ទូរស័ព្ទនិម្មិត(វគ្គ៥ចប់) ខែ មិថុនា 22, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងខ្លី, អាថ៌កំបាំង-អភិនិហារ.trackback
ក្នុងវគ្គ៥នេះ ដែលជាវគ្គបញ្ចប់ លោកអ្នកនឹងជ្រួតជ្រាបពីអាថ៌កំបាំងទាំងឡាយ ដែលរឿងទាំងមូលបានលាក់ទុក តាំងពីផ្តើមរឿង…
មាននៅចាំទេ ថាចិន្តនាទទួលការហៅចូលរបស់ចេតសិកដំបូង នៅម៉ោងប៉ុន្មាន? [???]ចុះឧប្បត្តិហេតុ ដែលធ្វើឲ្យចេតសិកស្លាប់ កើតឡើងនៅម៉ោងប៉ុន្មានដែរ? នៅក្នុងវគ្គនេះ អ្នកនឹងដឹងថា លេខសម្ងាត់[450] ដែលចេតសិកប្រាប់ចិន្តនា មុននឹងដង្ហើមគេលែងដក មានអត្ថន័យយ៉ាងណា?
ចុះលោកអ្នកភ្លេចចេតនា ហើយឬនៅ? ចេតនា នារីម្នាក់ដែលមានពេលវេលាដើរលឿនជាងចិន្តនា២ឬ៣ថ្ងៃ… តែមកដល់វគ្គនេះ អ្នកនឹងដឹងថា ពេលវេលានោះមិនមែន២ឬ៣ថ្ងៃទេ តែ២ឬ៣ឆ្នាំទៅវិញ!
បើពេលវេលាអ្នកទាំងពីរ មានភាពខុសគ្នាដល់ទៅ២ឬ៣ឆ្នាំ តើមានអ្វីប្លែក? មាននៅចាំទេ ថាចិន្តនាធ្លាប់ឮសំឡេង របស់ចេតនាពីមុនមក? ចេតនាជឿជាក់ថា ចេតសិកនឹងតេមករកចិន្តនាម្តងទៀតនៅពេលក្រោយ? ចេតនាចូលចិត្តអានប្រលោមលោកដូចចិន្តនា? ចេតនាធ្លាប់មានបុរសនៅក្នុងបេះដូង? ចេតនាដឹងរឿងថា នឹងមានអ្វីកើតឡើង នៅពេលដែលចិន្តនានិងចេតសិកណាត់ជួបគ្នា?
លោកអ្នកមានធ្លាប់ចាប់អារម្មណ៍ ពីអាយុរបស់អ្នកទាំងពីរទេ? ចិន្តនាមានអាយុ១៧ឆ្នាំ ហើយចេតនាមានអាយុ២០ឆ្នាំ…
អានវគ្គ៥នៅទីនេះ លោកអ្នកនឹងដឹងការពិត!
អរគុណសម្រាប់ការតាមដានអានតាំងពីដើមរហូតដល់ចប់!










សួស្តីអាចម៍ផ្កាយ ឬ អច្ឆរិយា! ខានមកលេងផ្ទះនេះយូរហើយ ទើបតែមានពេល ចុងសប្តាហ៍កន្លងទៅក៏ឆ្លៀតពេលអានរឿង “ ទូរស័ព្ទនិមិត្ត” របស់អាចម៍ផ្កាយ។ ឃើញថាសរសេរបញ្ចូលអារម្មណ៍បានល្អណាស់។ រឿងនេះធ្វើអោយខ្ញុំមាន អារម្មណ៍អណ្តែតអណ្តូងទៅតាមភពស្រមើរស្រមៃរបស់សាច់រឿង។ និយាយ តាមត្រង់ចុះមុននឹងខ្ញុំបញ្ចេញវាចារនេះ ខ្ញុំបានដោនឡូតរឿង “ Calling You” មក មើលរួចហើយដើម្បីចង់ដឹងសាច់រឿងពិតថាយ៉ាងម៉េច។ ថ្វីត្បិតតែអាចម៍ផ្កាយ យករឿងរបស់គេមកសរសេរឡើងវិញមែនប៉ុន្តែការកែសំរួលសាច់រឿងគឺធ្វើបាន ល្អណាស់! សាច់រឿងរបស់អាចម៍ផ្កាយសរសេរមានលក្ខណៈច្បាស់លាស់ជាង អំពីជីវិតនិងចរិតលក្ខណៈរបស់តួស្រី ហើយជាពិសេសទៀត រឿង របស់អាចម៍ផ្កាយមានលក្ខណៈអាថកំបាំង និង ស្រមើរស្រមៃអណ្តែតអណ្ងូង ជាងសាច់រឿងដើមរបស់គេ។ សាច់រឿងដើមមិនសូវមានលក្ខណៈអាថ៌កំបាំងទេ ព្រោះអ្នកនិពន្ធបានបង្ហាញសមាសភាពរបស់តួប្រុសតាំងពីដំបូង ។ សរុបទៅ សាច់រឿងថ្មីរបស់អាចម៍ផ្កាយ ខ្ញុំចូលចិត្តជាង។ ថ្ងៃក្រោយគួរសរសេរសាច់រឿង បែបអាថ៌កំបាំងបែបនេះបនែ្ថមទៀត ខ្ញុំចង់អានរឿងបែបអាថ៌កំបាំងដែលជា ស្នាដៃផ្ទាល់របស់អាចម៍ផ្កាយ។
