jump to navigation

អានរឿងហ្គេហ៍ថ្មី៖ «ថិរវេលា» ខែ តុលា 21, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ហ្គេហ៍.
trackback

ខ្ញុំ​ធ្លាប់​សន្យា​នឹង​ខ្លួន​ឯង​ថា​ នឹង​ឈប់​សរសេរ​រឿង​ហ្គេហ៍​ទៀត​ហើយ តែ​ការ​សន្យា​ដែល​គ្មាន​សាក្សី​​​ឬ​​គ្មាន​អ្នក​ទី២​មក​ចូល​រួម​ ខ្ញុំ​ចូលចិត្ត​ក្បត់​សន្យា​នោះ​ជានិច្ច។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​សរសេរ​​រឿង​ហ្គេហ៍​ គឺ​ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​ទទួល​យក​បាននូវ​មតិ​មិត្ត​អ្នក​អាន​មួយ​ចំនួន​ ជា​ពិសេស​មិត្ត​ជិតស្និទ្ធ​របស់​ខ្ញុំ ​ហើយ​កាន់​តែ​ពិសេស​ទៀត​គឺ​មនុស្ស​ដែលខ្ញុំ​ស្រឡាញ់។

          ក្រោយ​ពី​គិត​ជា​ថ្មី​ថា​ អ្នក​និពន្ធ​មិន​មែន​ដើរ​ងាប់​តែ​មួយ​ក្រឡា​នោះ​ទេ អ្នក​និពន្ធ​ត្រូវ​ចេះ​ដើរ​ឲ្យ​បាន​គ្រប់​ក្រឡា​​ គឺរស​ជាតិ​ជីវិត​មាន​ប៉ុន្មាន​ត្រូវ​ភក្ស​ឲ្យ​អស់។ ហេតុ​ផល​មួយ​ទៀត គឺ​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​​​បាន​ផ្ញើ​អ៊ី​មែល​មក​ខ្ញុំ​ឲ្យ​សរសេរ​រឿង​ហ្គេហ៍​ឲ្យ​បាន​ច្រើន​ ព្រោះ​គេ​ចូលចិត្ត​ប្រភេទ​រឿង​ហ្គេហ៍​ដែល​ខ្ញុំ​សរសេរ(រក​អាន​បាន​រឿង«សង្សារប្រុស»​នៅ​ទីនេះ)។​ ម្យ៉ាង​ទៀត​ ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ចូលចិត្ត​សរសេរ​​រឿង​​ហ្គេហ៍​ផ្ញើ​មក​ឲ្យ​ខ្ញុំ​ជួយ​កែ​សម្រួល​ឲ្យ តែ​​ដប់​ទាំង​ដប់​ រឿង​របស់​គេ​សុទ្ធ​តែ​រឿង​ព្រឺ​សម្បុរ​​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​គេ​រៀន​សរសេរ​រឿង​​ ប្រភេទ​មនោសញ្ចេត​នា​ធម្មតាៗដូច​ខ្ញុំ​ម្តង។

          រឿង​ហ្គេហ៍​ថ្មី​នេះ​ គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ប្រើ​សិល្ប៍​វិធី​និពន្ធ​ថ្មី​សុទ្ធ​សាធ​ ហើយ​ជា​សិល្ប៍​វិធី​ដែល​ខ្ញុំ​រក​ឃើញ​ដោយ​ខ្លួន​ឯង​។ ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​សិល្ប៍​វិធី​ថ្មី​នេះ​ថា «2 in 1» ជា​សិល្ប៍​វិធី​មួយ​ដែល​ប្រើ​អារម្មណ៍​២​ក្នុង​រឿង​តែ​មួយ។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​នឹក​ឃើញ​ប្រើ​សិល្ប៍​វិធី​នេះ​​ដោយ​របៀប​ណា​ទេ​​ តែ​អាច​ដោយ​​សារ​ខ្ញុំ​មើល​កុន​បរទេស​ច្រើន​ ក៏​ថា​បាន។ នៅ​ពេល​លោក​អ្នក​អាន​​រឿង​នេះ​ លោក​អ្នក​នឹង​ដឹង​ថា​ សិល្ប៍​វិធី«2​ in 1» វា​យ៉ាង​ម៉េច។

សូម​រង់​ចាំ​អាន​ក្នុង​ពេល​ឆាប់ៗ​នេះ!!

វិចារ»

1. ក្មេងតូច - ខែ តុលា 25, 2009

ម៉េចមិនដាក់ឲ្យហើយ??
ខ្ញុំចាំមើលណា

2. រតនាតារាមុន្នី - ខែ តុលា 22, 2009

រឿងញុំអត់មានហ្គេយ៍ធំៗទេ តែមានក្មេងៗស្នេហាគ្នា។
មានលឺគេថាប្លកខ្ញុំ FBI តាមរកទេ?

3. Chanphal - ខែ តុលា 21, 2009

ចាប់អារម្មណ៍ សិល្ប៍​វិធី «2​ in 1» ដល់ហើយ! និយាយទៅខ្ញុំបានទៅ សួនសុបិន ចាប់អារម្មណ៍កុនកូរ៉េអត់និយាយដែលគេផុសដល់ហើយ ហើយចង់អានរឿងហ្កេហ៍គេដែរ តែដល់ឃើញគេមានលក្ខខណ្ឌថា អ្នកណាអានត្រូវតែដាក់កុំមិន ក៏លែងហ៊ានអាន ដោយខ្លាចរកស្អីសរសេរកុំមិនមិនឃើញ។ តែមិនអីទេ! ឥឡូវចាំអានរឿងហ្កេហ៍ប្រើសិល្ប៍វិធីថ្មី «2​ in 1» នៅទីនេះតែម្ដងទៅ!