ស្វែងរក កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នកនិពន្ធខ្មែរ.trackback
ខ្ញុំមិនដឹងថា រវាងខ្ញុំ និង កន្យា ប៉ុបអែណេ មាននិស្ស័យអ្វីនឹងគ្នានោះទេ។ ខ្ញុំគ្រាន់តែដឹងថា នៅពេលដែលខ្ញុំបានអានរឿងរបស់គេភ្លាម ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំនិងគេហាក់ដូចជាធ្លាប់ស្គាល់គ្នាតាំងពីពេលណាមកក៏មិនដឹង?
រឿងរបស់គេ ដែលខ្ញុំបានអាននោះ មានចំណងជើងថា «ព្យាបាលបេះដូងក្នុងទ្រូងចាស់»។ តាមអារម្ភកថា និងក្របខាងមុខ បានឲ្យដឹងថា រឿងនេះនិពន្ធនិងបោះពុម្ពផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតាប៉ុណ្ណោះ) នៅឆ្នាំ២០០៣។
មិនមែនព្រោះរឿងនេះសរសេរល្អ ឬក៏សរសេរត្រូវចិត្តខ្ញុំនោះទេ ព្រោះវាគ្រាន់តែជាបទនិពន្ធថ្មោងថ្មីមួយ របស់អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមាននិស្ស័យចូលចិត្តការសរសេរ ឬក៏ព្រោះចង់ឈោងចាប់យកអាជីពជាអ្នកនិពន្ធក៏មិនដឹង?
ដំណើររឿងបានរៀបរាប់អំពី អនុស្សាវរីយ៍ស្នេហាក្នុងវ័យកុមារ។ តួអង្គជាអ្នកខេត្តបាត់ដំបង ហើយបានមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ។ ក្នុងវ័យសិក្សា ស្នេហាពួកគេពិតជាផ្អែមល្ហែមណាស់(មិនខុសអីពីខ្ញុំនិងរ៉េនណាទេ!
)។ នៅក្រោមទស្សនីយភាពដ៏ត្រជាក់ភ្នែក របស់ខេត្តបាត់ដំបង តួអង្គឯកទាំងពីរក៏សារភាពស្នេហ៍ប្រាប់គ្នា។
កន្យា ប៉ុបអែណេ គឺជាអ្នកនិពន្ធដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ខ្ញុំមិនដឹងថា ខ្ញុំដឹងព័ត៌មាននេះតាមរយៈណាទេ តែខ្ញុំទទួលអារម្មណ៍ថាដូច្នេះ! ឬមួយមានផ្នែកណាមួយនៃសៀវភៅ បានបញ្ជាក់ប្រាប់ក៏មិនដឹង ព្រោះខ្ញុំអានរឿងនេះយូរហើយ គឺតាំងពីខ្ញុំស្គាល់សមាគមអ្នកនិពន្ធខ្មែរដំបូងៗម្ល៉េះ។ កាលនោះ ក្រោយពីបានទទួលសិទ្ធិជាសមាជិក របស់សមាគមពេញលេញហើយ ខ្ញុំក៏ចូលចិត្តខ្ចីសៀវភៅដែលមាននៅក្នុងសមាគមមកអាន។ ប៉ុន្តែមានតែសៀវភៅរបស់ កន្យា ប៉ុបអែណេ តែមួយប៉ុណ្ណោះ ដែលក្រោយពីខ្ញុំអានហើយ ធ្វើឲ្យខ្ញុំចង់ស្គាល់អ្នកនិពន្ធ។
ខ្ញុំនៅចាំបានថា នៅទំព័រខាងក្រោយរបស់សៀវភៅនោះ មានដាក់រូបថតគេមួយជំហរខ្លួនផងដែរ។ គេជាយុវជនម្នាក់ដែលអាចនិយាយបានថាមានរូបរាងសង្ហា ហើយញញឹមមានប្រជាប្រិយណាស់។ បើតាមឆ្នាំនៃការនិពន្ធ និងពេលវេលាដែលខ្ញុំបានអាន គេនិងខ្ញុំអាចនឹងមានអាយុប្រហាក់ប្រហែលគ្នា។
ដំបូង អាចមកពីឈ្មោះរបស់គេប្លែកទេដឹង? «ប៉ុបអែណេ»! មានន័យថាម៉េចទៅ? ជាភាសាអ្វី? ខ្ញុំមិនយល់ទេ! ហេតុអ្វីគេដាក់ឈ្មោះចម្លែកយ៉ាងនេះ? ប៉ុន្តែសម្រាប់ខ្ញុំ ឈ្មោះនេះហាក់ដូចជាធ្លាប់ឮ និងស៊ាំសម្រាប់ខ្ញុំណាស់! ខ្ញុំមិនដឹងថា ធ្លាប់ឮឈ្មោះនេះនៅទីណា កន្លែងណា ហើយតាំងពីពេលណាមកនោះទេ? ហេតុអ្វី ខ្ញុំហាក់ដូចជាមាននិស្ស័យនឹងឈ្មោះនេះម្ល៉េះ?
