ទឹកភ្នែកអ្នកក្រ ខែ កញ្ញា 22, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, រយពាន់យោបល់.trackback
បើតាមខ្ញុំស្មានមិនខុសទេ រយៈពេលនេះគឺជាពេលដែលសាកលវិទ្យាល័យនានា នៅភ្នំពេញកំពុងត្រៀមខ្លួនឬបានចាប់ផ្តើមចូលរៀនជាបណ្តើរៗហើយ។ រយៈពេលនេះគឺជារយៈពេលទឹកភ្នែករបស់អ្នកក្រ អ្នកក្រដែលជានិស្សិតតោកយ៉ាក មកពីតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំនៅចាំបានថា កាលខ្ញុំទៅចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភ្នំពេញនៅថ្ងៃដំបូង ខ្ញុំបានជួបហេតុការណ៍ដ៏អាណោចអាធមនិងគួរឲ្យស្អប់ខ្ពើមមួយ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកជំនួសអ្នកដែលរងគ្រោះ។ នៅថ្ងៃនោះមាននិស្សិតម្នាក់មកពីខេត្តកំពត ដែលជាប់អាហារូបករណ៍នៅដេប៉ាតឺម៉ង់ទេសចរណ៍ បានទៅសុំការអនុគ្រោះពីគ្រូដែលទទួលបន្ទុកដើម្បីពន្យារពេលបង់ប្រាក់ ព្រោះនិស្សិតអាហារូបករណ៍ទេសចរណ៍ត្រូវបង់ប្រាក់បន្ថែម ប្រមាណជា៦០ដុល្លាក្នុងមួយឆ្នាំបើខ្ញុំចាំមិនខុស។
និស្សិតម្នាក់នោះមានរាងស្គមខ្ពស់សម្បុរខ្មៅ គឺជាកូនអ្នកស្រែសុទ្ធសាធ ដែលខិតខំពុះពារធ្វើដំណើរផ្សងព្រេងមកទីក្រុង ដើម្បីគ្រាន់តែចង់ស្វែងរកពន្លឺជីវិតថ្មីសម្រាប់ខ្លួនប៉ុណ្ណោះ។ គេនិយាយសម្តីសុភាពមួយៗ ទៅកាន់គ្រូទទួលបន្ទុកដើម្បីជួយពន្យារពេល ឲ្យដល់ខែក្រោយទើបគេមានលទ្ធភាពបង់។ ផ្ទុយស្រឡះពីសម្តីរបស់អ្នកមានការអប់រំខ្ពស់ គ្រូម្នាក់នោះប្រើសម្តីគ្រោតគ្រាតសម្លុតប្រមាថដូចនិយាយទៅកាន់ខ្ញុំកញ្ជះ។ គ្រូនោះថាហេតុអីទើបចាំខែក្រោយបានបង់? បើមិនបង់ក្នុងពេលនេះទេ អាហារូបករណ៍នឹងត្រូវកាត់ផ្តាច់!!! ចុះពេលនេះម៉េចក៏គ្មានលុយ??? ម៉េចចាំខែក្រោយបានមាន???
សិស្សនោះតបដោយសម្តីភ័យៗតតាក់តតុប ព្រោះតែការសម្លុតដោយសម្តីខ្លាំងៗរបស់គ្រូដែលមានការអប់រំខ្ពស់ម្នាក់នោះ។ គេតបថា ពុកម៉ែឈឺទើបតែចំណាយលុយព្យាបាលហើយ ទើបគ្មានលុយ។ គ្រូនោះសួរទៀតថា មានបងប្អូនប៉ុន្មាននាក់? មានអ្នកធ្វើការទេ? មិនដឹងប៉ុន្មាននាក់ខ្ញុំចាំមិនច្បាស់ គ្រាន់តែចាំថា គេមានបងប្រុសម្នាក់ធ្វើការ(នៅភ្នំពេញ?)។ គ្រូនោះក៏បន្តថា អ៊ីចឹងឲ្យបងប្រុសនោះរកលុយជួយសិនមក ព្រោះពេលនេះសាលាកំពុងបន្ទាន់?!!! ឬបើមិនអ៊ីចឹងឲ្យពុកម៉ែលក់គោក្របី លក់ដីលក់ស្រែយកលុយមកបង់សាលាសិនមក!!! ឬក៏ឲ្យពុកម៉ែទៅខ្ចីលុយបងប្អូនណាដែលមានលុយឲ្យសិនក៏បាន!!!
