ជំនោររដូវរងា ខែ វិច្ឆិកា 10, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ.trackback
[8:45PM]
24/Oct/09
ជាងពីរម៉ោងមកហើយក៏មិនដឹង ដែលខ្ញុំកំពុងរកនឹកថា ខ្ញុំធ្លាប់ហិតក្លិននេះនៅទីណា កន្លែងណា ពេលណា… ពីមុនមក? ព្រោះជាក្លិនដែលខ្ញុំចូលចិត្ត ហើយខ្ញុំក៏ធ្លាប់ស្រង់ក្លិនបែបនេះច្រើនដងមកហើយកាលពីមុន។
ជាក្លិនក្រអូបពីធម្មជាតិ ក្រអូបតិចៗតាមជំនោរខ្យល់ ដែលផាត់ចូលមកតាមបង្អួចខ្ញុំ។ ខ្ញុំព្យាយាមអង្គុយស្រង់ក្លិន រួចរកនឹកហើយរកនឹកទៀត ថាក្លិននេះខ្ញុំធ្លាប់ហិតនៅកន្លែងណា?
រកនឹកយ៉ាងណាក៏រកមិនឃើញ រហូតមកដល់ម៉ោងជិត៩យប់ ក្លិននេះក៏ផាត់មកម្តងៗតាមវាយោត្រជាក់ ខ្ញុំក៏ភ្ញាក់ដឹងភ្លាមថា នេះជាក្លិនអ្វី? គឺដោយសារតែខ្យល់ត្រជាក់មួយវឹបនោះ ដែលធ្វើឲ្យខ្ញុំដឹង។
ក្លិននោះគឺជាក្លិនផ្កាព្រៃចម្រុះគ្នា ដែលតែងចោលក្លិនក្រអូបភាយៗ នៅពេលដល់រដូវរងាម្តងៗ។ ដូច្នេះថ្ងៃនេះគឺជាថ្ងៃដំបូងហើយ ដែលរដូវរងានៅប្រទេសលាវបានចាប់ផ្តើម។ ប៉ុណ្ណេះខ្ញុំនឹងបានកំសាន្តចិត្តជាមួយក្លិនធម្មជាតិនេះ រៀងរាល់យប់ម្តងទៀតហើយ។
រដូវរងាចូលមកដល់ ភ្លៀងនឹងលែងធ្លាក់ ហើយខ្ញុំក៏នឹងលែងមានទុក្ខកង្វល់ ដោយសារភ្លៀងទៀតដែរ…
សម្រង់ចាកកំណត់ហេតុផ្ទាល់ខ្លួន
២៤តុលា២០០៩









គេថា ពេលត្រជាក់ពិបាកស្រង់ក្លិនណាស់ រូចចុះបងឯងអាចស្រង់ក្លិនបានដែររឺអី?
ពេលចូលជណ្តើរយន្ត វាក្តៅណាស់ ក្លិនអីក៏មានដែរ។
យប់មិញជិះម៉ូតូទៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រអូបក្លិនផ្កាអង្គារបុស្ស… ទៅម្នាក់ឯង! ហិតម្នាក់ឯង… អផ្សុកម្នាក់ឯង!… ធ្វើអីក៏ម្នាក់ឯងដែរឥឡូវ!
ហិនក្លិន? ខ្ញុំវិញក៏បានជួបក្លិនពិដោរ ដែរគឺនៅថ្ងៃបុណ្យអុំទូក មើលទីនេះ http://learn4khmer.wordpress.com/2009/11/05/my-water-festival/