jump to navigation

សង្សារប្រុស(វគ្គបញ្ចប់)^^ ខែ មិថុនា 10, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿងខ្លី, រឿង​ហ្គេហ៍.
trackback

«ហេ៎ឫទ្ធិ! ឃើញ​អាឯក​ទេ?»

រាជ​រត់​មក​សួរ​ឫទ្ធិ​ដែល​អើតឡឺមៗខាង​មុខ​ថ្នាក់ ដោយ​ក្តី​តក់​ក្រហល់។

«ចុះ​មា​នរឿង​អី​គេ​ ខាង​មុខ​សាលា បាន​ជាមាន​មនុស្ស​អ៊ូអរខ្លាំង​ម្ល៉េះ?» ឫទ្ធិមិន​តប​តែ​បែរ​ជា​សួរ​មក​ វិញ។

«គឺ​អាផ្កាយ​នោះ​អី វា​ព្រម​ទទួល​ស្គាល់​ហើយ​ថា វា​ស្រឡាញ់​អាមេឃ! វា​និយាយ​ក្តែងៗ​ប្រកាស​ប្រាប់​គេ​ឯង​ទៀត​ផង!»

ឫទ្ធិ​ញញឹម​លួច​និយាយ​ក្នុង​ចិត្ត «បែប​នេះ​ល្អ​ហើយ! ផ្កាយ​នឹង​លែង​ខ្វាយ​ខ្វល់ចិត្ត​​ទៀត។»​

«គ្នាត្រូវ​ប្រញាប់​ទៅ​រាយការណ៍​ ឲ្យ​​អាឯក​​បាន​ដឹង​សិន!» រាជ​និយាយ​មុន​នឹង​រត់​ចេញ​ទៅយ៉ាង​  លឿន។

«ចាំ​ខ្ញុំ​ផង!» ឫទ្ធិ​រត់​ទៅ​តាម​ក្រោយ។…

***

 

«ពួក​វាហ៊ាន​និយាយ​យ៉ាង​នេះ​ផង​ហ៎?» ឯក​សួរ​ផ្ទួន​ពាក្យ​ នៅ​ពេល​បា​នទទួល​ព័ត៌មាន។

«មែន​ហើយ! យើង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ហើយ បាន​ៗ!!!» រាជ​ឲ្យ​យោបល់។

«ខ្ញុំ​ថា… យើង​មិន​គួរ​ទៅ​រវីរវល់​នឹង​ពួកគេ​ទេ។» ឫទ្ធិនិយាយ។

«បិទមាត់​ទៅ!» ឯក​ងាក​មុខ​មក​ផាំង​សម្លុតឫទ្ធិ​ T-T «ពួក​វា​ដាក់​ចិត្ត​ហ៊ាន​ធ្វើ​បែប​នេះ ដូច​ជា​ចង់​ឈ្នះ​​យើង​ពេក​ហើយ យើ​ង​មិន​ព្រម​ចុះ​ចាញ់​ដាច់​ខាត!!!»

«យប់​នេះ​យើង​មក​ប្រជុំ​គ្នា ដើម្បី​រៀប​ចំ​ផែន​ការធ្វើ​បាប​ពួកវាឲ្យ​ហើយ​ឬ?» រាជ​សួរ។

«កុំ​ទាន់​អាល!» ឯកលើកដៃរាហាម «កុំ​ប្រញាប់​ធ្វើ​អីឲ្យ​សោះ ព្រោះ​ពួកវា​អាច​នឹង​ដឹង​ខ្លួន​មុន។ បាន​ហើយ! ខ្ញុំ​មាន​ណាត់​ជាមួយ​ស្រី​ផង​ និយា​យ​គ្នាប៉ុណ្ណឹង​សិន​ចុះ ចាំ​ថ្ងៃ​ក្រោយ​មក​ពិគ្រោះ​គ្នា​ទៀត។»

និយាយ​ចប់​ ឯក​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅបាត់​ ទុក​ឲ្យ​រាជ​នៅ​សម្លឹង​មើល​មុខ​ឫទ្ធិឡង់ៗ​តែ​ពីរនាក់។

ក្រឡេក​ទៅ​មើល​ឯក​ឯណោះ គេ​បាន​ទៅជួប​នារី​រាត្រី​កាល​ពី​ថ្ងៃ​មុន​ ហើយ​នាំ​នាង​ឡើង​​ផ្ទះ​          សំណាក់។

«អូន​ស្រស់​ស្អាត​យ៉ាង​នេះ​ មិនគួរ​ណា​ទៅ​ឈរបក់​ដៃ​តាម​សួន​ច្បារ​សោះ បើ​ទៅ​ធ្វើ​ការ​តាម​ហាង​   ម៉ាស្សា​ផ្សេង​ៗ​ ក៏​ប្រហែល​ជា​បាន​លុយ​ច្រើន​ជាង​នេះ។»