ស្តាប់មើលចុះសម្តីរបស់គ្រូដែលមានការអប់រំម្នាក់! គ្រាន់តែឮសម្តីនេះខ្ញុំស្រក់ទឹកភ្នែកប៉ាត់ៗជំនួសគេ។ ខ្ញុំឈរសម្លឹងហេតុការណ៍នេះមិនដាក់ភ្នែក ខ្ញុំខឹងខាំមាត់ក្តាប់ដៃជំនួសគេ ខ្ញុំស្ទើរតែទៅទះតុចង្អុលមុខស្តីឲ្យគ្រូនោះនៅមុខនិស្សិតទាំងអស់ភ្លាមៗ តែដោយខ្លាចភាពគ្មានសុជីវធម៌របស់ខ្ញុំ ធ្វើឲ្យអនាគតរបស់ខ្លួនត្រូវរលាយ ទើបខ្ញុំមិនខំប្រឹងយកពងមាន់ទៅជល់នឹងថ្មទេ។ គ្រូស្អីគ្មានវិចារណញ្ញាណសោះ!!! នេះដល់ថ្នាក់បង្គាប់ឲ្យនិស្សិតទៅប្រើម៉ែឪ ឲ្យលក់ដីលក់ស្រែនិងដើរខ្ចីបុលគេទៅវិញ??? មិនដឹងថាគ្រូបែបនេះ នៅស្រុកខ្មែរមានប៉ុន្មាននាក់ទេ???
ខ្ញុំក៏ជាកូនអ្នកក្រម្នាក់ដែរ ដូច្នេះខ្ញុំយល់ពីអារម្មណ៍របស់ជីវិតនិស្សិតក្រីក្រដូចគ្នា។ ឆ្នាំនេះខ្ញុំមានប្អូនម្នាក់ត្រូវមករៀននៅភ្នំពេញដូចគ្នា តែវាប្រឡងអាហារូបករណ៍មិនជាប់ទេ ព្រោះបានត្រឹមនិទ្ទេសDប៉ុណ្ណោះ។ រៀនបង់ប្រាក់ឬ? ពិតជាមិនអាចទៅរួចទេ! ម៉ែគ្មានសមត្ថភាពនឹងរកប្រាក់ឲ្យបង់សាលាបានទេ។ ត្រឹមម៉ារស់ពិបាកទៅហើយ ចុះទម្រាំត្រូវរកលុយមួយឆ្នាំ៤,៥រយដុល្លា សម្រាប់បង់សាលាទៀត?
សម្រាប់ខ្ញុំអាចជួយគេបានបន្តិចបន្តួចប៉ុណ្ណោះ ហើយមិត្តភក្តិនិងសង្សាររបស់គេអាចជួយបានបន្តិចបន្តួចទៀត ដូច្នេះឆ្នាំទី១គេអាចឆ្លងទៅផុត។ តែឆ្នាំបន្តបន្ទាប់គេធានាថានឹងរ៉ាប់រងដោយខ្លួនឯង ព្រោះគេនឹងរកការងារធ្វើ(?)។
ខ្ញុំនៅចាំបានថា កាលសម័យខ្ញុំនៅរៀន ខ្ញុំជានិស្សិតអាហារូបករណ៍រស់នៅផ្ទះបងប្អូន ហើយមិនត្រូវការលុយបង់សាលាផង គឺគ្រាន់តែត្រូវការលុយបន្តិចបន្តួចដើម្បីទិញឯកសាររៀន និងបាយទឹកហូបចុក។ គ្រាន់តែប៉ុណ្ណឹង ម៉ែក៏មិនអាចរកលុយជួយផ្គត់ផ្គង់ខ្ញុំបានផង សង្ឃឹមអីនំបញ្ចុកមួយកញ្ជ្រែងតូច លក់មួយថ្ងៃបានប៉ុន្មាន? ព្រោះតែខ្លាចម៉ែជំពាក់បំណុលគេ ខ្លាចម៉ែដើរខ្ចីលុយគេឲ្យកូនរៀន ទើបខ្ញុំសម្រេចចិត្តមករៀននៅប្រទេសលាវទាំងបង្ខំចិត្ត។









មិនដែលស្គាល់របងមហាវិទ្យាល័យខ្មែរទេខ្ញុំ… ព្រោះគ្មានសម្ថភាព។
គ្រូគ្មានកំណើត គ្មានចិត្ត គ្មានថ្លើម ខ្ញុំសូមដាក់បណ្ដាសាទៅចុះ !