មាននរណាធ្លាប់ស្គាល់គេឬទេ? ចុះមានធ្លាប់ឮឈ្មោះនេះដែរឬអត់? នៅពេលនេះខ្ញុំទទួលអារម្មណ៍ថា គេមិនបានរស់នៅស្រុកខ្មែរនោះទេ… គេអាចនឹងកំពុងរស់នៅក្នុងប្រទេសណាមួយក្នុងទ្វីបអឺរ៉ុបជាមិនខាន ហើយដែលខ្ញុំច្បាស់ក្នុងចិត្តនោះ គឺប្រទេសបារាំង!
ខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងដែរ ហេតុអី ខ្ញុំកើតមានអារម្មណ៍បែបនេះទៅរួច? ខ្ញុំនិងគេមិនធ្លាប់ស្គាល់គ្នាសោះ ហេតុអីទំនាក់ទំនងផ្លូវចិត្តរបស់ខ្ញុំនិងគេ ហាក់ដូចជាចងភ្ជាប់គ្នាយ៉ាងដូច្នេះ? តើខ្ញុំដឹងដោយរបៀបណា ថាពេលនេះគេមិនបាននៅស្រុកខ្មែរ? ហើយម៉េចក៏ខ្ញុំច្បាស់ក្នុងចិត្ត ថាពេលនេះ គេកំពុងរស់នៅប្រទេសបារាំង? ខ្ញុំមិនយល់ពិតមែន! មិនយល់សោះ ថាព្រោះហេតុអ្វី?










រឿងដែលខ្ញុំអាន គឺគេដាក់ថា«កូនីកា»បែបនេះហើយ!
កូនីកាហ្នឹង ឈ្មោះពិតរឺ ក៏ជាឈ្មោះ Kanika?
Yes, that’s right! I have told you about this feeling when I read it!
Mhhh… I dont know why that feel can happen with me???
I’ve just known. What’s a strang feeling! Maybe you use to tell me, but I forgot cause the time you read his book I stay near you.
ហាស ហាស ហា…. ខ្ញុំមិនដែលស្គាល់គេទេ មិនដឹងប្រាប់យ៉ាងម៉េចទេ… ធ្លាប់តែបានអានរឿងរបស់គេបានពីររឿង ហើយគ្រាន់តែដឹងថាគេជាវិស្វករ សំណង់ ហើយគេមានអាយុស្របាលនឹងខ្ញុំដែរ សព្ធថ្ងៃគេនៅភ្នំពេញ ពត៌មានទាំងនេះបានមកពីសួរ ប្អូនរបស់គេ ដើម្បីប្រាប់អាចម៍ផ្កាយតែប៉ុណ្ណោះ។ ក្រៅពីនឹងមិនដឹងអ្វីផ្សេងទេ ចាំសួរគេខ្លួនឯងមើលទៅ ព្រោះខ្ញុំបានផ្ញើរអ៊ីម៉េល របស់គេទៅអោយអាចម៍ផ្កាយហើយ៕
ប្អូនស្រីគេឈ្មោះ កូនីកា
គ្រាន់តែប្រាប់ទៅថាបានអ៊ីម៉េលរបស់គេមកពីមិត្តភ័ក្រម្នាក់របស់កូនីកា។ ខ្ញុំបានប្រាប់កូនីកាហើយពីចំណាប់អារម្មណ៍របស់អាចម៍ផ្កាយ ដូច្នេះហើយ ប្រហែលជាកូនីកាអាចនឹងប្រាប់បងប្រុសរបស់គេហើយក៏មិនដឹង។ សំណាងល្ង
កូនីកា? គឺជាឈ្មោះតួអង្គម្នាក់ក្នុងរឿងដែលខ្ញុំអានហើយ! ហើយពេលនោះគេដើរតួជាប្អូនរបស់ប៉ុបអែណេទៀត… រឿងពិតជាមានលក្ខណៈពិតៗនៅក្នុងនោះជាមិនខាន!??
