follow…that is how marketing go…
Anyway I never read those kind of book yet, maybe should try one!
មិនមែនចេះតែនឹកឃើញទេបង តែនេះជាវិបត្តិសង្គមដែលខ្មែរយើងកំពុងជួបប្រទះសព្វថ្ងៃ។ អ្នកនិពន្ធត្រូវតែសរសេរអ្វីដែលថ្មីប្លែក ហើយជារឿងក្តៅៗនិងកំពុងកើតមានរាល់ថ្ងៃ។ អ្វីដែលសង្គមមាន អ្នកនិពន្ធត្រូវតែបង្ហាញ តែដោយរូបភាពណានោះ អាស្រ័យលើម្នាក់ៗហើយ។
hmm ចេះនាំគ្នានឹកឃើញរឿងចឹងចឹងទៅកើត
ខ្ញុំធ្លាប់មើលរឿងថៃមួយកាលពីឆ្នាំទៅ មានចំនងជើងថា ” ជីវិតខ្ទើយ” នៅរោងកុន លុច្ស ល្អមើលហើយកំសត់ផស់គេ តែមិនដឹងថារឿងនោះចំណងជើងពិតប្រាកដយ៉ាង ម៉េចទេ ព្រោះការបកប្រែចំណងជើងរឿងនៅស្រុកខ្មែរគេជំនាញខាងបកអោយស្តាប់ ទៅពិរោះណាស់។
ចាំតែអានរ៉េ…
ក៏ចង់ប្រាប់ដែរថា “ ស្នេហាសុភាពបុរស” ចេញពីរោងពុម្ពម្សិលមិញហើយ! ខ្ញុំគិតថា មួយអាទិត្យទៀត គ្រប់គ្នាអាចរកទិញអានបានហើយ!
អេហ៍! មករាលដាលដល់រ៉េនណាទៀតហើយ! (តិចត្រូវ!
) ចេះតែស្វែងយល់ទៅ… បើឱ្យសរសេរ មិនដឹងចាប់ផ្ដើមពីណាទេ! ^^
ចំពោះរឿងទាំងពីរ Bangkok Love Story និង The Love of Siam បងមិនដឹងថានៅប្រទេសថៃផ្ទាល់មួយណាល្បីជាងគេនោះទេ តែតាមដែលបងដឹងនៅប្រទេសឡាវគឺ Bangkok Love Story ល្បីជាង ឯនៅស្រុកខ្មែរយើងរឿង The Love of Siam អត់ដែលឮអ្នកលក់ប្រាប់ថាលក់ដាច់ផង ហើយដូចជាមិនឃើញមានលក់ទៀត ឯអ្នកមើលក៏មិនដែលនិយាយពីរឿងនេះ គឺឮតែគេនិយាយពីរឿង Bangkok Love Story។
រឿងThe Love of Siam មើលហើយពិតជាធ្វើឲ្យស្រក់ទឹកភ្នែកមែន។ រឿងនេះគេផ្តោតទៅលើសេចក្តីស្រឡាញ់ច្រើនយ៉ាង មិនថាមិត្តភក្តិ សង្សារ ឬគ្រួសារនោះទេ… មើលដំបូងមិនដឹងថាជារឿងហ្គេហ៍ទេ ព្រោះតួអង្គឯកទាំងពីរក្នុងនោះស្រឡាញ់គ្នាក្នុងនាមជាមិត្តភក្តិល្អ តែអាចដោយសារពួកគេល្អនឹងគ្នាពេក ទើបធ្វើឲ្យទប់ចិត្តមិនបាន ក៏មានឈុតឱប និងថើបគ្នាទៅ ដូច្នេះគេក៏ថារឿងនេះជារឿងហ្គេហ៍។
ចំពោះរឿងបងនិងអ្នកនិពន្ធដទៃទៀត បងមិនហ៊ានថាទេ ព្រោះមានគេឆ្ងល់ដូច្នេះ គេថាទាល់តែយើងហ្នឹងហ្គេហ៍ទើបនិពន្ធបាន បើមិនមែនហ្គេហ៍និយាយមិនបានស៊ីជម្រៅទេ អ៊ីចឹងចាំមើលទាំងអស់គ្នាមើល៍ ថាការពិតវាយ៉ាងម៉េច???
ល្បីមែន អោយតែរឿងបែបនេះ គ្រប់ប្រទេសអោយមានរឿងនេះដំបូង មើលយ៉ាងច្រើន។ឃើញថា ថៃផលិតរឿងនេះច្រើនជាងគេ ហើយភាគច្រើន តែងតែទទួលជោគជ័យទំាងក្នុងនិងក្រៅស្រុក។bangkok love storyគឺល្បីណាស់នៅស្រុកថៃ តែគេថារឿង the love of siam ល្បីជាង (សុទ្ធអត់បានមើល)។ បើកូរ៉េវិញ ផលិតកុងខ្ទើញស្រីច្រើនជាងគេនៅអាស៊ី។ ថៃ ប្រុស កូរ៉េស្រី។ ឯត្រង់អ្នកនិពន្ធនោះ គឺមិនដឹងដែរ តែពេលខ្លះអាចគេដកស្រង់ ពីជីវីតរបស់នរណាម្នាក់កថាបាន។ ចុះបងវិញ និងអ្នកនិពន្ធដទៃ អញ្ពឹងដែររី (កុំខឹង សួរលេង) ប្រហែលហេតុផល គឺតែពេលខ្លះអាចគេដកស្រង់ ពីជីវីតរបស់នរណាម្នាក់កថាបានសំរាបើពួកបង។
បាទ សព្វថ្ងៃ នេះ គេបែរមកចាប់អារម្មណ៍រឿងនេះច្រើនមែនទែន ក្នុងពិភពប្លកក៏ឃើញមានអ្នកវិភាគច្រើនណាស់ដែរពីរឿងហ្នឹង