ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា… ខែ មិថុនា 9, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទឹកខ្មៅកវី, បទចម្រៀង.trackback
យប់នេះស្ងប់ស្ងាត់គួរឲ្យចម្លែក
ទឹកភ្នែកហូរជ្រែកស្បៃរាត្រី
ទឹកភ្នែកបងស្រក់ព្រោះរឿងហេតុអ្វី
ក្រំហឫទ័យកណ្តាលភពល្វឹងល្វើយ។
បងអង្គុយញ៉ាំស្រាលាយទឹកភ្នែក
នឹកអូនពេកស្ទើរបែកទ្រូងហើយ
តើដឹងទេ មាសមេបងនឹកត្រាណត្រើយ
អធ្រាត្រជ្រៅណាស់ហើយ នឹកបងទេព្រលឹង?
ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា
ហេតុអ្វីជីវាហាក់ដូចជាធ្វើមិនដឹង
ហេតុអ្វីនិស្ស័យស្នេហ៍ បានត្រឹមតែប៉ុណ្ណឹង
ហេតុអ្វីព្រលឹង អូនដាច់ចិត្តចាកចោលបង?
បេះដូងមួយនេះ ឆេះខ្លោចអស់ហើយ
គ្នានថ្ងៃណាស្បើយពីទុក្ខសោកសៅហ្មង
វិញ្ញាណស្នេហ៍ពិត ក្លាយជាផេះផង់
ជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍ អន្លង់ទឹកភ្នែកស្នេហ៍។
[ស្នេហ៍ដែលបងមាន បងបានជូនអូនអស់ហើយ... អូនដឹងទេ? បងស្រឡាញ់អូនខ្លាំងណាស់! ក៏ប៉ុន្តែ បងមិនស្តាយក្រោយទេ បងគ្រាន់តែចង់ប្រាប់អូនថា ទឹកភ្នែកបងស្រក់នេះ មិនមែនគ្មានបញ្ហានោះទេ អូនចាំទុកណ៎ា... បងនឹកអូនខ្លាំងណាស់! ស្រឡាញ់អូនខ្លាំងណាស់! បងលាអូនហើយ...]









លន្ងង់លន្ងោចមែនទែនបទនេះ! ហាហា ក្មេងខ្លះថាទឹកមាត់បងស្រក់មិនមែនគ្មានបញ្ហា ហាហាហា
ទឹកភ្នែកហូរចឹង គេប្រាកដជាស្មានថាអត់តណ្ហាហើយ!
បើសើចហើយកេះៗគេទៅ នឹងបានគេយល់!
អាចម៍ផ្កាយ ដាក់ចម្រៀងនេះ ធ្វើឲ្យខ្ញុំសើចតែម្នាក់ឯងដូចឆ្កួត ព្រោះនឹកកាលពីបទនេះចេញដំបូង ខ្ញុំលឺតែក្មេងៗវាច្រៀងថា “ ទឹកភ្នែកបងស្រក់ មិនមែនគ្មានតណ្ហា ហេតុអ្វីជីវាហាក់ដូចជាធ្វើមិនដឹង” ។
មួយរយៈនេះ ម្ចាស់ប្លុកដូចជាលន្លង់លន្លោចដល់ហើយ ។