ឯក​សម្រាត​ខោអាវ​បណ្តើរនិយាយបណ្តើរ ឯនារី​នោះ​បាន​តែ​ដេក​ញញឹម​ធ្វើ​មុខ​ព្រឹមៗ​ មិន​មាត់​មិន​ក។ ឯក​ឈ្ងោក​មុខ​ថើប​នាង​ ហើយ​ខ្សឹប​សួរដោយ​អារម្មណ៍​ត្រេក​ត្រអាល៖

«លើក​នេះ​ បង​សុំ​មិន​ប្រើ​ស្រោម​ទៀតបាន​ទេ?»​

«ហេតុ​អី​បង​មិន​ចង់​ប្រើ?» នាង​យក​ដៃ​ទប់​ច្រមុះឯក​ឲ្យឈប់​ថើប «អូន​យល់​ថា​ បង​គួរ​តែ​ប្រើ​ទៅ​ល្អ​ជាង​!»​

«មិន​ចង់​ប្រើ​ព្រោះ​មិន​ស្រួល! បង​ធ្លាប់​សាក​ប្រើ​បាន​ម្តង​ដែរ តែ​ដល់​ទើស​ទាល់​ពេកទៅ ក៏​ឈប់​ប្រើ​រហូតមក… ​មិន​ឃើញ​មា​នកើត​ស្អី​ផង​! មើល​មាឌ​បង​មើល៍ សាច់​ដុំ​នៅ​ធំៗ​ដូច​ដើម​អ៊ីចឹង មាន​ប្រែប្រួល​ទៅ​ណាវា?… ម៉េច​ព្រម​តាម​បង​ម្តងទៀត​ទៅ​ណ៎ា!?…»

«តាម​ចិត្តចុះ…» នាងញញឹម​ងក់​ក្បាល។

«…»

***

 

បន្ទាប់​ពី​នោះ​មក​ពីរ​អាទិត្យ ឯក​ក៏​មាន​អាការៈល្ហិតល្ហៃឈឺ​ជា​​ប្រចាំ ដោយ​សារ​ហេតុ​​ផល​អ្វី​ម្យ៉ាង​ដោយ​គ្មាន​នរណា​ដឹង​។ នៅ​ពេល​គ្មាន​ឯក ក៏​គ្មាន​នរណា​ធ្វើ​ជា​មេ​ដឹក​នាំតាម​លលេង ញុះញង់​មិត្ត​ភក្តិ​ឲ្យ​មក​សើច​ចំអកឡកឡឺយ ​ដាក់​​ខ្ញុំ​និង​មេឃ​ទៀត។ មួយ​ឆ្នាំ​ក្រោយ​មក​ ក៏​គ្មាន​នរណាអាច​ទាក់​ទង​ជាមួយ​ឯក​បាន​ មិន​ដឹង​ថា​គេ​បាត់​ខ្លួន​ទៅ​ណា…

រយៈ​ពេល​នោះ​ឯង​​ ខ្ញុំ​ក៏​ដឹង​ថា មាន​រឿង​ជាច្រើនទៀតដែល​ខ្ញុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ជាង​ការ​ខ្វល់​ខ្វាយ​នឹង​ភាព​រើស​អើង​ សើចចំអក​របស់​អ្នក​ដទៃ។ នោះ​គឺ​ការ​ត្រៀម​ខ្លួន​ប្រឡង​​ចូល​មហាវិទ្យាល័យ គឺ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​យក​ពិន្ទុ​ប្រឡង​បាក់ឌុប​ឲ្យ​បាន​ខ្ពស់។

ខ្ញុំ​ និង​មេឃ​រវល់តែ​នឹង​រឿង​ប្រឡង​ រហូត​ភ្លេច​អស់​រឿង​រ៉ាវ​អាក្រក់ៗ​កន្លង​មក ហើយ​នៅ​ពេល​ដែល​យើង​ទទួល​បាន​ជោគ​ជ័យ​ នូវ​អ្វី​ដែល​យើង​តែង​តែសង្ឃឹម​ទុកនោះ ធ្វើឲ្យ​ខ្ញុំ​ពិសោធន៍​ដឹង​ថា វិធី​ដើម្បីបំភ្លេចរឿង​មិន​សប្បាយ​ចិត្ត​​ ដែល​ល្អ​បំផុត​នោះ​គឺ ការ​រក​អ្វី​ផ្សេងៗ​​ដែល​មាន​ប្រយោជន៍​មក​ធ្វើជំនួស។

មិន​គួរ​ឲ្យ​ជឿ​សោះ ថាជីវិត​ជាសិស្ស​វិទ្យាល័យ​របស់​ខ្ញុំ មាន​រឿង​រ៉ាវ​កើត​ឡើង​ច្រើន​យ៉ាង​នេះ! មានទាំង​​រឿង​សប្បាយចិត្ត ទាំង​រឿង​កើត​ទុក្ខ និង​មិន​ថា​តែជារឿង​ស្នេហា។ ទោះ​ជាមាន​រឿង​មិន​ល្អ​កើត​ឡើង​ខ្លះៗ តែ​វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ​ គ្រប់​ពេលដែល​រំឭកដល់​វា…

