jump to navigation

នឹក​មនុស្ស​ម្នាក់​ខុស​ដែរហ៎? ខែ មិថុនា 5, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ទស្សនៈសង្គម, រយពាន់យោបល់.
trackback

ប្រាប់​ខ្ញុំ​បា​នទេ… នរណា​អាចហាម​ឃាត់​ចិត្ត​ដែល​នឹក​បាន? ការ​នឹក​រឮក​ពិត​ជា​ពិបាក​ធ្វើ​ចិត្ត​ណាស់ តើ​មែន​ទេ? ហាម​ឃាត់​ចិត្តដែល​កំពុង​នឹកនរណាម្នាក់ គឺ​ដូច​ជា​ធ្វើ​ទារុណកម្មលើ​ខ្លួន​ឯង​អ៊ីចឹង! គឺ​វាចុក​ចាប់​ណាស់ ហើយ​ពិបាក​ទ្រាំ​បំផុត! ហាម​ចិត្ត​ដែល​នឹក​គឺ​មិន​ខុស​ពី​យក​កាំ​បិតមក​ចាក់​បេះដូងខ្លួន​ឯង​ទេ! នរណា​មិន​ឈឺ​​ផ្សា??? នរណា​មិន​ចុកចាប់!!!??? ហើយ​នរណាដែល​មាន​បេះដូង​ដែក??? រូប​អូន​មែន​ទេ???

«នឹក!» ត្រឹម​ជាពាក្យ​ខ្លីមួយ​ម៉ាត់ពិត​មែន តែ​ធ្លាប់​មាន​នរណាយក​អ្វី​មក​វាស់វែង​ទំហំចិត្ត ដែល​កំពុង​នឹក​នេះ​បានទេ? នឹក​មាន​វិសាល​ភាព​ធំធេង​ណាស់! នឹក​គ្មាន​ទេព្រំដែន​កំណត់!

កុំ​មក​ហាម​ចិត្ត​បង​មិន​ឲ្យ​នឹក! កុំ​បង្ខំ​បេះដូង​បង​ឲ្យ​ឈប់​ដើរ! បើ​អូន​ចង់​ឃាត់​បង អូន​យក​កាំ​បិត​មក​ពុះ​ទ្រូង​ ហើយ​កាត់​ទង​បេះ​ដូង​បង​ចេញ​ទៅ នោះ​បង​អាច​នឹង​ឈប់​នឹក​បាន។ …តែ​ថា រូប​អូន​ផ្ទាល់ក៏​នឹង​ត្រូវ​ឈឺ​ចុក​ចាប់​ដែរ ព្រោះអ្វីដឹងទេ? ព្រោះ​នៅ​ក្នុង​បេះ​ដូង​បង​មាន​រូប​អូន​នៅ​ក្នុងនោះ!

អូន​មិន​ធ្លាប់​នឹក អូន​ធ្វើ​ម៉េច​នឹង​យល់? អូន​ធ្លាប់​តែ​ធ្វើ​ឲ្យ​បង​នឹក​អូន តែ​អូន​មិន​ធ្លាប់​នឹកបង​ផង តើ​ធ្វើ​ម្តេចអូន​នឹង​ដឹង​ពី​ការ​ឈឺ​ចុក​ចាប់​របស់​បង​បាន? អូន​គិត​ថា​ងាយ​ណាស់ហ៎ ក្នុង​ការ​បញ្ឈប់​ចិត្ត​កុំ​ឲ្យ​នឹកនរណា​ម្នាក់? …មិន​ងាយ​ដូច​អូន​ថា​នោះ​ទេ ហើយ​ក៏​មិន​ស្រួល​ដូច​អូន​គិត​នោះ​ដែរ។ រឿង​មនោសញ្ចេតនា​មួយ នរណា​អាច​យក​ឈ្នះ​បាន? ចំពោះ​បង​ បង​សុំ​ដាក់​ពាក្យ​ចុះ​ចាញ់​ហើយ ព្រោះ​បើ​បង​កាន់​តែ​ប្រយុទ្ធ​ ស្នាម​របួស​របស់​បង​នឹងកាន់តែ​រីក​ធំ!

នឹក​ ខុស​ដែរហ៎? បើគ្រាន់​តែ​នឹកក៏​ខុស​ ចុះ​អូន​ដែល​ធ្វើ​ឲ្យ​បងនឹក​ មិន​ខុស​ទេអី? 

