តើខ្ញុំមានអារម្មណ៍យ៉ាងណា ចំពោះមិត្តប្រុសម្នាក់នេះ? ខែ ឧសភា 13, 2009
Posted by ផ្កាយNovels in ទស្សនៈសង្គម, ពីនេះពីនោះ, មិត្តគឺខ្ញុំ, រយពាន់យោបល់.trackback
រឿងរ៉ាវខាងក្រោមនេះ គឺជារឿងពិតរបស់ប្រិយមិត្តម្នាក់។ ដោយគេបានអានអត្ថបទ «តើមិត្តរបស់ខ្ញុំ គឺជាហ្គេហ៍មែនទេ?» គេក៏ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយប្រាប់ថាមិត្តរបស់ខ្ញុំម្នាក់នោះគឺដូចជារូបគេអ៊ីចឹង ដូច្នេះហើយទើបគេក៏ផ្ញើរឿងរ៉ាវរបស់ខ្លួនមកឲ្យខ្ញុំចុះផ្សាយឲ្យ ព្រោះគេខ្លួនឯងក៏នៅតែមិនច្បាស់ក្នុងចិត្តថា តើគេគិតយ៉ាងណាចំពោះមិត្តម្នាក់នោះដែរ? ដូច្នេះសូមប្រិយមិត្ត wordpress ទាំងអស់ ជួយផ្តល់ជាគំនិតយោបល់ដល់គេផង!
អត្ថបទក្នុងអព្ភន្តរសញ្ញា គឺជាអត្ថបទដែលគេផ្ញើមកខ្ញុំ៖
«ខ្ញុំមានមិត្តប្រុសម្នាក់ ដែលខ្ញុំធ្លាប់ទទួលអារម្មណ៍ថាមានសេចក្តីសុខ នៅពេលដែលខ្ញុំបាននៅក្បែរគេ។ គ្រប់ពេលវេលាដែលខ្ញុំនៅជិតគេ គឺខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់… ខ្ញុំមិនដឹងថាគួររ៉ាយរ៉ាប់ប្រាប់យ៉ាងណានោះទេ ខ្ញុំចង់នៅក្បែរគេ ខ្ញុំចង់មើលស្នាមញញឹមគេ ខ្ញុំចង់ឃើញពន្លឺកែវភ្នែកគេ ខ្ញុំចង់ឲ្យគេសម្លឹងមកខ្ញុំក្នុងខ្សែភ្នែកបែបនេះរហូត។ ខ្ញុំមិនដឹងថា គេមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំនោះទេ តែខ្ញុំតែងរំភើបចំពោះការយកចិត្តទុកដាក់របស់គេមកលើខ្ញុំ។ គេតែងជួយជ្រោមជ្រែងខ្ញុំគ្រប់បែបយ៉ាង តាំងពីថ្ងៃដែលខ្ញុំមិនទាន់ស្គាល់គេច្បាស់ រហូតមកដល់ថ្ងៃនេះ។ គ្រប់ពេលវេលាដែលខ្ញុំមានភ័យអន្តរាយ គឺតែងតែលេចរូបគេមកជួយខ្ញុំជានិច្ច។ ខ្ញុំមិនភ្លេចអំពើល្អរបស់គេទេ ទោះបីជាពេលខ្លះ គេគំរោះគំរើយដាក់ខ្ញុំក៏ដោយ។
នៅយប់មួយ នៅពេលដែលមិត្តម្នាក់នេះ មកដេកនៅបន្ទប់ជាមួយខ្ញុំ ស្រាប់តែគេមមើមកឱបខ្ញុំ។ នៅពេលនោះខ្ញុំមានអារម្មណ៍រំភើបនិងរំជើបរំជួលយ៉ាងចម្លែក។ ខ្ញុំទទួលអារម្មណ៍ថាកក់ក្តៅរកថាមិនត្រូវ គេឱបខ្ញុំយ៉ាងណែនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានសេចក្តីសុខខ្លាំងណាស់ទើបខ្ញុំក៏ឱបគេវិញ។ នៅយប់នោះ ពួកយើងទាំងពីរក៏ដេកឱបគ្នារហូតទល់ភ្លឺ។ លុះពេលភ្ញាក់ឡើងយើងម្នាក់ៗក៏ប្រញាប់ក្រោកចេញពីគ្នារៀងៗខ្លួន។ យើងអង្គុយបែរខ្នងដាក់គ្នា ខ្ញុំមិនហ៊ានមើលមុខគេទេព្រោះខ្ញុំអៀន តែគេមិនហ៊ានមើលមុខខ្ញុំ ព្រោះគេខឹងនិងគិតថាខ្ញុំជាអ្នកឱបគេមុន។ ទោះយ៉ាងណាខ្ញុំក៏មិនប្រកាន់នឹងគេដែរ ខ្ញុំសុខចិត្តទទួលស្គាល់ថាអ្វីៗខ្ញុំជាអ្នកចាប់ផ្តើម។
រឿងរ៉ាវមានតែប៉ុណ្ណេះទេ តើប្រិយមិត្ត wordpressទាំងអស់ គិតថាខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះមិត្តម្នាក់នេះ?»