កន្លង​មក​មួយ​ឆ្នាំ​ពេញ… ទីបំផុត​ខ្ញុំ​ក៏​រៀន​ចប់​ពីទីនោះ។ ពេល​វេលា​កន្លង​ទៅ​លឿន​​ណាស់ ហើយ​ខ្ញុំ​ក៏​ទើប​តែ​ភ្ញាក់​ខ្លួន ​នៅ​ពេល​ដែល​ខ្ញុំ​ក្លាយ​ជានិស្សិត​មហាវិទ្យាល័យ​ ហើយក៏​បាន​ក្លាយ​ជាកីឡាករ​ជម្រើស​ជាតិ សម្រាប់​ត្រៀម​ខ្លួន​ប្រឡង​កី​ឡាស៊ីហ្គេម​ខាង​មុខ។

គ្រប់​យ៉ាង​ប្រែប្រួល​ទៅអស់… ទាំង​អាយុ កន្លែង​រៀន ឋានៈ… ហើយ​មានមួយ​ក្នុង​អ្វី​ដែល​ប្រែប្រួលបំផុត​នោះគឺ… ខ្ញុំ​បានក្លាយ​ជាមនុស្ស​ដែល​រឹងមាំជាង​មុន… ចំណែកមេឃ​វិញ​​នោះហ៎…? គេ​ក៏​នៅ​តែ​ជាមនុស្ស​ពិសេស​របស់​ខ្ញុំ​ដូច​ដើម… ទោះបី​ជាពេល​វេលា​កន្លង​ទៅ​យូរ​ប៉ុណ្ណា យើង​ក៏​នៅ​តែ​មាន​អារម្មណ៍​ពិសេស​ចំពោះគ្នា…

«វ៉ៅ! ជក់​ចិត្ត​ខ្លាំង​ណាស់! ខ្ញុំ​គិត​ហើយ​ថា រឿង​នេះ​ពិត​ជាចប់​ដោយ​ស្នាមញញឹម (@_@)។»

«នៅ​ទីបំផុត​រឿង​រ៉ាវពិបាក​យ៉ាង​ណា ​ក៏នៅ​តែ​បញ្ចប់​ទៅបាន\(-_-^)/។ សុំ​សម្តែង​ភាព​រីក​រាយ​ជាមួយ​ផង! ហើយ​សុំ​ឲ្យ​ស្រឡាញ់​គ្នា​បែប​នេះ រហូត​ទៅណ៎ា!»

«ចូលរួម​រីករាយផងបាទទទទទទ!!!»

«អរគុណ​ខ្លាំង​ណាស់​ ដែល​លើក​យក​រឿងល្អៗ​បែប​​នេះ​ មក​និយាយ​ឲ្យ​ស្តាប់ ^^*។ អានហើយ​មា​ន​អារម្មណ៍​រំភើបមែនទែន! \(^O^\)~»

«សុំ​ឲ្យ​មាន​សេចក្តីសុខ​ទាំង​ពីរ​នាក់ណ៎ា!!! v(^_^)v»

 

ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អ៊ីចឹង រយៈពេល​ដែល​កន្លង​មក​នេះ មិនមែន​គ្រាន់​តែ​ជាពេល​វេលា ដែលត្រូវ​​ផ្លាស់​ប្តូរវ័យ​ពីតូច​មក​ធំ ឬប្តូរ​ពី​សិស្ស​វិទ្យាល័យមក​ជា​និស្សិត​​មហា​វិទ្យា​ល័យនោះ​ទេ តែ​ជាពេល​វេលា​មួយ​ដែល​ខ្ញុំ​ត្រូវ​ជ្រើសរើស គឺ​ត្រូវ​ជ្រើស​រើស​​ថា​ ខ្ញុំ​ត្រូវ​មាន​សង្សារស្រី ឬសង្សារប្រុស…

ខ្ញុំ​ទទួល​អារម្មណ៍​ថា​ស្រឡាញ់​មេឃ​ មេឃ​​ក៏​មាន​អារម្មណ៍​ថា​ស្រឡាញ់​ខ្ញុំ។ យើង​ទាំង​ពីរ​ស្រឡាញ់​គ្នា ព្រោះយើង​​មាន​អារម្មណ៍​ល្អ​ៗ​ចំពោះ​គ្នាទៅវិញ​ទៅ​មក។ បើ​បែប​នេះ​អាច​ហៅថា យើងជា​សង្សារ​​នឹង​គ្នា​បានទេ?​??

 

 

១០ឧសភា២០០៩

អរគុណប្រិយ​មិត្តទាំង​អស់ ដែល​តាមដាន​អានរឿង​នេះតាំងពីដើម​រហូត​ដល់ចប់!^^

កុំភ្លេច​រង់ចាំអាន​រឿង​ «Missed call Miss U» នៅ My LOVE’s Blog ណ៎ា! (^_^)*ឆាប់ៗនេះ!!!

វិចារ»

1. មុន្នីរតនាតារា - ខែ តុលា 4, 2009

អីយ៉ាបានមកជួបហើយតើ!!!! តើមាននរណាស្អប់ទំព័រខ្ញុំទេ?

