រតនៈអូសាគិ ស៊ូនឹងអច្ឆរិយាក.០០៥ បានឬទេ? ខែ វិច្ឆិកា 18, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត, អត្ថបទសាកល្បង.trackback
[សូមអភ័យទោស ចំពោះការដូរឈ្មោះតួអង្គពី រតនៈអូកាវ៉ា>រតនៈអូសាគិ ព្រោះអ្នកនិពន្ធយល់ថាពិរោះជាង ^^]
រតនៈអូសាគិ អាចប្រៀបមិនស្មើនឹងអច្ឆរិយាក.០០៥កំពូលបុរសចារកម្មរបស់លោកវង់ផឿងក៏ដោយចុះ តែបុរសខ្មែរកូនកាត់ជប៉ុនមួយនេះក៏មានសមត្ថភាពលើរឿងក្តីចារកម្មផ្សេងៗមិនធម្មតាដែរ។
រតនៈអូសាគិ មានរាងខ្ពស់ស្គមស្ទើរតែលង់ទ្រនេសទៅហើយ ដូច្នេះមិនចាំបាច់មានដើមទ្រូងស្រាលតែត្រគាកធ្ងន់ៗដូចអច្ឆរិយាក៏បាន។
បើនិយាយពីសមត្ថភាពដៃឯក ភ្នែកឥន្ទ្រី ជើងរន្ទះ បេះដូងថ្ម និងគំនិតប្រតិកម្មវិញនោះ រតនៈអូសាគិ អាចនឹងដាក់ពាក្យលើកទង់សសុំចុះចាញ់មុន ព្រោះសមត្ថភាពរបស់អច្ឆរិយាលឿននិងរហ័សដូចផ្លេកបន្ទោរ។
រតនៈអូសាគិសុខចិត្តប្រើជំហានគីង្គក់ ដំណើរអណ្តើក ជើងដង្កូវ និងភ្នែកមាន់ ក្នុងដំណើរការក្តីចារកម្មរបស់ខ្លួន តែសួរមកចុះបើរតនៈអូសាគិធ្លាប់ភ្លាត់ស្នៀតម្តង ព្រោះយុទ្ធវិធីទឹកត្រជាក់ត្រីកុំរបស់គេមានប្រយោជន៍ណាស់សម្រាប់គ្រប់រឿងក្តី។ នេះក៏ដោយសារគេជាចារបុរស ដែលមានបេះដូងជាទឹកកកព្រិលដែរ។
នរណាថាអច្ឆរិយាមិនធ្លាប់សុំទិដ្ឋាការ ឬលិខិតឆ្លងដែន ទៅលេងឋាននរកនោះ? នៅពេលនេះអច្ឆរិយាបានបាត់មុខពីពិភពចារកម្មទៅហើយ! ដូច្នេះនាទីនេះ ប្រហែលជាដល់ពេលដែលរតនៈអូសាគិ ចារជនកូនកាត់ខ្មែរ-ជប៉ុនបញ្ចេញស្នាដៃ ឲ្យពិភពលោកបានស្គាល់ម្តងហើយ។
សូមបញ្ជាក់ថាអច្ឆរិយាក.០០៥ ចុះចាញ់និងគោរពបុគ្គលតែម្នាក់គត់ គឺនាងកាមទេព០៧៧ តែរតនៈអូសាគិសូម្បីតែទេពធីតាមកពីឋានព្រះឥន្ទ្រ ក៏មិនអាចធ្វើឲ្យចារបុរសម្នាក់នេះញ័រក្បាលជង្គង់បានដែរ ព្រោះនារីរាប់ភ្លេចទៅហើយដែលគេធ្លាប់ឆ្លងកាត់ គឺយ៉ាងច្រើនបានត្រឹមដើរកាត់មុខ!!!
សូមស្វែងរកអានរឿង «ប្រស្នាឃាតកម្ម» នៅទីនេះ ដើម្បីជ្រាបថា រតនៈអូសាគិមានសមត្ថភាពប៉ុណ្ណាក្នុងពិភពចារកម្ម!!
អានអត្ថបទទាក់ទង៖ អច្ឆរិយាក.០០៥ជានរណា?









ចុម !!! រឿងស្អីគេ? ខ្ញុំមើលអត់យល់!!! អូកាវ៉ា អូកាវែល អូសាវែលអី?
រតនៈ អូកាវ៉ា អាចស៊ូនិងអច្ឆរិយា រឺអត់នោះអត់ខ្វល់ទេ
តែចង់អោយ រតនៈ អូកាវ៉ា ចងមិត្តជាមួយ អនុសេនីយ៍ទោរ នុរាជ អ្នកបង្ក្រាប ឃាតកររបស់ខ្ញុំវិញ!
ដាក់រឿងអោយមើល ៣ ៤ ភាគហើយ ទើបផ្សាយតួរ
មែននឹង! ខ្ញុំមានពេលតិចណាស់ មិនទាន់បានអានផង ទើបតែឮការឃោសនា បានមានចិត្តចង់ឆ្លៀតមើល… លើកក្រោយឃោសនាឲ្យបានមុនរឿងចេញ ដឹងនៅអាចស្វាយ?