ចំនុចគួរកែសំរួលៈ អាចម៍ផ្កាយបាននិយាយថារឿងនេះបានកែសំរួលអោយមាន លក្ខណៈជារឿងដែលមានស្ថានភាពនៅស្រុកខ្មែរ។ ១.អញ្ចឹងគួរតែដាក់ឈ្មោះទី កន្លែងជាក់ស្តែងដូចជាឈ្មោះខេត្តក្រុងជាដើម។ ២. ការធ្វើដំណើរទៅ រៀនឬធ្វើការ នៅស្រុកខ្មែរពុំទាន់មានឡានក្រុងទេ ដូច្នេះគួរប្រើមូតូឌុប ជំនួស វិញ។ ៣. គំនរសំរាមជាគ្រឿងអេឡិចត្រូនិចដែលអាចជួសជុលហើយប្រើបាន ឡើងវិញ, នៅស្រុកខ្មែរគ្មានទេ គឺមានតែគំនរសំរាមដែលស្អុយរលួយ និងថង់ ផ្លាស្ទិក ដែលគរដូចភ្នំនៅស្ទឹងមានជ័យតែប៉ុណ្ណោះ។ ៤. ការធ្វើដំណើររបស់ តួប្រុសគួរបញ្ចាក់ថា គេជិះឡានក្រុងមកពីខេត្តណា ឩទា. បាត់ដំបង ឬ សៀមរាប ដើម្បីអោយអ្នកអានអាចស្រមៃបានពីចំងាយ និងរយៈពេលធ្វើ ដំណើរ។ សូមអស់យោបល់, នឹងរង់ចាំអានរឿងបន្ទាប់ៗទៀត។
១. ខ្ញុំមិនដាក់ឈ្មោះទីកន្លែងដោយត្រង់ៗតែម្តង ព្រោះរឿងនេះជារឿងអាថ៌កំបាំង ដែលសឹងតែគ្មានត្រង់ណាដែលអាចឲ្យជឿបាន ដូច្នេះបើខ្ញុំដាក់ទីកន្លែងពិតប្រាកដណាមួយនោះ សាច់រឿងនឹងកាន់តែភ្លាវហើយ គឺកាន់តែធ្វើឲ្យអ្នកអានអស់ជំនឿនឹងរឿងនេះ ថាកើតមានពិតឬទេ?
ពិតមែន! តែទោះយ៉ាងណា វាគ្រាន់តែជាការស្រមើស្រមៃ… រឿងទូរស័ព្ទអាចទាក់ទងគ្នាឆ្លងពេលវេលាបាន រឿងនេះគួរតែលើកលែងបានហើយ។ តែនិយាយទៅ វាជារឿងពីរខុសគ្នា ខ្ញុំទទួលស្គាល់ថានេះ ជាចំណុចខ្វះខាតរបស់ខ្ញុំ។
២. រឿងនេះខ្ញុំប្រើការគិតវែងឆ្ងាយ គឺមិនចង់សរេរថ្ងៃនេះដើម្បីថ្ងៃនេះទេ គឺខ្ញុំទុកទៅដល់ពេលណាមួយដែលខ្មែរយើង មានឡានក្រុងប្រើនឹងគេ។
៣.
៤.ចម្លើយដូចទី១។
អរគុណវណ្ណច្រើនណា ដែលខំចំណាយពេលវេលាអាននិងវិភាគបានគ្រប់ជ្រុងជ្រោយបែបនេះ! ខ្ញុំត្រូវការអ្នកអានបែបវណ្ណនេះហើយ គឺមិនចង់បានតែពាក្យសរសើរឬរិះគន់មួយម៉ាត់ក៏បាត់ឈឹង ដោយឥតប្រាប់ពីហេតុផលនោះទេ។ អរគុណច្រើនណ៎ា! សង្ឃឹមថាវណ្ណនឹងនៅតែជាអ្នកអានដ៏ល្អរបស់ខ្ញុំជានិច្ច!!!
ចម្លើយសមហេតុសមផល, Good Job! Whale Done!
អរគុណណាស់បង ខ្ញុំឧស្សាហ៍មកអានអត្ថបទរបស់បងណាស់
Bong did not understand what did i asked you?