2. ម៉េចក៏រឿង ឡេសបៀន និងហ្កេយ ទៅជាទាន់សម័យនៅស្រុកខ្មែរទៅវិញ? « ដំណើរផ្សងព្រេងរបស់កូនជ្រូក - ខែ កក្កដា 31, 2009

[...] 4- រឿង សង្សារប្រុស [...]

3. water - ខែ មិថុនា 29, 2009

Ok, That’s cool.

4. អាចម៍ផ្កាយ - ខែ មិថុនា 25, 2009

” Water Boy ” No, I never watch this movie but ” Go-Go-G-Boy ” I did. Thanks that encourage me but I don’t think my story is good or can compare those movies. I just a new young one, I can’t!

Sure, this story I imagine for the future, maybe when our Cambodia is the host of Sea-Game. For grade 12, I think it’s OK ^^

I wish my story can make a film too. If your friend need, we can talk!

5. water - ខែ មិថុនា 25, 2009

Hmmm, I really like this story. Hmmm have you ever watch movie “ Water Boy?” and “ Go-Go-G-Boy?” . I think your story even better than these story.
I use to be writer too but I never wrote such a great story like this. One comment na… This story should happen in Cambodia in 2015 not now…. because our swiming pool at stadium is not that good yet. And if you make this story to happen in Grade 12, please make sure that grade 12 student don’t have time to practice swiming….. they should focus on something like study club and so on. I think about something… I want my friend in production company to film this story…. can I have license from you?

6. អាចម៍ផ្កាយ - ខែ មិថុនា 15, 2009

មិន​អី​ទេវណ្ណ ខ្ញុំ​នឹង​ដាក់​ជាPDFជូន កាល​ណា​ខ្ញុំ​កែសម្រួល​រឿង​នេះ​ជាថ្មី! អរគុណ​ណា​ដែល​ខំ​ឆ្លៀត​ពេល​ដ៏​មមា​ញឹក​មក​អាន​រឿង​របស់​ខ្ញុំ។ ^^

វណ្ណ - ខែ មិថុនា 15, 2009

អរគុណដូចគ្នាដែលបានចែករំលែករឿងអោយអាន :)

7. វណ្ណ - ខែ មិថុនា 14, 2009

ខ្ញុំអ្នកអាន អានយឺតជាងអ្នកសរសេរហើយ។ តែទោះជាគ្មានពេលក៏ឆ្លៀតអានដែរ! :)
បើអាចផ្កាយន៍មានពេលអាចដាក់បញ្ចូលសាច់រឿងមួយចំនួនទាក់ទងនឹង ច៍ន្ទថ្លា និង ម្តាយរបស់មេឃទៀតនោះកាន់តែល្អ, ពេលបានសំរួលសាច់រឿងហើយ ដាក់ជា ឯកសារតែមួយចែកពួកយើងផង។​

8. រាសីហ៍ - ខែ មិថុនា 12, 2009

ដល់​ណា​មាន​រឿង​ថ្មី​បង​អាចម៍​ផ្កាយ?

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

ចាំ​បន្តិចសិន​ទៅរាជសីហ៍អើយ! បង​កំពុងរវល់​ដេញ​ចាប់​ជ្រូក​មក​ខ្វៃ ចាំ​ខ្វៃ​បាន​រៀប​រយ​ហើយ បង​នឹងដាក់​រឿងថ្មី​ផ្សាយ ហើយ​ឲ្យ​រាជសីហ៍​អាន​បណ្តើរ​ ញ៉ាំ​សាច់​ជ្រូកខ្វៃ​បណ្តើរ ព្រោះ​សាច់ជ្រូកអនាថា​ចឹង ឲ្យ​ឆី​ហ្វ្រីៗ​អត់​គិត​លុយ​ទេ! :lol:

rainbowpig - ខែ មិថុនា 13, 2009

ចុម កំលោះសង្វិត និយាយមិនគិត មិនមើលប្រាណ។ មាឌប៉ិនអាចម៍ចៃ ចង់មកខ្វៃ ជ្រូកហៃណាំ។ បើតាមចំណាំ ច្រើនតែកម្ម ត្រូវជ្រូកសង្កត់ អោយសំប៉ែត។

យ៉ាប់ហ្មង ខ្លួនសុទ្ធតែឆ្អឹង ចង់មកប្រកាសសង្រ្គាមជាមួយ កូនជ្រូក ផង។ ជួញរស់មិនសូវបានសុខហើយនៀក។ ហាហាហា

9. khmerfruit - ខែ មិថុនា 12, 2009

សួរស្តី!​ ខ្ញុំចាំមើលរឿងថ្មីរបស់អាចម៏ផ្កាយ ព្រោះរឿងនេះខ្ញុំមិនទាន់បានមើលពីមុនមកទេ។
អរគុណ
ឆាយា

