ឧយ្យោជន៍ឆ្កួត! ខែ កក្កដា 22, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, រៀននិពន្ធរឿង, អ្នកនិពន្ធ.trackback
ពីរថ្ងៃហើយដែលខ្ញុំទំនេរក្រោយពីការប្រឡងបញ្ចប់ហ្វាយណាល! ពីរថ្ងៃហើយដែលខ្ញុំបណ្តោយឲ្យពេលវេលាកន្លងទៅ ដោយគ្មានបានទទួលអ្វីពីការបាត់បង់ពេលវេលានោះមកវិញ។ មិនមែនខ្ញុំចង់នោះទេ តែខួរក្បាលខ្ញុំ វាមិនព្រមធ្វើការសោះ! គ្រប់ពេលដែលខ្ញុំទំនេរ គឺខ្ញុំមិនដែលមានឧយ្យោជន៍ដើម្បីសរសេររឿងសោះ! តែគ្រប់ពេលដែលខ្ញុំរវល់ គ្រប់ពេលដែលខ្ញុំមមាញឹក គ្រប់ពេលដែលខ្ញុំវីវក់នឹងកិច្ចការងារផ្សេងៗ ឧយ្យោជន៍នោះស្រាប់តែហូរចេញមកដូចទឹកធ្លាក់ពីលើភ្នំ។
ពីរអាទិត្យកន្លងមកនេះ ដែលជាអាទិត្យត្រូវប្រឡងហ្វាយណល តែខ្ញុំមិនដែលយកភ្នែកទៅមើលសៀវភៅម្តងណាឡើយ គឺខ្ញុំគិតតែពីមុជក្បាលងប់នឹងកុំព្យូទ័រ មិនព្រមងើបទៅណាសោះ ព្រោះគំនិតនៃការសរសេររឿងរបស់ខ្ញុំហូរចេញមកឥតឈប់ រកតែពេលឲ្យខ្ញុំដកដង្ហើមសឹងតែមិនទាន់។ ពីរអាទិត្យនេះខ្ញុំអង្គុយទល់ៗភ្លឺ ហើយមួយថ្ងៃញ៉ាំបាយតែម្តងក៏មាន។ ខ្ញុំមិនហ៊ានងើបទៅណាឆ្ងាយចេញពីកុំព្យូទ័រទេ ព្រោះបើឲ្យតែហ៊ានដកខ្លួនចេញបន្តិច គំនិតទាំងនោះនឹងរលុបវិញបាត់អស់។
ពីរអាទិត្យដ៏មមាញឹកនេះ ខ្ញុំបញ្ចប់រឿងខ្លីបាន៥រឿងយ៉ាងងាយស្រួល គឺរឿងខ្លីបែបសុទ្ធប៉ូលីនឬបែបលោកវង់ផឿង៣រឿង រឿងខ្លីបែបអាថ៌កំបាំងមួយរឿង រឿងខ្លីបែបហ្គេហ៍លាយខ្មោចមួយរឿង។
»»» ក្លាយជាសត្វទីទុយ^^
វ៉ាកងធំចូលមកដល់ហើយ!
ពេលដែលវិស្សមកាលចូលមកដល់ គឺជាពេលវេលាមួយដែលខ្ញុំត្រូវប្រែភេទជាសត្វទីទុយ។ គឺខ្ញុំប្តូរពេលវេលាសម្រាប់ដេកមកជាពេលថ្ងៃ ហើយយកពេលយប់មកធ្វើជាពេលធ្វើការវិញម្តង។ គ្រប់វិស្សមកាលទាំងអស់ ខ្ញុំតែងតែធ្វើបែបនេះ! ព្រោះខ្ញុំធុញទ្រាន់នឹងសំឡេងរំខាននៅពេលថ្ងៃខ្លាំងពេក ចង់សរសេរអ្វី គិតអ្វីក៏មិនចេញដែរ ណាមួយភាគច្រើននៃឧយ្យោជន៍របស់ខ្ញុំ គឺចេញមកនៅពេលយប់ បើមានពេលយប់២៤ម៉ោង ខួរក្បាលខ្ញុំប្រហែលជាមិនបានសម្រាកទេ។
ដូច្នេះបើនរណាមករកខ្ញុំនៅពេលថ្ងៃ គឺយ៉ាប់បន្តិចហើយ ព្រោះជាពេលដែលខ្ញុំត្រូវដេក។ ជាធម្មតាខ្ញុំចូលដេកនៅម៉ោង៦ព្រឹក ហើយក្រោកនៅម៉ោង១ឬដល់ម៉ោង៣រសៀល ដើម្បីរកបាយញ៉ាំនិងឆ្លៀតមកឆែកអ៊ីនធើណេតខ្លះៗ។ តែសម្រាប់ឆ្នាំនេះ កាលវិភាគដេកដូចជាត្រូវបានដូរខ្លះៗ…^^ ព្រោះត្រូវឆ្លៀតជ្រើសរើសយកម៉ោងណាមួយក្នុងចន្លោះពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ដើម្បីឈែតជាមួយអូនសម្លាញ់
។ សុំទោស! ថ្ងៃខ្លះអត់បានមកឈែតទាន់ពេលវេលាព្រោះដេកខក។










[...] Home stay and Organic farm (camp) ខែ កក្កដា 27, 2009 Posted by អាចម៍ផ្កាយ in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ, ពីនេះពីនោះ. trackback នេះគឺជាពេលដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីបងប្អូនវ៉ើតប្រែសមួយរយៈហើយ! នៅថ្ងៃទី៣០កក្កដានេះ ខ្ញុំនឹងត្រូវចុះទៅធ្វើការនៅតាមខេត្តរយៈពេល១៣ថ្ងៃ។ ១៣ថ្ងៃយូរណាស់មែនទេ? គឺជិតកន្លះខែបាត់ទៅហើយ! រយៈពេលនេះខ្ញុំត្រូវផ្អាកទម្លាប់បែបសត្វទីទុយរបស់ខ្ញុំសិន ហើយងាកមកធ្វើការងារពេលថ្ងៃ និងត្រូវដកខ្លួនចេញពីអ៊ីនធើណេតមួយរយៈ ព្រោះបើតាមសភាពការណ៍នៅទីនោះគ្មានបណ្តាញអ៊ីនធើណេតទេ។ [...]
ធ្វើពួកម៉ាកគ្នាបានអញ្ចឹង.. បើមិនភ្លឺ គឺមិនដេក ហាហាហហាហា
គេងខកចឹង ប្រយត្នអូនសំលាញ់វៃទៅ ហេហេ និយាយលេងទេ
នៅទីនេះ មាននិស្សិតធ្វើរបៀបនឹងដែតើហ គេមកពីរៀនម៉ោង4កន្លះល្ងាច ហើយគេដេកដល់ម៉ោង12ឬ1យប់ បន្ទាប់មកគេធ្វើការ តែមិនដឹងធ្វើអីទេ ហើយ ដល់ម៉ោង9ព្រឹកគេរៀបចំទៅរៀន។ តែខ្ញុំវិញធ្វើមិនកើតសោះ បើធ្វើបែបនឹងម៉ែដឹង ច្បាស់ជាត្រូវមាត់មិនខាន