តើរឿងនឹងមានចំណងជើងអីដែរ? ចាំខ្ញុំទៅខ្ចីកូនីកាមើលដែរសិនអញ្ចឹង
«ព្យាបាលបេះដូងក្នុងទ្រូងចាស់»
វណ្ណអាចស៊ើបសួរព័ត៌មានលំអិតរបស់គេ ប្រាប់ខ្ញុំផងបានទេ? ចុះពេលនេះប្អូនស្រីរបស់គេនៅឯណា? ឈ្មោះអីដែរ? សុំអាសយដ្ឋានផងបានទេ? តើខ្ញុំអាចទាក់ទងប៉ុបអែណេតាមរយៈណា? អរគុណទុកជាមុនណា!
ចាំខ្ញុំផ្ញើរ អាស័យដ្ឋានអ៊ីម៉េលរបស់គេទៅអោយអាចម៍ផ្កាយតាមរយៈ អ៊ីម៉េលរបស់អាចម៍ផ្កាយ។
អរគុណច្រើនណាវណ្ណ! ចុះមិននិយាយរឿងគេ ប្រាប់ដល់ខ្ញុំខ្លះទេ? ថាគេជាមនុស្សយ៉ាងម៉េច? ពេលនេះរស់នៅឯណា? ចុះប្អូនស្រីគេដែលជាមិត្តរបស់វណ្ណនោះ យ៉ាងម៉េចដែរ? ខ្ញុំពិតជាចង់ដឹងព័ត៌មានអំពី«ប៉ុបអែណេ»នេះ ខ្លាំងណាស់!
សួរច្បាស់ហើយប៉ុបអែណេនឹងគឺជាម្នាក់ហ្នឹងហើយ! សព្វថ្ងៃគេនៅស្រុកខ្មែរ គេមានអាយុច្រើនគួរសមហើយ ប្រហាក់ប្រហែលនឹងខ្ញុំដែរ មិនមែននៅក្មេងដូច អាចម៍ផ្កាយបានគិតនោះទេ។
mmm, good,
i like your blog,
don’t forget me, have good thing to tell you
ប្រហែលជាខ្ញុំធ្លាប់អានសៀវភៅរបស់គេដែរ ប៉ុន្តែចាំមិនច្បាស់ថាម្នាក់ដែលផ្កាយ និយាយនឹងជាម្នាក់ដែលខ្ញុំចង់និយាយនោះទេ ។ បើសិនជាគេម្នាក់នឹងមែន ខ្ញុំស្គាល់ ប្អូនស្រីរបស់គេ… គេសរសេររឿងពីរបីក្បាលដែរ តែមិនបានបោះពុម្ពជាផ្លូវការទេ។ អានរឿងរបស់គេយូរឆ្នាំហើយ គ្រាន់តែប្រហាក់ប្រហែលឈ្មោះ… ចាំមើលខ្ញុំសាក ល្បងសួរម្នាក់ស្រីដែលខ្ញុំស្គាល់ហ្នឹមើលដើម្បីបញ្ជាក់ ថាគេពិតជាមានបងប្រុសឈ្មោះ ហ្នឹងមែនក៏អត់។
អីយ៉ា….តិចប្រហែលជាអ្នកអែង កំពុងតែស្រលាញ់គេដោយមិនដឹងខ្លួនហើយទេដឹង? ហាហាហា និយាយលេងទេ, តែ អាចមែនទែនក៏ថាបាន។
គេជាប្រុសណ៎ា! ឲ្យខ្ញុំស្រឡាញ់ម៉េច? យ៉ាប់!