10. អគ្គលីបុត្រ - ខែ មិថុនា 11, 2009

ធ្លាប់​ប្រើ​អស់​ជិត​ ម៉ាលាន​ស្រោម​ហើយ ង៉ៃ​មុន​ PSI ហៅទៅរៀនសូត្រ សុទ្ធ​វេជ្ជបណ្ឌិត មកយូអែសអឹម ណែនាំឲ្យ​ខ្ញុំ​កាត់​បន្ថយ​ខ្លះទៅ រោង​ចក្រ​គេ​ផលិត​អត់​ទាន់ទេ។ រៀន​ចប់​ភ្លាម សិនទ្រីខលមកទៀត ជេរខ្ញុំ​ឡើង​ឈ្ងាម​លប់ ថា​ខ្ញុំ​បំពុល​បរិស្ថាន បុគ្គលិក​គេ​ជញ្ជូន​ស្រោម​ម្ង៉ៃៗ ហត់ចង់ជេតរ៉យ​​ ខ្លះសុំលាឈប់ ក្រុមហ៊ុនគេ​ជិត​បិទទ្វាអស់ហើយ

rainbowpig - ខែ មិថុនា 11, 2009

ប្រើអស់ច្រើនហ្នឹង មកពីមិនដឹងថា ប្រើយ៉ាងម៉េច។ បែរជាយកទៅផ្លុំធ្វើជាប៉េងប៉ោងតាំងផ្ទះអីណាអីណោះទៅវិញ។ យ៉ាប់ហ្មង។ ហាហាហាហា

សុវុឌ្ឍី - ខែ មិថុនា 12, 2009

ហាហា នឹងហើយ បែបចែកក្មេងនៅផ្ទះអោយជួយផ្លុំផង ហាហាហា

អគ្គលីបុត្រ - ខែ មិថុនា 12, 2009

ដំបូង​ផ្លុំលេង​មែន តែក្រោយមក​ដឹង​វីធីប្រើ បង្រៀន​ទាំងតាស៊ីក្លូ និងគ្រូសូត្រ​ឆ្វេង ព្រោះពួកគាត់កាលពីមុន​ប្រើ​តែថង់ទឹកអំពៅទេ!

ង៉ៃមុន តាស៊ីក្លូ ច្រឡំ​យក​អាហួស​ដឺឡេទៅ ប្រើ​ហើយមិនដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ាទេ!

rainbowpig - ខែ មិថុនា 12, 2009

អាវិធីប្រើ យកទៅធ្វើជំពាមបាញ់កៅស៊ូ បន្លាចក្មេងហ្នឹងហ្អ? យ៉ាប់ហ្មង យកទៅលេងផ្តេសផ្តាសអាចឹង បានជាប្រើអស់ច្រើនម្លឹងៗៗៗ។ :lol:

អគ្គលីបុត្រ - ខែ មិថុនា 12, 2009

អ្នកណា​ប្រើ​ឲ្យ​លក់ថោកធ្វើអី!
ដឹង​ផ្លុំជាប៉ោងៗ ស្អាតណាស់ ហើយអត់ងាយបែកទេ ហើយល្អជាង ប៉ោងៗ ធម្មតា​ឆ្ងាយណាស់ ថោកជាងទៀត!
ផ្លុំ​ៗ ឡើង​កើត​តាឡតេនអស់ហើយ!
បាញ់ជំពាមកៅស៊ូម៉េចកើត ចេះតាបោកហើយ មើល​តែគេ​អត់ធ្លាប់​លេង​ចឹង!

rainbowpig - ខែ មិថុនា 12, 2009

កើតកាឡតេនអោយស្រលះទៅ។ មិននៅមិននៅ យកអាហ្នឹងទៅផ្លុំធ្វើប៉េងប៉ោងអីណាអីណោះទៅវិញ។ ដឹងទេ គេធ្វើវាស្វិតល្អ សំរាប់ការពារ។ ដល់យកទៅផ្លុំ វាពិបាកអីចឹងហើយ។ តិចទៀតហ្នឹង ច្បាស់ជាមុខរីកប៉ិនជញ្ជាំងវិហារមិនខានទេ។ ហាហាហាហា

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

ល្មមៗ​បាន​ហើយហ្អែ… លោក​អគ្គលីបុត្រ! មើល​ចុះ​ប្រើ​ច្រើន​ពេក រហូត​ហៀរ​មក​ដល់​ផ្ទះ​ខ្ញុំ ឆ្លងអេដស៍​ស្លាប់ហើយ! :evil:

អគ្គលីបុត្រ - ខែ មិថុនា 12, 2009

ហាស ហា :lol: បើ​ចិត្ត​សប្បុរស ជួយ​ការពារបរិស្ថាន ជួយ​​កើប​ដាក់ធុង​សំរាម ឲ្យខ្ញុំ​ផង!
និយាយ​ចឹង អាចន័ផ្កាយ ត្រូវការទិញខ្លាញ់​ពីខ្ញុំអត់ លក់តែម៉ាថង់ ២រយរៀលទេ!