អានរឿងហ្គេហ៍មួយនៅទីនេះ «ធ្វើឲ្យខ្ញុំលែងយល់!» ដោយសុខ ចាន់ផល










និយាយតាមត្រង់ មិនចាប់អារម្មណ៍ប៉ុន្មានទេ តែពេលដល់ពេលបានទៅស្រុកខ្មែរជួបអ្នកនិពន្ធយើងនៅទីនោះ គេបបួលធ្វើក៏ខំៗនឹងគេទៅ! ណាមួយបានជួបក្រុមMSMជាមួយរ៉េនណានៅវត្តបទុមទៀត ស្តាប់រឿងមើលទៅចាប់អារម្មណ៍ដែរ ចង់ស្រក់ទឹកភ្នែក
អាណិតគ្នា! សរសេរជួយលើកទឹកចិត្តគ្នាខ្លះទៅ ព្រោះឥឡូវកំពុងស្រាវជ្រាវរឿងនេះខ្លាំងណាស់ដែរ។
សំណូមពរមួយ គឺចង់ឲ្យអ្នកទាំងអស់គ្នាជួយផ្តល់យោបល់ឲ្យប្រិយមិត្តយើងដែលបានផ្ញើរឿងគេមកខ្ញុំខាងលើឲ្យចំៗផង ព្រោះគេចង់ដឹងអារម្មណ៍គេផ្ទាល់ ថាគេនោះស្រឡាញ់មិត្តគេក្នុងលក្ខណៈជាស្នេហាមែនអត់? ហើយគេជាហ្គេហ៍ហ៎? ព្រោះគេខ្លួនឯងក៏មិនច្បាស់ដែរ។ ម្យ៉ាងខ្ញុំកំពុងសរសេររឿងហ្គេហ៍មួយដែរ ដូច្នេះខ្ញុំចង់ដឹងដូចគ្នា តើអារម្មណ៍ចេញមកបែបហ្នឹងគឺហ្គេហ៍ឬ?
អ្នកនិពន្ធវ័យក្មេងអាចម៍ផ្កាយ ហាក់ដូចជាចាប់អារម្មណ៍រឿងហ្គេយ៍នឹងដល់ហើយនេះ, អត្ថបទមួយណាក៏និយាយអំពីហ្គេយ៍ដែរ។ ចុះរឿងមិត្តភ័ក្ររបស់ប្អូនឯងនោះយ៉ាងណា ហើយ?
និយាយមិនចេញទេ ក្នុងរឿងហ្នឹង មិនដឹងជាឆ្ងាញ់ត្រង់ណាខ្ញុំឆ្ងល់ដល់ហើយ!!! នេះបានថាមានសព្វមានគ្រប់ហើយមនុស្សលោក :-p
ស៊េរី MSM សុទ្ធ!! ចេញអារម្មណ៍ចឹងៗម៉ោ ដោយមិនដឹងខ្លួន… ចាំមើលតែបាត់មុខគ្នាយូរ នឹកចុមម្រាយហើយ ។ ធ្លាប់មើលរឿងចឹង (មើលត្រួសៗ) ភ្លេចចំណងជើងបាត់ហើយ មិនបានឆែកសាថ្មីទេ ។ តួប្រុសពីរនាក់ហ្នឹងដំបូងអត់និយាយរកគ្នាទេ ដល់នៅជិតគ្នាយូរៗទៅ កាន់តែយូរៗទៅ…(ឈុតកន្លែងនេះអត់និយាយទេណា៎ សុំកាត់ចេញ
) ។ ថ្ងៃមួយគេទាំងពីរនាក់មានប្រពន្ធទីទៃតែរៀងខ្លួន ម្នាក់នោះមានតាំងកូនប្រុសមួយទៀត… ។ ចំណេរកាលតទៅឮថានមិត្តគេម្នាក់ទៀតមកលេង អារម្មណ៍គេពុំកញ្ជ្រោលខ្លាំងមែនទែន (ដូចមនុស្សដាច់យូរអ៊ីចឹង) ជួបគ្នាភ្លាម ពេលកំបាំងភ្នែកប្រពន្ធ គេពីរនាក់ហ្នឹងថើបគ្នាដោយក្ដីរឭកពន់ប្រមាណ មើលទៅដូចឆ្ងាញ់ពិសាណាស់ចឹង ហាហា ។ ប្រពន្ធលបមើលឃើញ ទិដ្ឋភាពនោះផ្ទាល់ភ្នែក ម៉ែអើយ… ចង់រយះដើមទ្រូង នាងបៀមលេបទុក្ខាមិនដែលនិយាយអីទេ [និយាយប៉ុននេះចុះ ពុំសូវចាំដំណើររឿង] ។
រឿងដែលខ្ញុំនិយាយនេះ បានទទួលពានរង្វាន់អស្ចារ្យផ្នែកសំដែងល្អ … និយាយទៅសមនឹងទទួលពានហ្នឹងមែន បើសិនបានមើលហើយ ។ គិតទៅរឿងរបស់មនុស្សលោកមានច្រើនណាស់…
រឿងហ្នឹងបងចាន់ផលក៏ធ្លាប់និយាយប្រាប់ដែរ!
រឿងហ្នឹងចំណងជើងអីគេ ប្រាប់តិចមើល៍ ព្រោះចង់មើលដែរ