I meant.I are you good or are you fine?
I just added brother at last.
I thought.you were not misthink,but you misthought.
my question was deep mean.brother.
I asked you in your blog,but I meant two people.
not only you.
right now. you’re having two bodies right.
Brother.can think what I meant.
You never send your email to me.
okay.thanks.
Phea.
បងអាច់ផ្កាយខ្ងុំទើបតែរកឃើញរឿងកូរ៉េមួយទៀតឈ្មោះថាDitto រឿង នេះកនិយាយពីការទាក់ទងគា្នឆ្លងពេលវេលាដែរ៕ មិនដឹងសោះ ហេតុអី្វបាន ជាគេចូលចិត្តយករបៀបអញ្ជឹងមកធើ្វម្លេះ។ ប្រហែលគេចង់និយាយ ពេល វេលាទៅមុខមិនអាចបកក្រោយបាន និស្ស័យមិនអាចកែប្រែបាន អី្វត្រូវតែ តាមវាសនា។ រឿងអញ្ជឹងភាគច្រើនចប់កំសត់។
រឿងនឹងល្អមើល បើមើលមិនដឹងត្រង់វគ្គបញ្ពប់ទេគឺគិតថាមិនកំសត់ទេ តែបើមើលអោយច្បាស់ ទើបយល់ព្រោះតួស្រីនៅអតីតកាលដែលតែងតែ អោយតួប្រុសនៅបច្ជុប្បន្នជួយសើបពីអតីតកាលរបស់មិត្តនាងពិសេសអ្នកដែលនាង ស្រលាញ់ប៉ុន្តែទីបំផុតតួប្រុសបោះបង់មេក្រូនិយាយនោះ ព្រោះថា ទោះជាគេធើ្វយ៉ាងណាកមិនអាចជួយតួស្រីនៅអតីតកាលអោយបានរស់នៅជាមួយមនុស្សដែលគេស្រលាញ់ដែរ ព្រោះថាបុរសនោះសព្វថៃ្ងបុរសនោះគឺជាឪពុក របស់តួប្រុស។ ចំណែកតួស្រីនៅតែចំាការឆ្លើយតបរបស់តួប្រុសរហូត។ រឿងនេះ អាណិតតួស្រីណាស់។
តាមពិតទៅរឿងបែបនេះមានលក្ខណៈស្រដៀងៗគ្នាច្រើនណាស់ ហើយប្រហែលជារឿងទាំងអស់នោះ សុទ្ធតែយកបែបពីគ្នាទៅវិញទៅមកហើយ ព្រោះឃើញរឿងកូរ៉េ ចិន… ស្រដៀងៗនឹងរឿងនេះដែរ ក៏មានច្រើន!
បងទើបតែរកមើលរឿងដែលប្អូននិយាយនោះ(Sky of Love) ពីយូធូប។ បងនឹងដោនឡូតទុកមើល! អរគុណដែលចែករំលែក។
it like a taiwanese film called Oi duen liu sin (Sky of Love) .About a man in present find a macro which can talking to a man at 1960s to 1970s,they become friend then and the lady always ask him about the future of her friend in present and also a true love. however, the man stop talking to her after found out that the man the lady love now is his father and his mother is a friend of the lady as well. he also find the lady in present as well, staying at old people’s hospital. this film is sad and so drama.
Not forget the good blogs,but forgot the bad blogs right?
Okay.just kidding!
Are you good brother?(deep mean….ha ha)
Please think before reply me!
I don’t think(never think) I am a good brother/friend but other can think I am good or bad…
ខ្ញុំអាណេះដូចអត់យល់
ពេលអានធ្វើម៉េចកុំឲ្យភ្លេចសាច់រឿងពីខាងដើម នោះទើបយល់! ខ្ញុំក៏គិតថា អ្នកអានប្រហែលជាពិបាកយល់ណាស់ដែរ…
តាប៉ុនណេះ ខ្ញុំបានបញ្ចប់ចំងល់ខ្ញុំហើយ
សូមអរគុណ
សុទ្ធាអាដោនឡូតយករឿងទាំងមូលទៅអានបាន នៅក្នុងទំព័រអាចម៍ផ្កាយណ៎ា!
សរសើរបងពូកែសរសេរអត្ថបទមែន។
អរគុណដែលបានសរសើរ! តែកុំនិយាយថាខ្ញុំភ្លេចសុជាតិដូច្នោះ មិនមែនទេ ខ្ញុំមិនដែលភ្លេចសោះ តែពេលខ្លះដែលខ្ញុំចូលទៅប្លក់របស់សុជាតិណា គឺខ្ញុំពិបាកក្នុងការសរសេរមតិ! សុំទោសណា៎ ខ្ញុំអត់ភ្លេចទេ ចាំជានិច្ចប្លក់ល្អៗបែបនេះ!