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

មាន​ខ្លាញ់​អីលក់​ហ្នឹង? ប្រើ​ការ​បាន​អត់? ប្រហែល​ជាអត់​ត្រូវ​ការ​ទេដឹង​ ព្រោះ​ខ្លាញ់​ខ្ញុំ​មានគ្រប់គ្រាន់ ហើយ​អូឡាក់ហ្ស៊ីនទៀត! :lol:
​តែ​ថា​បើ​ខ្វះ​ខាត​ម្តង​ៗ បែប​ត្រូវ​ទៅ​រក​បង​ជ្រូក​ហើយ ព្រោះ​មាឌគាត់​ធំ​ខ្លាញ់​គាត់​ច្រើន! :lol:

rainbowpig - ខែ មិថុនា 12, 2009

នែអាចម៍ចៃ អូអាចម៍ផ្កាយ។ ច្រលំឈ្មោះ សុំទោស។
ស្តាប់អោយច្បាស់ ខ្លាញ់កូនជ្រូក មិនមែនចេះតែមកសុំអោយទេវើយ។ យកលុយមកទិញផង ព្រោះកូនជ្រូកជំពាក់លុយថ្លៃចេកចៀនគេ ម៉ាគំនរ អាលូវគេលែងអោយជឿទៀតហើយ។ ទើបបាន100ចេកហ្នឹងណា ក៏ខឹង លែងអោយជឿដែរ យាយលក់ចេកចៀនហ្នឹង។ យ៉ាប់ហ្មង។ អាចឹង នរណាចង់បានខ្លាញ់ជ្រូក អត់ហ្វ្រីទេវើយ។ ហាហាហាហា :lol:

Bandith - ខែ មិថុនា 15, 2009

ងាប់ហើយមកអំពាវនាវលក់ខ្លាញ់អីលោក ប្រើតែខ្លាញ់មីក៍បានដែរ ហេហេហេហេ…..

rainbowpig - ខែ មិថុនា 15, 2009

កុំ​ចេះបណ្ឌិត business បស់គេ ចេះតវ៉ាអី។ កំពុងរកម៉ូយ មិនទាន់បានមួយផង។ មើល៍ កុំឈរក្រវេក្រវូ មុខតូបលក់ខ្លាញ់មើល៍ ភ្ញៀវឃើញមុខហ្នឹង រត់បាត់អស់ហើយ។ ខ្លាញ់អើយខ្លាញ់ជ្រូក ធានាគុណភាពល្អ កំររកបាន យកទៅប្រើបានទាំងបុរសនិងនារី ឆាមី ឆាបាយ បានតាមត្រូវការ។ ខ្លាញ់អើយខ្លាញ់។ ហាហាហាហា

11. វឌ្ឍនា - ខែ មិថុនា 11, 2009

អរគុណណាផ្កាយចំពោះរឿងដ៏មានន័យមួយនេះ!
ខ្ញុំកំពុងតែសរសេររឿងឡេសបៀនដែរ ហាហាហហា!

នៅមកឡង់សេប្លូកអូនសម្លាញ់ទៀត ហាហាហហា

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

អរគុណ​ដូច​គ្នា​ ដែល​ខំចាំអាន​រហូត​ដល់​ចប់! ខ្ញុំ​នឹង​ចាំ​អាន​រឿង​ឡេសបៀន​របស់​វឌ្ឍនា​ម្តងណ៎ា! អូ… មិនខ្លាច​លោក​អគ្គលីបុត្រ​ថា​ វឌ្ឍនាជា​ឡេស​បៀន​ដូច​គេ​ថា​ ខ្ញុំ​ជាហ្គេហ៍​ទេហ៎? :lol:

វឌ្ឍនា - ខែ មិថុនា 12, 2009

បានអានហើយឬនៅ? ខ្ញុំចុះផ្សាយរួចហើយ ហេហេហហេ!
ចាំតែខ្លាចតា បើផ្កាយអត់ខ្លាចគេថាហ្គេហ៍ផង រឿងអីដែលខ្ញុំខ្លាចគេថាឡេសបៀន?

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

hehehe… ខ្ញុំ​នៅ​មិន​ទាន់​បាន​អាន​ផង ព្រោះ​អត់​ដឹង​ថា​ចុះ​ផ្សាយ​ហើយ​ផង ស្មាន​ថា​មិន​ទាន់​ផ្សាយ​ទេ!

ខ្ញុំ​មិន​ទៅ​ខ្លាច​នរណា​ថា​ទេ! ថា​ម៉េចក៏​ថាទៅ តែ​ខ្ញុំ​ខ្លាច​អូន​ខ្ញុំ​គិត​ផ្តេស​ផ្តាស​ដែរ! :lol:

ទៅអាន​រឿង​ឡេសបៀនសិន! ;)

rainbowpig - ខែ មិថុនា 12, 2009

កូនថ្លែន បងអានហើយ។ ហើយកំពុងតែឆ្ងល់ ពិតមែនហ្អ ដែលមិត្តភាព ត្រូវមានការលះបង់ខ្ពស់យ៉ាងនេះ?