នៅ​ពេល​អូន​ស្តាប់​ចម្រៀង​មួយ​បទ​នេះ​ អូន​នឹង​យល់ ថា​ភាព​ឯកា​ដែល​គ្មាន​អូន​នៅ​ក្បែរ​ វា​វេទនាប៉ុណ្ណា! ​អូន​នឹង​បាន​ឃើញ​រូប​បង​ដើរ​​កាត់​ក្រោម​តំណក់​ទឹក​ភ្លៀង​របស់​អូន …ព្រោះ​បង​យល់​ថាតំណក់​ភ្លៀង​ជារូប​អូន​ទើប​បង​មិន​រក​ទីជ្រក។ អូន​នឹង​ឃើញបង​នៅ​ជាមួយ​«ណាលី» ម៉ង់ៗ​តែ​ពីរ​នាក់ ព្រោះ​មាន​«ណាលី»​​នៅ​ក្បែរ​ទើប​បង​អាច​រង់​ចាំ​អូន​ ដល់​ថ្ងៃ​មួយដែល​​យើង​នឹង​ជួប​គ្នា…​   ​​

  • ប្រាំពីរ​ថ្ងៃ​ដែល​បង​ឯកា

វិចារ»

1. រជ្ជនី​ - ខែ កក្កដា 20, 2009

ចូល​មក​ដល់​ប្លក់​នេះ​ភ្លាម​​ភាយ​ក្លិន​ផ្អែម​ៗ​មក​ហើយ​… ព្រឺ​សម្បុរ​…
ស្រមោច​ប្លក់​​បង​ផ្កាយ​​​ឯង​កាច​ៗ​ដល់​ហើយ​…
ខាំ​ឈឺ​ៗ​…
:p

អាចម៍ផ្កាយ - ខែ កក្កដា 20, 2009

ព្រោះ​ហេតុ​ផល​ហ្នឹង​ទេដឹង ទើប​រ៉េនណា​មិន​ដែល​អើត​ប្លក់​បង(អេ៎…ខុស​ទេដឹង? ប្អូនឬបង?) រ៉េនណា​ប្រាប់​ថា ឲ្យ​តែ​ចូល​មក​ប្លក់​នេះ​កាល​ណា គឺ​ស្រមោច​រោម​កុំព្យូទ័រ​ជានិច្ច!
តែ​បើ​ពិនិត្យ​មើលៗ​ទៅ មិន​ដឹង​នរណា​ផ្អែម​ជាង​នរណាទេ… បើ​រជ្ជនីបានអាន​មែល​និង​មេសិច​មួយ​ចំនួន​ដែល គេ​ផ្ញើ​មក​ ទើប​ដឹង​ថា​ផ្អែម​កម្រិត​ណា? គឺ​ផ្អែម​រហូត​គេ​ថា​បង​ឆ្កួត​ ព្រោះ​តែ​ញញឹម​អត់​ឈប់​នោះអី! ដើរ ដេក អង្គុយ​ ឬពេល​រៀន​ ពេល​ញ៉ាំ​បាយ​គឺ​ញញឹម​រហូត… ព្រោះ​តែ​សម្តី​អូន​ដឹងទេ?

រជ្ជនី​ - ខែ កក្កដា 20, 2009

ស្វីត​ណាស់​ណ៎​?​ ង៉ៃ​មុន​មិន​ដឹង​ណា​គេ​ត្រូវ​គេ​ស្ដី​ឲ្យ​ទាំង​យប់​,​ រំខាន​ដំណេក​… អត់​ដឹង​ទេ​ហ្អី​? ខ្ញុំ​ទាំង​ទ្វេរ​គិត​ដេក​ជា​រឿង​សំខាន់​…

អាចម៍ផ្កាយ - ខែ កក្កដា 20, 2009

ស្នេហាត្រូវការ​ដេក​ដែរហ៎? ទើប​តែដឹង! និយាយលេង​ទេ…
ពេល​មនុស្ស​មាន​ទុក្ខ.. គួរ​ណាស់​តែ​ជួយ​ណែនាំ​ និង​លើក​ទឹក​ចិត្ត​ មិ​ន​គួរ​មក​បន្ទោស​ថែម​នោះទេ!
ពេល​ខ្លះ​បង​តេ​ទៅលេខរជ្ជនី ព្រោះរ៉េនណា​អត់​ទទួល.. តែ​ទោះតេ​ម៉ា​ពាន់​ដង​ ក៏​គ្មា​នអ្ន​កណា​លើក​ដែរ ព្រោះម្ចាស់ដេក​ត្រមក់​ណាស់!! (រ៉េនណា​ប្រាប់ចឹង!) ហ៎ាស.. ហាហា!!​