ទោះបីជាខ្ងុំជាកូនអ្នកធូរធារអ្នករាជការកដោយ កខ្ងុំយល់ថាស្រុកខែ្មរបពា្ហលុយ កាក់នូវតែជា អន្ទាក់ទាក់អ្នកក្រអោយធ្លាក់ក្នុងអន្លង់ ។សាលា ខ្ងុំ នាយកនាយិកា ម៉ែឪ ជេរស្តី ដល់ពេលហុចលុយ ផ្អែមមាត់ណាស់។
ភាពអយុត្តិធម៌បែបនេះតែងតែកើតចំពោះជនក្រីក្រ គ្មានអំណាច នៅក្នុងសង្គមមួយដែលវង្វេងនឹងលុយ។ ចំពោះបញ្ហាស្រដៀងនឹងបញ្ហាដែលបងអាចម៍ផ្កាយបានលើកមកនេះប្រាកដជាមានច្រើនជាងអ្វីដែលបងបានឃើញនាពេលបងនៅស្រុកខ្មែរសំរាប់ពេលនេះដែលបញ្ហាវិបត្តិសេដ្ឋកិច្ចមិនទាន់ដោះស្រាយបាន។ ការលើកឡើងរបស់លោករុង ឈុនបានអំពាវនាវអោយសាកលវិទ្យាល័យបញ្ជុះតម្លៃ សិក្សារបស់ខ្លួន គួរក្រសួងនិងរដ្ឋាភិបាលពិចារណានិងចាត់វិធានការ។
yeah, i know what you said. Nowaday, the rich people don’t care and help poor people at all. If they help, the only reasons is they want the honour, want poor people to obey them, this is what i known from my sister who was the poor girl and tried to study until finish Master Degree.
That teacher shouldn’t do that to poor students. I know the student’s feeling which want to continues their study so much but how if the teacher did that to them? This is their worst nightmare, I suppost.
Yesterday, I saw an accident in front of Nan Jing hotel while I were driving to my mom’s store. Land Cruiser, the most powerful car driving in a high fast speed as the driver drove as the gangster. That Land Cruiser hit the “ Ed Chay” trash and the aunt who own this trash, died immediatly. How disaster was that? I cried, because I feel really pity of her. How her children wait for her to go home? How the children live difficulties without their Lovely Mom? How their lives change? And also I want to ask the rich people who have everything, who have the high level car to drive, have they ever pity of the poor people?
មិនដែលជួបគ្រូកាចផង.. ដើរច្រើនសាលាហើយ ទាំងរដ្ឋ ទាំងឯកជនក៏ជួបតែគ្រូស្លូត.. សួរនាំ និយាយលេងសើចជាមួយដូចស្គាល់គ្នារាប់ឆ្នាំ!
ព្រោះយើងមិនមែនជាកូនអ្នកក្រទៅដើរលើកដៃសំពះអង្វករគេនោះអី! មានលុយឲ្យគេ រឿងអីគេមិនរីករាយជាមួយ! អត់លុយ ទោះនិយាយសុភាពយ៉ាងណា ក៏នៅតែឈ្លើយ!!
ផ្អែមបានតែលុយទេ សម្រាប់មនស្សទាំងនោះ!! គេមិនដែលយល់ថាយើងក្រឬមានឡើយ សំខាន់មានលុយឲ្យដល់ដៃគេ ទើបគេញញឹមជាមួយ!!
មន្ត្រីខ្មែរភាគច្រើនគឺអញ្ចឹង។ បើត្រូវទៅជួបរឿងក្រដាសស្នាមអី រវល់រហូត មិនដឹងរវល់ស្អី។ ញ៉េមញ៉ុម។ បើមិនអញ្ចឹងទេ ធ្វើដូចយើងហ្នឹងអ្នកអត់ចេះអក្សរ។
សំដីអាក្រក់នេះមិនបាច់ថ្លែង។
អ្នកគ្រូម្នាក់ នៅបណ្ណាល័យហ៊ុនសែន នៅសកលហ្នឹង ក៏មិនបាច់ថ្លែងដែរ។ សំដីដូចជះអាចម៍ទាំងកន្ថោរ។
Your life description is so touching. I am also a son of a farmer; therefore, I know what it is like. I am very impressed with your concern about your mother. She is very lucky to have a son like you and I am sure she is very proud of you.
Life in Phnom Penh is not so easy for a country boy/girl, but he/she must learn how to live and make a living. I think you are a good role model for your brother. If they work hard, I am sure their future will be brighter.
Regarding to your story about a lecturer at RUPP, I am a former RUPP student. I also had a bad experience with some lecturers there. It is quite obvious that some people, whom you called lecturers or professors, have high education but some of them are not ethical. Therefore, they need more ethical education; otherwise, it is a disaster for the students and their future.