12. សុវុឌ្ឍី - ខែ មិថុនា 11, 2009

ធ្លាប់ប្រើ មែនបងបុត្របានដឹងច្បាស់ដូចថ្ងៃចឹង ហាហាហាហា

13. អគ្គលីបុត្រ - ខែ មិថុនា 11, 2009

ខុស​បាត់! ដាក់ស្រោមទៅវិញទេ ទើប​ស្រួល​បានយូរ! បើ​ដាក់ដាយរិច អត់​បាន ២នាទីទាន់ទេ! :lol:
អធ្យាស្រ័យ​បើស្តាប់ទៅអាសអាភាស តែកូនជ្រូកអ្នកនាំ​អាទន៍ មុនទេ!

rainbowpig - ខែ មិថុនា 11, 2009

នែ បុត្រ និយាយអោយស្រួលណា មើលសាច់រឿងអោយច្បាស់មើល៍ គឺអ្នកនិពន្ធ អ្នកនាំអាត មុនគេនោះទេ បានជាពួកយើងចូលទៅរឿងហ្នឹងប៉ាដោយទៅ។ មិននៅៗ មកថា កូនជ្រូក រុញស៊ីក្លូ ចូលឡាន។ រុញអី បើស៊ីក្លូហ្នឹង មិនទាំងដាក់ហ្វ្រាំងផង គ្រាន់តែប៉ះតិច ក៏ចូលខ្លួនឯង។ មើលមើល៍ និយាយហែកកេរខ្លួនឯង ខ្ទេចខ្ទីអស់អាលីង។ ហាហាហា

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

ស្លាប់​ហើយ! ស្លាប់ហើយ! ​មិន​នៅ​តែ​មួយ​យប់​សោះ នាំ​គ្នា​មក​យក​ផ្ទះ​ខ្ញុំ​​​ធ្វើ​ទី​លាន​ជជែក​រឿង​ស្មោគ​គ្រោក! :evil: នែ៎! បង​ជ្រូក ​ម្ចាស់​ផ្ទះ​គេ​មិន​ទាន់​រក​រឿង​ផង នៅ​មក​ហ៊ាន​និយាយ​នាំ​ភ្លើង​ទៀត! ម៉េចចង់​ខ្វៃ​ឆាប់ៗ​ហ៎?!! :lol:

rainbowpig - ខែ មិថុនា 12, 2009

យ៉ាងម៉េចអាចម៍ផ្កាយ ចង់ចូលទៅក្នុងសមាជិករបស់សមាគមបុរសចំអឹង ប្រឆាំងនឹងកូនជ្រូកដែរហ្អ បានជាចង់ខ្វៃកូនជ្រូក? នែ មើលមាឌផង ប្រុសពៅ មាឌតូចប៉ិនអាចម៍ចៃ ប្រយ័ត្ន កូនជ្រូក លោតសង្កត់ សំប៉ែត ហើយយកទៅធ្វើជាចេកចៀន សំរាប់ស្នេករបស់កូនជ្រូកវិញអីលូវហ្នឹង។ ហាហាហា

អាចម៍ផ្កាយ - ខែ មិថុនា 12, 2009

នែ៎បង​ជ្រូក! មាឌ​ខ្ញុំ​តូច​ពិត​ តែ​ដូចពេជ្រ​ពណ្ណរាយណ៎ា! ;-) ឆ្អឹង​តែ​មាឌ​ទេ តែ​ប្រដាប់​ប្រដា​មាំទាំ​ណាស់! យ៉ាង​ណា​ៗ ក៏​ត្រូវ​តែ​ស៊ូ​ឲ្យ​ឈ្នះ​ដែរ! :lol: ទៅ​ចុះ​ឈ្មោះ​នៅ​សមាគម​បុរស​ចំអឹង​សិន នឹង​អាល​នាំ​គ្នា​ធ្វើ​​បាតុកម្ម ចាប់​ជ្រូក​មកខ្វៃ!

rainbowpig - ខែ មិថុនា 12, 2009

ទៅចុះឈ្មោះទៅកំលោះចំអឹង សមាគមហ្នឹង មានតាស៊ីក្លូ ជាមេដឹកនាំ។ តែប្រយ័ត្នណា ក្លាយជា សត្រូវរបស់កូនជ្រូក គឺជាសត្រូវសួរពូជរបស់ សមាគមនារីសំបូរសាច់ហើយ។ ប្រយ័ត្នដើរទៅណាមិនប្រយ័ត្ន ក៏ត្រូវគេសង្កត់សំប៉ែតឡែត ខានបានសាសងជាមួយនឹងសង្សារអីលូវហ្នឹង។ ហាហាហាហា

14. អគ្គលីបុត្រ - ខែ មិថុនា 11, 2009

យ៉ាងម៉េច​ក៏មិន បណ្តោយ​ឲ្យ​សល់​ ២០គីឡូទេ!
ការពារ​បានល្អណាស់! នៅចាំមើល​ពិភពលោកដ៏ស្រស់ស្អាតនេះ ឲ្យបានយូរ!