រជ្ជនី​ - ខែ កក្កដា 20, 2009

ប៉ាត់​ធោ​ អើយ​!​ យ៉ាប់​អី​ក៏​យ៉ាប់​ម៉្លេះ​សត្វ​ល្អិត​ហ៊ាន​អត់​ទទួល​ទូរសព្ទ័​ផង​!
ខ្លាំង​ដៃ​ណាស់​តើ​…

2. Sreyphea - ខែ មិថុនា 14, 2009

Yes, thanks.
I did not know ,coz no one tell me.
by the way. good luck na bong.
Don’t make her hurt.
bye.
thanks. again.

3. អាចម៍ផ្កាយ - ខែ មិថុនា 10, 2009

សុំ​ទោស​បង​អត់​ដឹង! ឥឡូវ​បើ​ដឹង​ហើយ​ បង​សុំ​ជូន​ពរ​ប្អូន​នៅ​ទីនេះ​ម្តង​ចុះ គឺ​សុំ​ឲ្យ​ប្រឡង​ជាប់ ហើយ​បានពិន្ទុខ្ពស់ណ៎ា!^^

ម៉េច​នឹង​ប្អូន​យល់ បើ​ប្អូន​មិន​ដែល​អើត​ប្លក់បង​ផង! អ្នក​ដែល​ធ្វើ​ឲ្យ​បង​នឹក​នោះ គឺ​បង​ស្រីរចនាហៅរ៉េនណា​របស់​ប្អូននោះហើយ! ដឹងអត់​ថាបង​ទាំង​ពីរ​ស្រឡាញ់​គ្នា?

4. ស្រីភា - ខែ មិថុនា 10, 2009

បងអត់ជូនពរប្អូនទេឬ?ប្អូនប្រលងឡើងទី១១ហើយណា៎បងប្រុសអត់សរសេរមកជូនពរប្អូនសោះ!ថ្ងៃនេះជាថ្ងៃទី១ចំពោះការប្រលងឡើងថ្នាក់របស់ប្អូន!
មិនដឹងជាស្អីទេបងសុទ្ធតែមានអ្នកធ្វើអោយបងនឹកទៀតន៎!
អានហើយមិនយល់សោះ!!!!!!!!

5. អាចម៍ផ្កាយ - ខែ មិថុនា 9, 2009

បើ​កំសត់​វាយ៉ាងម៉េច? បង​ខ្លាច​ថា ខ្ញុំ​ស្តាប់​ហើយ ទៅលោតទឹកសម្លាប់ខ្លួនហ៎? :D
មិន​ដឹងថា បទ​នេះដូចគ្នានឹងបទ«ស្រឡាញ់អូនក៏​ខុស»ឬទេ? ព្រោះរ៉េនណាទើប​តែ​ផ្ញើ​មក​ខ្ញុំ។

6. រដ្ឋ - ខែ មិថុនា 9, 2009

មិន​បាច់​ស្ដាប់​ទេ បទ​កំសត់​ណាស់… បារម្ភ​ក៏​ខុស បង​ខុស​ព្រោះ​ស្រី​មិន​ស្រលាញ់ ថា​កំសត់​ៗ​ហើយ

7. អាចម៍ផ្កាយ - ខែ មិថុនា 7, 2009

មាន​បទ​នេះ​ទេ​បង ឲ្យ​ខ្ញុំ​សុំ​មក? ចង់​ស្តាប់​ណាស់! ឡូត​នៅ​ឯណាបាន?

8. រដ្ឋ - ខែ មិថុនា 7, 2009

“ បារម្ភ​ពី​អូន​ក៏​បង​ខុស” ច្រៀង​ដោយ​ អាន វិសាល ផលិតកម្ម M វ៉ុល២ បទ​ទី​២ :D

9. រចនា - ខែ មិថុនា 5, 2009

រឿង​ថ្មី​មែនទេ​បង? :P

អាចម៍ផ្កាយ - ខែ មិថុនា 6, 2009

អូន​មិន​ដឹង​ ឬធ្វើ​ជា​មិនដឹង? រឿង​ថ្មី! គឺ​រឿង​«ស្នេហា​អ្នក​និពន្ធ»។