rainbowpig - ខែ មិថុនា 11, 2009

ដឹងអីថា​ ក្រែងលោគិតថា មានស្រោមមិនស្រួល អាងកំលាំងពលំល្អ ក៏ប្រថុយអត់ស្រោមអីហ្នឹង។ ច្បាស់ជាបានស៊ីបបរបុណ្យពួកម៉ាកមិនខានទេ កូនជ្រូក។ ហាហាហា

15. អគ្គលីបុត្រ - ខែ មិថុនា 11, 2009

អានចុះងានឡើង ចាប់អារម្មណ៍តែពាក្យមួយគឺ ស្រោម!

rainbowpig - ខែ មិថុនា 11, 2009

ហាហាហា ហ្នឹងហើយបុត្រ ចាំអីចឹងល្អហើយ ប្រយ័ត្នបាត់ខ្លួនដូច ឯក ទៅ។ ហាហាហា

16. rainbowpig - ខែ មិថុនា 11, 2009

អា ចប់ហើយ។​ យីលឿនដែរតើ។ តាមដានឡើងព្រឺសំបុរម្តងៗៗ។ ហេហេហេ

អាចម៍ផ្កាយ - ខែ មិថុនា 11, 2009

តាម​ពិត​រឿង​នេះខ្ញុំ​សរសេរ​ឲ្យ​​ចប់​ទាំង​បង្ខំទេ ឬ​អាច​និយាយថា សុំ​ចប់​បណ្តោះ​អាសន្ន​សិន! :D
​រឿង​នេះ​ខ្ញុំ​គ្រោង​សរសេរ​វែង​ជាង​នេះ​ទៀត ដោយ​បង្កើត​ចំណោទ​បញ្ហា​បន្ថែម​ ក្នុង​នោះ​ខ្ញុំ​ត្រូវបន្ថែម​បញ្ហា​របស់​ចន្ទ្រថ្លាដែរ គឺ​ត្រូវ​ឲ្យ​នាង​មក​ស្រឡាញ់​ផ្កាយវិញ។​ នេះ​គឺ​ជាស្នេហាបញ្ច្រាសទិសដ៏ស៊ាំញ៉ាំ (មេឃ​ស្រឡាញ់​ចន្ទ្រ​ថ្លា, ចន្ទ្រថ្លាស្រឡាញ់ផ្កាយ, ផ្កាយ​ស្រឡាញ់​មេឃ)។ មួយ​ទៀត​គឺ​បញ្ហា​គ្រួសារ​ គឺ​ខ្ញុំ​ចង់​ឲ្យ​កើត​ទំនាស់​រវាង​ម្តាយ​និង​កូន​ដែល​ស្រឡាញ់​ប្រុស​ភេទ​ដូច​គ្នា​​ ​ ដោយ​ថ្ងៃណា​មួយ​ខ្ញុំ​នឹង​ឲ្យ​ផ្កាយទៅលេងផ្ទះមេឃ ហើយ​ម៉ាក់​របស់​មេឃ​​​បានឃើញគេទាំងពីរថើបគ្នា។ ​មកដល់ត្រង់នេះខ្ញុំ​ចង់​បញ្ចូលវិបត្តិ​របស់​​ម្តាយ​​ដែល​មាន​កូន​ជាហ្គេហ៍​គឺ​ដូច​គ្នា​នឹងប្រពន្ធដែលមានប្តីជា​ហ្គេហ៍​ដែរ​។

ថ្ងៃក្រោយមកមេឃចេះតែឆ្ងល់ ហេតុអីផ្កាយចេះតែគេចមុខពីគេហើយ​ទូរស័ព្ទ​​ក៏មិន​​ទទួលទៀត? បន្ទាប់​មក​ទើប​មេឃ​ដឹង​ថា​ម្តាយ​របស់​ខ្លួន​បាន​ទៅនិយាយណែនាំផ្កាយបន្ទាប់ពីគាត់បានឃើញ​ហេតុការណ៍ថ្ងៃនោះមក។មកដល់ត្រង់នេះ​នឹងចូលដល់ជម្លោះម្តាយ​និង​កូនម្តងហើយមេឃក៏ត្រូវតាមរកផ្កាយឲ្យទាល់តែបានឃើញទៀត[...]

ភ្លេចប្រាប់ថាថ្ងៃដែលម៉ាក់របស់មេឃមកណែនាំផ្កាយនោះ ចន្ទ្រថ្លាមាន​បំណង​​​មកសារភាពប្រាប់ផ្កាយឲ្យដឹង​តែចៃដន្យក៏បាន​ឮម៉ាក់​របស់​មេឃស្តីបន្ទោសផ្កាយរឿងនោះ ទើបនាងក៏ខូចចិត្តទៅ។ នេះ​មក​ដល់​បញ្ហា​ដែល​នារី​ស្រឡាញ់​ប្រុស​ដែ​លជាហ្គេហ៍​។​[…]

នេះជាអ្វីដែលខ្ញុំ​គ្រោងសរសេរ តែពេលវេលាមិនទាន់ហុចឲ្យ ទើបសម្រេច​ចិត្តយកប៉ុណ្ណឹងសិនចុះ!!!